ការប្រកបជាមួយព្រះយេស៊ូវ
ខ្ញុំមិនដែលភ្លេចពេលដែលខ្ញុំមានឯកសិទ្ធិ នៅក្នុងការអង្គុយនៅក្បែរលោកប៊ីលី ក្រាហាំ នៅពេលញាំអាហារពេលល្ងាចជាមួយគាត់។ ខ្ញុំមានកិត្តិយសណាស់ ដែលបានញាំអាហារពេលល្ងាចជាមួយគាត់ ប៉ុន្តែ ខ្ញុំហាក់ដូចជាមានការស្ទាក់ស្ទើរ មិនដឹងថា ត្រូវនិយាយអ្វីឲ្យបានសមរម្យ។ [...]