James Banks

You are here:
គ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹម

ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “ប៊ែរ” ជា​ពូជ​សត្វ​ឆ្កែ​ប្រមាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​ជាង​៥០​គីឡូ​ក្រាម។ ខ្ញុំ​បាន​ដាក់​ទឹក​ឲ្យ​វា​ផឹក​ នៅ​ក្នុង​ចាន​ដែក​ដ៏​ធំ​មួយ នៅ​កៀន​ជ្រុង​ជញ្ជាំង​ផ្ទះ​បាយ។ ពេល​ណា​ទឹក​ក្នុង​ចាន​រីង​អស់ វា​មិន​បាន​ព្រុស ឬ​យក​ជើង​ទៅ​កាយ​ចាន​ដែក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ផ្តេក​ខ្លួន និង​រង់​ចាំ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្បែរ​ចាន​ដែក​នោះ។ ជួន​កាល វា​ត្រូវ​រង់​ចាំ​ជា​ច្រើន​នាទី ប៉ុន្តែ វា​បាន​រៀន​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ដើរ​ចូល​ក្នុង​ផ្ទះ​បាយ ឃើញ​វា​នៅ​ទីនោះ ហើយ​ផ្តល់​ឲ្យ​វា​នូវ​អ្វី​ដែល​វា​ត្រូវ​ការ​ជា​មិន​ខាន។​ ជំនឿ​ដ៏​សាមញ្ញ​ដែល​វា​មាន​ចំពោះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ទុក​ចិត្ត​ព្រះ​កាន់​តែ​ខ្លាំង។ នេះ​ជាមេ​រៀន​អំពី​សេចក្តី​ជំនឿ​ដ៏​ប្រសើរ ដែល​ខ្ញុំ​អាច​រក​បាន ពី​កន្លែង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់។ ព្រះ​គម្ពីរ​បាន​ចែង​ថា “សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(ហេព្រើរ ១១:១)។ ព្រះ​ជា​ម្ចាស់ គឺជា​គ្រឹះ​នៃ​ការ​ទុក​ចិត្ត និង​ការ​ដឹង​ជាក់ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់អ្នក​ដែល​ស្វែង​រក​ទ្រង់ អស់​ពី​ចិត្ត(ខ.៦)។ ព្រះ​ជា​ម្ចាស់ មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា ដែល​ទ្រង់ប្រទាន​ដល់​អ្នក​ដែល​ជឿ និង​ចូល​មក​រក​ទ្រង់ តាម​រយៈ​ព្រះ​យេស៊ូវ។ ជួន​កាល ការ​មាន​ជំនឿ នៅ​ក្នុង “ការ​អ្វី ដែល​យើង​មើល​មិន​ឃើញ” គឺ​មិន​មែន​ជា​ការ​ងាយ​ទេ។ ប៉ុន្តែ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ចំពោះ​សេចក្តី​ល្អ និង​ចរិយា​សម្បត្តិ​ដែល​មាន​ក្តី​ស្រឡាញ់​របស់​ទ្រង់…

Read article
អ្វីៗត្រឡប់ជាថ្មីឡើង

ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ ចំពោះ​កន្លែង​ដែល​គេ​យក​រថយន្ត​ចាស់​ៗ​ទៅ​គរ​ចោល។ ខ្ញុំ​ចិត្ត​ធ្វើ​ការ​ជួស​ជុល​រថយន្ត ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​កន្លែង​ប្រភេទ​នោះ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ។ វា​ជា​កន្លែង​ដ៏​ឯកោ ដែល​មាន​សម្លេង​ខ្យល់​ថ្ងួច​ថ្ងូរ​កាត់​តាម​ចន្លោះ​ដែក​អេតចាយ​ដែល​គេ​បោះ​បង់​ចោល ដែល​ពី​មុន ពួក​វា​ជា​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​នរណា​ម្នាក់។ ឡាន​ខ្លះ​បាន​ខូច​ទ្រង់​ទ្រាយ​អស់ ខ្លះ​បាក់​បែក ហើយ​ចាស់ ហើយ​ខ្លះ​ទៀត​ក៏​លែង​មាន​ប្រយោជន៍​អ្វី​តទៅ​ទៀត។  ពេល​ខ្ញុំ​កំពុង​តែ​ដើរ នៅ​ចន្លោះ​ឡាន​ទាំង​នោះ ដែល​គេ​បាន​តម្រៀប​ជា​ជួរ ជួន​កាល មាន​ឡាន​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ឡាន​នោះ​បាន​ឆ្លង​កាត់​ដំណើរ​ផ្សង​ព្រេង​អ្វី​ខ្លះ​ ក្នុង​មួយ​ជីវិត​របស់​វា។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​រឿង​ផ្ទាល់​ខ្លួន​ សម្រាប់​ចែក​ចាយ ដូច​ជា​កញ្ចក់​ដែល​ឆ្លុះ​មើល​អតីត​កាល ដោយ​យើង​ម្នាក់​ៗ​កាល​ពី​មុន សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដែល​ទាន់​សម័យ  តែក្រោយ​មក ក៏​បាន​ហួស​សម័យ ដោយ​ជៀស​មិន​រួច​ពី​ដំណើរ​នៃ​ពេល​វេលា។ ប៉ុន្តែ ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ជា​ពិសេស នៅ​ក្នុង​ការ​យក​របស់​ចាស់​ៗ ទៅ​កែ​ឆ្នៃ​ឲ្យ​មាន​ជីវិត​ថ្មី​ឡើង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំហាក់​ដូច​ជា​បាន​យក​ជ័យ​ជម្នះ​ដ៏​តូច​មួយ មក​លើ​ពេល​វេលា និង​ភាព​អន់​ថយ  ពេល​ណា​ខ្ញុំ​អាច​យក​គ្រឿង​បន្លាស់​ចាស់​ៗ​ដែលគេ​បោះ​ចោល ហើយ​ធ្វើ​ឲ្យ​វា​មាន​ជីវិត​ថ្មី​ឡើង ឬ​មាន​ប្រយោជន៍ នៅ​ក្នុង​ការ​ជួស​ជុល​រថយន្ត​ណា​មួយ ឲ្យ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​។ ជួន​កាល រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ចែង នៅ​ក្នុង​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​ថា ព្រះ​អង្គកំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ថ្មី​ឡើង (វិវរណៈ ២១:៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ និយាយ​សំដៅ​ទៅ​លើ​ការ​ដែល​ព្រះជា​ម្ចាស់​ស្តា​ឡើង​វិញ នូវ​ស្នា​ព្រះ​ហស្ត​ទ្រង់…

Read article
ព្រះអម្ចាស់នៃពេលវេលា

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ធ្វើ​ការងារ​សំណង់ នៅ​ផ្ទះ​របស់​កូន​ប្រុស​ខ្ញុំ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ ដោយ​ចំណាយ​ពេល៣​ម៉ោង។ កិច្ចការ​នោះ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ថ្ងៃ លើស​ពី​ការ​រំពឹង​ទុក ហើយ​ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​អធិ​ស្ឋានសូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​យើង​បញ្ចប់​កិច្ច​ការ នៅ​ពេល​ថ្ងៃ​លិច។ ប៉ុន្តែ រៀង​រាល់​ពេល​ល្ងាច យើង​ចេះ​តែ​មាន​ការងារ​កាន់​តែ​ច្រើន ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​យ៉ាង​នេះ? តើ​អាច​មាន​មូល​ហេតុ​អ្វី ដែល​បណ្តាល​ឲ្យ​មាន​ការ​ពន្យា​ពេល? ខ្ញុំ​ក៏​បាន​ទទួល​ចម្លើយ នៅ​ពេល​ព្រឹក​បន្ទាប់។ ពេល​ខ្ញុំ​កំពុង​រើស​ឧបករណ៍​ជាង​មួយ​ឡើង ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​មាន​សម្លេង​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​បន្លឺ​ឡើង ដោយ​ភាព​បន្ទាន់​ថា “កូន​ស្រី​របស់​អ្នក​បាន​ជួប​គ្រោះ​ថ្នាក់ ​ហើយ​ក៏​ត្រូវ​របួស។ សូម​មក​ទីនេះ​ជា​បន្ទាន់”។ កូន​ស្រី​ខ្ញុំ រស់​នៅ​ក្បែរ​កូន​ប្រុស​ខ្ញុំ ដូច​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​គាត់ ដោយ​ចំណាយ​ពេល​តែ​១៤​នាទី​ប៉ុណ្ណោះ។​ បើ​សិន​ជាខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គាត់។ ខ្ញុំ​ក៏​បាន​បើក​ឡាន តាម​ពី​ក្រោយ​រថ​យន្តសង្រ្គោះ​បន្ទាន់ ហើយ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ មុន​ពេល​គាត់​ចូល​វះ​កាត់។  ពេល​ខ្ញុំ​កំពុង​អង្គុយ​កាន់​ដៃ​គាត់ ខ្ញុំ​ក៏​បាន​ដឹង​ថា បើ​សិន​ជា​ការងារ​សាង​សង់​របស់​ខ្ញុំ មិន​បាន​ពន្យា​ពេល​ទេ នោះ​ខ្ញុំ​មុខ​ជា​មិន​បាន​ទៅ​មើល​កូន​ស្រី​ខ្ញុំ​ទាន់​ពេល​ឡើយ។ ពេល​វេលា​របស់​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​សូម​លើក​យក​រឿង​របស់​ស្រ្តី​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​ហោរា​អេលីសេ​(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាង​បាន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​គ្រោះ​អត់​ឃ្លាន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​វិល​ត្រឡប់​មក​វិញ ដើម្បី​ទូល​អង្វរ​ស្តេច ឲ្យ​ប្រទាន​ដី​មក​នាង​វិញ។…

Read article
តើនរណាកំពុងបើកបរ?

លោក​ធីម(Tim) គឺ​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ។ គាត់​មាន​រូប​តុក្កតា​តូច​មួយ​ នៅ​ពី​លើ​តាបឡូ​ឡាន​របស់​គាត់។ វា​ជា​រូប​តុក្កតា “សត្វ​ចម្លែក” ដែល​ជា​តួអ​ង្គ​ក្នុងសៀ​វភៅ​រឿង​សម្រាប់​កុមារ ដែល​មាន​ចំណង​ជើង​ថា កន្លែង​របស់​សត្វ​ចម្លែក។ កាល​ពី​ពេល​កន្ល​ងទៅ លោក​ធីម​បាន​បើ​កឡាន​តាម​ពីក្រោយ​ខ្ញុំ ក្នុង​ចរាចរណ៍​ដ៏​មមាញឹ​ក ហើយ​ក៏​បាន​បើក​ឡាន​ស្ទុះ​ទៅមុខ​យ៉ាង​លឿន ដើ​ម្បី​ឲ្យ​ទាន់​ខ្ញុំ។ ពេល​យើង​ទៅ​ដល់ ខ្ញុំ​ក៏​បាន​សួរគា​ត់ថា “តើ​មុន​នេះ អ្នក​បាន​ឲ្យ​សត្វ​ចម្លែ​ក​នោះ​បើក​ឡានរបស់​អ្នក​ឬ?” នៅ​ថ្ងៃអា​ទិត្យ​បន្ទាប់ ខ្ញុំ​ក៏​បាន​ភ្លេច​យក​ក្រដាសអធិប្បាយ​ព្រះបន្ទូ​លម​កព្រះ​វិហារ។ ខ្ញុំ​ក៏​បាន​ប្រញាប់​បើក​ឡាន​លឿន​ដូច​ហោះ ចេញ​ពី​ព្រះ​វិហារ ដើម្បី​ទៅ​យ​កក្រដាស​នោះ ហើយ​ក៏​បានជ្រួ​ស​គ្នា​ជាមួ​យ​នឹង​លោក​ធីម ដែល​កំពុង​តែ​បើក​បរ​តាម​ផ្លូវ​នោះ​ដែរ។ ក្រោយ​មក ពេល​យើង​ជួប​គ្នា គាត់​ក៏​បាន​និយាយ​លេង​ថា “តើ​អ្នក​បាន​ឲ្យ​សត្វ​ចម្លែ​កនោះ បើក​ឡាន​របស់​អ្នក​ឬ​?” យើង​ក៏​បាន​អស់​សំណើច ប៉ុន្តែ គាត់​បាន​និយាយ​ប៉ះ​ពាល់​ចិ​ត្តខ្ញុំ។ តាម​ពិត ខ្ញុំ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​បើក​បរ​ឲ្យ​ត្រូវ​ល្បឿន​កំណត់។ ពេល​ដែ​លព្រះ​គម្ពីរ​ពិពណ៌នា អំពី​អត្ថ​ន័យ​នៃ​ការ​រស់​នៅ ដោយ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់ គឺ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “ថ្វាយ​ផ្នែក​ទាំង​អស់​នៃ​ខ្លួន​យើង” ដល់​ទ្រង់​(រ៉ូម ៦:១៣)។ ខ្ញុំ​ក៏​បាន​ចាត់​ទុក​ការ​ឆ្លើយ​តប​រប​ស់លោ​ក​ធីម​នៅ​ថ្ងៃ​នោះ ជា​ការ​រំឭក​ដ៏​ស្រទន់ មក​ពី​ព្រះ​ជា​ម្ចាស់ ឲ្យ​ថ្វាយ “ជើង​របស់​ខ្ញុំ​​ដែល​ជាន់​ឈ្នាន់​ល្បឿនរបស់​ឡាន” ដល់​ទ្រង់ ព្រោះ​ខ្ញុំ​ត្រូវថ្វាយ​គ្រប់​​ទាំង​​អស់ ដល់​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់។​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​សួរ​ខ្លួន​ឯង​ថា “តើ​នរណាជា​​អ្នក​បើ​កប​រ?”…

Read article
តាមបំណងព្រះទ័យទ្រង់ មិនមែនតាមចិត្តទូលបង្គំ

លោក​ខាមីល(Kamil) និង​អ្នក​ស្រី​យ៉ូអែល(Joelle) មាន​ការ​តក់​ស្លត់​យ៉ាង​ខ្លាំង ពេល​ដែល​គ្រូ​ពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ ឲ្យ​រីម៉ា(Rima)កូន​ស្រី​របស់​ពួក​គេ​ដែល​មាន​អាយុ​៨ឆ្នាំ រក​ឃើញ​ថា ជម្ងឺ​របស់​នាង គឺ​ជា​ប្រភេទ​ដ៏​កម្រ​នៃ​ជម្ងឺ​មហារីក​គ្រាប់​ឈាម។ ជម្ងឺ​នេះ​បាន​នាំ​ឲ្យ​នាង​មាន​ជម្ងឺ​រលាក​ស្រោម​ខួរ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​រីម៉ាក៏​បាន​សន្លប់​លែង​ដឹង​ខ្លួន។ ក្រុម​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ក៏​បាន​ផ្តល់​យោបល ឲ្យ​ឪពុក​ម្តាយ​របស់​នាង ទៅ​ត្រៀម​ធ្វើ​បុណ្យ​សព សម្រាប់​រីម៉ា ដោយ​ប្រាប់​ពួក​គេ​ថា នាង​មាន​សង្ឃឹម​តែ​១​ភាគ​រយ​ប៉ុណ្ណោះ។ លោក​ខាមីល និង​អ្នក​ស្រី​យ៉ូអែល ក៏​បាន​អធិស្ឋាន​តម ហើយ​ទូល​សូម​ការ​អស្ចារ្យ​ពី​ព្រះ​ជា​ម្ចាស់។ លោក​ខាមីល​ក៏​បាន​និយាយ​ថា “ពេល​ដែល​យើង​អធិស្ឋាន យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ។ ហើយ​ត្រូវ​អធិស្ឋាន​តាមព្រះយេស៊ូវ​ថា សូម​ឲ្យ​តាម​បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​មិន​មែន​តាម​ចិត្ត​ទូល​បង្គំ​ឡើយ”។ អ្នក​ស្រី​យ៉ូអែល​ក៏​បាន​ឆ្លើយ​តប ដោយ​ស្មោះ​ត្រង់​ថា “ប៉ុន្តែ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ព្រះ​ទ្រង់​ប្រោស​នាង​ឲ្យ​ជា​ខ្លាំង​ណាស់!” ហើយ​លោក​ខាមីល​ក៏​បាន​តប​ថា “ត្រូវ​ហើយ! យើង​គួរ​តែ​ទូល​សូម​ទ្រង់​ឲ្យ​ប្រោស​នាង​ឲ្យ​ជា។ ប៉ុន្តែ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ជាម្ចាស់ ពេល​ដែល​យើង​ថ្វាយ​ចិត្ត និង​បំណង​ចិត្ត​របស់​យើង​ដាច់​ដល់​ទ្រង់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ពិបាក​ធ្វើ​ក៏​ដោយ ដ្បិត​នោះជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ទុក​ជា​គំរូ​ស្រាប់”។ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ទៅ​ឈើ​ឆ្កាង ទ្រង់​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ ពេល​ព្រះ​យេស៊ូវ​អធិស្ឋាន​ថា “សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ” គឺ​ទ្រង់​កំពុង​តែ​ទូល​សូម​កុំ​ឲ្យ​ព្រះ​អង្គទ្រង់​សុគត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ ទ្រង់​បាន​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា…

Read article
ចូរទុកចិត្តទ្រង់ជាមុនសិន

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ខ្លាច​ទឹក ប៉ុន្តែ ប៉ា​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀន​ហែល​ទឹក។ គាត់​នាំ​ខ្ញុំ​ទៅ​កន្លែង​ជ្រៅ​លិច​ក្បាល​ខ្ញុំ នៅ​ក្នុង​អាងហែល​ទឹក ដែល​មាន​តែ​គាត់​ម្នាក់​ដែល​ចាំ​ជួយ​ខ្ញុំ។ បន្ទាប់​មក គាត់​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​សម្រួល​អារម្មណ៍ ហើយ​បណ្តែត​ខ្លួន​នៅ​លើ​ទឹក។ ពេល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​ក៏​បាន​ប្រាប់​គាត់ កុំ​ឲ្យ​លែង​ខ្ញុំ។ ហើយ​គាត់​ក៏​បាន​សន្យា​ថា គាត់​នឹង​មិន​ទុក​ខ្ញុំ​ចោល​ឡើយ គាត់​បាន​កាន់​ខ្ញុំ​ជាប់​ហើយ។ វា​មិន​គ្រាន់​តែ​ជា​ការ​រៀន​ហែល​ទឹក​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រៀន​ទុក​ចិត្ត​ផង​ដែរ។ ខ្ញុំ​ដឹង​ថា ប៉ា​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​មិនដែល​មាន​បំណង ទុក​ឲ្យ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ឡើយ តែ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង។ ខ្ញុំ​បាន​តោង​កគាត់​យ៉ាង​ណែន ទាល់​តែ​គាត់​ផ្តល់​ការ​ធានា​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ ទី​បំផុត ការ​អត់​ធ្មត់ និង​ភាព​សប្បុរស​របស់​គាត់ ក៏​បាន​ទទួល​ជោគ​ជ័យ ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ហែល​ទឹក។ ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​គាត់​ជា​មុន​សិន។ ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ទាល់​ច្រក មិន​អាច​ចេញ​ពី​ការ​លំបាក​បាន ជួន​កាល ខ្ញុំ​ក៏​បាន​នឹក​គិត​ដល់​ពេល​នោះ។ ការនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​អម្ចាស់ បាន​ធានា​ដល់​រាស្រ្ត​ទ្រង់​ថា ទ្រង់​នឹង​ទ្រទ្រង់​ពួក​គេ សូម្បី​តែ​នៅ​ពេលដែល​ពួក​គេ​ចាស់​ជរា។ ទ្រង់​បាន​បង្កើត​ពួក​គេ ហើយ​ទ្រង់​នឹង​បី​ពួក​គេ(អេសាយ ៤៦:៤)។ យើង​មិន​តែង​តែ​អាច​មាន​អារម្មណ៍​ថា ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​បី​យើង​ តែ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់​ជួយ​ឲ្យ​យើង​រៀន​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់ ខណៈ​ពេល​ដែល​យើង​បាន​សម្រាក នៅ​ក្នុង​ការ​ថែរក្សា…

Read article
កេរដំណែលនៃសេចក្ដីស្រឡាញ់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បើក​មើល​ព្រះ​គម្ពីរ​របស់​យាយ​ទួត​ខ្ញុំ ស្រាប់​តែ​មាន​វត្ថុ​ដ៏​មាន​តម្លៃ​មួយ ធ្លាក់​មក​លើ​ភ្លៅ​របស់​ខ្ញុំ។ វាជា​ក្រដាស់​មួយ​សន្លឹក​តូច ដែល​មាន​អក្សរ​សរសេរ ដោយ​កូន​ក្មេង​ពី​លើ​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេច​ក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៣-៤)។ នៅ​ក្បែរ​ខគម្ពីរ​នោះ​ មាន​អក្សរ​សរសេរ​ក្រវិច​ក្រវៀន​ជាប់​គ្នា​រដិត គឺ​ជា​ហត្ថលេខា​របស់​ម្តាយ​ខ្ញុំ។ យាយ​ទួត​របស់​ខ្ញុំ មាន​ទម្លាប់​បង្រៀន​ចៅ​ៗ ឲ្យ​សរសេរ​ខគម្ពីរ ដើម្បី​ឲ្យ​ពួក​គេរៀន ហើយ​យក​ខគម្ពីរ​ទាំង​នោះ មក​ដាក់ក្នុង​ចិត្ត។ ប៉ុន្ដែ រឿងរ៉ាវ​ ពី​ខាង​ក្រោយ​ខគម្ពីរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ ជីតា​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព តាំង​ពី​ពេល​ដែលម្តាយ​ខ្ញុំ នៅ​ក្មេង ហើយ​ប្អូន​ប្រុស​តូច​របស់​ម្ដាយ​ខ្ញុំ (គឺ​ពូ​របស់​ខ្ញុំ) ក៏​បាន​ស្លាប់ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ទៀត។ គឺ​នៅ​ពេល​សោកនាដ​កម្ម​នោះ​ហើយ ដែល​យាយ​ទួត​ខ្ញុំ បាន​នាំ​ម្ដាយ​ខ្ញុំ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ហើយ​ទទួល​ការ​កម្សាន្ត​ចិត្ត ដែល​មាន​តែ​ទ្រង់​ទេ​ដែលអាច​ប្រទាន​ឲ្យ​បាន។ សាវ័កប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង” (២ធីម៉ូថេ ១:៥)។ សេចក្តី​ជំនឿ​មិន​មែន​ជា​កេរមរតក​ឡើយ ប៉ុន្តែ សេចក្តី​ជំនឿ គឺ​សម្រាប់​ឲ្យ​យើង​ចែក​រំលែក​។ ម្ដាយ និង​យាយ​របស់​លោក​ធីម៉ូថេ…

Read article
សេចក្ដីស្រឡាញ់ដែលមិនប្រែប្រួល

កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​បាន​លេង​កីឡា​វាយ​កូន​បាល់​តិន្និស នៅ​ក្នុង​ក្រុម​ខ្លាំង ប្រចាំ​សាលា។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ក្នុង​វ័យ​ជំទង់​របស់​ខ្ញុំ ដើម្បី​ហ្វឹក​ហាត់​ឲ្យ​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង នៅ​ទីលាន​ដែល​មាន​វាល​លេង​តិន្និស​បួនកន្លែង ដែល​ក្រាល​ដោយ​បេតុង ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​បត់​ពីរ​កន្លែង ពី​ផ្ទះ​ខ្ញុំ​។ ពេល​ខ្ញុំ​បាន​ទៅ​លេង​ទីក្រុង​នោះ កាល​ពី​លើក​មុន កិច្ចការ​ទី​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ខ្ញុំ​បើក​ឡាន​ទៅ​កាន់​ទីលាន​វាយ​តិន្នីស ដោយ​សង្ឃឹម​ថា នឹង​បាន​មើល​អ្នក​ដទៃ​លេង និង​រំឭក​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន។ ប៉ុន្តែ ខ្ញុំ​មិន​ឃើញ​ទីលាន​ចាស់​ៗ ដែល​ខ្ញុំ​នៅចាំ​។ នៅ​កន្លែង​នោះ មាន​តែ​វាល​ទំនេរ​ចោល ដែល​មាន​តែ​រុក្ខ​ជាតិ​តូច​ៗ​ដុះ ហើយ​យោល​យោក​យ៉ាង​ស្ងាត់​ស្ងៀម តាម​កម្លាំង​ខ្យល់​បក់។ រឿង​ដែល​ខ្ញុំ​បាន​ជួប​ពេល​រសៀល​ថ្ងៃ​នោះ បាន​ដិត​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ខើច​ខ្លី​នៃ​ជីវិត​មនុស្ស។ កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង ដែល​ខ្ញុំ​បាន​ចំណាយ​កម្លាំង​យុវវ័យ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ នោះ​លែង​មាន​ទៀត​ហើយ! ក្រោយ​មក ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​បទ​ពិសោធន៍​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ពិត ដែល​ស្ដេច​ដាវីឌ​បាន​ពិពណ៌នា កាល​ទ្រង់​មាន​វ័យ​ចាស់​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល  ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត  តែ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង​ក៏​អាច​មាន​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់…

Read article
ការរៀនទុកចិត្ត

កាល​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ពេល​ខ្លះ ខ្ញុំ​បាន​តមាត់​ដាក់​ម្ដាយ​របស់​ខ្ញុំ នៅ​ពេល​ណា​ដែល​គាត់​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​មាន​សេចក្តី​ជំនឿ។ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​ត្រូវ​ទុកចិត្ត​ព្រះ​អង្គ​ជា​និច្ច។ ទ្រង់​នឹង​ថែរក្សា​កូន​ជា​និច្ច”។ ហើយ​ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា “វា​មិន​ងាយ​ស្រួល​ដូច​ម៉ាក់​និយាយ​ទេ! ព្រះ​អង្គ​ជួយ​ដល់​តែ​អស់​អ្នក​ណា ដែល​ចេះ​ជួយ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ!” ប៉ុន្តែ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល គ្មាន​ខគម្ពីរ​ណា​ដែល​ចែង​ថា “ព្រះ​ទ្រង់​ជួយ​តែ​អ្នក​ណា ដែល​ជួយ​ខ្លួន​ឯង” នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បន្ទូល​របស់​ទ្រង់​បាន​បង្រៀន​យើង​ឲ្យពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ជា​ប្រចាំ​ថ្ងៃ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី? ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?” (ម៉ាថាយ ៦:២៦-២៧)។​ អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​មាន  ដែល​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ សូម្បី​តែ​កម្លាំង​ដែល​យើង​មាន​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង “ជួយ​ខ្លួន​ឯង” សុទ្ធ​តែ​ជា​អំណោយ​ទាន​ ដែល​មក​ពី​ព្រះ​វរ​បិតា​នៃ​យើង​រាល់​គ្នា​ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​យើង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​យល់​ដឹង។ ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ ​ជិត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ ​គាត់​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង ដែលធ្វើ​ឲ្យ​គាត់​បាត់​បង់​គំនិត​ច្នៃ​ប្រឌិត និង​ការ​ចង​ចាំ ប៉ុន្តែ ទំនុក​ចិត្ត​…

Read article
សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ

កាល​ពី​ក្មេង ខ្ញុំ​បាន​រៀន​អធិស្ឋាន​ជា​លើក​ដំបូង​ថា “ពេល​នេះ ទូល​បង្គំ​ចូល​គេង​ សូម​ព្រះអម្ចាស់​ថែរក្សា​ព្រលឹង​របស់​ទូល​បង្គំ​ . . .”។ ឪពុក​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ដូច​នេះ ហើយ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​បង្រៀន​កូន​ៗ​របស់​ខ្ញុំ​ តាំង​ពី​ពួក​គេ​នៅ​តូច​ផង​ដែរ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​បាន​ទទួល​ នូវ​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្លួន ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​អធិស្ឋាន​យ៉ាង​ដូច​នេះ មុន​ពេល​ចូល​ដំណេក។​ ការ​អធិស្ឋាន​របស់​ខ្ញុំ មាន​លក្ខណៈ​ស្រដៀង នឹង​ការ​អធិស្ឋាន ដែល​បាន​កត់​ទុក​ នៅ​ក្នុង​ “​កណ្ឌ​នៃ​ការ​អធិស្ឋាន” ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​គម្ពីរ​ខ្លះ បាន​លើក​ឡើង​ថា ឃ្លា​ដែល​ថ្លែង​ថា «ទូល​បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់» ​គឺជា​ការ​អធិស្ឋាន ពេល​ចូល​ដំណេក សម្រាប់​ក្មេង​ៗ  ដែល​គេ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះ​យេស៊ូវ។ អ្នក​ប្រហែល​នៅ​ចាំ​ការ​អធិស្ឋាន​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បន្ថែម​ពាក្យ​ “ព្រះ​វរបិតា” (លូកា ២៣:៤៦) នៅ​ក្នុង​ការ​អធិស្ឋាន​នេះ។ កាល​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន ជា​ពាក្យ​ទាំង​នោះ មុន​ពេល​ដែល​ទ្រង់​សុគត គឺ​ទ្រង់​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​ព្រះ​វរបិតា ហើ​យ​ក៏​បាន​បញ្ជាក់​ដល់​ពួក​អ្នក​ជឿ​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទៅ​ឯ​ដំណាក់​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ទ្រង់​ដែរ (យ៉ូហាន ១៤:៣)។ ព្រះ​យេស៊ូវ​បាន​សុគត​…

Read article