ទំនួញប្រែក្លាយជាការសរសើរដំកើង

គង់តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយសង្គ្រោះ​ខ្ញុំ​ដែរ។ ហាបាគុក ៣:១៨

អ្នក​ស្រី​ម៉ូ​នី​កា(Monica) បាន​អធិស្ឋាន​ឥត​ឈប់ឈរ ឲ្យ​កូនប្រុស​គាត់​វិលត្រឡប់​មក​ព្រះ​វិញ។ គាត់​បាន​សោកសង្រេង ដោយសារ​កូនប្រុស​គាត់​ដើរ​ផ្លូវខុស ហើយ​ថែមទាំង​តាម​រក​កូនប្រុស​គាត់ ក្នុង​ទីក្រុង​មួយចំនួន ដែល​កូនប្រុស​គាត់​បានសម្រេច​ចិត្ត​ទៅ​រស់នៅ។ ស្ថានភាព​ហាក់ដូចជា​អស់សង្ឃឹម។ បន្ទាប់មក ថ្ងៃមួយ មានរឿង​មួយ​បាន​កើតឡើង។ ព្រះ​ទ្រង់​បាន​ធ្វើការ​ក្នុងចិត្ត​កូនប្រុស​គាត់ តាមរបៀប​ដ៏​អស្ចារ្យ។ ក្រោយមក កូនប្រុស​គាត់​ក៏បាន​ក្លាយជា​ទេវវិទូ ដែល​ស្ថិត​ក្នុងចំណោម​ទេវវិទូ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពួក​ជំនុំ។ កូនប្រុស​គាត់​មានឈ្មោះ​ថា អូគូស្ទីន ជា​អ្នកដឹកនាំ​ពួក​ជំនុំ នៅ​ទីក្រុង​ហ៊ីផូ។

ព្រះ​ទ្រង់​ហាក់ដូចជា​មិន​ធ្វើអ្វី​សោះ ខណៈ​ពេល​ដែល​អ្នកមាន​អំណាច​កំពុង​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌(ហាបាគុក ១:៤) ហោរា​ហាបាគុក​ក៏បាន​ពោល​ទំនួញ​ថា “តើ​ត្រូវឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់កាលណា​ទៀត”(ហាបាគុក ១:២)។ ចូរ​យើង​គិត​អំពី​ពេល​ដែល​យើង​បាន​បែរមក​រក​ព្រះ ដោយ​ភាព​អស់សង្ឃឹម ដោយ​ពោល​ទំនួញ​របស់​យើង ដោយសារ​អំពើ​អយុត្តិធម៌ ឬ​បញ្ហា​សុខភាព​ដែល​ហាក់ដូចជា​គ្មាន​សង្ឃឹម ការ​ខ្វះខាត​ក្នុង​គ្រួសារ ឬ​មួយ​កូន​យើង​ដើរចេញ​ពី​ព្រះ។

រៀងរាល់​ពេល​ហោរា​ហាបាគុក​ពោល​ទំនួញ ព្រះ​ទ្រង់​ស្តាប់​គាត់។ ខណៈ​ពេល​ដែល​យើង​រង់ចាំ ដោយ​ជំនឿ យើង​អាច​រៀន​កែប្រែ​ការ​សោកសង្រេង​របស់​យើង ឲ្យ​ក្លាយជា​ការ​សរសើរ​ដំកើង តាម​គំរូ​របស់​លោក​ហោរា។ គឺ​ដូចដែល​គាត់​បាន​ពោល​សរសើរ​ដំកើង​ព្រះអម្ចាស់​ថា “គង់តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយសង្គ្រោះ​ខ្ញុំ​ដែរ”(៣:១៨)។ ពេល​ដែល​ព្រះ​ទ្រង់​បង្ហាញផ្លូវ​ទ្រង់ គាត់​មិនបាន​យល់​ទាំងស្រុង តែ​គាត់​បាន​ទុកចិត្ត​ព្រះអង្គ ដោយ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ តាមរយៈ​ការ​ពោល​ទំនួញ និង​ការ​សរសើរ​ដំកើង។ យើង​ពោល​ទំនួញ​ដល់​ព្រះ ផ្អែកលើ​ចរិយា​សម្បត្តិ​របស់​ព្រះ។ ហើយ​ការ​សរសើរ​ដំកើង​របស់​យើង គឺ​ផ្អែក​ទៅលើ​សេចក្តី​ពិត​ដែល​ថា ព្រះអង្គ​ជា​នរណា គឺជា​ព្រះ​ដ៏​អស្ចារ្យ ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា។ ថ្ងៃមួយ ទំនួញ​នីមួយៗ​នឹង​ប្រែក្លាយ​ជា​ការ​សរសើរ​ដំកើង ដោយសារ​ព្រះគុណ​ព្រះអង្គ។—GLENN PACKIAM

តើ​អ្នក​ចង់​ពោល​ទំនួញ​អ្វី​ដល់​ព្រះ​នៅ​ថ្ងៃនេះ? តើ​អ្នក​អាច​កែប្រែ​ទំនួញ​នោះ ឲ្យ​ក្លាយជា​ការ​សរសើរ ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះអង្គ​រំឭក​ទូលបង្គំ ឲ្យ​នឹក​ចាំ​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើអ្វី​ខ្លះ​ក្នុង​ជីវិត​ទូលបង្គំ។

For further study, read Wounded in Worship at DiscoverySeries.org​/courses​/wounded-in-worship​/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles