មូលហេតុដែលយើងជួបជុំគ្នា

ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។-ហេព្រើរ ១០:២៥

ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ជា​កូន​ច្បង​របស់​គ្រូ​អធិប្បាយ នៃ​ពួកជំនុំ​បាទីស្ទ​ខាង​ត្បូង។ រៀង​រាល់​ពេល​ថ្ងៃ​អាទិត្យ គាត់​រំពឹង​ថា ខ្ញុំ​នឹង​ទៅ​ព្រះវិហារ។ តើ​មាន​ករណី​លើក​លែង​ទេ? ប្រហែល​ជា​មាន បើសិន​ជា​ខ្ញុំ​គ្រុន​ក្តៅ។ ប៉ុន្តែ តាម​ពិត ខ្ញុំ​ចូល​ចិត្ត​ទៅ​ព្រះ​វិហារ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ធ្លាប់​ទៅ​ព្រះ​វិហារ ពេល​​គ្រុន​ក្តៅ ពីរ​បី​ដង​ដែរ។ តែ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្តូរ ចំនួន​មនុស្ស​ដែល​ទៅ​ព្រះវិហារ​ទៀត​ទាត់ មិន​ដូច​កាល​ពី​មុន​ទេ។ តើ​មក​ពីហេតុ​អ្វី ? យើង​មាន​ចម្លើយ​ជា​ច្រើន និង​ផ្សេង​ៗ​គ្នា សម្រាប់​សំណួរ​នេះ។ អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​ខាត់លីន ន័ររីស(Kathleen Norris) បាន​រក​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​នេះ ពេល​ដែល​គាត់​សួរ​គ្រូ​គង្វាល​របស់​គាត់​ថា “ហេតុ​អ្វី​យើង​ទៅ​ព្រះ​វិហារ?” លោក​គ្រូ​​ក៏​បាន​ឆ្លើយ​ថា “យើង​ទៅ​ព្រះ​វិហារ ដើម្បី​អ្នក​ដទៃ។ ព្រោះ​អាច​មាន​នរណា​ម្នាក់​ត្រូវ​ការ​យើង នៅ​ទីនោះ”។​

យើង​ទៅ​ព្រះវិហារ ដោយសារ​មូល​ហេតុ​ជា​ច្រើន​ទៀត ប៉ុន្តែ ចម្លើយ​របស់​គាត់ សម​ស្រប​នឹង​ដួង​ចិត្ត​របស់​អ្នក​និពន្ធ​កណ្ឌគម្ពីរ​ហេព្រើរ។ គាត់​បាន​ជំរុញ​អ្នក​ជឿ ឲ្យ​មាន​ការ​ស៊ូទ្រាំ​ក្នុង​ជំនឿ ហើយ​សម្រេច​គោលដៅ ដោយ “មិន​ឈប់​ជួប​ជុំ​គ្នា”(ហេព្រើរ ១០:២៥)។ ហេតុ​អ្វី​ត្រូវ​ជួប​ជុំ​គ្នា? ព្រោះ​យើង​នឹង​​មិន​បាន​លើក​ទឹក​ចិត្ត​គ្នា បើ​យើង​មិន​បាន​ជួប​ជុំ​គ្នា​(ខ.២៥)។ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក “ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ទេ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង”(ខ.២៤)។

ឱ​បង​ប្អូន​ប្រុស​ស្រី ចូរ​យើង​បន្ត​ការ​ជួប​ប្រជុំ​គ្នា ទោះ​តាម​អនឡាញ ឬ​ដោយ​ផ្ទាល់​ក្តី ព្រោះ​អាច​មាន​នរណា​ម្នាក់​ត្រូវ​ការ​យើង។ ហើយ​តាម​ពិត យើង​ក៏​ត្រូវ​ការ​ពួក​គេ​ផង​ដែរ។—John Blasé

សូម​ប្រាប់​មូល​ហេតុ​ចម្បង​ទាំង​៤ ដែល​អ្នក​ទៅ ឬ​មិន​ទៅ​ព្រះ​វិហារ។ តើ​ការ​ដឹង​ថា “មាន​នរណា​ម្នាក់​ត្រូវ​ការ​អ្នក​នៅ​ព្រះវិហារ” ធ្វើ​ឲ្យ​អ្នក​យល់​ឃើញ​យ៉ាង​ណា អំពី​ការ​ជួប​ប្រជុំ​គ្នា?

ឱ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ខណៈ​ពេល​ដែល​ទូល​បង្គំ​ជួប​ជា​មួយ​អ្នក​ដទៃ ដើម្បី​ថ្វាយ​បង្គំ និង​សរសើរ​ដំកើង​ព្រះ​នាម​ព្រះ​អង្គ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ក្នុង​ព្រះ​នាម​ព្រះ​អង្គ​ផង​ដែរ។ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​បាន​មើល​រំលង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដោយសារ​ទូល​បង្គំ​គិត​អំពី​ខ្លួន​ឯង​ពេក។ Learn more about the importance of church at DiscoverySeries.org/Q0930

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ អេសេគាល ៤០-៤១ និង ២ពេត្រុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles