ការរង់ចាំ៧នាទីដ៏គួរឲ្យភ័យខ្លាច

ដូច្នេះ ត្រូវឲ្យ​យើង​រាល់គ្នា មកដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បីនឹង​ទទួល​សេចក្តី​មេត្តា ហើយ​រកបាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់ពេល​ត្រូវការ​ចុះ។ ហេព្រើរ ៤:១៦

យាន​រុករក ដែលគេ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា ស៊ូទ្រាំ បាន​ចុះចត​នៅ​លើ​ភព​អង្គារ ដែល​ជា​ភព​ពណ៌ក្រហម នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ពេលនោះ ក្រុមការងារ​ដែល​ពិនិត្យមើល​ការ​ចុះចត​របស់​វា បាន​អត់ទ្រាំ​នឹង​បញ្ហា​ដែល​គួរឲ្យ​ភ័យខ្លាច ​មាន​រយៈពេល​៧​នាទី។ បន្ទាប់ពី​យានអវកាស​នោះ​ បាន​បញ្ចប់​ការ​ធ្វើដំណើរ​ពី​ផែនដី​មក​ភព​អង្គារ ដែល​មាន​ចម្ងាយ៤៦៩លាន​គីឡូម៉ែត្រ វា​ត្រូវ​ធ្វើការ​ចុះចត ដោយ​ទម្រង់ការ​ដ៏​ស្មុគ​ស្មាញ ដោយខ្លួនឯង។ ការ​បញ្ជូន​សញ្ញា​ពី​ភព​អង្គារ ត្រូវ​ចំណាយ​ពេល​បួន​ប្រាំ​នាទី​ទំ​រាំ​មកដល់​ផែនដី ដូចនេះ អង្គការ​ណា​សា​មិនបាន​ទទួល​ដំណឹង​អ្វី​ពី​យាន​រុករក​នោះ ក្នុង​អំឡុង​ពេល​ចុះចត​ឡើយ។ ការ​មិន​អាច​ទំនាក់ទំនង​នេះ បាន​ធ្វើឲ្យ​ក្រុមការងារ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ពួក​គេ​បាន​ចំណាយ​កម្លាំង និង​ធនធាន​ជា​ច្រើន ដើម្បី​ធ្វើ​បេសកកម្ម​នេះ។

ជួនកាល យើង​ប្រហែល​មាន​អារម្មណ៍​ភ័យខ្លាច ពេលណា​យើង​មិនបាន​ទទួលការ​ឆ្លើយតប​ពី​ព្រះ ចំពោះ​ការអធិស្ឋាន​របស់​យើង។ ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញថា មាន​មនុស្សជា​ច្រើន​ដែល​បាន​ទទួលការ​ឆ្លើយ​តប​ភ្លាម​ៗ​ពី​ព្រះ(មើល ដានីយ៉ែល ៩:២០-២៣) ហើយ​អ្នក​ផ្សេងទៀត ក៏បាន​រង់ចាំ​ការ​ឆ្លើយតប​របស់​ព្រះ អស់​រយៈ​យ៉ាង​យូរ(មើល​រឿង​របស់​នាង​ហាណា ក្នុង ១សាំ​យ៉ូអែល ១:១០-២០)។ តែ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ឆ្លើយតប​មួយ ដែល​បាន​ធ្វើឲ្យ​នាង​ម៉ារា និង​ម៉ាថា​​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង គឺ​នៅពេល​ដែល​ពួក​គេ​សូម​ព្រះយេស៊ូវ​ឲ្យ​ជួយ​ប្រោស​ជំងឺ​លោក​ឡា​សា ជា​ប្អូនប្រុស​របស់​ពួក​គេ(យ៉ូហាន ១១:៣)។ ព្រះយេស៊ូវ​បាន​ពន្យារ​ពេល​ក្នុង​ការ​ធ្វើដំណើរ ហើយ​ប្អូនប្រុស​របស់​ពួក​គេ​ក៏បាន​ស្លាប់(ខ.៦-៧,១៤-១៥)។ ប៉ុន្តែ ៤ថ្ងៃក្រោយ​មក ព្រះគ្រីស្ទ​ក៏បាន​ឆ្លើយតប ដោយ​ប្រោស​លោក​សា​ឡា​ឲ្យ​រស់​ឡើងវិញ(ខ.៤៣-៤៤)។

ការ​រង់ចាំ​ការ​ឆ្លើយតប ចំពោះ​កា​អធិស្ឋាន​របស់​យើង អាច​មានការ​ពិបាក។ តែ​ព្រះ​ទ្រង់​អាច​កម្សាន្ត​ចិត្ត និង​ជួយ​យើង ពេលណា​យើង “យើង​រាល់គ្នា មកដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បីនឹង​ទទួល​សេចក្តី​មេត្តា ហើយ​រកបាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់ពេល​ត្រូវការ​”(ហេព្រើរ ៤:១៦)។—DAVE BRANON

តើ​អ្នក​កំពុង​អធិស្ឋាន​អំពី​រឿង​អ្វីខ្លះ តែ​ហាក់ដូចជា​មិនឃើញ​ព្រះអង្គ​ឆ្លើយតប? តើ​ព្រះ​ទ្រង់​អាច​ជួយ​បង្កើន​ជំនឿ​របស់​អ្នក​យ៉ាងណា​ខ្លះ ខណៈ​ពេល​ដែល​អ្នក​កំពុង​រង់ចាំ​ព្រះអង្គ​ឆ្លើយតប?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ព្រះអង្គ​ជ្រាប​ថា មាន​អ្វីខ្លះ នៅក្នុង​ចិត្ត​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ ខណៈ​ពេល​ដែល​ទូលបង្គំ​រង់ចាំ​ព្រះអង្គ​ឆ្លើយតប​ការអធិស្ឋាន​របស់​ទូ​លប​ង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles