ការបោះជំហានចូលទៅក្នុងឱកាស

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់។ ខ្ញុំ​ក៏​មាន​បញ្ហា​ដូច​ពួក​គេ​ផង​ដែរ។ ដូច​នេះ ថ្មី​ៗ​នេះ ខ្ញុំ​មាន​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ជំរុ​ញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ហាត់​ប្រាណ។ វា​គឺ​ជា​ឧបករណ៍​រាប់​ជំហាន​ដើរ។ វា​ជា​ឧបករណ៍ធម្មតា​ទេ ប៉ុន្តែ វា​អស្ចារ្យ​ណាស់ ដោយសារ​វា​បាន​ជួយ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ហាត់​ប្រាណ។ ខ្ញុំ​ឈប់​រអ៊ូ​រទាំ ពេល​ដែល​ខ្ញុំ​ត្រូវ​ក្រោក​ដើរ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​មើល​ឃើញ​ថា វា​ជាឱ​កាស​ដើម្បី​ផ្លាស់​ទី ពីរ​បី​ជំហាន​ទៀត។ កិច្ច​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា​ការ​ដង​ទឹ​កមួយ​ពែង​ឲ្យ​កូន​ខ្ញុំ​ជា​ដើម បាន​ក្លាយ​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ខ្ញុំ​ បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ​ដែល​ធំ​ជាង។ បាន​សេចក្តី​ថា ឧបករណ៍​រាប់​ជំហាន​ដើរ​របស់​ខ្ញុំ បាន​កែ​ប្រែ​ទស្សនៈ និង​ការ​បណ្តាល​ចិត្ត​របស់​ខ្ញុំ​។ ស​ព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​រក​ឱកាស​ដើរ​ជា​ច្រើន​ជំហាន​ទៀត។

ខ្ញុំឆ្ងល់ថា តើ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ដូច​នេះ​ដែរ​ឬ​ទេ​? យើង​មាន​ឱកាស​ជា​ច្រើន សម្រាប់​ស្រឡាញ់ និង​បម្រើ ហើយ​ប្រាស្រ័យ​ទាក់​ទង​​​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើកទឹក​ចិត្ត​ក្នុង​បទ​គម្ពីរ​កូល៉ុស ៤:៥​។ ប៉ុន្តែ តើ​ខ្ញុំ​ដឹង​ទេ​ថា ខ្ញុំតែ​ងតែ​មា​នឱកាស​ធ្វើ​ការ​ល្អ? តើខ្ញុំបាន​ចាប់​អារម្មណ៍ ​ចំពោះ​ឱកាស​ធ្វើ​ជា​អ្នក​លើក​ទឹក​ចិត្ត ​ក្នុង​ទំនាក់​ទំនង​ ដែល​ហាក់​ដូច​ជា​សាមញ្ញ​ឬ​ទេ? ព្រះ​ទ្រង់​កំពុ​ង​តែ​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ដែល​ខ្ញុំទំនាក់​ទំនង រាប់​ចាប់​ពី​ក្រុម​គ្រួសារ និង​មិត្ត​រួម​ការ​ងារ រហូត​ដល់​អ្នក​លក់​នៅ​ហាង​ទំនិញ។ ទំនាក់​ទំនង​នីមួយ​ៗ​បាន​ផ្តល់​ឱកាស ​ឲ្យ​ខ្ញុំ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ទោះ​ការ​នោះ​ហាក់ដូ​ចជា​ “កិច្ច​ការ​តូច​តាច” ដូច​ជា​ការ​សួរ​សុខ​ទុក្ខ​អ្នក​រត់​តុ នៅ​ភោជ្ជ​នីយ​ដ្ឋាន​ក៏​ដោយ។

ព្រះ​ទ្រង់​អាច​ធ្វើការ​ជា​ច្រើន​សន្ធឹក តា​ម​រយៈ​យើង ពេល​ដែល​យើង​ឆក់​ឱកាស ដែល​ទ្រង់​ប្រទាន​ឲ្យ។​-ADAM HOLZ

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles