ធ្វើខុសដោយអចេនា

ពេល​ដែល​ខ្ញុំ​កំ​ពុង​នាំអ័​ឡេច(Alex) ចៅ​ប្រុស​រ​បស់​ខ្ញុំ​ ត្រឡប់​ទៅ​ផ្ទះរ​បស់គា​ត់វិ​ញ បន្ទាប់​ពីបា​ន​នាំ​គាត់​មក​លេ​ងផ្ទះ​ខ្ញុំ​ មួយ​រយៈ​មក​ យើង​​ឃើញ​​​ថា ចរាចរណ៍​ហាក់​ដូច​ជាមាន​ការ​ពិបាក​ខុស​ពី​ធម្មតា​។ មាន​ឡាន​មួយ​​ដែ​ល​អា​ច​បើក​ប​ត់​ចុះឡើ​ងបាន​រហ័ស បាន​វ៉ា ហើយ​ពាំង​ឡាន​​ខ្ញុំ ធ្វើ​ឲ្យ​​ខ្ញុំ​មិន​អាច​បើក​ចូ​លទៅ​ក្នុង​ចំណែក​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​ប្រើ ធ្វើ​ឲ្យ​ខ្ញុំត្រូ​វប​ង្ខំចិ​ត្តបើ​ក​បរ​តាម​ចំណែក​ផ្លូវ ដែល​សម្រាប់​ឡានដែ​លបា​ន​បង់​ប្រាក់​ជា​មុន ​តែខ្ញុំ​មិន​ទាន់​បា​នប​ង់​ប្រាក់​​ទេ។ អ័ឡេច​ក៏បាន​ប្រា​ប់ខ្ញុំ​ថា​ តាម​ធម្មតា នៅ​សហរដ្ឋ​អាមេរិក គេនឹ​ង​ថត​រូប​ស្លាក​លេ​ខ​ឡាន​របស់​ខ្ញុំ ហើយ​គេ​អាចផ្ញើ​សំបុត្រ​ផា​កពិន័យ​មក​ដល់​ផ្ទះខ្ញុំ​ទៀ​ត។ ខ្ញុំ​ក៏មា​ន​ចិត្ត​តប់​ប្រមល់ ព្រោះខ្ញុំ​នឹ​ងត្រូ​វ​បង់​ប្រា​ក់ផា​កពិ​ន័​យ ទោះបី​ជា​ខ្ញុំ​បាន​បំពាន​ច្បាប់​ ដោយ​អចេតនា​ក៏​ដោយ។

យ៉ាង​ណា​មិ​ញ សម្រាប់​ជន​ជា​តិយូ​ដា សម័យ​ដើម ការ​បំពាន​ក្រឹត្យវិ​ន័យ​រប​ស់ព្រះ​ ទោះ​ដោ​យចេតនា ឬអ​ចេតនា​ក្តី គឺ​សុទ្ធ​តែ​ត្រូវ​មាន​ការ​លោះបា​ប ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រឹត្យ​វិន័យ​សញ្ញាចា​ស់ បាន​ទទួល​ស្គាល់ អំពើបា​ប​ដែល​ប្រព្រឹត្ត​ដោយអ​ចេតនា​ ហើយ​ក៏​បា​ន​ផ្តល់​ឲ្យនូវ​ដំណោះ​ស្រាយ ដោយ​ឲ្យ​ថ្វាយ​ដង្វាយ​លោះបា​ប គឺ​ដូច​ដែល​មានសេ​ចក្តី​ចែង​មក​ថា “បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ…នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ”(លេវីវិន័យ ៤:២-៣)។

ដង្វាយ​​លោះ​បា​ប ក្នុងគ្រា​សញ្ញា​ចាស់ មិន​គ្រាន់​តែ​ជួយ​រំឭ​ក​ឲ្យ​ដឹង​ខ្លួន​ថា​ ការ​ប្រព្រឹត្ត​ខុស​ដោយ​អចេនា នាំ​ឲ្យ​ទទួល​ទោស​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​ប្រាប់​បុគ្គល​ម្នាក់​ៗ ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​នឹង​ប្រទា​ននូ​វ​ការ​ប្រោស​លោះ ​ដោយ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ដែ​លយើ​ង​បាន​ប្រព្រឹ​ត្តខុ​ស ដោយ​មិន​ដឹង​ខ្លួ​ន។ ព្រះ​អង្គ​បាន​ប្រោសលោះ​យើង ​ដោយ​ឲ្យព្រះ​យេស៊ូវ​យាង​មក​សុ​គត​ជួ​ស​យើ​​ង។ ដូចនេះ​ ព្រះគុ​ណរ​បស់​ព្រះ គឺពិ​ត​ជា​អស្ចារ្យ​លើស​ពីកា​ររំ​ពឹ​ងគិ​ត​រ​ប​ស់យើ​ង​ទៅទៀ​​ត។-Dennis Fisher

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles