ផ្នូ​របស់​ឧកញ៉ា​សេបណា

អេសាយ ២២:១៥-២៤

អស់​អ្នកណា​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់ នោះ​មាន​ព​រហើយ​។ វិវរណៈ ១៤:១៣

លោក ដាប់ប៊លយូ ប៊ី យីត(W. B. Yeats) ចង់​ឲ្យ​គេ​បញ្ចុះសព​គាត់ នៅ​ជើង​ភ្នំ “ប៊ែន ប៊ូលបែន” ជា​ភ្នំ​ដែល​មាន​កំពូល​រាប​ស្មើ ហើយ​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្នំ​នេះ ផ្អែក​ទៅលើ​ចំណង​ជើង​របស់​បទ​កំណាព្យ​ចុង​ក្រោយ​របស់​គាត់​។ គេ​បាន​ឆ្លាក់​ឃ្លា​ចុង​ក្រោយ​នៃ​កំណាព្យ​គាត់ នៅ​លើ​ផ្លាក​ឈ្មោះ​ផ្នូរ​របស់​គាត់​ថា : “ចូរ​យើង​ពិចារណា អំពី​ជីវិត និង​សេចក្តី​ស្លាប់ ដោយ​មិន​លម្អៀង នោះ​សេះ​នឹង​ផាយ​ទៅ​បាត់!”។

មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា​ជា​ច្រើន អំពី​អត្ថ​ន័យ​របស់​ពាក្យ​មួយ​ឃ្លា​នេះ​។ អ្នក​និពន្ធ​បទ​កំណាព្យ​នេះ ប្រហែល​ជា​បាន​ទទួល​ស្គាល់ ធាតុ​ពិត​នៃ​ជីវិត និង​សេចក្តី​ស្លាប់​។ ទោះជា​យ៉ាងណា​ក៏ដោយ បំណង​របស់​លោក​យីត​ក៏បាន​សម្រេច ដោយ​គេ​បាន​បញ្ចុះសព​គាត់​នៅ​ជើង​ភ្នំ​នោះ ស្រប​តាម​អ្វី​ដែលគេ​បាន​ឆ្លាក់​នៅ​លើ​ផ្លាក​ឈ្មោះ​ផ្នូរ​គាត់​។ ប៉ុន្តែ ការ​ពិត​ដែល​មនុស្ស​ពិបាក​ទទួលយក​នោះ​គឺ ជីវិត​របស់​អ្នក​ដទៃ​នៅតែ​បន្ត ដោយ​គ្មាន​យើង ទោះ​យើង​ធ្លាប់​មាន​ឥទ្ធិពល​យ៉ាងណា មុន​ពេល​យើង​លាចាក​លោក​ក៏ដោយ​។

ក្នុង​អំឡុង​ពេល​ដ៏​ពិបាក នៃ​ប្រវត្តិ​សាស្រ្ត​របស់​នគរ​យូដា លោក​សេបណា ជា​ឧកញ៉ា មាន​មុខ​នាទី​ជា​រដ្ឋបាល​នៃ​រាជ​វាំង​បាន​ឲ្យ​គេ​សង់​ផ្នូរ​មួយ​សម្រាប់​ខ្លួន​គាត់ ដើម្បី​ឲ្យ​គេ​នៅ​នឹក​ចាំ​អំពី​កេរ​ដំណែល​របស់​គាត់ បន្ទាប់ពី​គាត់​ស្លាប់​។ ប៉ុន្តែ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ​ថា “ឯង​មាន​ការ​អ្វី​នៅ​ទីនេះ តើមាន​ញាតិ​សន្តាន​ណា​នៅ​ទីនេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នកណា​ដែល​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សំរាប់​ខ្លួន​នៅ​ក្នុង​ថ្ម”(អេសាយ ២២:១៦)។ លោក​ហោរា​ក៏បាន​ប្រាប់​គាត់​ថា “ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក១ធំ​ទូលាយ ដូចជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទីនោះ​វិញ”(ខ.‌១៨)។

លោក​សេបណា​បាន​យល់​ច្រឡំ​។ ទី​ន្លែង​បញ្ចុះសព​របស់​យើង​មិន​សំខាន់​នោះ​ទេ អ្នក​ដែល​យើង​បម្រើ​ទើប​សំខាន់ ចំពោះ​យើង​។ អ្នក​បម្រើ​ព្រះយេស៊ូវ មាន​ការ​កម្សាន្ត​ចិត្ត​ដ៏​លើសលប់​ ព្រោះ​ព្រះ​គម្ពីរប៊ីប​បាន​ចែងថា “អស់​អ្នកណា​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់ នោះ​មាន​ព​រហើយ”(វិវរណៈ ១៤:‌១៣)។ យើង​បម្រើ​ព្រះ ដែល​តែង​តែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ “ការ​លាចាក​លោក”របស់​យើង​។ ព្រះអង្គ​កំពុង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​យើង​ទៅដល់​ស្ថាន​សួគ៌ ហើយ​ស្វាគមន៍​យើង​ចូល​ផ្ទះ​ដ៏​អស់​កល្ប!—Tim Gustafson

តើ​ការ​រស់នៅ​របស់​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំង​ដូច​ម្តេច​ខ្លះ អំពី​អ្នក​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ? តើ​អ្នក​ចង់​ឲ្យ​គេ​នឹក​ចាំ​​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់នៅ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ទន្ទឹង​រង់​ចាំ ពេល​ដែល​ទូល​បង្គំ​នឹង​ទៅ​រស់នៅ ជាមួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles