ហេតុអ្វីនាំឲ្យទុក្ខកង្វល់?

គ្រូគង្វាលទាំង​ឡាយ ងាយ​នឹង​ក្លា​យជា​គោលដៅ​នៃ​ការ​រិះគ​ន់។ ជារៀ​ង​រាល់​សប្តាហ៍ ពួក​គាត់​បង្ហាញ​ខ្លួន នៅ​លើ​វេទិការ ដើម្បី​បក​ស្រាយ​ព្រះ​បន្ទូល​ព្រះ​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​លើក​ទឹក​ចិត្ត​យើងឲ្យ​រស់​នៅ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ជួន​កាល យើង​បែរ​ជាស្វែ​ង​រក​កំហុស​របស់​ពួកគាត់​ ដើម្បី​ធ្វើកា​រ​រិះគ​ន់។ យើង​ងាយ​នឹង​មើល​រំលង​ការ​ល្អ ដែល​គ្រូ​គង្វាល​បាន​ធ្វើ ហើយ​ផ្តោត​ទៅ​លើ​ទស្សនៈ​របស់​យើង។

គ្រូ​គង្វាល​របស់​យើង មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះទេ​ គឺ​មិន​ខុស​ពី​យើង​ទេ។ ត្រង់​ចំណុច​នេះ មិន​មែន​មាន​ន័យ​ថា​ យើង​គួរ​តែ​ដើរ​តាម​គាត់ ទាំង​ងងឹត​ងងុល ​ហើយ​មិន​ដែល​រក​ដំណោះ​ស្រាយ តាម​របៀប​ដ៏​សមរម្យ   ពេល​គាត់​មាន​កំហុ​ស​នោះទេ​។​   យ៉ាង​​ណាមិ​ញ ព្រះ​បន្ទូ​ល​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​ហេព្រើ អាច​ជួយ​ឲ្យ​យើង​មាន​ការ​គិត​យ៉ាង​ត្រឹម​ត្រូវ​អំពី​អ្នក​ដឹកនាំ​រ​បស់​យើង ដែល​កំពុង​ថ្លែង​សេចក្តីពិ​ត​របស់​ព្រះ និង​ធ្វើ​ជា​គំរូ​នៃអ្ន​កដឹ​ក​នាំដែ​លប​ម្រើ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចូរ​​ស្តាប់​​តាម ​ហើយ​​ចុះ​​ចូ​ល​​នឹង​​ពួក​​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ”(ហេព្រើ ១៣:១៧)។

សូម​យើង​ពិចារណា អំពី​ការ​នេះ​ចុះ។ គ្រូគ​ង្វាល​របស់​យើង មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ចំពោះមុ​ខព្រះ​ ក្នុង​ការ​ដឹក​នាំយើ​ង ក្នុ​ងកា​រ​រស់​នៅខា​ងវិ​ញ្ញាណ។ យើង​គួរ​តែ​ចង់​ឲ្យគា​ត់​មាន​អំណរ ​ជាជា​ងមា​ន​ទុក្ខ​ព្រួយ ដោយ​សារ​បន្ទុក​នោះ។ ម្យ៉ាង​ទៀត បទ​គម្ពី​រ​នោះបា​ន​បង្ហាញ​ថា ការ​នាំ​ឲ្យ​គ្រូ​គង្វាល​មាន​ទុក្ខ​កង្វល់ គឺ“ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់យើ​ងរាល់​គ្នាហើ​យ”​(ខ.១៧)។

កាល​ណា​យើង​ផ្តល់​កិត្តិ​យស ដល់​អ្នក​ដែល​ព្រះ​បាន​ជ្រើស​តាំង ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំយើ​ង នោះ​មាន​ន័យថា ​យើងបា​នគោ​រព​ប្រតិ​បត្តិ​ចំពោះ​ព្រះ ហើយ​ធ្វើ​ឲ្យ​អ្វី​ៗ​មាន​ភា​ព​ល្អ​ប្រសើរ​ឡើង ក្នុង​ពួក​ជំនុំ​របស់​យើង​។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles