គំរូនៃការបន្ទាបខ្លួន

ក្នុង​អំឡុ​ងពេ​ល​រ​ដូ​វ​កា​ល នៃ​ពិ​ធី​បុ​ណ្យព្រះ​គ្រីស្ទមា​ន​ព្រះជន្មរស់​ឡើ​ង​វិ​ញ ខ្ញុំ​បាន​ទៅចូ​លរួ​ម​កម្ម​វិធី​ថ្វាយបង្គំ​រប​ស់​ព្រះវិហារ​មួ​យកន្លែ​ង ជាមួ​យភ​រិ​យាខ្ញុំ​ ​ដែល​នៅទី​នោះ​ អ្នកចូ​ល​រួម​ទាំ​ង​ឡាយ​អនុវ​ត្ត​តាម​គំ​រូ ​ដែល​ព្រះ​យេស៊ូ​វ ​និង​ពួក​សា​វ័ក​បា​ន​ធ្វើនៅ​ពេ​ល​យប់​ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅឆ្កាង​។ ក្នុង​កម្ម​វិ​ធីថ្វា​យ​ប​ង្គំនៅ​ថ្ងៃនោះ​ ​មានក​ម្ម​វិធី​លៀង​ជើ​ង ដែ​លនៅ​ក្នុ​ងនោះ​ ​បុគ្គលិ​ក​ព្រះ​វិហារ​បានលា​ង​ជើង​ឲ្យ​អ្ន​ក​ស្ម័គ្រចិ​ត្ត​មួ​យចំ​នួ​ន ដែល​បម្រើ​ការ​ក្នុង​ពួក​ជំ​នុំ​។ ខណៈ​ពេល​ដែលខ្ញុំ​កំពុង​មើល​គេធ្វើ​ក​ម្ម​វិធី​នោះ​ ខ្ញុំ​ក៏​បា​ន​សួរ​ខ្លួន​ឯ​ង​ថា​ សព្វ​ថ្ងៃនេះ​ តើកា​រ​លា​ងជើ​ងឲ្យ​អ្ន​កដ​ទៃ  និ​ងកា​រ​ឲ្យ​គេលាងជើ​ង​យើ​ង​  មួ​យ​​​ណាមា​​​ន​កា​​រ​​ប​​ន្ទា​ប​​ខ្លួ​ន​​ជា​ង?  អ្នក​ដែល​កំពុង​ប​ម្រើគេ​  និងអ្ន​កដែ​លគេ​ប​ម្រើ​ កំពុ​ង​តែប​ង្ហា​ញ​នូវ​អ​ត្ថន័យ​នៃ​ការ​បន្ទាប​ខ្លួ​ន​ខុស​ពី​គ្នា​។

ពេល​ដែល​ព្រះ​យេ​ស៊ូវ និងពួ​ក​សាវ័​ក​កំ​ពុង​ជួ​ប​ជុំគ្នា​ធ្វើ​ពិ​ធីលៀង​ព្រះអ​ម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះ​យេស៊ូ​វ​បាន​លាង​ជើងពួ​កសា​វ័ក ដោ​យកា​រ​បន្ទា​បខ្លួ​ន ក្នុង​ភាព​ជា​អ្នក​ប​ម្រើ​។ ប៉ុន្តែ ​លោកស៊ី​ម៉ូន ពេត្រុស​បាន​ប្រ​កែក​ថា​ “ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ”។ ព្រះយេ​ស៊ូ​វ​​មា​ន​​​ព្រះប​ន្ទូ​លតប​​ថា “បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ”(១៣:៨)។ ការ​លាង​ជើង​ឲ្យពួ​ក​គេ​ មិនគ្រា​ន់តែ​ជា​កា​រប្រ​តិបត្តិ​ប៉ុណ្ណោះទេ​ តែ​ក៏អា​ច​ឆ្លុះ​បញ្ចាំង ឲ្យ​យើ​ង​ដឹង​ថា​ យើ​ងត្រូ​វ​ការ​កា​រលា​ងស​ម្អា​ត​រប​ស់ព្រះ​គ្រី​ស្ទ គឺកា​រ​លាងស​ម្អាត ដែល​តម្រូវ​ឲ្យយើ​ងស្ម័​គ្រ​ចិត្ត​ប​ន្ទាប​ខ្លួ​ន នៅ​ចំពោះ​ព្រះ​អ​ង្គស​ង្រ្គោះ​ ពុំនោះ​ទេ​ យើងមិ​ន​អាច​ស្អា​ត​បាន​​ឡើយ។

ព្រះ​គម្ពី​រ​យ៉ាកុ​ប​បាន​ចែ​ង​ថា ​“ព្រះ​​​ទ្រ​ង់​​ទា​ស់​​ទទឹង​​នឹង​​​ពួក​​មា​ន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ យើងទ​ទួ​ល​ព្រះគុ​ណ​ព្រះ ​ពេលដែ​ល​យើង​ទ​ទួល​ស្គា​ល់ភា​ព​ធំ​ឧត្តម្ភ​រប​ស់ទ្រង់​ ដែល​បា​ន​បន្ទា​ប​ព្រះកា​យ នៅ​​លើឈើ​ឆ្កា​ង(ភីលីព ២:៥-១១)។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles