James Banks

You are here:
សេចក្តីសង្ឃឹម នៅក្នុងផលវិបាក

ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ​ផង។ រ៉ូម ៥:៨ តើ​អ្នក​ធ្លាប់​បាន​ធ្វើអ្វី​មួយ ទាំង​កំហឹង ហើយ​ក្រោយមក អ្នក​ក៏​មានការ​ស្តាយក្រោយ​ដែរ​ឬទេ? កាល​កូនប្រុស​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្តី​ធ្ងន់​ៗ​ខ្លះ ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ដែល​គាត់​សម្រេច​ចិត្ត​សេព​គ្រឿន​ញៀន។ ការ​បញ្ចេញ​កំហឹង​របស់ខ្ញុំ គ្រាន់តែ​បាន​ធ្វើឲ្យ​គាត់​មានការ​បាក់ទឹកចិត្ត​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ។ ប៉ុន្តែ ទីបំផុត គាត់​ក៏បាន​ជួប​អ្នកជឿ​ព្រះ​ដែល​បាន​ចែកចាយ អំពី​ជីវិត និង​ក្តី​សង្ឃឹម​ដល់​គាត់ ហើយ​ក្រោយមក គាត់​ក៏បាន​រួចផុត​ពី​ការ​ញៀន​ថ្នាំ។ សូម្បីតែ​អ្នក​ដែល​ជា​គំរូ​នៃ​សេចក្តី​ជំនឿ ដូច​លោក​ម៉ូសេ ក៏បាន​ធ្វើ​នូវ​រឿង​ដែល​នាំឲ្យ​គាត់​មានការ​ស្តាយក្រោយ​ផង​ដែរ។ កាល​ប្រជាជន​អ៊ីស្រាអែល​នៅ​វាល​រហោស្ថាន ពួក​គេ​ខ្វះ​ទឹកផឹក ហើយក៏​បាន​រអ៊ូរទាំ​យ៉ាង​ខ្លាំង។ ដូចនេះ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​សេចក្តី​បង្គាប់​ដ៏​ជាក់លាក់ ដល់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​បង្គាប់​ដល់​ថ្មដា​នៅមុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក(ជនគណនា ២០:៨)។ ប៉ុន្តែ លោក​ម៉ូសេ​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ពួក​អ៊ីស្រាអែល ទាំង​កំហឹង ដោយ​ស្រែក​ដាក់​ពួក​គេ​ថា “ចូរ​ស្តាប់​ចុះ ពួក​បះបោរ​អើយ តើ​ត្រូវឲ្យ​យើង​ធ្វើឲ្យទឹក​ចេញពី​ថ្មដា​នេះ សំរាប់​អ្នករាល់គ្នា​ឬអី?”(ខ.១០)។ រួច​ម៉ូសេ​លើកដៃ​ឡើង​វាយ​ថ្ម​នោះ នឹង​ដំបង​អស់២ដង ខុស​នឹង​ការ​បង្គាប់​របស់​ព្រះអង្គ (ខ.១១)។ ទោះ​ទឹកបាន​ហូរចេញ​ពី​ថ្ម​មែន ពួក​គេ​បាន​ទទួលផល​វិបាក​ដ៏​សោកសៅ​នៅពេល​ក្រោយ។ ព្រះ​ទ្រង់​មិនបាន​អនុញ្ញាត​ឲ្យ​លោក​ម៉ូសេ និង​អើរ៉ុន​ចូល​ទឹកដី​ដែល​ព្រះអង្គ​បាន​សន្យា​​ប្រទាន​ឲ្យ​រាស្រ្ត​ព្រះអង្គ​ឡើយ។ តែ​ព្រះអង្គ​នៅតែ​មាន​សេចក្តី​មេត្តា ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​ឃើញ​​ទឹកដី​សន្យា​ពី​ចម្ងាយ(២៧:១២-១៣)។ ព្រះ​ទ្រង់​នៅតែ​មាន​សេចក្តី​មេត្តា​ចំពោះ​យើង ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​វាល​រហោស្ថាន​នៃ​ការ​មិន​ស្តាប់​បង្គាប់​ព្រះអង្គ គឺ​ដូចដែល​ព្រះអង្គ​មាន​សេចក្តី​មេត្តា​ចំពោះ​លោក​ម៉ូសេ​ផង​ដែរ។ តាមរយៈ​ការ​សុគត…

Read article
សួនច្បាររបស់ព្រះ

ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់។ ១ពេត្រុស ១:៣ កាល​រដូវ​ផ្ការីក​ឆ្នាំមុន ភរិយា​ខ្ញុំ​បាន​ដាំ​ដើមផ្កា​ដួងច័ន្ទ ដែល​ជា​វល្លិ​ម្យ៉ាង​មាន​ផ្កា​ធំ មាន​រាង​បំពង់​ដូច​ផ្កាត្រកួន ពេល​វា​រីក វា​មាន​រាង​មូល​ដូច​ដួងច័ន្ទ​ពេញវង់។ ផ្កា​នេះ​បាន​រំឭក​ខ្ញុំ អំពី​សម្រស់ និង​ភាព​រួញ​ខ្លី​នៃ​ជីវិត ដែល​កំពុង​ដុះ​មុខ​ផ្ទះ​ខ្ញុំ។ ផ្កា​នី​មួយ​ៗ​រីក​បានតែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​បន្ទាប់មក ពួក​វា​ក៏​ក្រៀម​ស្វិត នៅ​ក្រោម​កម្តៅថ្ងៃ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​មិន​រីក​ម្តង​ទៀត​ឡើយ។ តែ​រុក្ខជាតិ​នេះ​ចេញផ្កា​បាន​ច្រើនណាស់ ហើយ​រៀងរាល់​ពេលល្ងាច វា​តែងតែ​ចេញ​ផ្កា​ថ្មីៗ​យ៉ាង​ស្រស់​ស្អាត។ យើង​ចូលចិត្ត​គយគន់​ផ្កា​ទាំងនោះ ពេល​យើង​ដើរកាត់​តាម​ទីធ្លា​មុខ​ផ្ទះ ដោយ​ឆ្ងល់​ថា តើ​នឹង​មាន​សម្រស់​ថ្មីៗ​អ្វី​ខ្លះ ដែល​នឹង​ចាំ​ស្វាគមន៍​យើង ពេល​យើង​ត្រឡប់​ពី​ធ្វើការ​វិញ នៅពេល​ល្ងាច។ ផ្កា​ដ៏​ផុយ​ស្រួយ​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ដ៏​សំខាន់​ក្នុង​ព្រះគម្ពីរ។ សាវ័ក​ពេត្រុស​បាន​រំឭក​យើង អំពី​ពាក្យ​របស់​ហោរា​អេសាយ ពេល​ដែល​គាត់​បង្រៀន​យើង​ថា “ដ្បិត​ព្រះ​បាន​បង្កើត​អ្នករាល់គ្នា​ជាថ្មី មិនមែន​ពី​ពូជ​ដែល​តែងតែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូចជា​ស្មៅ ហើយ​សិរីល្អ​ទាំងប៉ុន្មាន​របស់​មនុស្ស​ក៏ដូចជា​ផ្កាស្មៅ រី​ឯ​ធម្មតា​ស្មៅ នោះ​តែងតែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ”(១ពេត្រុស ១:២៣-២៥)។ តែ​គាត់​បាន​ធានា​យើង​ថា ព្រះបន្ទូល​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច(ខ.២៥)។ ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ​ខ្លី​ណាស់ បើ​ធៀប​នឹង​ជីវិត​អស់​កល្ប​ជានិច្ច គឺ​មិន​ខុសពី​ផ្កា​ក្នុង​សួនច្បារ​ឡើយ។ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ភាព​ស្រស់​ស្អាត នៅក្នុង​ភាព​រួញ​ខ្លី​របស់​យើង។…

Read article
ប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម

គង់តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយសង្គ្រោះ​ខ្ញុំ​ដែរ។ ហាបាគុក ៣:១៨ មាន​ពេល​មួយ​ប្អូនស្រី​ខ្ញុំ​អាយុ៧ឆ្នាំ បាន​ប្រាប់​យើង​ថា “ខ្ញុំ​ដឹង​ថា ប៉ា​នឹង​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​គាត់​បាន​ផ្ញើ​ផ្កា​នេះ​ឲ្យ​ខ្ញុំ”។ កាលនោះ ប៉ា​របស់​យើង​បាន​បាត់ខ្លួន ក្នុង​បេសកកម្ម ក្នុង​អំឡុង​សម័យ​សង្គ្រាម។ មុន​ពេល​ប៉ា​ចេញ​ទៅ​បំពេញបេសកកម្ម គាត់​បាន​កុម្ម៉ង់​ទិញ​ផ្កា សម្រាប់​ខួបកំណើត​របស់​ប្អូនស្រី​ខ្ញុំ​ទុកជាមុន ហើយ​គេ​ក៏បាន​ដឹក​ផ្កា​មកដល់ ខណៈ​ពេល​ដែល​គាត់​បាត់ខ្លួន។ តែ​ប្អូនស្រី​ខ្ញុំ​និយាយ​ត្រូវ ប៉ា​ពិតជា​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មែន បន្ទាប់ពី​ស្ថានការណ៍​នៃ​ការ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់។ ហើយ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក នាង​នៅតែ​រក្សាទុក​ថូផ្កា ដែល​ធ្លាប់​ដាក់​ផ្កា​ទាំងនោះ ជា​ការ​រំឭក ឲ្យ​បន្ត​មាន​សេចក្តី​សង្ឃឹម​ជានិច្ច។ ជួនកាល ការ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​សង្ឃឹម ក្នុង​ពិភពលោក​ដែល​ប្រេះ​បែក និង​មាន​ពេញដោយ​អំពើបាប មិនមែន​ជា​ការ​ងាយ​ឡើយ។ ឪពុក​ទាំងឡាយ​មិន​តែងតែ​អាច​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ជួនកាល កូន​ៗ​មិន​អាច​សម្រេច​ក្តី​ប្រាថ្នា ដែល​ចង់​ឲ្យ​ពួក​គាត់​ត្រឡប់មកវិញ។ ប៉ុន្តែ ព្រះ​ទ្រង់ប្រទាន​ក្តី​សង្ឃឹម ក្នុង​កាលៈទេសៈ ដែល​ពិបាក​បំផុត។ នៅក្នុង​សម័យ​សង្រ្គាម​ផ្សេងទៀត ហោរា​ហាបាគុក បាន​ថ្លែង​ទំនាយ​អំពី​ការឈ្លានពាន​របស់​ចក្រភព​បាប៊ីឡូន ចូល​នគរ​យូដា(ហាបាគុក ១:៦ មើល ២ពង្សាវតា​ក្សត្រ ២៤) តែ​នៅ​តែ​បញ្ជាក់​ថា ព្រះ​ទ្រង់​តែងតែ​ល្អជា​និច្ច(ហាបាគុក ១:១២-១៣)។ ហោរា​ហាបាគុក​នៅតែ​ចងចាំ​សេចក្តី​សប្បុរស​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ព្រះអង្គ​កាលពីមុន បាន​ជា​គាត់​ប្រកាស​ថា “ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥតមាន​ផ្លែ​ទំពាំងបាយជូរ…

Read article
ពេលដែលអ្នកដទៃនិយាយបង្ខូចយើង

ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ។ សុភាសិត ១៨:៨ សារព័ត៌មាន​បាន​ចុះផ្សាយ​ថា សត្វ​ឆ្កែ​ឈ្មោះ ផេប(Pep) បាន​សម្លាប់សត្វ​ឆ្មា​មួយ​ក្បាល របស់​ភរិយា​លោក​អភិបាល​រដ្ឋ តែ​វា​មិនមែន​ជា​អ្នកសម្លាប់​សត្វ​ឆ្មា​នោះ​ទេ។ វា​គ្រាន់តែ​បាន​ខាំ​សាឡុង​ក្នុង​គេហដ្ឋាន​របស់​លោក​អភិបាល​ឲ្យ​រហែក គឺ​មិន​មាន​កំហុស​អ្វី​ផ្សេងទៀត​ទេ។ ផេប​ជា​សត្វ​ឆ្កែ​នៅក្មេង​រពឹស​ខ្លាំង ជា​ពូ​ជឆ្កែ​ប្រ​ម៉ាញ់​ឡា​ប្រា​ដឺ និង​ជា​កម្មសិទ្ធិ​របស់​លោក​អភិ​បាល​រដ្ឋ​ភែន​ស៊ី​លវែ​នា ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០។ គេ​ក៏​បា​ន​បញ្ជូន​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ ចូលក្នុង​គុក​នៅ​តំបន់​ខាងកើត​របស់​រដ្ឋ ដោយ​គេ​បាន​ថតរូប​វា ដោយមាន​លេខរៀង​សំគាល់​ជា​អ្នកទោស។ ពេល​ដែល​អ្នក​សារព័ត៌មាន​ម្នាក់​បានឮ​អំពី​រឿង​នេះ គាត់​ក៏បាន​ប្រឌិត​រឿង​ថា វា​បាន​សម្លាប់សត្វ​ឆ្មា​នោះ។ ដោយសារ​ព័ត៌មាន​របស់​គាត់​បាន​ចុះផ្សាយ​ក្នុង​កាសែត មនុស្សជា​ច្រើន​ជឿ​ថា ផេប​ជា​ឃាតករ​សម្លាប់សត្វ​ឆ្មា​។ ស្តេច​សាឡូម៉ូន បាន​ជ្រាប​ច្បាស់ អំពី​អំណាច​នៃ​ព័ត៌មាន​ក្លែងក្លាយ។ គឺ​ដូចដែល​ទ្រង់​បាន​សរសេរ​ថា “ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ”(សុភាសិត ១៨:៨)។ ជួនកាល ធម្មជាតិ​របស់​យើង​ជា​មនុស្ស​មាន​បាប បាន​បណ្តាល​ឲ្យ​យើង​មានចិត្តចង់​ជឿ​រឿង​របស់​អ្នកដទៃ ដែល​មិនមែន​ជា​រឿង​ពិត។ តែ​ទោះ​អ្នកដទៃ​បាន​ជឿ​រឿងប្រឌិត​ដែលគេ​និយាយបង្ខូច​ឈ្មោះ​យើង​ក៏ដោយ ក៏​ព្រះអង្គ​ទ្រង់​នៅតែ​អាច​ប្រើ​យើង ជា​ប្រយោជន៍។ តាមពិត លោក​អភិបាល​រដ្ឋ​រូប​នោះ​បា​នប​ញ្ជូល​ផេប​ឲ្យ​ទៅ​រស់នៅ​ក្នុង​គុក ដើម្បីឲ្យ​វា​អាច​ធ្វើជា​មិត្តភក្តិ​របស់​អ្នកទោស​នៅ​ទីនោះ ហើយ​វា​ក៏បាន​បម្រើការ​ជា​សត្វ​ឆ្កែ​ព្យាបាល​ជំងឺផ្លូវចិត្ត​របស់​អ្នកទោស អស់​ជាច្រើន​ឆ្នាំ។ បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​យើង​នៅតែ​មិនប្រែប្រួល ទោះ​អ្នកដទៃ​និយាយ ឬគិត​អំពី​យើង យ៉ាងដូច​ម្តេច​ក៏ដោយ។ ពេល​អ្នកដទៃ​និយាយដើម​យើង សូម​ចាំ​ថា ព្រះតម្រិះ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន…

Read article
មិនភ្លេចសរសើរដំកើងព្រះអង្គ

ខ្ញុំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា។ អេសាយ ៦៣:៧ កាល​ពួក​ជំនុំ​របស់ខ្ញុំ​រួមគ្នា​សង់​អគារ​ដំបូង​បំផុត​របស់​យើង យើង​ក៏បាន​សរសេរ​ពាក្យ​អរព្រះគុណ នៅ​លើ​ជញ្ជាំង និង​កំរាល​ឥដ្ឋ មុន​ពេល​ការសាងសង់​ផ្នែក​ខាងក្នុង​អគារ​បាន​បញ្ចប់។ បើសិនជា​យើង​ដក​ជញ្ជាំង​ម្នាងសិលា​ចេញ​ យើង​នឹង​ឃើញ​ពាក្យ​ពេចន៍ និង​ខគម្ពីរ​ជា​ច្រើន ដែល​ពួក​គេ​បាន​សរសេរ​នៅ​ក្បែរ​សេចក្តី​អធិស្ឋាន ដែល​មាន​ពាក្យ​សរសើរ​ដំកើង​ថា “ព្រះអង្គ​ល្អ​ណាស់!” យើង​បាន​រក្សា​សំណេរ​ទាំងនោះ ទុកជា​ភស្តុតាង​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​បង្ហាញថា ទោះ​យើង​ជួប​បញ្ហា​ប្រឈម​អ្វីក៏ដោយ ព្រះ​ទ្រង់​នៅតែ​មាន​ព្រះទ័យ​សប្បុរស និង​ថែរក្សា​យើង​ជានិច្ច។ យើង​ចាំបាច់​ត្រូវ​ចងចាំ ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង និង​ប្រាប់​អ្នកដទៃ​ឲ្យបាន​ដឹងផង​ដែរ។ គឺ​ដូចដែល​បទ​គម្ពីរ​អេសាយ​បាន​ចែងថា “ខ្ញុំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា ហើយពី​សេចក្តី​ដែល​គួរ​សរសើរ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​យើង​រាល់គ្នា”(អេសាយ ៦៣:៧)។ ក្រោយមក ហោរា​អេសាយ​ក៏បាន​រំឭក​អំពី​សេចក្តី​អាណិត ដែល​ព្រះអង្គ​មាន​ចំពោះ​រាស្រ្ត​ព្រះអង្គ ក្នុង​ប្រវត្តិ​សាស្រ្ត ហើយ​ថែមទាំង​បាន​ប្រាប់​ពួក​គេ​ថា “ក្នុង​គ្រប់​ទាំង​សេចក្តី​ទុក្ខវេទនា​របស់​គេ នោះ​ទ្រង់​ក៏​រងទុក្ខ​ដែរ”(ខ.៩)។ ប៉ុន្តែ បើ​អ្នក​បន្ត​អាន​បទ​គម្ពីរ​នេះ​ឲ្យបាន​មួយ​ជំពូក អ្នក​នឹង​កត់សំគាល់​ឃើញថា ពួក​អ៊ីស្រាអែល​បាន​ជួប​បញ្ហា​ម្តង​ទៀត ហើយ​លោក​ហោរា​ចង់​ឲ្យ​ព្រះ​ទ្រង់​ជួយ​ពួក​គេ​សាជាថ្មី។ ការ​នឹក​ចាំ​អំពី​សេចក្តី​សប្បុរស​របស់​ព្រះ ពី​អតីតកាល​អាច​ជួយ​លើកទឹកចិត្ត​យើង ពេលណា​យើង​ជួប​ទុក្ខ​លំបាក។ រដូវ​កាល​ដែល​មាន​បញ្ហា​ប្រឈម​ កើតមាន​ជា​ធម្មតា តែ​ចារិក​លក្ខណៈ​ដ៏​ស្មោះត្រង់​របស់​ព្រះអង្គ មិនដែល​ប្រែប្រួល​ឡើយ។ ពេលណា​យើង​ងាក​បែរមក​រក​ព្រះអង្គ ដោយចិត្ត​ដែល​ដឹងគុណ ដោយ​នឹក​ចាំ​ការអ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ យើង​នឹង​បាន​នឹក​ចាំ​ជាថ្មី​ម្តង​ទៀត​ថា ព្រះអង្គ​តែងតែ​សក្តិ​សមនឹង​ឲ្យ​យើង​សរសើរ​ជានិច្ច។—JAMES BANKS តើ​ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​សប្បុរស​ដូចម្តេច​ខ្លះ ដល់​អ្នក…

Read article
ព្រះអង្គអាចកែប្រែចិត្តមនុស្ស

អ្នក​សុល​អើយ ព្រះអម្ចាស់ គឺ​ព្រះយេស៊ូវ​ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាមផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក។ កិច្ចការ ៩:១៧ “ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ចាត់​ទូលបង្គំ ឲ្យ​ទៅ​កន្លែងណា​ក៏បាន លើកលែងតែ​កន្លែង​នោះ​មួយ”។ នេះ​ជា​សេចក្តី​អធិស្ឋាន​របស់ខ្ញុំ កាល​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​វ័យ​ជំទង់ មុន​ពេល​បោះជំហាន​ចូល​ទៅ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​រយៈពេល​១​ឆ្នាំ។ ខ្ញុំ​មិនដឹង​ថា គេ​នឹង​ឲ្យ​ខ្ញុំ​ទៅ​កន្លែងណា​ទេ តែ​ខ្ញុំ​ស្គាល់​កន្លែង​ដែល​ខ្ញុំ​មិន​ចង់ទៅ។ ខ្ញុំ​មិន​ចេះ​ភាសា​នៅ​ប្រទេស​នោះ ហើយ​គំនិត​ខ្ញុំ​ក៏​មាន​ពេញដោយ​បុរេវិនិច្ឆ័យ​មក​លើ​វប្ប​ធម៌ និង​ប្រជាជន​នៅ​ប្រទេស​នោះ។ ដូចនេះ ខ្ញុំ​ក៏បាន​សូមឲ្យ​ព្រះអង្គ​បញ្ជូន​ខ្ញុំ​ទៅ​កន្លែង​ផ្សេង។ តែ​ព្រះ​ដែល​មាន​ប្រាជ្ញា​គ្មាន​ព្រំដែន ក៏បាន​បញ្ជូន​ខ្ញុំ​ទៅ​កន្លែង​ដែល​ខ្ញុំ​បាន​សូមកុំ​ឲ្យ​ខ្ញុំ​ទៅ។ ក្រោយមក ខ្ញុំ​មាន​អំណរ​ណាស់ ដែល​ព្រះអង្គ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ទីនោះ! ៤០ឆ្នាំក្រោយ​មក ខ្ញុំ​នៅតែ​មាន​មិត្តសម្លាញ់​ជាច្រើន ក្នុងទឹក​ដី​នោះ។ ពេល​ខ្ញុំ​រៀបការ មិត្ត​ល្អ​បំផុត​របស់ខ្ញុំ ឈ្មោះ​ស្តេហ្វា​ន(Stefan) ក៏បាន​មក​ពី​ប្រទេស​នោះ ដើម្បី​ចូលរួម​មង្គលការ​ខ្ញុំ។ ពេល​គាត់​រៀបការ ខ្ញុំ​ក៏បាន​ជិះ​យន្តហោះ​ទៅ​ចូលរួម​មង្គលការ​គាត់​ផង​ដែរ។ ហើយ​យើង​ក៏បាន​រៀប​គំរោង​ទៅលេង​គាត់​ម្តង​ទៀត ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ រឿង​ដ៏​ស្រស់​ស្អាត​កើតមានឡើង ពេលណា​ព្រះ​ទ្រង់​កែប្រែ​ចិត្ត​មនុស្ស​ណា​ម្នាក់។ រឿង​នេះ​ក៏បាន​កើតឡើង ក្នុង​ជីវិត​របស់​សាវ័ក​ប៉ុល​ផង​ដែរ(កិច្ចការ ៩:១៧)។ កាលនោះ អាន៉្នានាស​បាន​ទទួលការ​ត្រាស់​ហៅ​ពី​ព្រះយេស៊ូវ​ ឲ្យ​ទៅ​ប្រោស​ភ្នែក​សូល​ឲ្យ​ជា (ដែល​ក្រោយមក​ប្តូរ​ជា​ប៉ុល​វិញ) បន្ទាប់ពី​គាត់​បាន​ប្រែចិត្ត​ជឿ​ព្រះអង្គ(ខ.១០-១២)។ ពី​ដំបូង អន៉្នានាស​ប​ដិ​សេ​ធន៍ ព្រោះ​សូល​មាន​ប្រវត្តិ​បៀតបៀន​គ្រីស្ទបរិស័ទ ហើយក៏​បាន​អធិស្ឋាន​ថា “ព្រះអម្ចាស់​អើយ ទូលបង្គំ​បានឮ​មនុស្សជា​ច្រើន…

Read article
ស្ងាត់ស្ងៀមនៅចំពោះព្រះ

ចូរ​បង្អង់​សិន ឲ្យបាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ រូបថត​ដំបូង​បំផុត ដែល​ថត​បាន​រូប​មនុស្ស​ម្នាក់ គឺជា​រូបថត ដែល​លោក​លូ​អ៊ី​ស ដា​ហ្គែ(Louis Daguerre) ថត​បាន​ក្នុង​ឆ្នាំ១៨៣៨។ ក្នុង​រូបថត​នោះ គេ​ឃើញ​ផ្លូវ​ទទេ​មួយ​ខ្សែ មាន​ដើមឈើ​អម​សង្ខាង ក្នុង​ទីក្រុង​ប៉ារីស នៅពេល​រសៀល។ តែ​រូបថត​នេះ​មាន​អាថ៌កំបាំង​មួយ។ តាមធម្មតា ផ្លូវថ្នល់​នោះ​មាន​មនុស្ស​ដើរ និង​អ្នក​ជិះរទេះ​ទៅមក​យ៉ាង​មមាញឹក តែ​គេ​ឃើញ​មាន​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ នៅក្នុង​រូបថត​នោះ។ តាមពិត បុរស​ម្នាក់​នោះ មិនមែន​មាន​វត្តមាន​នៅ​ទីនោះ​តែម្នាក់ឯង​នោះ​ទេ។ នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ដើរទៅ​មក និង រទេះ​សេះ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក នៅ​លើ​ផ្លូវថ្នល់។ តែ​គាត់​ថត​មិន​ជាប់​ពួក​គេ គឺ​ថត​បានតែ​ផ្លូវថ្នល់ ដើមឈើ និង​អគារ។ មូលហេតុ​គឺ​ដោយសារ វិធី​សាស្រ្ត​នៃ​ការ​ថតរូប​របស់​គាត់ អាច​ថត​ជាប់​តែ​រូប​អ្វី​ដែល​នៅនឹង​ថ្កល់​មិន​មាន​ចលនា ក្នុងរយៈពេល៧នាទី ដែល​ម៉ាស៊ីន​ថត​ចាប់​យក​រូបភាព​បន្តិច​ម្តងៗ។ ហើយ​បុរស​នៅក្នុង​រូបថត​នោះ​តែម្នាក់ឯង គឺ​ដោយសារ​ពេលនោះ មានតែ​គាត់​ទេ​ដែល​ឈរ​នៅ​មួយ​កន្លែង ដើម្បី​ខាត់ស្បែកជើង​របស់​គាត់​ឲ្យ​រលោង។ ជួនកាល ការ​នៅ​ស្ងៀម​អាច​មាន​អត្ថ​ប្រយោជន៍​ជាង​ការ​មាន​ចលនា។ ហេតុនេះ​ហើយ​ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ៤៦:១០ ឲ្យ​ឈប់បង្អង់​សិន ដើម្បីឲ្យ​បានដឹង​ថា ព្រះអង្គ​ជា​ព្រះ(ខ.៦)។ សូម្បីតែ​នៅពេល​ដែល​ប្រទេសជាតិ “មាន​ភាព​វឹកវរ”(ខ.៦) ហើយ…

Read article
សារៈសំខាន់នៃការស្តាប់តាមព្រះបន្ទូល

យ៉ូសៀស​មិនព្រម​ថយ បែរ​ចេញ​ពី​នេកោ​ទេ គឺ​បាន​ក្លែង​ព្រះអង្គ​ដើម្បីឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​ឡើយ។ ២របាក្សត្រ ៣៥:២២ កាល​ខ្ញុំ​បើកឡាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ផ្លូវ​ទៅកាន់​ផ្ទះ​របស់ខ្ញុំ នៅ​វាល​រហោស្ថាន​ហាក់​ដូចជា​​គួរឲ្យ​ធុញ​ទ្រាន់​ក្នុង​ការ​បើក​បរ​។ ដោយសារ​ផ្លូវថ្នល់​នោះ​វែង ហើយ​ត្រង់ ខ្ញុំ​បាន​បើក​លើស​ល្បឿន ពីរបី​ដង​ហើយ។ ពី​ដំបូង ប៉ូលិស​ដែល​ល្បាត​តាមផ្លូវ​ធំ បាន​ព្រមាន​ខ្ញុំ។ បន្ទាប់មក ខ្ញុំ​ក៏បាន​ទទួលសំបុត្រ​ផាកពិន័យ។ ក្រោយមក ខ្ញុំ​ក៏បាន​ទទួលការ​ផាកពិន័យ​ជា​លើក​ទីពីរ នៅកន្លែង​ដដែល។ ការ​បដិសេធន៍​មិនព្រម​តាម​ស្តាប់​ការណែនាំ អាច​នាំឲ្យមាន​ផលវិបាក​ដ៏​សោកសៅ។ យើង​ឃើញ​គំរូ​ដ៏​សោកសៅ​នេះ នៅក្នុង​ព្រះជន្ម​របស់​ស្តេច​យ៉ូសៀស ដែល​ជា​ស្តេច​ល្អ និង​ស្មោះត្រង់។ កាល​ស្តេច​អេស៊ីព្ទ ព្រះ​នាម​នេកោ ដឹកនាំ​ទ័ព​ឆ្លងកាត់​ទឹកដី​នគរ​យូដា ដើម្បី​ទៅ​ជួយ​សាសន៍​អាសស៊ើរ​ច្បាំង​ចក្រភព​បាប៊ីឡូន ស្តេច​យ៉ូសៀស​ក៏បាន​ចេញទៅ​ស្ទាក់​។ ស្តេច​នេកោ​ក៏បាន​ចាត់​អ្នកនាំសារ ទៅ​ប្រាប់​ស្តេច​យូសៀ​សថា “ព្រះ​ក៏បាន​បង្គាប់​ឲ្យ​យើង​ប្រញាប់​នឹង​ធ្វើ​ដែរ ដូច្នេះ កុំ​ឲ្យ​ឃាត់ឃាំង​ព្រះ ដែល​គង់​ជាមួយនឹង​យើង​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ទ្រង់​ទៅ”(២របាក្សត្រ ៣៥:២១)។ ព្រះ​ទ្រង់​ពិតជា​បាន​ចាត់​ស្តេច​នេ​កោ​ឲ្យ​ទៅ​មែន តែ​ស្តេច​យ៉ូសៀស​មិនបាន “ស្តាប់​តាម​ពាក្យ​របស់​នេ​កោ ដែល​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅច្បាំង​នៅត្រង់​ច្រកភ្នំ​មេ​គី​ដោ”(ខ.២២)។ ស្តេច​យ៉ូសៀស​ក៏បាន​របស់​ធ្ងន់ ក្នុង​សង្រ្គាម​នោះ ហើយ​ពួក​យូដា និង​ពួក​ក្រុង​យេ​រូ​សាឡិម​ទាំង​អស់​គ្នា​ក៏​កាន់ទុក្ខ​​ស្តេច​យ៉ូសៀស(ខ.២៤)។ ស្តេច​យ៉ូសៀស​ស្រឡាញ់​ព្រះ។ ទីបំផុត​ទ្រង់​ក៏បាន​ជ្រាប​ថា ការ​ធ្វើ​អ្វីៗ​តាម​ចិត្ត​ខ្លួនឯង ដោយ​មិនបាន​ចំណាយពេល​ស្តាប់​ព្រះអង្គ…

Read article
ព្រះទ្រង់អាចប្រើសត្វស្វាបាប៊ូន និងសត្វលា

រួច​ព្រះយេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយទៅ​បា​ឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើអ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ៣ដង​ហើយ​នេះ។ ជនគណនា ២២:២៨ ជែក(Jack)ជា​សត្វ​ស្វា​ ដែល​ដឹង​អំពី​របៀប​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ផ្លូវ​ដែក ដើម្បីឲ្យ​រថភ្លើង​ធ្វើដំណើរ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ។ ក្នុងរយៈពេល​ដែល​វា​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​អស់​រយៈពេល៩ឆ្នាំ វា​មិនដែល​ខកខាន​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្លូវ​រថភ្លើង ពេល​ដែល​រថភ្លើង​ធ្វើដំណើរ​ជិត​មកដល់​ស្ថានីយ​រថភ្លើង​ទីក្រុង​អ៊ូទេនហេក ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​ប្រើ​សម្លេង​ហួច​ជា​សញ្ញា​បង្ហាញ​ទិសដៅ​ដែល​ខ្លួន​ត្រូវ​ទៅ។ លោ​កចេម វ៉ា​យ(James Wide) ដែល​ជា​អ្នកធ្វើ​សញ្ញាបញ្ជា​រថភ្លើង បាន​ចិញ្ចឹម​វា ហើយ​វា​ក៏បាន​បម្រើ​គាត់​វិញ។ លោ​ក​វ៉ាយ​បាន​បាត់បង់​ជើង​ទាំងពីរ កាល​គាត់​ធ្លាក់​ពីលើ​ទូរថភ្លើង​ដែល​កំពុង​ផ្លាស់ទី។ គាត់​បាន​បង្រៀន​ជែក​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​ខ្លះៗ ក្នុង​ផ្ទះ ហើយ​មិនយូរ​ប៉ុន្មាន​ជែក​ក៏បាន​ធ្វើជា​ជំនួយ​ការ​របស់​គាត់ នៅ​ស្ថានីយ​រថភ្លើង​ផង​ដែរ ដោយ​រៀន​អំពី​របៀប​ឆ្លើយតប ចំពោះ​ការ​ឲ្យ​សញ្ញា​របស់​រថភ្លើង​ពី​ចម្ងាយ ដោយ​លើក​គន្លឹះ ដើម្បី​ផ្លាស់​ប្តូរ​ទិសដៅ​របស់​ផ្លូវដែក។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​សត្វ​មួយ​ប្រភេទ​ទៀត ដែល​បាន​ជួយ​មនុស្ស​ម្នាក់ តាមរបៀប​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល។ លោក​បា​ឡាម ជា​ហោរា​របស់​សាសន៍​ដទៃ ដែល​បាន​បម្រើ​ស្តេច​មួយ​អង្គ ដែល​ចង់​ធ្វើការ​អាក្រក់​មក​លើ​សាសន៍​អ៊ីស្រាអែល។ ពេល​ដែល​លោក​បា​ឡាម​កំពុង​ជិះ​សត្វ​លា​របស់​គាត់ ទៅ​ជួយ​ស្តេច​អង្គ​នោះ “ព្រះយេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយទៅ​បា​ឡាម”(ជនគណនា ២២:២៨)។ ព្រះ​ទ្រង់​បាន​ប្រើ​សត្វ​លា​ឲ្យ​និយាយ ដើម្បី​បើកភ្នែក​លោក​បា​ឡាម(ខ.៣១) ឲ្យបាន​ដឹង​អំពី​គ្រោះថ្នាក់​ដែល​កំពុង​រង់ចាំ​គាត់ ហើយ​រារាំង​គាត់​មិន​ឲ្យ​ធ្វើ​អាក្រក់​មក​លើ​រាស្រ្ត​ព្រះអង្គ។ សត្វ​ស្វា​បា​ប៊ូន​អាច​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​បាន ហើយ​សត្វ​លា​របស់​លោក​បា​ឡាម​ក៏​ចេះ​និយាយ។ បើ​ព្រះ​ទ្រង់​អាច​ប្រើ​សត្វ​ដ៏​អស្ចារ្យ​ទាំងនេះ ដើម្បី​បំពេញ​គោលបំណង​ដ៏​ល្អ​បាន នោះ​យើង​ក៏​មិន​ពិបាក​នឹង​ជឿ​ថា ព្រះអង្គ​ក៏​អាច​ប្រើ​យើង​ផង​ដែរ។ ចូរ​យើង​មើលទៅ​ព្រះអង្គ ហើយ​ស្វែងរក​កម្លាំង​ពី​ព្រះអង្គ ដើម្បីឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ថ្វាយព្រះ​អង្គ…

Read article
សរសើរព្រះដែលបានប្រទានព្រះពរ

ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ។ ចោទិយកថា ៨:១៨ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩១៩ ឡាន​ស៊ីទែន​ដឹក​ទឹក​ស្ក​ខ្មៅ បាន​បែកធ្លាយ ក្នុង​ទីក្រុង​បូស្តុន។ ពេលនោះ​ទឹក​ស្កខ្មៅ​ធ្វើ​ពី​ស្ក​អំពៅ​ មាន​ចំណុះ​ជាង៧លាន​លីត្រ បាន​ហូរចេញ​មក​យ៉ាង​គំហុក​ដូច​ទឹក​រលក​យក្ស​ស៊ូ​ណាមិ​កម្ពស់​ជាង៤ម៉ែត្រ តាមផ្លូវ​ថ្នល់​ដោយ​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បក់​នាំ​រថយន្តក្រុង អគារ មនុស្ស និង​សត្វ។ គេ​ផលិត​ទឹក​ស្ក​ខ្មៅ​ជា​អាហារ ដែល​គ្មាន​គ្រោះថ្នាក់ តែ​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​នោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស២១នាក់​បាត់បង់ជីវិត ហើយ​មនុស្ស​ជាង១៥០នាក់​បាន​រង​របួស។ ជួនកាល របស់​ល្អៗ ដូច​ទឹកស្ក​ខ្មៅ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ខុសពី​ការ​រំពឹងគិត​របស់​យើង។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូលក្នុង​ទឹកដី ដែល​ព្រះ​សន្យា​ប្រទាន​ពួក​គេ លោក​ម៉ូសេ​បាន​ដាស់តឿន​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​មានការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​សរសើរ​ខ្លួនឯង ដោយសារ​ការ​ល្អ​ដែល​ពួក​គេ​បាន​ទទួល​នោះ​ឡើយ។ គឺ​ដូចដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “កាលណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូងគោ ហ្វូង​ចៀម​ចំរើន​ជាច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង ក៏បាន​បរិបូរ​ផង នោះ​ក្រែងចិត្ត​ឯង​បាន​អួតអាង រួច​ភ្លេច​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញរួច​ពី​ផ្ទះ​បាវបំរើ នៅ​ស្រុក​អេស៊ីព្ទ​មក”។ ពួក​គេ​មិន​ត្រូវ​សរសើរ​ខ្លួនឯង​ថា ពួក​គេ​ទទួល​បាន​របស់​ទាំងនោះ ដោយសារ​កម្លាំង ឬ​សមត្ថភាព​ខ្លួនឯង​នោះ​ឡើយ។ ផ្ទុយទៅវិញ លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ…

Read article