ការលើកទឹកចិត្តគ្នា

លោក​យូសេន បុល(Usain Bolt) និង​យ៉ូហាន ប្លេក(Yohan Blake) ជា​កីឡាករ​រត់ប្រណាំ​របស់​ប្រទេស​ចាម៉ៃកា ដែលបា​ន​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្រ្ត ​ពេលដែ​លអ្ន​ក​ទាំង​ពីរ​បាន​រត់​ដល់​ទីមុន​គេ ក្នុង​លេខ​រៀ​ងទី​១ និងទី​២​ ក្នុង​ការ​រត់​ប្រណាំ​ចម្ងាយ​១០០​ម៉ែត្រ និងច​ម្ងាយ​២០០​ម៉ែត្រ ក្នុង​ការ​ប្រ​កួត​អូឡាំពិ​ក ឆ្នាំ២​០១២ នៅ​ទីក្រុង​ឡុង។ ទោះ​បី​ជា​អ្នក​ទាំង​ពីរមា​នកា​រប្រណាំប្រ​ជែង​គ្នា​ក្នុងកា​រ​ប្រកួត​យក​ជើង​ឯក​ក៏ដោ​យ ក៏លោ​ក​បុល​បាន​សរសើរ​លោក​យ៉ូហាន ដែល​ជា​ដៃ​គូ​ក្នុង​ការហ្វឹកហា​ត់ថា​ “ជាច្រើ​ន​ឆ្នាំក​ន្លង​មក​នេះ​ លោក​យ៉ូហាន​បាន​ជួយ​ឲ្យ​ខ្ញុំក្លា​យ​ជាកី​ឡាក​រ ដែ​លល្អ​ជា​ង​មុន។ គាត់​ពិត​ជា​បាន​ជួយ​ជំរុ​ញឲ្យ​​​ខ្ញុំ​ទៅមុ​ខ ហើយ​ជួយឲ្យ​ខ្ញុំ​មាន​កា​រប្រុ​ងប្រ​យ័​ត្ន និង​ការ​ត្រៀមខ្លួ​ន​​​ជា​និច្ច”។ ការ​នេះបា​ន​ប​ង្ហាញ​ច្បា​ស់​ថា​ អ្នក​ទាំង​ពី​រ​បាន​លើកទឹ​ក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ឲ្យ​បា​នទ​ទួល​ជោ​គជ័​យ​ដ៏​ល្អ​ប្រ​សើរ នៅ​ទីលា​ន​រត់​ប្រ​ណាំង។

យ៉ា​ងណា​មិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​គ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ និង​ការ​ទទួ​ល​ខុ​សត្រូ​វ ​នៅក្នុ​ងកា​រ​លើក​ទឹ​ក​ចិត្ត​គ្នា​ទៅ​វិញទៅម​ក ក្នុង​ជំនឿ​រប​ស់យើ​ង។ គឺដូ​ច​ដែល​អ្ន​កនិ​ព​ន្ធព្រះគម្ពីរ​ហេព្រើ​មា​នប្រ​សា​សន៍​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង”(ហេព្រើ ១០:២៤)។

ព្រះ​វិហារ​មិន​គ្រាន់​តែ​ជា​ស្ថាប័ន​សង្គម​មួយ​ប៉ុណ្ណោះទេ​​ តែ​ក៏​ជា​កន្លែង​ដែល​នាំ​យើង​ឲ្យ​ចូល​ទៅជិ​តព្រះ​ និងលា​ងស​ម្អាត​អំពើ​បាប​របស់យើ​ង ហើយ​ជា​កន្លែ​ងដែ​ល​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅម​ក​ ឲ្យ​មាន​ការ​លូត​លាស់​កាន់​តែមា​ន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ។​ គោល​បំណ​ង​នៃ​ការ​ជួប​ប្រ​ជុំគ្នា ក្នុង​រូប​កាយ​តែ​មួយ គឺ​ដើម្បី​កំឡាចិ​ត្ត និ​ងលើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិញ​ទៅម​ក​(ខ.១៩-២៥)។

គ្មានគ្រី​ស្ទប​រិស័ទ​ណា អាច​រស់​នៅ​ថ្វាយព្រះ​ តែ​ម្នាក់​ឯង​ឡើយ។ ដើម្បី​រស់​នៅ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​ យើង​ចាំបា​ច់ត្រូ​វ​រួម​គ្នា​ជាសហគមន៍​នៃ​អ្ន​ក​ជឿ​ព្រះ។ កាល​ណា​យើង​បាន​ជួប​ជុំ​ជាមួ​យគ្រី​ស្ទ​បរិស័ទ​ដទៃ​ទៀត សូម​គិត​អំពី​ម​នុស្ស ដែល​អ្នក​អាច​ចូល​ទៅ​ជិត ​ហើយ​លើក​ទឹក​ចិត្ត ដោយ​ពាក្យស​ម្តី និង​ការ​ប្រពឹ្រត្តរបស់​អ្នក ដើម្បីឲ្យពួ​កគេ​បា​នផ្លា​ស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ ដែល​ជា​ព្រះដែ​ល​យើង​ស្រ​ឡាញ់ និង​បម្រើ​នោះ។​-C.P.HIA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles