ការប្រោសឲ្យជាសម្រាប់ពិភពលោកទាំងមូល

ទ្រង់​បាន​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រទាន​ការងារ​ផ្សះផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ។ ២កូរិនថូស ៥:១៨

នៅ​ក្នុង​ជ្រលង​ភ្នំ​ដាច់​ស្រយាល​មួយ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស្លូវេនា មាន​មន្ទីរ​ពេទ្យ​សម្ងាត់​មួយ​(មន្ទីរ​ពេទ្យ​កង​ទ័ព​រំដោះ​ហ្វ្រានចា) ​ដែល​បាន​ដំណើរ​ការ​ដោយ​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់ និង​​បាន​ជួយ​ព្យាបាល​ទាហាន​ដែល​មាន​របួស​រាប់​ពាន់​នាក់ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដោយ​លាក់​កំបាំង​មិន​ឲ្យ​ពួក​ណាហ្ស៊ី​រក​ឃើញ។ ការ​ជៀស​ផុត​ពី​ការ​ស្វែង​រក​របស់​ពួក​ណាហ្ស៊ី គឺ​ជា​ជោគ​ជ័យ​ដ៏​គួរ​ឲ្យ​កត់​សំគាល់ តែ​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ជាង​នេះ​ទៀត​នោះ​គឺ មន្ទីរពេទ្យ(ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ និង​គ្រប់​គ្រង​ដោយ​ចលនា​រំដោះ​ជាតិ​របស់​ប្រទេស​ស្លូវេនា) បាន​ព្យាបាល​ទាហាន​របស់​សម្ព័ន្ធមិត្ត ក៏​ដូច​ជា​ទាហាន​របស់​សត្រូវ។ ពោល​គឺ មន្ទីរពេទ្យ​នេះ​បាន​ទទួល​ស្វាគមន៍​មនុស្ស​ទាំង​អស់។

ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ឲ្យ​នាំ​ពិភព​លោក ឲ្យ​ទទួល​ការ​ព្យាបាល​ខាង​វិញ្ញាណ។ បាន​សេចក្តី​ថា យើង​ត្រូវ​មាន​សេចក្តី​អាណិត​ដល់​មនុស្ស​ទាំង​អស់ ទោះ​ពួក​គេ​មាន​ទស្សនៈ​ដូច​ម្តេច​ក៏​ដោយ។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​សក្ដិសម​នឹង​ទទួល​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​របស់​ព្រះ​គ្រីស្ទ ទោះ​ពួក​គេ​មាន​និន្នាការ​អ្វី​ក៏​ដោយ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​បាន​ជំរុញ​ចិត្ត​យើង ព្រោះ​យើង​ជឿ​ថា ព្រះអង្គ​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​(២កូរិនថូស ៥:១៤)។ យើង​រាល់​គ្នា​សុទ្ធ​តែ​រង​គ្រោះ​ដោយ​សារ​ជំងឺ​របស់​អំពើ​បាប។ យើង​រាល់​គ្នា​ស្រេក​ឃ្លាន​ការ​ប្រោស​ឲ្យ​ជា នៃ​ការ​អត់​ទោស​បាប​របស់​ព្រះ​យេស៊ូវ។ ហើយ​ព្រះ​អង្គ​បាន​យាង​មក​រក​យើង ដើម្បី​ប្រោស​យើង​ឲ្យ​ជា។

បន្ទាប់​មក អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ ព្រះ​ទ្រង់​បាន​ប្រទាន​យើង នូវ “​ព្រះបន្ទូល ពី​ការ​ផ្សះផ្សា​រ”(ខ.១៩)។ ព្រះអង្គ​ត្រាស់​ហៅ​យើង ឲ្យ​ទៅ​រក​មនុស្ស​ដែល​មាន​របួស និង​ភាព​ប្រេះ​បែក​ខាង​វិញ្ញាណ​(ដូច​យើង​ដែរ)។ យើង​ចូល​រួម​ក្នុង​ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​អ្នក​ជំងឺ​ប្រែ​ក្លាយ​ជា​មាន​សុខ​ភាព​ល្អ តាម​រយៈ​ការ​ផ្សះផ្សា​ជា​មួយ​ព្រះ​អង្គ។ ហើយ​ការ​ប្រោស​ឲ្យ​ជា​នេះ គឺ​មាន​សម្រាប់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ទទួល។—Winn Collier

តើ​មាន​នរណា​ខ្លះ ដែល​អ្នក​គិត​ថា ព្រះ​ទ្រង់​នឹង​មិន(ឬ​មិន​គួរ)ប្រោស​ឲ្យ​ជា? តើ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​ផ្សះ​ផ្សារ និង​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា នៅ​កន្លែង​ណា?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា។ ហើយ​ទូល​បង្គំ​ដឹង​ថា អ្នក​ដទៃ​ក៏​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ចំណែក​ជា​មួយ​ព្រះ​អង្គ នៅ​ក្នុង​ការ​ប្រោស​ឲ្យ​ជា​សម្រាប់​អ្នក​ដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles