ការភ្ញាក់ផ្អើលខ្លាំងបំផុតនៃសេចក្តីស្រឡាញ់
យ៉ូហាន ២០:១០-១៨ នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។ យ៉ូហាន ២០:១៨ នៅក្នុងខ្សែភាពយន្តបែបប្រឌិត អំពីកីឡា មានចំណងជើងថា ទីលានប្រកួតនៃសេចក្តីស្រមៃ តួអង្គឈ្មោះ រេយ ឃីនសេឡា(Ray Kinsella) បានយល់សប្តិឃើញឪពុកគាត់ ដែលបានលាចាកលោកហើយ។ គាត់បានឃើញឪពុកគាត់ ដែលជាកីឡាករវ័យក្មេងម្នាក់។ គាត់ក៏បានប្រាប់អេននី(Annie) ជាភរិយាគាត់ថា គាត់មិនដែលបានឃើញឪពុកគាត់ ក្នុងវ័យក្មេង និងរឹងមាំដូចនេះទេ តែគាត់ធ្លាប់តែឃើញឪពុកគាត់ ក្នុងវ័យចាស់ជាងនោះ ដោយមានសភាពទ្រុឌទ្រោម ដោយសារទុក្ខលំបាកក្នុងជីវិត។ បើគាត់បានជួបឪពុកគាត់ដោយផ្ទាល់ គាត់មិនដឹងថា ត្រូវនិយាយអ្វីទៅកាន់ឪពុកគាត់ទេ។ រឿងនេះ បានចោទជាសំណួរដល់យើងរាល់គ្នាថា តើយើងនឹងមានអារម្មណ៍យ៉ាងណា បើសិនជាយើងបានជួបមនុស្សជាទីស្រឡាញ់ដែលបានលាចាកលោកហើយ ដោយឃើញពួកគេនៅក្មេង ហើយរឹងមាំដូចកាលពីមុន? នាងម៉ារាមកពីស្រុកម៉ាកដាឡា មានបទពិសោធន៍ដូចនេះ នៅពេលដែលនាងបានជួបព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ នាងម៉ារាកំពុងយំនៅក្បែរផ្នូររបស់ព្រះអង្គ ដែលនៅទទេ នៅពេលដែលនាងបែរទៅក្រោយ ឃើញព្រះយេស៊ូវឈរ តែមើលព្រះអង្គមិនស្គាល់ទេ(យ៉ូហាន ២០:១៤)។ ហេតុអ្វីនាងមើលព្រះអង្គមិនស្គាល់? គឺប្រហែលមកពីទឹកភ្នែកនៅលើកែវភ្នែករបស់នាង ធ្វើឲ្យនាងស្រវាំងមើលមិនច្បាស់ ឬដោយសារកន្លែងនោះងងឹតនៅឡើយ(ខ.១)។ ឬក៏ប្រហែលដោយសារលើកមុន នាងបានឃើញព្រះអង្គមានឈាមជោគព្រះកាយ មានស្នាមគេវាយដំ និងធ្វើទារុណកម្មដល់អស់ព្រះជន្ម។ នាងមិននឹកស្មានថា…
Read article