ថ្លែងប្រាប់នៅលើភ្នំ

ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងស​ហ​រដ្ឋ​អាមេរិក បាន​កោត​សរសើរ​ក្មេង​ជំទង់​មួយ​ក្រុម ដែល​ជា​អ្នក​ជិះស្គីលើ​ក្តាប​ន្ទះ ដែល​បាន​ធ្វើ​កម្មវិ​ធីថ្វា​យប​ង្គំ​ព្រះ​ប្រចាំស​ប្តាហ៍រ​បស់ពួ​កជំ​នុំ នៅតា​មចំ​ណោត​ជិះ​ស្គី​មួយ ក្នុង​រ​ដ្ឋ​ខូឡូរ៉ាដូ។ កាសែត​សាំមិត ដេលីញូ បានចុះផ្សា​យថា​ មានម​នុស្ស​ជា​ច្រើន​មាន​ការ​ប៉ះ​ពាល់​ចិត្ត ពេល​បា​នស្តា​ប់​រឿង ដែល​កញ្ញា​ឃីម​បឺលី នីកូលេទី​ បាន​ចែ​ក​ចា​យ អំពីក្មេ​ង​ជំទង់ ដែល​ចូល​ចិត្ត​ជិះស្គី​លើក្តាប​ន្ទះ និង​ចូល​ចិត្ត​ប្រាប់​គេ​ អំពី​ការ​ដែ​លព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យជីវិត​ខ្លួន​ផ្លាស់​ប្រែ។ នៅ​ទីនោះ មាន​អង្គ​ការ​យុវជន​គ្រីស្ទប​រិស័ទ​មួយ បានជួយ​ឧប​ត្ថម្ភ​ក្មេង​ជំទង់ ដោយ​បណ្តុះ​បណ្តាល​ពួក​គេ ឲ្យទៅ​ចែ​កចា​យ ​អំពី​​សេចក្តី​ស្រឡា​ញ់​​រប​ស់​ព្រះ។

ការ​ធ្វើកិ​ច្ចកា​រអ្វី​មួយ ដោយ​ខ្លួន​ឯង គឺ​ងាយ​ស្រួល​ជាង​ការ​បណ្តុះ​បណ្តាល​អ្នកដ​ទៃ ឲ្យ​ធ្វើកិ​ច្ចកា​រនោះ​ ប៉ុន្តែ ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ការលះប​ង់ពេ​លវេ​លា និង​កម្លាំង នៅក្នុ​ងកា​រ​បង្រៀន​សាវ័ក​ទាំង​១២​នាក់ ដើម្បីឈោ​ង​ចាប់​លោកិ​យ តាម​រយៈ​ពួក​គេ​។ ក្នុង​អំឡុង​ពេល​ដែល​មាន​មនុស្ស​ជាច្រើ​ន កំពុង​ស្រែក​អំពាវ​សូម​ឲ្យ​ព្រះអង្គ​ប្រោសខ្លួន​ឲ្យជា​ ព្រះអ​ង្គបា​នយា​ង​ឡើង​ភ្នំ ដែល​នៅទី​នោះ “ទ្រង់​​តម្រូ​វ​​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ”(ម៉ាកុស ៣:១៤)។

ក្នុង​ចំណោ​មអ្ន​កជិះ​ស្គី​លើក្តា​បន្ទះ​   នៅរ​ដ្ឋខូ​ឡូរ៉ាដូ មាន​ម្នាក់​បាន​ចែក​ចាយ អំពី​ការ​បណ្តុះ​បណ្តាល​​អំពី​​​ការ​បង្កើត​សិស្ស យ៉ាងដូ​​ច​នេះ​​ថា​ “កាល​ពីមុ​ន ខ្ញុំមិ​នដែ​លអា​ចក​សាង​ទំនាក់ទំ​នង​ជាមួយ​ក្រុ​មគ្រួ​សារ ឬ​មិត្ត​ភ័ក្រ​ឲ្យ​បាន​ល្អទេ​។ ខ្ញុំ​បាន​នៅឆ្ងា​យ​ពីពួ​ក​គេ។ តែ​កម្មវិ​ធីប​ណ្តុះ​បណ្តាល​នេះ​ បាន​បង្រៀ​ន​ឲ្យ​ខ្ញុំស្គា​ល់សេ​ចក្តី​ស្រឡាញ់រ​បស់ព្រះ​ ព្រម​ទាំង​បង្រៀន​ខ្ញុំ ឲ្យ​បើក​ចិត្ត ដើម្បី​ទៅ​ឈោង​ចា​ប់អ្ន​ក​ដទៃ”។​

យើង​នឹង​មាន​សេ​ចក្តី​ក្លាហាន នៅ​ក្នុង​ការ​ប្រព្រឹត្ត និង​ការ​និយាយ​ស្តី ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ កាលណា​យើ​ងបា​ន​ពិសោធនឹ​ងសេ​ចក្តី​ស្រឡាញ់រ​បស់​ព្រះយេ​ស៊ូវ ហើ​យបា​ននៅ​ជា​ប់​ជាមួយ​ព្រះ​អង្គ និង​បង​ប្អូន​រួ​ម​ជំនឿ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles