នៅតែនិយាយអំពីព្រះយេស៊ូវ

អ្នក​ទាំងនោះ​ចេះតែ​បង្រៀន ព្រមទាំង​ប្រាប់​ដំណឹងល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ព្រះវិហារ ហើយ​នៅ​អស់ទាំង​ផ្ទះ​រាល់តែថ្ងៃ​ជានិច្ច។ កិច្ចការ ៥:៤២

ក្នុង​ការ​សម្ភាស​តន្ត្រី​ករ​ម្នាក់​ដែល​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គាត់​បាន​រៀបរាប់​អំពី​ពេល​មួយ ដែលគេ​បាន​ជំរុញ​ឲ្យ​គាត់ “ឈប់​និយាយ​អំពី​ព្រះយេស៊ូវ​” ច្រើនពេក។ តើ​ហេតុអ្វី​គាត់​ត្រូវ​ឈប់? គេ​បាន​លើកឡើង​ថា ក្រុម​ចម្រៀង​គាត់​នឹង​កាន់តែ​ល្បី​ឈ្មោះ  ហើយ​មាន​លុយ​កាន់តែ​ច្រើន ដើម្បី​ជួយ​អ្នកក្រ បើ​គាត់​ឈប់​និយាយ​ថា ការងារ​របស់​គាត់​សម្រាប់​លើក​ដំកើង​ព្រះយេស៊ូវ​តែ​ប៉ុណ្ណោះ។ បន្ទាប់ពី​គាត់​បាន​គិត​រួចហើយ គាត់​ក៏បាន​សម្រេចចិត្ត​ប្រកាស​ថា អាជីព​ជា​តន្រ្តី​ករ​របស់​គាត់ គឺ​សម្រាប់​ចែក​ផ្សាយ​ជំនឿ​លើ​ព្រះគ្រីស្ទ … គាត់​មិន​អាច​ឈប់​ប្រកាស​អំពី​ព្រះអង្គ​បាន​ឡើយ។ គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​មាន​ចិត្ត​ឆេះឆួល ក្នុង​ការ​ឆ្លើយតប​ការ​ត្រាស់​ហៅ ឲ្យ​ផ្សាយ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​។

ពួក​សាវ័ក​ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​នេះ​ផង​ដែរ តែ​ក្នុង​កាលៈទេសៈ​ដែល​មានការ​គំរាមកំហែង​ខ្លាំង​ជាង​នេះ។ ពួក​គេ​បាន​ជាប់គុក ហើយ​មាន​ទេវតា​យាង​មក​រំដោះ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​បន្ត​ប្រាប់​អ្នកដទៃ អំពី​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ (កិច្ចការ ៥:១៩-២០)។ ពេល​អ្នក​ដឹកនាំ​សាសនា​បានដឹង​ថា ពួក​សាវ័ក​បាន​រត់​គេចខ្លួន ហើយ​នៅតែ​បន្ត​ប្រកាសដំណឹង​ល្អ​ទៀត ពួក​គេ​ក៏​បាន​ព្រមាន​ពួក​សាវ័ក​ថា “តើ​យើង​មិនបាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬអី?”(ខ.២៨)។

ពួក​សាវ័ក​ក៏បាន​ឆ្លើយតប​ថា ពួកគេ​ត្រូវតែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជាជាង​ស្តាប់​តាម​មនុស្ស(ខ.២៩)។ ជា​លទ្ធផល ពួក​អ្នកដឹកនាំ​សាសនា​ទាំងនោះ ក៏បាន​ឲ្យ​គេ​ចាប់​ពួក​សាវ័ក​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាមឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះនាម​ព្រះយេស៊ូវ​ទៀត(ខ.៤០)។ ពួក​សាវ័ក​មាន​អំណរ​ក្នុង​ការ​រងទុក្ខ ដើម្បី​ព្រះនាម​ព្រះយេស៊ូវ​ ហើយ “ចេះតែ​បង្រៀន ព្រមទាំង​ប្រាប់​ដំណឹងល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​អស់ទាំង​ផ្ទះ​រាល់តែថ្ងៃ​ជានិច្ច”(ខ.៤២)។ សូម​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​បន្ត​ដើរ​តាម​គំរូ​របស់​ពួក​គេ។—ALYSON KIEDA

បើ​គេ​ប្រាប់​អ្នក ឲ្យ​ឈប់​និយាយ​អំពី​ព្រះយេស៊ូវ​ តើ​អ្នក​នឹង​ឆ្លើយតប ដូចម្តេច​ខ្លះ? តើ​អ្នក​អាច​ប្រាប់​អ្នកដទៃ អំពី​ព្រះអង្គ ដោយ​របៀបណា​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​គំរូ​របស់​ពួក​សាវ័ក និង​អ្នកដទៃ​ទៀត ដែល​បាន​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ​អង្គ ដោយ​ចិត្ត​ក្លាហាន។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​មានចិត្ត​ក្លាហាន ក្នុង​ការ​យក​គំរូ​តាម​ពួក​គេ។

For further study, read Gospel Conversations at DiscoverySeries.org​/HP185.

គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ១២-១៤ និង ម៉ាកុស ៥:២១-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles