ការស្តាប់

គេថា ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ម្នាក់​ៗ​ មាន​ត្រចៀក​ពីរ និង​មាត់មួ​យ គឺ​ព្រះអង្គ​មាន​ហេតុ​ផល​របស់​ព្រះ​អង្គ​​។ ការមា​នស​មត្ថ​ភាពស្តា​ប់ គឺជាជំ​នា​​ញ​​​ដ៏ចាំបា​ច់​​សម្រាប់​​ការ​​រ​ស់​នៅ។​ អ្នក​ប្រឹក្សា​យោបល​ប្រាប់​យើង ឲ្យ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ។ អ្នកដឹ​ក​នាំខា​ង​វិញ្ញាណ​ប្រាប់យើ​ង ឲ្យ​ស្តាប់​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ តើមា​ន​នរណា ដែល​និយាយ​ប្រាប់​យើង​ថា “ចូរ​ស្តាប់​ខ្លួន​ឯង?” ត្រង់​​ចំណុច​​នេះ ខ្ញុំ​មិន​បាន​និយាយ​ថា យើង​មាន​សម្លេង​មួយ នៅខា​ងក្នុ​ងចិត្ត​យើង ដែល​តែង​តែ​​ប្រា​ប់យើងឲ្យ​និយា​យអ្វី​ដែ​លត្រូ​វជានិច្ច​​ឡើយ។ ហើយ​ខ្ញុំ​ក៏​មិ​នបា​ននិ​យាយ​ថា ​យើង​មិន​គួរ​ស្តាប់​ខ្លួន​ឯង ក្រៅ​ពី​​ស្តាប់​ព្រះ និង​អ្នក​ដទៃ​ឡើយ។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត ឲ្យ​យើង​ស្តាប់​ខ្លួន​ឯង ដើម្បី​ឲ្យបា​នដឹ​ង​ថា អ្នក​ដទៃ​អាច​ឬ​មិន​អាច​ទទួល​ពាក្យ​សម្តីរបស់​យើង។​

ពួកអ៊ី​ស្រាអែល​អាច​អនុវត្ត​តាម​ការ​ណែនាំដូ​ចនេះ​ផ​ងដែរ នៅ​ពេល​ដែល​លោក​ម៉ូសេនំា​ពួ​ក​គេ​ចេញ​ពី​នគរ​អេស៊ីព្ទ។ គ្រាន់​តែ​ពួក​គេទ​ទួល​សេរីភាព ដោយ​ការ​អស្ចារ្យ​របស់​ព្រះ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផ​ង ​ពួក​គេ​បាន​នំា​គ្នា​រអ៊ូរទាំ(​និក្ខមនំ ១៦:២)។ កា​រដែ​ល​ពួក​គេ​ត្រូវ​ការ​អាហារ គឺ​មិន​មែន​ជា​ការ​ខុស​ឆ្គ​ង​អ្វី​ទេ ប៉ុន្តែ ពួក​គេមិ​ន​គួរ​បង្ហាញ​ពី​តម្រូវកា​រ​នោះ ដោយ​ការ​រអ៊ូ​រទាំ​ឡើ​យ(ខ.៣)។

ពេល​ដែល​យើង​និ​យាយ​ចេញ​ម​ក ដោយ​ការ​ភ័យ​ខ្លាច កំហឹង ភាពល្ង​ង់ខ្លៅ​ ឬ​អំណួត អ្នក​ដែល​ឮ​យើង​និយាយ នឹង​បាន​ដឹង​ថា យើង​កំពុង​មាន​អារម្មណ៍​បែប​ណា ទោះ​យើង​និយាយ​ការ​ពិត ​ឬកុហក់​ក៏ដោយ។ ប៉ុន្តែ ពួកគេ​មិ​ន​ដឹង​ទេ​ថា អារម្ម​ណ៍​នោះ ចេញ​ពី​សេចក្តី​ស្រឡាញ់ ឬការ​ខ្វល់​ខ្វាយ ​ឬក៏​ការ​មើល​ងាយ និង​ការ​មិ​នគោ​រព ដូច​នេះ ពួក​គេអា​ច​មាន​ការ​យល់​ច្រឡំចំពោះ​​យើង។​ យើងត្រូវ​ស្តា​ប់ខ្លួ​ន​ឯង​ឲ្យបា​ន​ច្បាស់ ដើម្បីឲ្យ​ដឹ​ងថា​ ខ្លួន​ចង់​និយាយ​អ្វី ហើយ​កំពុង​មាន​អារម្មណ៍​ដូច​ម្តេច មុន​នឹង​និយា​យ​ឲ្យ​គេ​ឮ ហើយ​យើងត្រូវ​ដឹង​ថា ចិត្ត​របស់​យើង​ល្អឬ​មិ​ន​ល្អ មុន​នឹង​និយាយ​ស្តី​ ដើម្បីកុំឲ្យ​​ប៉ះ​ពាល់​អ្នក​​ដទៃ ឬ​​ធ្វើ​​ឲ្យ​ព្រះព្រួ​យ​​ព្រះទ័​​យ​​។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles