ហាមបំពាន

លោក​ហ៊ីប៉ូក្រាធី(Hippocrates) ជា​គ្រូពេ​ទ្យរ​បស់​ជន​ជាតិ​ក្រិក​សម័យ​បុរាណ។ មាន​មនុស្ស​ជា​ច្រើ​ន​បាន​ចាត់​ទុក​គាត់ ជា​បិតានៃពេ​ទ្យរ​បស់​បច្ចឹម​ប្រទេស។ គាត់​បាន​យល់​អំពី​សារៈ​សំខា​ន់នៃ​កា​រអ​នុវត្ត​តាម​ក្រមសី​លធម៌ នៅក្នុ​ង​ការ​ប្រើ​ជំនាញ​ពេទ្យ ហើយគេ​បាន​ទទួល​ស្គាល់គា​ត់ នៅ​ក្នុង​ការ​និពន្ធ សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​ធ្វើ​សច្ចា​ប្រណិធាណ​តាម​បែប​ហ៊ីប៉ូក្រាទី ដែលនៅតែ​បា​នធ្វើ​ជា​លំ​នាំ​នៃក្រមសី​លធម៌​ សម្រាប់​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ ក្នុង​សម័យ​បច្ចុប្ប​ន្ន។ គន្លឹះសំ​ខាន់​នៃ​កា​រ​ធ្វើស​ច្ចា​ប្រណិធាណ​នោះ គឺ “មិន​ត្រូវ​ធ្វើ​បំពាន”។ មាន​ន័យ​ថា គ្រូពេ​ទ្យ​ត្រូ​វធ្វើ​តែ​កា​រអ្វី ដែល​គាត់​គិ​តថា​​ មា​នប្រ​យោជន៍​ចំពោះ​អ្នក​ជម្ងឺ​។

យើង​ក៏​អាច​យ​ក​គោល​ការណ៍​នៃ​ការ​មិ​ន​ធ្វើ​បំពាន មក​ប្រើ​នៅ​ក្នុង​ទំនា​ក់​ទំ​នង ​ជាមួ​យ​អ្ន​ក​ដទៃ ក្នុង​ការ​រ​ស់​នៅជាប្រ​ចាំថ្ងៃផ​ង​​ដែរ។​ តាមពិ​តភា​ព​សប្បុ​រ​សជា​ចំ​ណុច​ស្នូ​ល នៃកា​រ​បង្រៀន​ក្នុង​ព្រះ​គម្ពីរសញ្ញា​ថ្មី អំពី​ការ​ស្រឡាញ់អ្ន​ក​ដទៃ។ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ក្រឹត្យ​វិន័យ​នីមួ​យ​ៗ​សុ​ទ្ធ​តែបង្ក​ប់​សេចក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ ដូច​នេះ សេចក្តី​ស្រឡាញ់បាន​ឆ្លុះប​ញ្ចាំ​ង អំពី​ក្រឹត្យ​វិន័យ​រប​ស់​ព្រះ។ ហេតុ​នេះ​ហើយបា​នជា​គា​ត់​មាន​ប្រសាស​ន៍ថា “សេចក្តី​​ស្រឡា​ញ់​​មិ​ន​​ដែ​ល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់ ជា​កិច្ច​សម្រេច​​តាម​ក្រឹត្យវិន័យ​ហើយ”(រ៉ូម ១៣:១០)។

ជា​រៀង​រា​ល់​ថ្ងៃ ពេលយើ​ងដើ​រ​តាម​ព្រះយេស៊ូវគ្រី​ស្ទ ដែល​ជា​ព្រះ​សង្រ្គោះនៃ​យើង យើង​តែង​តែត្រូ​វធ្វើ​កា​រស​ម្រេច​ចិត្ត ដែល​អាច​ប៉ះពា​ល់​ដល់​ជីវិត​អ្ន​ក​ដ​ទៃ។ ពេល​យើង​សម្រេច​ចិ​ត្ត​ធ្វើ​អ្វី​មួយ ​ហើយ​គួរ​តែ​សួរខ្លួ​ន​ឯង​ថា​ “តើកា​រនេះ​ ឆ្លុះប​ញ្ចាំងអំ​ពីសេ​ចក្តី​ស្រឡាញ់ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​មនុស្សទាំ​ង​ឡាយ​ឬ​ទេ​ តើខ្ញុំ​គិ​ត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ?” ការចេះ​គិ​ត​បាន​វែង​ឆ្ងាយ​យ៉ាង​ដូច​នេះ បង្ហាញ​ឲ្យ​គេ​ឃើញសេ​ចក្តី​ស្រឡាញ់​របស់​ព្រះគ្រី​ស្ទ​ ដែលតែង​តែស​ព្វ​ព្រះទ័យ​នឹង​ប្រោស​មនុស្ស​ដែល​ជួ​ប​កា​រ​ឈឺចាប់​​ និង​ជួយ​ដល់​អ្ន​ក​ដែ​លត្រូ​វ​ការ​ជំ​នួយ។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles