ស្នាមអង្គុលីរបស់ព្រះ

កញ្ញា​លីហ្គុន ស្ទីវិន(Lygon Stevens) ចូល​ចិត្ត​ឡើង​ភ្នំ ជា​មួយ​បង​ប្រុស​របស់​នាង ឈ្មោះ​នីក(Nick)។ អ្នក​ទាំង​ពីរ​ជា​អ្នក​ឡើង​ភ្នំ​ដែល​មាន​បទ​ពិសោធន៍ ហើយ​ក៏​បាន​ឡើង​ដល់​កំពូល​ភ្នំ មែកឃីនលេយ(ដេណាលី) ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ នៅ​តំបន់​អាមេរិក​ខាង​ជើង។ បន្ទាប់​មក ក្នុង​ខែ​មករា ឆ្នាំ​២០០៨ ពួក​គេ​បាន​ជួប​ហេតុ​ការ​ផ្ទាំង​ទឹកកករ​អឹល​ចុះពី​លើ​ភ្នំ ដែល​បាន​នាំ​ទៅ​ជា​មួយ បណ្តាល​ឲ្យ​លោក​នីក​រង​របួស ហើយ​កញ្ញា​លីហ្គុន​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​វ័យ​២០ឆ្នំា។ ក្រោយ​មក លោក​នីក​ក៏​បាន​រក​ឃើញ​សៀវ​ភៅ​កំណត់​ហេតុ​របស់​ប្អូន​ស្រី​ខ្លួន នៅ​ក្នុង​ការ​បូប​ស្ពាយ​របស់​នាង។ ពេល​នោះ គាត់​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​អ្វី​ដែល​នាង​បាន​សរសេរ​ក្នុង​សៀវ​ភៅ​នោះ។ សៀវ​ភៅ​នោះ មាន​ពេញ​ទៅ​ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល ការ​អធិ​ស្ឋាន និង​ការ​សរសើរ​ដំកើង​ព្រះ គឺ​ដូច​ដែល​នាង​បាន​សរសេរ​ថា “ខ្ញុំ​ជា​ស្នា​ដៃ​សីល្បៈ ដែល​ព្រះ​ទ្រង់​បាន​រចនា​មក ដោយ​មាន​ហត្ថ​លេ​ខា​របស់​ទ្រង់។ ប៉ុន្តែ ទ្រង់​មិន​មែន​ធ្វើ​តែ​ប៉ុណ្ណេះ​ឡើយ។ តាម​ពិត ទ្រង់​ទើប​តែ​ចាប់​ផ្តើម …​ ខ្ញុំ​មាន​ស្នាម​អង្គុលី​របស់​ទ្រង់ នៅ​លើ​ជីវិត​ខ្ញុំ។ ទ្រង់​មិន​បាន​បង្កើត​មនុស្ស​ម្នាក់​ទៀត ឲ្យ​ដូ​ចខ្ញុំ​ឡើយ… ​ខ្ញុំ​មាន​កិច្ច​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត​នេះ ដែល​មាន​តែ​ខ្ញុំ​ទេ ដែល​សក្តិ​សម​នឹង​ធ្វើ​វា”។

ទោះ​កញ្ញា​លីហ្គុន មិន​មាន​ជីវិត​ខាង​សាច់​ឈាម នៅ​លើ​ផែន​ដី​នេះ​ទៀត​ក៏​ដោយ ក៏​កេរ​ដំណែល នៃ​ជីវិត និង​សៀវភៅកត់​ត្រា​របស់​នាង បាន​លើក​ទឹក​ចិត្ត ហើយ​ជំរុញ​ចិត្ត​អ្នក ដែល​នាង​បាន​ឃ្លាត​ចាក​ចេញ​ទៅ។

ដោយ​សារ​ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់(លោកុប្បត្តិ ១:២៦) នោះ​មនុស្ស​ម្នាក់​ៗ​ ជា “ស្នាដៃ​សីល្បៈ ដែល​ព្រះ​ទ្រង់​បាន​ចុះ​ហត្ថ​លេខា”។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម”(អេភេសូរ ២:១០)។

សូម​សរសើរ​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រើ​យើង​ម្នាក់​ៗ តាម​ពេល​វេលា និង​មធ្យោ​បាយ​របស់​ទ្រង់ ដើម្បី​ជួយ​អ្នក​ដទៃ។—DENNIS FISHER

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles