ក្តីសង្ឃឹមដែលមានទំនុកចិត្ត

លោក​បណ្ឌិត វីល្លាម វ៉លេស(William Wallace) បាន​បម្រើកា​រជា​បេសកជន ផ្នែក​វះកាត់ ក្នុង​ខេត្ត​វូហ្សួ ប្រទេស​ចិន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ពេល​ដែល​ប្រទេស​ជប៉ុន​បាន​ឈ្លាន​ពាន​ប្រទេស​ចិន។ លោក​វ៉លេស​បាន​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ស្តោត មេម៉ូរាល នៅ​សម័យ​នោះ។ គាត់​បាន​ឲ្យ​មន្ទីរ​ពេទ្យ​នោះ ដឹក​ជញ្ជូន​ឧបករណ៍​របស់​គាត់ នៅ​លើក​នាវា​ផ្ទុក​ទំនិញ ហើយ​ក៏​បានបន្ត​បំពេញ​តួនាទី​ជា​មន្តីរ​ពេទ្យ​បណ្តែត​ទឹក ចុះ​តាម​ខ្សែទឹ​ក​ទន្លេ ដើម្បី​ជៀស​វាង​កា​រវា​យ​ប្រហារ​ដោយ​ទ័ព​ជើង​គោក រប​ស់​ជប៉ុន​។

ក្នុង​អំឡុង​ពេ​លដ៏​​គ្រោះ​ថ្នាក់​នោះ បទ​គម្ពីរ​ភីលីព ១:២១ ស្ថិត​ក្នុង​ចំណោម​ខគម្ពីរ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ដែល​បាន​រំឭកគាត់​ថា បើគា​ត់​នៅមា​ន​ជីវិត​រស់ គាត់​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ថ្វាយ​ព្រះ​អង្គ​សង្រ្គោះ តែ​បើ​គាត់​ស្លាប់ គាត់​នឹង​បាន​ទៅ​នៅជាមួ​យ​ព្រះ​គ្រីស្ទ​អស់​កល្ប​ជា​និច្ច តាម​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។​ ខគម្ពីរ​នេះ ក៏​មាន​អត្ថ​ន័យ​ដ៏​ពិសេស​សម្រាប់​គាត់ ពេល​ដែល​គាត់​បាន​ស្លា​ប់ នៅ​ក្នុង​គុក ដោយសារ​កា​រចោ​ទ​ប្រកាន់​ខុស ក្នុង​ឆ្នាំ១៩៥១។

បទ​គម្ពីរ​ដែល​សាវ័ក​ប៉ុល​បាន​និពន្ធ បានឆ្លុះបញ្ចាំង​អំពី​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រា​ល​ជ្រៅ ដែល​យើង​អាច​មាន ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក និ​ងគ្រោះ​ថ្នាក់ ដើម្បី​ព្រះ​អង្គ។ ការ​ប្តូរ​ផ្តាច់​នេះ គឺ​កើត​មាន ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការ​អធិស្ឋាន​របស់​អ្នក​ដែល​នៅ​ជិត​យើង​បំផុត​(ខ.១៩)។ បទ​គម្ពីរ​នេះ ក៏​ជា​ព្រះ​បន្ទូលសន្យា​ផង​ដែរ។ ពេល​ដែល​យើង​បាន​ថ្វាយ​ខ្លួន​យើង ដើម្បី​បន្ត​ការងារ​បម្រើ ក្នុង​កាលៈ​ទេសៈ​ដ៏​ពិបាក ចូរ​យើង​នឹក​ចាំ​ថា ពេល​ដែល​ជីវិត និង​ការងារ​រប​ស់យើ​ង​ត្រូវ​បញ្ចប់​នៅ​លើ​ផែន​ដី​នេះ យើង​នឹង​មាន​ក្តី​អំណរ ក្នុង​ជីវិត​អស់​កល្ប​ជា​និច្ច ជា​មួយ​ព្រះ​យេស៊ូវ។

ក្នុង​ពេល​ដែល​យើង​ជួប​ការ​លំបាក​បំផុត ចូរ​យើង​មាន​ចិត្ត​ដែល​ប្តូរ​ផ្តាច់​នៅ​ក្នុង​ការ​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​មាន​ភ្នែក​ដែលផ្តោត​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ទ្រង់​អស់​កល្ប​ជា​និច្ច ហើយ​ចូរ​ឲ្យ​ការ​រស់​នៅ និង​ការ​ប្រ​ព្រឹត្តរបស់​យើង​ប្រចាំ​ថ្ងៃ បាន​ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ —RANDY KILGORE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles