អ្វីដែលយើងអាចធ្វើបាន

ទោះ​លោក​ម៉ូរី ប៊ូហ្កាត(Morrie Boogaart) មាន​អាយុ៩​២​ឆ្នាំ ហើយ​ត្រូវ​ជាប់​នៅ​លើ​គ្រែក៏​ដោយ ក៏​គាត់​នៅ​តែ​ចាក់​មួក សម្រាប់​ជ​ន​អនាថា នៅ​រដ្ឋ​មីឈីហ្កិន។ ព័ត៌​មាន​បាន​ផ្សាយ​ថា គាត់​ចាក់​បាន​ជាង​៨​ពាន់​មួក ក្នុង​រយៈ​ពេល១​៥​ឆ្នាំ។ គាត់​មិន​បាន​ផ្តោត​ទៅ​លើ​សុខ​ភាព ឬ​ចំណុច​ខ្វះ​ខាត​របស់​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​មើល​បង្ហួស​ខ្លួន​គាត់ ហើយ​បាន​ធ្វើ​អ្វី​ដែល​គាត់​អា​ចធ្វើ​ ដើម្បី​បំពេញ​​តម្រូវ​ការ​អ្នក​ដទៃ ជា​សំខាន់​ជាង​តម្រូវ​ការ​ខ្លួន​ឯង។ គាត់​បាន​ប្រកាស​ថា កិច្ចការ​ដែល​គាត់​បាន​ធ្វើ បាន​នាំ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ ហើយ​ក៏​បាន​ផ្តល់​ឲ្យ​គាត់ នូវ​គោល​បំណង។ គាត់​និយា​យ​ថា គាត់​នឹង​បន្ត​ធ្វើ​ដូច​នេះ ​ទាល់​តែ​គាត់​បា​នទៅ​នៅ​ជា​មួ​យ​ព្រះ​អម្ចាស់។ គាត់​ក៏​បាន​លាចាក​លោក នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨។ ទោះ​បី​ជា​អ្នកដែល​បាន​ទទួល​មួក​ពីគា​ត់ មិន​ដឹង​អំពី​រឿង​រប​ស់​គាត់ ឬ​ដឹង​ថា គាត់​បាន​លះប​ង់ច្រើ​នប៉ុ​ណ្ណា ដើម្បី​ចាក់​មួក​នី​មួយ​ៗ​ក៏​ដោយ ក៏ទ​ង្វើ​ដ៏​សាមញ្ញ​ដែល​លោ​ក​ម៉ូរី​បាន​ធ្វើ ដើម្បី​បង្ហា​ញចេ​ញ​នូ​វសេចក្តី​ស្រឡាញ់ បាន​បណ្តាល​ចិត្ត​ម​នុស្ស​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក។​

យើង​ក៏​អាច​មើល​រំល​ងទុ​ក្ខលំ​បាក​របស់​យើង ដោយ​គិត​ប្រយោជន៍​អ្នក​ដទៃជា​សំខាន់​ជាង​ខ្លួន​ឯង ហើយ​យក​តម្រាប់​តាម​ព្រះសង្រ្គោះ​នៃ​សេចក្តី​ស្រឡាញ់ និ​ង​ក្តីអាណិត​របស់​យើង ព្រះ​នាម​យេស៊ូវ​គ្រីស្ទ(ភីលីព ២:១-៥)។ ព្រះ​ទ្រង់​យក​កំណើត​ជា​មនុស្ស ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច តែ​បាន​យក “ភា​ព​ជាអ្ន​ក​បម្រើ” ដោយកា​រ​បន្ទាប​ខ្លួន​ដ៏​ពិត​(ខ.៦-៧)។ ព្រះ​អ​ង្គ​បាន​លះ​បង់​ព្រះ​ជន្ម ដែល​ជា​ការ​លះប​ង់​ដ៏​ធំបំ​ផុត ដោយ​សុគត​ជំនួស​យើង​នៅ​លើ​ឈើ​ឆ្កាង(ខ.៨)។ ព្រះ​យេស៊ូវ​បានប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង​ដល់​យើង … សុទ្ធ​តែ​ដើម្បី​ថ្វាយ​សិរីល្អ​ដ​ល់ព្រះ​វ​រ​បិតា​ (ខ.៩-១១)។

ក្នុង​នា​មជា​អ្ន​ក​ជឿ​ព្រះយេស៊ូវ យើង​មាន​ឯក​សិទ្ធិ ដែល​បាន​បង្ហា​ញសេចក្តី​ស្រឡាញ់ និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ តាម​រយៈ​ទង្វើ​​ដ៏ស​ប្បុរស​។ ទោះ​យើង​គិត​ថា យើង​មិន​សូវ​មាន​អ្វី​សម្រាប់​ផ្តល់​ឲ្យ​គេ​ក៏​ដោយ យើង​នៅ​តែអា​ចយកភាព​ជា​អ្នក​បម្រើ។ យើង​អាច​ស្វែក​រក​ឱកា​សយ៉ាង​សកម្ម ដើម្បី​នាំការ​ផ្លាស់​ប្តូរ ក្នុង​ជីវិ​តអ្ន​ក​ដទៃ ដោយ​គ្រាន់​​តែ​ធ្វើ​អ្វីដែ​ល​យើង​អាច​ធ្វើ​បាន។​ —XOCHITL DIXON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles