ការបន្ថែមបន្ថយគោលជំហរ ដោយភាពកំសាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលពួកសង្គ្រាជ និងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោក ពីឡាត់ មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញចុះ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ។ ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។ កាលលោក ពីឡាត់ បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង» (យ៉ូហាន ១៩:៦-៨)។ តើអ្នកនឹងរស់នៅ ដើម្បីសរសើរតម្កើងនរណា? កាលព្រះគ្រីស្ទទទួលការជំនុំជម្រះនៅពីមុខលោក ពីឡាត់ ជាអភិបាលជនជាតិរ៉ូម៉ាំង ក៏បានប្រកាសថា ព្រះអង្គគ្មានទោសទេ តែក្រោយមក គាត់នៅតែកាត់ទោសព្រះអង្គ។ លោក ពីឡាត់ ប្រកាសថា «ខ្ញុំមិនឃើញជាមានទោសអ្វីទេ» ហើយបន្ទាប់មក គាត់ក៏បានឲ្យគេវាយដុំព្រះអង្គយ៉ាងព្រៃផ្សៃ គឺការវាយដុំធ្ងន់ធ្ងរយ៉ាងខ្លាំង ដែលអាចកណ្ដាលឲ្យដាច់សរសៃឈាម និងគ្រាំក្នុង។ គាត់និយាយថា គាត់មិនឃើញព្រះអង្គមានទោសអ្វីទេ តែគាត់ក៏បានឲ្យពួកទាហានយកភួងបន្លាមកដាក់ពីលើព្រះកេសព្រះអង្គ ជាការចំអកឲ្យ ហើយបំពាក់អាវវែងពីលើព្រះអង្គ ហើយក្រាបបង្គំនៅចំពោះមុខព្រះអង្គ ដើម្បីបង្ហាញការស្អប់ខ្ពើម។ លោក ពីឡាត់ ប្រកាសថា គាត់មិនឃើញព្រះអង្គមានទោសអ្វីទេ តែតើគាត់បានដោះលែងព្រះអង្គទេ? ទេ គាត់បានប្រគល់ព្រះកាយព្រះអង្គឲ្យពួកពេជ្ឈឃាដដ៏កាចសាហាវ ដើម្បីប្រហារព្រះជន្មព្រះអង្គនៅលើឈើឆ្កាង។ គ្មាននរណាមានអារម្មណ៍តឹងតែងជាងលោក…
Read article