adamholz

You are here:
ចាប់ផ្តើមជាថ្មី ដោយសារព្រះគុណ

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិទេវ ៣:២២-២៣ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គេ​និយម​ផលិត​ខ្សែ​ភាព​យន្ត​ល្បីៗ​ឡើង​វិញ បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​យ៉ាង​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លងមក។ នៅក្នុង​ពិភព​ខ្សែភាពយន្ត គេ​យក​ខ្សែ​ភាព​យន្ត​ចាស់ៗ មក​ថត និង​ចាក់​បញ្ចាំង​ឡើងវិញ ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ជាង​មុន។ រឿង​ខ្លះ​ជា​រឿង​ដែល​មនុស្ស​ជំនាន់​ចាស់​ជាច្រើន​បាន​ស្គាល់ ដូចជា​រឿង​វីរបុរស ឬ​រឿង​និទាន​ជាដើម។ រឿង​ខ្លះ​ទៀត​ជា​រឿង​ដែល​គេ​មិន​សូវ​ស្គាល់ តែ​ត្រូវ​គេ​យក​មក​ផលិត​ឡើង​វិញ ដោយ​ការ​កែសម្រួល​សាច់​រឿង។ តែ​ក្នុងករណី​នី​មួយៗ រឿង​ដែល​បាន​ផលិត​សារ​ជាថ្មី មាន​លក្ខណៈ​មិនសូវ​ខុសពី​រឿង​ចាស់​ទេ។ វា​ជា​ការ​ចាប់ផ្តើម​ជាថ្មី ជា​ការ​ផ្តល់​ឱកាស​ឲ្យ​រឿង​ចាស់​មានជីវិត​ឡើងវិញ។ ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ម្នាក់​ៗ​ចាប់​ផ្តើម​ជីវិត​យើង​ជាថ្មី​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ទទួលការ​អត់ទោស​បាប ក៏ដូចជា​ជីវិត​ពេញ​បរិបូរ និង​អស់​កល្ប​ជានិច្ច(យ៉ូហាន ១០:១០)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​រំឭក​យើង​ថា សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់​តែងតែ​ថ្មី​ជានិច្ច សម្រាប់​យើង បាន​ជា​យើង​អាច​ចាប់ផ្តើម​ជីវិត​ជាថ្មី។ គឺ​ដូច​មាន​សេចក្តី​ចែងថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ រៀងរាល់ថ្ងៃ ព្រះគុណ​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ឱបក្រសោប​យក​ឱកាស​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ឡើង​វិញ។ ទោះ​យើង​កំពុង​ជួប​ការ​លំបាក ដោយសារ​ផលវិបាក​នៃ​កំហុស​របស់​យើង ឬ​កំពុង​ឆ្លងកាត់​ទុក្ខ​លំបាក​ដទៃទៀត​ក្តី…

Read article
បានស្អាតទាំងស្រុង

ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ។ អេសាយ ៦៤:៦ ថ្មីៗនេះ ខ្ញុំ និង​ភរិយា​របស់ខ្ញុំ កំពុង​សម្អាតផ្ទះ​របស់​យើង មុន​ពេល​ភ្ញៀវ​មកដល់។ ខ្ញុំ​សង្កេត​ឃើញ​ឥដ្ឋការ៉ូ នៅ​ក្នុង​ផ្ទះបាយ​របស់​យើង មានស្នាម​ប្រឡាក់​ជាប់​ខ្លាំង បាន​ជា​ខ្ញុំ​ត្រូវ​លត់​ជង្គង់​ដុះ​ជូត​វា​ឲ្យ​ជ្រះ​ស្អាត។ តែ​មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ដឹង​ថា ពេលណា​ខ្ញុំ​ដុះ​ជូត​កាន់តែ​ច្រើន នោះ​ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​ស្នាម​ប្រឡាក់​កាន់​តែ​ច្រើន នៅ​កន្លែង​ផ្សេង​ទៀត។ ស្នាម​ប្រឡាក់​នី​មួយៗ​ដែល​ខ្ញុំ​បាន​លប់​បំបាត់ គឺ​គ្រាន់តែ​បាន​ធ្វើឲ្យ​ស្នាម​ប្រឡាក់​ដទៃទៀត លេចឡើង​កាន់តែ​ច្បាស់។ ភ្លាម​នោះ រនាប​នៅផ្ទះ​បាយ​យើង​ហាក់ដូចជា​ប្រឡាក់ ដល់​ថ្នាក់​មិន​អាច​ដុះ​ឲ្យ​ជ្រះ​ស្អាត​បាន។ ហើយ​ខ្ញុំ​ក៏បាន​ដឹង​ថា ទោះ​ខ្ញុំ​ខំប្រឹង​យ៉ាងណា​ក៏ដោយ ខ្ញុំ​មិន​អាច​ធ្វើឲ្យ​កម្រាលឥដ្ឋ​ស្អាត​ទាំងស្រុង​បាន​ឡើយ។ ព្រះគម្ពីរ​បាន​ចែង អំពី​រឿង​ស្រដៀង​នេះ​ផង​ដែរ អំពី​ការ​លាង​សម្អាតខ្លួន​ឯង ដែល​ក្នុង​នោះ ទោះ​យើង​ខំប្រឹង​លាង​សម្អាតខ្លួន​ឯង​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​ជ្រះ​ស្អាត​ដដែល។ ពេល​ដែល​ពួក​អ៊ីស្រាអែល ជា​រាស្រ្ត​របស់​ព្រះ កំពុង​ស្ថិត​ក្នុង​ភាព​អស់សង្ឃឹម(អេសាយ ៦៤:៥) ហោរា​អេសាយ​ក៏បាន​សរសេរ​ថា “យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ”(ខ.៦)។ ប៉ុន្តែ ហោរា​អេសាយ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​នៅតែ​អាច​មាន​ក្តី​សង្ឃឹម តាមរយៈ​សេចក្តីល្អ​របស់​ព្រះ។ ហេតុនេះ​ហើយ គាត់​ក៏បាន​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើងខ្ញុំ យើងខ្ញុំរាល់គ្នា​ជា​ដីឥដ្ឋ ហើយ​ទ្រង់​ជាជាង​ស្មូន”(ខ.៨)។ គាត់​ដឹង​ថា មានតែ​ព្រះ​ទេ ដែល​អាច​សម្អាត​ស្នាម​ប្រឡាក់​ដែល​ជ្រៅ​បំផុត…

Read article
ការនិយាយប្រាប់ត្រង់ៗ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ កាល​ប៉ុន្មាន​ឆ្នាំមុន នៅពេល​ព្រឹក​ថ្ងៃមួយ កូនពៅ​របស់ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ ពេល​នាង​ឃើញ​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅអី នាង​ក៏បាន​រត់​មក​រក​ខ្ញុំ ហើយ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏បាន​ឱប​នាង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ហើយក៏​បាន​ថើប​ថ្ងាស​នាង​ថ្ម​មៗ ហើយ​នាង​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បាយរីករាយ។ តែ​បន្ទាប់មក នាង​ក៏បាន​ជ្រួញ​ចិញ្ចើម ញាក់​ច្រមុះ ហើយក៏​បាន​សម្លឹង​ទៅ​ពែងកាហ្វេ​របស់ខ្ញុំ ដោយ​ការសង្ស័យ។ នាង​ក៏បាន​និយាយ​ដោយ​ស្រទន់​ថា “ប៉ា កូន​ស្រឡាញ់​ប៉ា កូន​ចូល​ចិត្ត​ប៉ា តែ​កូន​មិន​ចូលចិត្ត​ក្លិន​របស់​ប៉ា​ទេ”។ ថ្ងៃ​នោះ កូនស្រី​ខ្ញុំ​បាន​និយាយ​ការពិត ដោយ​បំណង​ល្អ​ទេ។ នាង​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ទេ តែ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវតែ​និយាយ​ប្រាប់​ខ្ញុំ​ត្រង់ៗ។ ជួនកាល យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូចនេះ​ផង​ដែរ ក្នុង​ទំនាក់ទំនង​របស់​យើង។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​អំពី​របៀប​ទំនាក់ទំនង​ជាមួយគ្នា ជាពិសេស នៅពេល​ដែល​យើង​ពិបាក​និយាយ​ការពិត។ គឺ​ដូច​គាត់​បាន​ប្រាប់​យើង​ឲ្យ “មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់”(ខ.២)។ ការ​បន្ទាបខ្លួន ភាព​ស្លូតបូត និង​ការ​អត់ធ្មត់ ជួយ​ឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​គ្រឹះ​រឹងមាំ។ យើង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ ដើម្បីឲ្យ​យើង​អាច​និយាយ​ការពិត ដោយ​សេចក្តី​ស្រឡាញ់(ខ.១៥) តាម​ការដឹកនាំ​របស់​ព្រះ ហើយ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ សំរាប់​នឹង​ស្អាង​ចិត្ត​តាមត្រូវ​ការ ដើម្បីឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់(ខ.២៩)។…

Read article
ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ

នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅដល់​ទ្វារសមុទ្រ ដែលគេ​ប្រាថ្នា​ចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេល​ដែល​ខ្ញុំ​កំពុងតែ​គេង​ថ្ងៃ ដោយ​មិនបាន​ព្រៀង​ទុក ខ្ញុំ​ក៏បាន​ជួប​ការ​រំខាន។ កូនប្រុស​ខ្ញុំ​បាន​លេង​ហ្គីតា​សូ​ឡូ ចេញពី​បន្ទប់ក្រោមដី​មក ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​ញ័រ។ គ្មាន​ទេ​ភាព​សុខសាន្ត គ្មាន​ទេ​ភាព​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ខ្ញុំ​គេង។ មួយស្របក់​ក្រោយមក សម្លេង​តន្ត្រី​មួយទៀត​បាន​ប្រជែង​នឹង​សម្លេង​ហ្គីតា​សូ​ឡូ​របស់​គាត់ ក៏បាន​ចូលក្នុង​ត្រចៀក​ខ្ញុំ​ផង​ដែរ ដោយ​កូនស្រី​ខ្ញុំ​កំពុង​លេង​ព្យាណូ​បទ “ព្រះគុណ​អស្ចារ្យ”។ តាមធម្មតា ខ្ញុំ​ចូលចិត្ត​ស្តាប់​កូនប្រុស​ខ្ញុំ​លេង​ហ្គីតា តែ​ក្នុង​ពេលនោះ តន្ត្រី​របស់​គាត់​បាន​រំខាន​ការសម្រាក​របស់ខ្ញុំ។ ភ្លាម​ៗ​នោះ ទំនុកភ្លេង “ព្រះគុណ​អស្ចារ្យ” របស់​លោក​ចន ញូ​តុន(John Newton) ដែល​កូនស្រី​ខ្ញុំ​បាន​បន្លឺ​ឡើង ដោយ​ឧបករណ៍​ព្យាណូ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា ព្រះគុណ​របស់​ព្រះ​បាន​ចម្រើនឡើង ក្នុង​ពេល​ដ៏​វឹកវរ។ ទោះ​ព្យុះ​ជីវិត​មានសម្លេង​លាន់ឮ​ខ្លាំង គួរឲ្យ​រំខាន ឬ​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​នឹងនរ តែ​សម្លេង​តន្ត្រី​នៃ​ព្រះគុណ​ព្រះ នៅ​តែ​បន្លឺ​សម្លេង​ច្បាស់ ពីរោះ ដោយ​រំឭក​យើង​ថា ព្រះអង្គ​កំពុង​ថែរក្សា​ការពារ​យើង។ នេះ​ជា​សេចក្តី​ពិត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួក​នាវិក​បាន​តយុទ្ធ​យ៉ាង​ខ្លាំងក្លា នឹង​ទឹកកួច ដែល​អាច​លេប​ត្របាក់​ពួក​គេ​យ៉ាង​ងាយ។ “ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ”(ខ.២៦)។ តែ​ពួក​គេ​នៅតែ​មិន​អស់សង្ឃឹម ហើយ “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា…

Read article
ការរត់ប្រណាំងខាងវិញ្ញាណ

ហើយ​អស់អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំអត់​សង្កត់ចិត្ត​គ្រប់ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បីឲ្យ​បានតែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់គ្នា​វិញ គឺ​ឲ្យបាន​មកុដ១ ដែល​មិន​ចេះ​ពុករលួយ​ឡើយ។ ១កូរិនថូស ៩:២៥ អាជីព​របស់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាមេរិក មាន​រយៈ​តែ៣ឆ្នាំ​កន្លះ​ជាមធ្យម ជា​រយៈពេល​ដ៏​ខ្លី នេះ​បើ​យោង​តាម​វិប​សាយ statista.com។ តែ​ក្រោយមក លោក​ថម ប្រេ​ឌី(Tom Brady) ដែល​ជា​ខ្សែប្រយុទ្ធ​ក៏បាន​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ។ កាលពី​ឆ្នាំ២០២១ គាត់​បាន​ចាប់ផ្តើម​រដូវ​កាល​នៃ​ការប្រកួត​ជា​លើក​ទី២២របស់​គាត់ ពេល​គាត់​មាន​អាយុ៤៤ឆ្នាំ។ តើ​គាត់​អាច​ធ្វើ​ដូចនេះ​បាន ដោយ​របៀបណា? របប​អាហារ​ដ៏​ម៉ឺងម៉ាត់ និង​ការហាត់ប្រាណ​ជាប្រចាំ ប្រហែលជា​បាន​ជួយ​ឲ្យ​គាត់​នៅតែ​អាច​មាន​សមត្ថភាព​ប្រកួត​បាន​យូរ​ជាង​កីឡាករ​ដទៃ។ ចិញ្ចៀន​ទាំង៧​ដែល​លោក​ប្រេ​ឌី​បាន​ទទួល​ជា​ពានរង្វាន់ បាន​នាំឲ្យ​គេ​ហៅ​គាត់​ថា កីឡា​ករ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​កីឡាបាល់ទាត់​ជម្រើសជាតិ​អាមេរិក។ តែ​វា​ជា​រហ័ស​នាម ដែល​គាត់​អាច​ទទួល​បាន ដោយសារ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​លះបង់​ក្នុង​ជីវិត ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​គាត់។ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់​ថា កីឡាករ​នៅ​សម័យ​គាត់ ក៏​មាន​ផ្នត់គំនិត​ស្រដៀង​នេះ​ផង​ដែរ(១កូរិនថូស ៩:២៤)។ តែ​គាត់​ក៏បាន​ដឹងផង​ដែរ​ថា ទោះ​ពួក​គេ​បាន​ហ្វឹកហាត់​ច្រើន​ប៉ុណ្ណា​ក៏ដោយ ភាព​រុងរឿង​របស់​ពួក​គេ​នឹង​សាបរលាប​ទៅវិញ នៅពេលអនាគត។ ដូចនេះ គាត់​ក៏បាន​មានប្រសាសន៍​ថា យើង​មានឱកាស​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ​ ដែល​នាំឲ្យ​យើង​ទទួល​​លទ្ធផល​ដ៏​អស់​កល្ប​ជានិច្ច។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​និយាយ​ព្រលយ​ពាក្យ​ថា បើ​កីឡាករ​បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បីឲ្យ​បាន​រង្វាន់ នោះ​តើ​យើង​ត្រូវ​ប្រឹងប្រែង​ជាង​អម្បាលម៉ាន ដើម្បីឲ្យ​បាន “មកុដ​ដែល​នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច”(ខ.២៥)។ យើង​ហ្វឹកហាត់​មិនមែន​ដើម្បីឲ្យ​បាន​សង្គ្រោះ​នោះ​ទេ…

Read article
មានជំនឿផ្ទាល់ៗខ្លួន

  ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ភីលីព ៣:១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការ​ប្រឡង​ចម្រៀង អាមេរិខិន អាយឌល បាន​ចាប់​ផ្តើម​ជា​លើ​ដំបូង។​ ជា​រៀង​រាល់​សប្តាហ៍ បេក្ខជន​ទាំង​ឡាយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ដ៏​ពេញ​និយម តាម​រចនាបថ​ផ្ទាល់​ខ្លួន ហើយ​ទស្សនិកជន​ក៏​បាន​បោះឆ្នោត​ឲ្យ​អ្នក​ដែល​គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់។ ក្នុង​នាម​ជា​គណៈកម្មការ​ម្នាក់ ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ លោក​រែនឌី ជែកសិន(Randy Jackson) បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ មក​លើ​បេក្ខជន​ម្នាក់​ថា “អ្នក​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ ក្លាយ​ជា​បទ​ចម្រៀង​របស់​អ្នក​ហើយ”។ គាត់​បាន​ធ្វើ​ការ​សរសើរ​ដូច​នេះ ពេល​ដែល​បេក្ខជន​ប្រឡង​ចម្រៀង​ម្នាក់ បាន​ច្រៀង​ដោយ​ប្រើ​តុង ដែល​ខ្លួន​អាច​ច្រៀង​បាន និង​ស្គាល់​បទ​ចម្រៀង​នោះ​ច្បាស់  ហើយ​បន្ទាប់​មក ក៏​បាន​ឡើង​ច្រៀង តាម​របៀប​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ខុស​ពី​ម្ចាស់​បទ។ ដើម្បី “ធ្វើ​ឲ្យ​បទ​ចម្រៀង​នោះ ក្លាយ​ជា​បទ​ចម្រៀង​របស់​ខ្លួន​ឯង” គេ​ត្រូវ​គ្រប់​គ្រប​ការ​ច្រៀង​បទចម្រៀង​នោះ​បាន​ទាំង​ស្រុង និង​ដោយ​ភាព​ប៉ិនប្រសប់ ហើយ​បន្ទាប់​មក យក​បទ​នោះ​មក​ច្រៀង​ជួន​ឆាក​ពិភពលោក។ សាវ័កប៉ុល​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​ការអនុវត្ត​ជំនឿ​របស់​យើង និង​ក្នុង​របៀប​ដែល​យើង​បង្ហាញ​ជំនឿ​យើង​។ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៣ គាត់​បាន​បដិសេធន៍​ការ​ខំ​ប្រព្រឹត្ត​ការ​ល្អ ដើម្បី​ឲ្យ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ(ខ.៧-៨)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​យើង ឲ្យ​ឱប​ក្រសោប​យក “សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ”(ខ.៩)។…

Read article
ផ្តោតចិត្តទៅលើព្រះ ដោយចិត្តស្កប់ស្កល់

ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន។ ១ធីម៉ូថេ ៦:៦ កាល​ខ្ញុំ​កំពុង​ដើរ​រក​ទិញ​ចិញ្ចៀន​សម្រាប់​ភ្ជាប់​ពាក្យ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ដើម្បី​ស្វែង​រក​ចិញ្ចៀន​​មាន​គ្រាប់​ពេជ្រ ដែល​គូរ​ដណ្តឹង​ខ្ញុំ​ពេញ​ចិត្ត។ តែ​ខ្ញុំ​មាន​សំណួរ​មួយ នៅ​ជាប់​ក្នុង​គំនិត​ខ្ញុំ ។ ចុះ​បើ​សិន​ជា​ខ្ញុំ​មើល​រំលង ចិញ្ចៀន​ដែល​មាន​គ្រាប់​ពេជ្រ​ល្អ​ជាង​គេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច? លោក​ប៊ែរី ស្វាត(Barry Schwartz) ដែល​ជា​អ្នក​ចិត្ត​សាស្ត្រ​ផ្នែក​សេដ្ឋកិច្ច បាន​ហៅ​មនុស្ស​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជ្រើស​រើស​ទំនិញ​ថា​ជា “អ្នក​ស្វែង​រក​របស់​ល្អ​បំផុត” គឺ​ខុស​ពី “មនុស្ស​ដែល​ស្កប់​ចិត្ត”។ មនុស្ស​ដែល​ស្កប់ចិត្ត ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​អ្វី ដែល​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ខ្លួន។ ចុះ​ចំណែក​ឯ អ្នក​ស្វែង​រក​របស់​ល្អ​បំផុត ​វិញ? យើង​តែង​តែង​ចង់​បាន​ជម្រើស​ដែល​ល្អ​បំផុត។ តើ​អ្វី​ជា​លទ្ធផល​នៃ​ការ​ស្ទាក់​ស្ទើរ ពេល​ដែល​យើង​មាន​ជម្រើស​ច្រើន? លទ្ធ​ផល​នោះ​គឺ ការ​ថប់​បារម្ភ ការ​ធ្លាក់​ទឹក​ចិត្ត និង​ការ​មិន​ស្កប់​ចិត្ត។ តាម​ពិត ដើម្បី​បក​ស្រាយ​អំពី​បាតុភូត​នេះ អ្នក​សង្គម​វិទ្យា​បាន​បង្កើត​ឃ្លា​មួយ​ទៀត​គឺ ការ​ខ្លាច​មើល​រំលង​របស់​ល្អ​បំផុត ។ ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​ក៏​បាន​និយាយ​អំពី អ្នក​ស្វែង​រក​របស់​ល្អ​បំផុត និង​មនុស្ស​ស្កប់​ចិត្ត ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​ធីម៉ូថេ ខ្សែ​ទី១ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ស្វែង​រក​ការ​ស្កប់​ចិត្ត​ក្នុង​ព្រះ ជាជាង​ស្វែង​រក​អ្វី​ៗ​ក្នុង​លោកិយ​នេះ។ លោកិយ​សន្យា​ថា នឹង​បំពេញ​ការ​ខ្វះ​ខាត​យើង តែ​មិន​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ឡើយ។ ហេតុ​នេះ​ហើយ…

Read article
ព្រះអង្គកំពុងរៀបចំកន្លែងសម្រាប់យើង

បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។ យ៉ូហាន ១៤:៣ មាន​ពេល​មួយ ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ​មាន​គម្រោង​យក​កូន​កំព្រា​ម្នាក់​មក​ចិញ្ចឹម ដូចនេះ ពួកគេ​ក៏​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ក្នុង​ការ​ស្រាវជ្រាវ អំពី​របៀប​ទទួល​ចិញ្ចឹម​កូន​មក​ពី​ប្រទេស​ផ្សេង។ ពួក​គេ​ក៏​បាន​ស្វែង​យល់ អំពី​របៀប​បង្រៀន​គាត់ ឲ្យ​ចេះ​ញាំ​អាហារ​របស់​ពួក​គេ និង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ពួក​គេ​ជា​លើក​ដំបូង ព្រម​ទាំង​បាន​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ជាច្រើន​ទៀត។ ដូចនេះ ពួក​គេ​ក៏​បាន​រៀប​ចំ​បន្ទប់​ទំនេរ​មួយ​ទុក​ឲ្យ​គាត់។ ខ្ញុំ​ដឹង​ថា ការ​ភ្ញាក់​ផ្អើល​នឹង​កើត​មាន ពេល​ដែល​គ្រួសារ​របស់​ពួក​គេ​មាន​សមាជិក​ថ្មី ដោយ​ពួក​គេ​បាន​ធ្វើ​ការ​រៀប​ចំ ដោយ​ចិត្ត​រីក​រាយ និង​ភាព​ម៉ត់​ចត់។ ការ​ដែល​ពួក​គេ​បាន​ធ្វើ​ការ​រៀប​បន្ទប់ ដោយ​ក្តី​ស្រឡាញ់ ដោយ​ការ​ទន្ទឹង​រង់​ចាំ​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​នឹង​គង់​នៅ​ជា​មួយ​រាស្រ្ត​ទ្រង់ ហើយ​សន្យា​ថា នឹង​រៀប​ចំ​ផ្ទះ​សម្រាប់​ពួក​គេ។ មុន​ពេល​ព្រះ​អង្គ​ជិត​ដល់​ពេល​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​សិស្ស​ទ្រង់​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ដោយ​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ”(យ៉ូហាន ១៤:១)។ បន្ទាប់​មក ព្រះ​អង្គ​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ទៅ​រៀប​ចំ​កន្លែង ឲ្យ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​បាន​ទៅ​នៅ​ជា​មួយ​ព្រះអង្គ​ផង​ដែរ(ខ.៣)។ ពួក​សិស្ស​នឹង​ជួប​បញ្ហា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ប៉ុន្តែ ព្រះ​យេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ​រៀប​ចំ​ទទួល​ពួកគេ​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ។ ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ​មាន​ចិត្ត​​រីក​រាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រៀប​ចំ​កន្លែង​សម្រាប់​កូន​ចិញ្ចឹម​របស់​ពួក​គេ យ៉ាង​ប្រុង​ប្រយ័ត្ន។ ប៉ុន្តែ ខ្ញុំ​ស្រមៃ​ថា តើ​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​មាន​ព្រះ​ទ័យ​រីក​រាយ​ជាង​អម្បាលម៉ាន នៅ​ក្នុង​ការ​រៀបចំ​កន្លែង…

Read article
គេចចេញ ឬទទួលសន្តិភាព?

ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។ យ៉ូហាន ១៦:៣៣ មាន​ពេល​មួយ​ខ្ញុំ​បាន​ឃើញ​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​សរសេរ​ថា “សូម​គេច​ចេញ​ពី​ការ​ហត់​នឿយ” ហើយ​ងាក​មក​រក​អាង​ទឹក​ក្តៅ​វិញ។ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ក៏​បាន​នឹក​គិត​ម្នាក់​ឯង។ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ជជែក​គ្នា អំពី​ការ​ទិញ​អាង​ទឹក​ក្តៅ​នៅ​ថ្ងៃ​ណា​មួយ។ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​មាន​ពេល​សម្រាក​វិស្សម​កាល ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​យើង។ ទាស់​តែ​ម្យ៉ាង គឺ​យើង​នឹង​ត្រូវ​ចំណាយ​ពេល​សម្អាត ហើយ​បង់​ថ្លៃ​ទឹក​ភ្លើង​កាន់​តែ​ច្រើន​ជាង​មុន។ ហើយ​ភ្លាម​ៗ​នោះ ការ​សង្ឃឹម​ថា នឹង​បាន​ចាក​ចេញ​ពី​ភាព​ហត់​នឿយ ក៏​បាន​ក្លាយ​ជា​អ្វី​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​គេច​ចេញ​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពាក្យ​ផ្សាយ​ពាណិជ្ជកម្ម​នោះ បាន​ចង​ចិត្ត​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធ​ភាព ដោយ​វា​បាន​សន្យា​ថា យើង​នឹង​មាន​ភាព​ធូរ​ស្រាល ភាព​ស្រណុក​ស្រួល និង​សុវត្ថិភាព។ ពាក្យ ជៀស​ចេញ ឬ​គេច​ចេញ  ត្រូវ​បាន​វប្បធម៌​របស់​យើង​ប្រើ​ប្រាស់ ដើម្បី​ល្បួង និង​ជន្ល​យើង តាម​រូប​ភាព​ជា​ច្រើន។ ជា​ការ​ពិត​ណាស់ ការ​សម្រាក ឬ​ការ​ចេញ​ទៅ​រក​កន្លែង​សម្រាក​ដ៏​ស្រស់​ស្អាត គឺ​គ្មាន​អ្វី​ខុស​នោះ​ទេ។ ប៉ុន្តែ ការ​គេច​ចេញ ពី​ទុក្ខ​លំបាក និង​ការ​ទុក​ចិត្ត​ថា​ព្រះ​នឹង​នាំ​យើង​ឆ្លង​ផុត ទុក្ខ​លំបាក គឺ​មិន​ដូច​គ្នា​ទេ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១៦…

Read article
កាន់តែចូលទៅជិតថ្ងៃណូអែលបានមួយថ្ងៃទៀត

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅ​ចាំ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង។ ភីលីព ៣:២០ កូន​ស្រី​ខ្ញុំ​បាន​និយាយ​ទាំង​មិន​សប្បាយ​ចិត្ត​ថា “ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ពិធី​បុណ្យ​ណូអែល​ចប់​លឿន​ណាស់”។ ខ្ញុំ​យល់​អារម្មណ៍​របស់​នាង។ ការ​បញ្ចប់​នៃ​ថ្ងៃ​បុណ្យ​ណូអែល អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ កញ្ចប់​អំណោយ​ណូអែល​ក៏​បាន​បើក​រួច​ហើយ។ គេ​ក៏​បាន​យក​ដើម​ណូអែល និង​អំពូល​តាំង​លម្អ​ដើម​ណូអែល ទៅ​ទុក។  នៅ​មាន​រឿង​ច្រើន​ទៀត ហើយ​សម្រាប់​មនុស្ស​ជា​ច្រើន ក្នុង​ខែ​មករា ការ​បញ្ចុះ​ទម្ងន់​កំពុង​រង់​ចាំ​ពួក​គេ បន្ទាប់​ពី​បាន​ឡើង​គីឡូ នៅ​រដូវ​កាល​បុណ្យ​ណូអែល។  ភ្លាម​ៗ​នោះ ពួក​គេ​មាន​អារម្មណ៍​ថា ពិធី​បុណ្យ​ណូអែល និង​ការ​រំពឹង​ចង់​បាន សម្រាប់​ថ្ងៃ​ណូអែល ហាក់​ដូចជា​នៅ​ឆ្ងាយ​យ៉ាង​ខ្លាំង។ ពីរ​បី​ឆ្នាំ​មុន ពេល​ដែល​យើង​កំពុង​ប្រមូល​គ្រឿង​តាំង​លម្អ​ថ្ងៃ​ណូអែល យក​ទៅ​ទុក ខ្ញុំ​ក៏​បាន​ដឹង​ថា ទោះ​ប្រតិទិន​បាន​បង្ហាញ​ថ្ងៃ​ខែ​យ៉ាង​ដូចម្តេច​ក៏​ដោយ ថ្ងៃ​ណូអែល​បន្ទាប់​ បាន​រំកិល​មក​កាន់​តែ​ជិត ម្តង​មួយ​ថ្ងៃ​ៗ។  ខ្ញុំ​ក៏​បាន​និយាយ​ពី​រឿង​នេះ​ជា​ញឹក​ញាប់។ តែ​នៅ​ពីក្រោយ​ការ​អប​អរ​ពិធី​បុណ្យ​ណូអែល គឺ​មាន​រឿង​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​សេចក្តី​ពិត​ខាង​វិញ្ញាណ គឺ​សេចក្តី​សង្រ្គោះ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​មក​លោកិយ​នេះ ហើយ​ការ​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​វិញ។ ព្រះគម្ពីរ​បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​ការ​មើល ការ​រង់​ចាំ និង​ការ​ទន្ទឹង​រង់​ចាំ​ការ​យាង​មក​វិញ ជា​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ។  ខ្ញុំ​ចូល​ចិត្ត​ព្រះ​បន្ទូល​ដែល​បាន​ចែង​ ក្នុង​បទ​គម្ពីរ ភីលីព ៣:១៥-២១។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​តាម​របៀប​លោកិយ…

Read article