ការសម្រេចចិត្តដោយខ្វះការពិចារណា

ពីព្រោះ​ឯង​មិនបាន​ជឿ​អញ … បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ។ ជនគណនា ២០:១២

កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​បើកបរ​ឡាន​លឿន​ពេក តាម​ពីក្រោយ​មិត្តភក្ដិ​ខ្ញុំ ទៅផ្ទះ​គាត់ បន្ទាប់ពី​ការ​ហ្វឹកហាត់​កីឡាបាល់បោះ​វិទ្យាល័យ។ ភ្លៀង​ធ្លាក់​មក​ខ្លាំង​ណាស់ ធ្វើឲ្យ​ខ្ញុំ​ពិបាក​បើកឡាន​ឲ្យ​ទាន់​គាត់។ ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​កញ្ចក់​ខាង​មុខ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​មើល​ផ្លូវ។ ភ្លាម​ៗ​នោះ ​ផ្លិត​បក់​គ្រវាស​ទឹកភ្លៀង​ចេញពី​កញ្ចក់​ខាងមុខ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ឡាន​របស់​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈប់​នៅ​ពីមុខ​ខ្ញុំ! ខ្ញុំ​ក៏បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ហើយ​រេ​ចង្កូត​ធ្លាក់​ថ្នល់ ទៅ​បុក​ដើមឈើ​ធំ​មួយ​ដើម។ ឡាន​របស់ខ្ញុំ​ក៏បាន​ខូចខាត​យ៉ាងដំណំ។ ក្រោយមក ខ្ញុំ​ក៏បាន​ភ្ញាក់​ដឹងខ្លួន នៅក្នុង​មន្ទីរពេទ្យ។ ខ្ញុំ​បាន​រួចផុត​ពី​សេចក្តី​ស្លាប់ ដោយសារ​ព្រះគុណ​ព្រះ តែ​ទង្វើ​ដែល​ខ្វះ​ការ​ពិចារណា បាន​នាំឲ្យ​ខ្ញុំ​មានការ​ខាតបង់​ធ្ងន់ធ្ងរ។

លោក​ម៉ូសេ​បាន​ធ្វើការ​សម្រេចចិត្ត ដោយ​ខ្វះ​ការពិចារណា ជាហេតុ​​នាំឲ្យ​គាត់​មានការ​ខាតបង់​ដ៏​ធំ​ផង​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ ការសម្រេច​ចិត្ត​របស់​គាត់​បាន​ធ្វើឡើង នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ខ្វះ​ទឹក​ផឹក។ ពួក​គេ​មិន​មាន​ទឹក​ផឹក នៅក្នុង​វាល​រហោស្ថាន​ស៊ីន ហើយក៏​បាន​មូលគ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ(ជនគណនា ២០:២)។ ព្រះ​ទ្រង់​ក៏បាន​ប្រាប់​អ្នកដឹកនាំ​ដ៏​ហត់នឿយ​រូប​នេះ ឲ្យ​និយាយទៅ​កាន់​ថ្ម ដើម្បីឲ្យ​ទឹកហូរ​ចេញ​មក(ខ.៨)។ ផ្ទុយទៅវិញ គាត់​ក៏បាន​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង(ខ.១១)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ថា “ពីព្រោះ​ឯង​មិនបាន​ជឿ​អញ ដើម្បីនឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ”(ខ.១២)។

ពេលណា​យើង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្វះ​ការពិចារណា យើង​នឹង​មានការ​ខាតបង់។ “ការដែល​ចិត្ត​ឥតមាន​ចំណេះ នោះ​មិន​គួរគប្បី​ទេ ហើយ​អ្នកណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួសផ្លូវ​ហើយ”(សុភាសិត ១៩:២)។ ចូរ​យើង​ស្វែងរក​ប្រាជ្ញា និង​ការដឹកនាំ​របស់​ព្រះ យ៉ាង​ប្រុងប្រយ័ត្ន ដោយ​ការអធិស្ឋាន មុន​នឹង​ធ្វើ​ការសម្រេច​ចិត្ត​នៅ​ថ្ងៃនេះ។—TOM FELTEN

តើ​អ្នក​បាន​សម្រេចចិត្ត​ធ្វើ​អ្វីខ្លះ ដែល​នាំឲ្យ​ស្តាយក្រោយ ដោយសារ​ខ្វះ​ការពិចារណា? ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​បន្ថយល្បឿន និង​ស្វែងរក​ប្រាជ្ញា​របស់​ព្រះ ដោយ​ការអធិស្ឋាន មុន​ពេល​សម្រេចចិត្ត​ធ្វើ​​អ្វីមួយ?

ឱ​ព្រះយេស៊ូវ​​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ដើរតាម​ការ​បង្រៀន​ប្រកបដោយ​ប្រាជ្ញា​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះវិញ្ញាណ​ព្រះអង្គ​ដឹកនាំ​ទូលបង្គំ។

For further study, read Making Decisions God’s Way at DiscoverySeries.org​/Q0745.

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សាស្ដា ៤-៦ និង ២កូរិនថូស ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles