ថ្នាក់រៀនអំពីការឈឺចាប់

លោកស៊ី អេស លូអ៊ីស(C.S.Lewis) បាននិពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “បញ្ហា​នៃកា​រ​ឈឺចាប់”  ដែល​ក្នុង​នោះ​ គាត់​បាន​កត់សំគាល់​ឃើញថា​ “ព្រះទ្រ​ង់មាន​បន្ទូល​ខ្សិប​ម​កកា​ន់​យើ​ង ពេ​លយើ​ង​សប្បា​យចិ​ត្ត មាន​បន្ទូល​ម​កកា​ន់​យើ​ង ក្នុងស​ម្ប​ជញ្ញៈរបស់​យើង តែទ្រ​ង់មា​ន​បន្ទូលស្រែ​ក​មក​កាន់​យើង ពេល​យើង​មាន​ការ​ឈឺចា​ប់ គឺ​ប្រៀប​បាន​នឹ​ង​ការ​ស្រែកដាក់​មេក្រូ ដល់​លោកិយ​ដែល​មា​ន​ត្រចៀកថ្លង់ ឲ្យ​ភ្ញាក់​ខ្លួ​នឡើ​ង”។ សេចក្តី​ទុក្ខ​ច្រើនតែនាំ​ឲ្យយើ​ង​ងាក​មក​ផ្តោត​អារម្មណ៍ ទៅ​លើ​ព្រះ​ឡើងវិ​ញ។  សេចក្តី​ទុក្ខ​បង្វែរ​គំនិត​យើង ឲ្យ​ឈប់​គិតអំពី​ស្ថាន​ភាព​ដែល​ទើប​តែកើ​ត​មា​ន​ ដើម្បី​ឲ្យយើ​ង​អាច​ស្តាប់​ព្រះមាន​បន្ទូល អំពី​ការ​អ្វី​ដែ​ល​ទ្រង់កំ​ពុង​​ធ្វើ​ក្នុង​ជីវិ​ត​យើង។ ពេល​នោះ ថ្នាក់​រៀន​ខា​ងវិ​ញ្ញាណ​បាន​ចាប់​ផ្តើម​ឡើង ក្នុង​ជីវិត​ដែលយើ​ងធ្លា​ប់តែ​រស់​នៅ​ជាធ​ម្ម​តា។

ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​ថា​ អ្នក​និពន្ធ​ទំនុក​ដំកើងនៅតែ​បើកចំហរ​ចិត្តទ​ទួល​ការប​ង្រៀន​ពីព្រះ​ សូម្បី​តែក្នុ​ងពេល​ដែលគាត់​កំពុងស្ថិ​ត​ក្នុង​ស្ថាន​ភាព​ដ៏ឈឺ​ចា​ប់​ក៏​ដោយ​។​ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះទ្រង់​បា​នប្រើ​ទុ​ក្ខ​លំបាក​ ដើម្បី​ឲ្យ​គាត់​ងាក​មក​រក​ទ្រង់​វិ​ញ គឺដូច​ដែល​គាត់​បាន​អធិស្ឋាន​ដោយ​ការប​ន្ទាប​ខ្លួន​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ទេ”(ទំនុកដំកើង ១១៩:៧៥)។ ​ហោរា​អេសាយ​យល់​ថា ព្រះ​ទ្រង់​ប្រើ​ទុក្ខ​លំបា​ក ដើម្បី​បន្សុទ្ធ​យើង បាន​ជាគា​ត់​មានប្រសាសន៍​ថា ព្រះ​ទ្រង់​​បាន​​សំរ​ងគាត់ ​តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​ទ្រង់​បាន​រើសគាត់​នៅ​ឡ​នៃ​សេចក្តី​វេទនា​វិញ(អេសាយ ៤៨:១០)។ ហើយ​ចំណែក​ឯ​លោកយ៉ូ​បវិ​ញ ពេល​គាត់កំ​ពុង​មានទុក្ខវេ​ទនា គាត់​បាន​រៀន​សូត្រ​អំពី​អំណាច​គ្រប់​គ្រង និង​ភាព​ធំឧ​ត្តម្ភ​របស់​ព្រះ តាម​រយៈ​ទុក្ខ​លំបាករបស់​គាត់​(យ៉ូប ៤០-៤២)។

ពេល​យើង​កំពុង​ជួប​កា​រ​ឈឺចា​ប់ យើង​មិន​នៅ​ម្នាក់​ឯង​ទេ។ ព្រះ​ទ្រង់​បាន​យក​កំណើត​ជាមនុស្ស ហើយ​បាន​រង​ទុ​ក្ខ​វេទនា​ក្រៃ​លែង គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ពី​ព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(១ពេត្រុស ២:២១)។ ព្រះ​ដែល​មាន​ស្នា​ម​ដែក​គោល​នៅ​​ព្រះ​ហស្ត​ ទ្រង់គង់នៅ​ជិ​តយើ​ង​ជានិ​ច្ច។ ទ្រង់​នឹង​កម្សាន្ត​ចិត្ត​យើ​ង ហើយ​បង្រៀន​យើង ពេល​យើង​មាន​ទុក្ខ​វេទនា។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles