តើត្រូវធ្វើ ឬមិនត្រូវធ្វើ

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩

កាលពីក្មេង គេ​បាន​យក​រថក្រោះ​មួយ​គ្រឿង សល់​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី២ មក​ដាក់​តាំង ក្នុង​សួនច្បារ ក្បែរ​ផ្ទះ​ខ្ញុំ។ គេ​បាន​ដាក់​ផ្លាក​សញ្ញា​ដាស់តឿន​ជាច្រើន អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ដោយសារ​ការ​ឡើង​លេង​លើ​រថ​ក្រោះ​នោះ តែ​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ក្រុម បាន​នាំគ្នា​ឡើង​លេង ដោយ​មិន​បង្អង់​យូរ។ ក្នុងចំណោម​យើង មាន​អ្នកខ្លះ​មានការ​ស្ទាក់ស្ទើរ​បន្តិច តែ​ទីបំផុត យើង​ក៏បាន​ឡើង​លេង​ទាំងអស់គ្នា។ មាន​ក្មេងប្រុស​ម្នាក់ បាន​បដិសេធ​មិនព្រម​ឡើងលើ​រថក្រោះ ដោយ​ចង្អុល​ទៅ​រក​ផ្លាក​សញ្ញា​ហាមឃាត់។ ក្មេងប្រុស​ម្នាក់ទៀត​ប្រញាប់​លោត​ចុះ​ភ្លាមៗ ពេល​ដែល​មនុស្ស​ធំ​បាន​ដើរមក​រក​ពួក​គេ។ ដូចនេះ ការ​ល្បួង​ឲ្យ​លេងសើច​សប្បាយ បាន​ឈ្នះ​បំណង​ចិត្ត​របស់​យើង ដែល​ចង់​ធ្វើតាម​ច្បាប់​ហើយ។

យើង​ម្នាក់​ៗ​សុទ្ធតែ​បង្កប់​ទៅ​ដោយចិត្ត ដែល​ចូលចិត្ត​បះបោរ​ដូច​កូន​ក្មេង។ យើង​មិន​ចូលចិត្ត​ឲ្យ​គេ​ប្រាប់​យើង ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ឡើយ។ តែ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប ពេលណា​យើង​ដឹង​ថា អ្នកណា​ដែល​ចេះ​ធ្វើល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នកនោះ​វិញ(៤:១៧)។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​រ៉ូម សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិនមែន​ខ្ញុំ​ដែល​ធ្វើការ​នោះ​ទៀត​ទេ គឺជា​បាប​ទេតើ ដែល​នៅក្នុង​ខ្លួនខ្ញុំ​វិញ” (៧:១៩-២០)។

ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ យើង​អាច​មានការ​ពិបាក ក្នុង​ការ​តយុទ្ធ​នឹង​អំពើបាប។ តែ​មាន​ពេល​ជា​ញឹកញាប់​ពេក​ហើយ ដែល​យើង​ពឹងផ្អែក​ទៅលើ​កម្លាំង​របស់​យើង ដើម្បី​ធ្វើការ​អ្វី​ដែល​ត្រឹមត្រូវ។ នៅ​ថ្ងៃមួយ ពេល​ដែល​ជីវិត​យើង​ដល់ទី​បញ្ចប់ បាប​នឹង​មិន​អាច​នាំ​ចិត្ត​យើង​ទៀត​ឡើយ។ តែ​ទំ​រាំ​ដល់ពេល​នោះ យើង​អាច​ពឹងផ្អែក​លើ​ព្រះ​ចេស្ដា​របស់​ព្រះ ដែល​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ បាន​ឈ្នះ​អំពើបាប​ហើយ។—CINDY HESS KASPER

តើមាន​អំពើបាប​អ្វី ដែល​អ្នក​ពិបាក​តយុទ្ធ​បំផុត? តើ​អ្នក​អាច​ពឹងផ្អែក​លើ​អំណាច​របស់​ព្រះ​ដូចម្តេច​ខ្លះ ដើម្បី​ជម្នះ​អំពើបាប​នោះ?

ឱ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​សម្រេចចិត្ត​ធ្វើការ​អ្វី​ដែល​ត្រឹមត្រូវ។ សូមឲ្យ​ទូលបង្គំ​មានចិត្ត ដែល​ចង់​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ស្គាល់ ចារិក​លក្ខណៈ​ដ៏​ល្អឥតខ្ចោះ និង​ផ្លូវ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ។

For further study, read Crying for Us All: How Jesus Shares Our Grief at Discovery Series.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ៩-១០ និង លូកា ៥:១៧-៣៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles