ពេលយើងជួបជុំគ្នា

ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នកខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាមដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ។ ហេព្រើរ ១០:២៥

ប្រទេស​ដាណឺម៉ាក​ស្ថិត​ក្នុងចំណោម ប្រទេស​ដែល​មាន​សុភមង្គល​បំផុត នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​របាយការណ៍​អំពី​សុភមង្គល​ពិភពលោក។ ជនជាតិ​ដាណឺម៉ាក​បាន​ឆ្លងកាត់​រដូវរងា​ដែល​មាន​រយៈពេល​យូរ និង​ខ្វះ​ពន្លឺថ្ងៃ ដោយ​ជួបជុំ​ជាមួយ​ញាតិមិត្ត ដើម្បី​ចែករំលែក​ភេសជ្ជះ​ក្តៅៗ ឬអាហារ ដោយចិត្ត​សប្បុរស។ ក្នុង​ភាសា​ដាណឺម៉ាក គេ​បាន​ប្រើពាក្យ ហ៊ូ​ហ្កា(hygge) ដើម្បី​ពិពណ៌នា អំពី​អារម្មណ៍​ដ៏​កក់ក្តៅ នៅក្នុង​ពេល​ដ៏​រីករាយ​នោះ។ ការ​មាន​អារម្មណ៍​ដ៏​កក់ក្តៅ​ដូចនេះ បាន​ជួយ​ពួក​គេ​ឲ្យ​កាត់បន្ថយ​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​មាន​ពន្លឺថ្ងៃ​តិច​ជាង​តំបន់​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ដាណឺម៉ាក។ ចិត្ត​របស់​ពួក​គេ​ក៏បាន​រីករាយ​ឡើង ដោយ​ការ​ជួបជុំគ្នា​នៅ​តុ​អាហារ​ដ៏​សាមញ្ញ​ជាមួយ​មនុស្សជា​ទីស្រឡាញ់។

រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ ដែល​បាន​លើកទឹកចិត្ត​អ្នកជឿ ឲ្យ​បន្ត​ជួបជុំគ្នា​ជា​សហគមន៍។ គាត់​បាន​ទទួលស្គាល់​ថា នឹង​មាន​ពេល​ដ៏​ពិបាក គឺ​ពិបាក​លើស​អាកាសធាតុ​ដ៏​រងា​ទៅទៀត ដែល​តម្រូវឲ្យ​អ្នកដើរតាម​ព្រះគ្រីស្ទ មានការ​ស៊ូទ្រាំ​ក្នុង​ជំនឿ។ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់ អំពី​ការដែល​ព្រះ​ទ្រង់​ទទួល​យើង ពេល​ដែល​ទទួល​ជឿ​ព្រះអង្គ​សង្រ្គោះ ប៉ុន្តែ យើង​ប្រហែលជា​នៅតែ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស ការសង្ស័យ ឬការ​ប្រឆាំង​ជាដើម។ តាមរយៈ​ការ​ជួបជុំគ្នា យើង​អាច​មាន​ឯកសិទ្ធិ ក្នុង​ការ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក។ ពេលណា​យើង​មានការ​ជួបជុំគ្នា យើង​អាច​លើកទឹកចិត្ត​គ្នា “ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ធ្វើការល្អ​” ដែល​ជួយ​ពង្រឹង​ជំនឿ​យើង(ហេព្រើរ ១០:២៤)។

ការ​ជួបជុំគ្នា​ជាមួយ​ញាតិមិត្ត មិនបាន​ធានា​ថា យើង​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​សុភមង្គល​ជាងគេ​នោះ​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះគម្ពីរ​បាន​ចែងថា ការ​ជួបជុំគ្នា​មានប្រយោជន៍​សម្រាប់​ជំនឿ​របស់​យើង ក្នុង​ពេល​ដែល​មានទុក្ខ​លំបាក​នៃ​ជីវិត។ នេះ​ជា​មូលហេតុ​ដ៏​អស្ចារ្យ ដែល​យើង​ត្រូវ​ស្វែងរក​ការ​ជួបជុំគ្នា​ជា​ពួក​ជំនុំ! ឬបើកទ្វារ​ផ្ទះ​យើង ស្វាគមន៍​គេ តាមរបៀប​ដ៏​សាមញ្ញ ដើម្បីឲ្យ​ចិត្ត​យើង​មាន​អំណរ​ឡើង​ទាំងអស់គ្នា។—KIRSTEN HOLMBERG

តើ​ការ​ជួបជុំគ្នា ជាមួយ​អ្នកដទៃ បាន​លើកទឹកចិត្ត​អ្នក​យ៉ាងណា​ខ្លះ? តើមាន​នរណា​ខ្លះ ដែល​អ្នក​អាច​លើកទឹកចិត្ត ដោយចិត្ត​បើក​ចំហរ?

ឱព្រះអម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​អាច​លើកទឹកចិត្ត​អ្នកជឿ​ដទៃទៀត ហើយ​ទទួលការ​លើកទឹកចិត្ត​ពី​ពួក​គេ ពេល​យើង​ជួបជុំគ្នា។

For further study, read Understanding the Bible: The Letter to the Hebrews at DiscoverySeries.org​/Q0427.

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៥-១៣៦ និង ១កូរិនថូស ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles