Bren thackett

You are here:
ការរំខានដ៏គ្រោះថ្នាក់

វិចិត្រករ​ឈ្មោះ ហ្គែតស៍(Goetze) បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​ក្សត្រី​វិចតូរីយ៉ា ដោយសារ​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ដែល​មាន​ចំណង​ជើង​ថា “ត្រូវ​មនុស្ស​ស្អប់​ខ្ពើម និង​បដិសេធន៍”។ ក្នុង​រូប​គំនូរ​នេះ គាត់​បាន​បង្ហាញ​អំពី​ព្រះ​យេស៊ូវ ដែល​កំពុង​ទុក្ខ​វេទនា និង​ត្រូវ​គេ​កាត់​ទោស នៅ​ជុំវិញ​មនុស្ស ដែល​កំពុង​រស់​នៅ​ក្នុង​ជំនាន់​របស់​លោក​ហ្គែតស៍។  ពួក​គេ​មាន​ការ​ងប់​ងល់ នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ដែល​មាន​ដូច​ជា មុខ​ជំនួញ ស្នេហា និងនយោបាយ​ជា​ដើម បាន​ជា​ពួក​គេ​មិន​ខ្វល់​អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​សង្រ្គោះ​ឡើយ។ ហ្វូង​មនុស្ស​ដែល​នៅ​ជុំវិញ​ព្រះយេស៊ូវ ក្នុង​ផ្ទាំង​គំនូរ​នោះ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទ្រង់​ទេ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​នៅ​សតវត្សរ៍​ទី​មួយ ដែល​មក​ជុំ​គ្នា​នៅជុំវិញ​ឈើ​ឆ្កាង​ព្រះយេស៊ូវ ដោយ​មិន​ដឹង​ថា ខ្លួន​កំពុង​មើល​រំលង​រឿង​ដ៏​សំខាន់ ឬ​មើល​រំលង​ព្រះ​មួយ​អង្គ ដែល​កំពុង​សុគត​ដើម្បី​ពួក​គេ។ នៅ​សម័យ​បច្ចុប្បន្ន ក៏​មាន​រឿង​អញ្ចឹង​ដែរ។ អ្នក​ជឿ​ព្រះ​ ក៏​ដូច​ជា​អ្នក​មិន​ជឿ​ សុទ្ធ​តែ​អាច​មាន​អ្វី​មក​រំខាន មិន​ឲ្យ​គិត​អំពី​ភាព​អស់​កល្ប​ជា​និច្ច។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អាច​ចេញ​ពី​អព្ធ​នៃ​ការ​រំខាន​នេះ ដោយ​សេចក្តី​ពិត នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ? គឺ​យើង​អាច​ចេញ​ពី​ការ​រំខាន​នោះ ដោយ​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន​រួមជំនឿ​របស់​ព្រះ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដ៏​ពិត មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ។…

Read article
គ្រាប់​ពូជ​និង​ដី

ផ្លែ​ល្ពៅយ​ក្ស ពូជ​ឌីល អាត្លង់ទិច ចាយអិន(Dill ‘s Antlantic Giant) មាន​គ្រាប់ពូជ​ដ៏​ល្បី​ល្បាញ​ណាស់ ជា​ពិសេស   សម្រា​ប់អ្ន​កដែ​ល​ចូលចិត្ត​ដាំ​ល្ពៅ។   ពូជ​ល្ពៅយក្ស​​នេះ មាន​ដើម​កំណើត ក្នុង​កសិដ្ឋា​ន​បែប​គ្រួសារ​មួយ​កន្លែង ក្នុង​តំបន់​ជាប់​មហា​សមុទ្រ​អាត្លង់ទិ​ច ក្នុង​ប្រទេស​កាណាដា ហើយ​គេ​បាន​យក​គ្រាប់​រប​ស់វា​ ទៅ​ដាំ ទទួល​បាន​ផ្លែ​ល្ពៅយក្ស ដែល​បំបែក​ឯកត្ត​កម្មទូទាំង​ពិភលោក។ ក្នុង​ឆ្នាំ ២០១១ មាន​ផ្លែ​ល្ពៅ​មួយ​ផ្លែ ដែល​គេ​បាន​ដាំ ក្នុង​រដ្ឋ​គើបេក ប្រទេស​កាណាដា បាន​បំបែក​ឯកត្ត​កម្ម​ថ្មី ដោយសារ​វាមា​ន​ទ​ម្ងន់​៨២៥​គីឡូ​ក្រាម។ ផ្លែល្ពៅ​នោះ​ធំ​ណាស់ បាន​ជា​គេអាច​យក​វា ទៅ​ធ្វើ​នំផាយ បាន​១​ពាន់​ដុំ។ ពេល​អ្នក​កាសែត​សួរ​កសិករ​ ដែល​ជាម្ចា​ស់​ផ្លែល្ពៅនេះ​ ពី​របៀប​ដែល​គាត់អាច​ដាំ​ល្ពៅ ឲ្យ​មាន​ផ្លែ​ធំយ៉ាង​នេះ គាត់​ក៏បាន​ឆ្លើយ​ប្រាប់​ថា វាអា​ស្រ័យ​ទៅ​លើ​ដី​ដែល​គាត់​ដាំល្ពៅ​នោះ​។ ល្ពៅ​នោះ​ជាពូជ​ល្ពៅ​យ​ក្ស តែ​យើង​ត្រូវ​ជ្រើស​រើស​ដី​សម្រាប់​ដាំ ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​ទេ ល្ពៅ​មិន​អាច​លូត​លាស់​ចេញ​ផ្លែ​បាន​ល្អ​ដូច​នេះ​ឡើយ។ ព្រះ​អម្ចាស់​យេស៊ូវ បាន​មាន​បន្ទូល​ពិពណ៌នា ដោយ​ប្រៀប​ធៀប​ប្រភេទ​ខុស​គ្នា​នៃដី​ ទៅនឹ​ង​​ចិត្ត​របស់​មនុស្ស​​ដែល​ឆ្លើយត​ប ចំពោះ​ព្រះ​បន្ទូល​ព្រះ​(ម៉ាថាយ ១៣)។ មាន​គ្រាប់​ពូជ​ខ្លះ​ត្រូវស​ត្វ​បក្សីស៊ី​ជា​ចំណី ខ្លះបា​ន​ចាប់​ផ្តើ​ម​ដុះ តែ​ត្រូវ​បន្លា​ខ្ទប់​ជិត ហើយ​ខ្លះទៀត​បាន​ដុះ​យ៉ាងឆា​ប់រ​ហ័ស តែ​គ្មាន​ដី​សម្រាប់​ឲ្យ​វាលូតលា​ស់​បន្តទៀ​ត។ តែគ្រាប់​ពូជ​ដែល​ធ្លាក់ នៅ​លើដី​​ល្អ…

Read article
ដឹងច្បាស់ថាបានសង្រ្គោះ

មាន​រឿង​មួយ​បា​នដំ​ណាល អំពី​ក្សត្រី​វិចតូរីយ៉ា(Victoria) នៃ​ចក្រ​ភព​អង់​គ្លេស ដែល​ព្រះ​នាង​​មាន​ការ​ប៉ះពា​ល់ចិ​ត្ត​យ៉ាង​ខ្លាំង ក្នុង​អំឡុ​ងពេ​ល​កម្ម​វីធី​ថ្វាយ​​បង្គំ​ព្រះ នៅឯ​​ព្រះវិហារ​មួយ។ ក្រោយ​មក ព្រះនា​ង​ក៏​បាន​សួរគ្រូ​បង្រៀន​ព្រះ​បន្ទូល​របស់​ទ្រង់​ថា “ក្នុង​កាល​ដែល​យើង​មាន​ជីវិត តើ​​យើ​ងពិ​ត​ជាអា​ច​មាន​ការ​ដឹង​ច្បាស់​មួយ​រយ​ភាគ​រយ​ថា ខ្លួន​នឹង​មាន​សុវត្តិភា​ព​ដ៏​នៅអស់​កល្ប​ជា​និច្ចឬទេ?​” ពេល​នោះគា​ត់មិ​នដឹ​ង​ថា ត្រូវ​ទូល​ប្រាប់​ព្រះនាង​ថា​ដូចម្តេ​ចឡើ​យ។ តែ​មាន​គ្រូ​ផ្សាយ​ដំណឹង​ល្អម្នា​ក់​ឈ្មោះ ចន ថោនស៊ែន(John Townsend) បាន​ស្តាប់​ឮ​ព្រះ​នាង​សួរ​យ៉ាងដូ​ច​នោះ ហើយ​បន្ទា​ប់​ពីគា​ត់បា​ន​អធិស្ឋាន​ជា​ច្រើនហើយ គាត់​ក៏​បាន​ផ្ញើរសំ​បុត្រ​មួយ​ច្បាប់ ថ្វាយ​ព្រះ​នាង ​ដោយស​រសេ​រថា​ “ដោយ​ដៃ​ដែល​ញ័រ ដោយ​ក្តី​ស្រឡាញ់​អស់​ពីចិត្ត និង​ដោយ​ទូល​បង្គំ​ដឹ​ងថា យើង​ពិត​ជា​អាច​ដឹង​ច្បាស់មួយរ​យភា​គ​រយ ក្នុង​ពេល​នេះ​ថា អ្នក​​ជឿ​ព្រះ​នឹង​បាន​រស់​នៅអស់ក​ល្បជា​និ​ច្ច ក្នុង​ផ្ទះ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​រៀប​ចំទុ​ក​ឲ្យ នោះទូល​ប​ង្គំ​សូម​យាង​ព្រះ​ករុណា​អាន​បទ​គម្ពីរ​ ដូ​ចជា​បទគ​ម្ពីរ​យ៉ូហាន ៣:១៦ និង​រ៉ូម ១០:៩-១០”។ ពីរ​សប្តាហ៍​ក្រោយ​មក គ្រូផ្សា​យ​ដំណឹង​ល្អរូ​ប​នេះ​ក៏​បាន​ទទួល​កា​រ​ឆ្លើយ​តប​របស់​ព្រះនា​ង តាម​សំបុត្រ​ថា “… ខ្ញុំ​បានអា​នប​ទ​គម្ពីរ​ដែល​អ្នក​បាន​ផ្ញើ​ឲ្យ ដោយ​ការ​អធិ​ស្ឋាន ​និងដោយ​ប្រុង​ប្រយ័​ត្នខ្ព​ស់។ ខ្ញុំ​មាន​​ការ​ជឿជាក់ លើព្រះ​រា​ជកិ​ច្ច​ដែល​ព្រះយេ​ស៊ូវ​បាន​ធ្វើសម្រេច ​ឲ្យខ្ញុំ ហើ​យបា​ន​ទុក​ចិ​ត្ត​លើ​ព្រះគុ​ណរ​បស់​ព្រះថា​ នឹង​បាន​ជួប​អ្នក នៅ​ក្នុង​ផ្ទះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា” ពីខ្ញុំ​វិចតូរីយ៉ា វែលហ្វ(Victoria Guelph)។ ក្នុង​រឿង​នេះ យើងឃើ​ញថា​ លោក​ថោនស៊ែន…

Read article