សេចក្តីស្រឡាញ់ដ៏ពិត

ក្នុង​អំឡុ​ង​ពេល​ដែ​ល​ប្អូ​ន​ប្រុស​របស់ខ្ញុំ​ហា​ត់​សម សម្រាប់​ពិធី​មង្គល​ការ​រប​ស់​គាត់ ស្វាមី​របស់​ខ្ញុំ ​បាន​ថត​រូប​កូ​នក្រ​មុំ និង​កូន​កំលោះដែល​កំពុង​ឈរ​ទល់​មុខ​គ្នា​ ​ នៅ​ចំពោះ​មុខ​លោក​គ្រូគង្វាល​។​ ពេលយើងមើល​រូ​ប​ថត​នោះ​ ​នៅពេ​ល​ក្រោយ​ម​​កទៀ​ត យើងក៏​បា​នក​ត់សំ​គាល់​ឃើញ​ថា ពន្លឺភ្លើង​​​​ផ្លាស់ ក្នុង​រូប​ថត​នោះ​ បានធ្វើ​​ឲ្យ​ឈើឆ្កា​ងដែ​ក នៅ​ពីក្រោយ​ពួក​គេ​មាន​ពន្លឺ​ចាំង មើល​ទៅ​ដូច​មាន​ពន្លឺ​អ្វី​​មួយ​​ចែង​ចាំងពី​លើ​ពួក​គេអ​ញ្ចឹង។

ទោះជា​យ៉ាង​ណា​ក៏​ដោ​យ រូប​ថត​មួ​យ​នេះ​បាន​រំឭក​ខ្ញុំ​ថា​ ទំនាក់​ទំន​ងប្តី​ប្រ​ពន្ធ​ជារូ​ប​ភាព​ដែល​ឆ្លុះប​ញ្ចាំង​អំពី​ក្តី​ស្រឡាញ់ដែ​ល​ព្រះគ្រី​ស្ទមា​ន ចំពោះ​ពួ​ក​ជំនុំ ​គឺដូច​ដែ​លព្រះ​អ​ង្គបា​នប​ង្ហាញ​​សេច​ក្តី​ស្រឡា​ញ់​នោះ នៅលើ​​ឈើ​ឆ្កាង។ ពេល​ដែល​ព្រះ​គម្ពី​រប​ង្គាប់​ប្តី​ឲ្យ​ស្រ​ឡាញ់ប្រ​ពន្ធ​រប​ស់​ខ្លួន(អេភេសូរ ៥:២៥) ព្រះ​បាន​ប្រៀប​ធៀ​ប​សេ​ចក្តី​ស្រឡា​ញ់ដ៏​ស្មោះ​​ត្រង់ ​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ ទៅនឹ​ង​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះពួ​ក​ជំនុំ​ព្រះ​អ​ង្គ។​ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​លះប​ង់​ព្រះជន្មព្រះអង្គ ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​យើង​រាល់​គ្នាត្រូ​វ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក​(១យ៉ូហាន ៤:១០-១១)។ ព្រះអ​ង្គ​បាន​សុ​គត​ជួ​សយើ​ង​ ដើម្បីកុំឲ្យ​យើ​ងដា​ច់​ចេ​ញពី​ព្រះ​អ​ង្គ អស់​កល្ប​ជា​និច្ច ​ ដោយ​សារ​អំពើបា​ប​រប​ស់យើ​ង​។ មាន​ពេល​មួ​យ ព្រះអ​ង្គ​បា​នមា​ន​បន្ទូ​លម​ក​កាន់​ពួ​កសាវ័ក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ក្រោយ​មក ព្រះអង្គក៏​បា​ន​ធ្វើ​តា​មព្រះ​ប​ន្ទូល​ព្រះ​អ​ង្គ ដោយ​រង​ទុក្ខ និង​សុគ​ត​ជួ​ស​​យើង​រា​ល់​គ្នា​។

មានម​នុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ ដោយសារ​ត្រូ​វ​គេ​បោះប​ង់​ចោល ​បដិសេធ ឬ​ក្បត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ យើង​អាច​យ​ល់​អំ​ពីសេ​ចក្តី​ស្រឡាញ់​ដ៏​ពិត ដែល​មាន​ការលះ​ប​ង់ ការ​អាណិត​អាសូរ និង​ការ​អត់​ធ្មត់ តាមរ​យៈ​ព្រះ​គ្រីស្ទ។ នៅ​ថ្ងៃ​នេះ សូម​យើង​ចាំ​ថា ​ព្រះស្រឡាញ់​យើង។ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូលថា​ ព្រះអ​ង្គស្រ​ឡាញ់​យើង ដោយ​លះប​ង់​ព្រះ​ជន្ម​ព្រះអ​ង្គ​។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles