Katara Patton

You are here:
សាសនាដែលបរិសុទ្ធ

ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា ហើយ​ឲ្យ​រក្សាខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។ យ៉ាកុប ១:២៧ កាល​ខ្ញុំ​កំពុង​រៀន​នៅ​មហាវិទ្យាល័យ ក្នុង​ឆ្នាំទី២ នៅក្នុង​វិស្សមកាល​រដូវ​ក្តៅ មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​គាត់​លាចាក​លោក មើលទៅ​គាត់ ហាក់ដូចជា​សុខសប្បាយ​ធម្មតា​ទេ។ កាលនោះ យើង​ទាំងពីរ​សុទ្ធតែ​នៅក្មេង ហើយ​គិតថា យើង​កំពុង​ស្ថិត​ក្នុង​វ័យ​ល្អ​បំផុត​នៃ​ជីវិត​យើង ដោយ​បាន​ក្លាយជា​បងប្អូន​ប្រុសស្រី បន្ទាប់ពី​បាន​ប្រកាស​អំពី​ភាព​ស្មោះស្ម័គ្រ ចំពោះ​ក្រុម​យុវជន និង​ក្រុម​យុវនារី​រៀងៗខ្លួន។ តែ​ពេល​មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​បាន​លាចាក​លោក អ្វី​ដែល​ខ្ញុំ​បាន​នឹក​ចាំ​អំពី​គាត់​ខ្លាំង​បំផុត គឺ​ការដែល​មិត្ត​ភក្តិ​របស់ខ្ញុំ ក្នុង​ក្រុម​ប្រុសៗ​បាន​រស់នៅ ដោយ​គំរូ​ល្អ ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:២៧)។ ពួក​ប្រុស​ៗ​ក្នុង​ក្រុម​យុវជន​បាន​ក្លាយជា​បងប្រុស​ដ៏​ល្អ​របស់​ប្អូនស្រី របស់​យុវជន​ដែល​បាន​បាត់បង់ជីវិត។ ពួក​គេ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ក៏ដូចជា​ពិធី​ជប់​លៀង​របស់​កូន​នាង រយៈពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​បងប្រុស​របស់​នាង​បាន​លាចាក​លោក។ ពួក​គេ​ម្នាក់​ថែមទាំង​បាន​ឲ្យ​ទូរស័ព្ទ​មួយ​ទៅ​នាង ទុក​ឲ្យ​នាង​ទាក់ទង​ទៅ​គាត់ ពេល​នាង​ត្រូវការ​ឲ្យ​គាត់​ជួយ។ សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា “ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា”(ខ.២៧)។ ប្អូនស្រី​របស់​មិត្ត​ភក្តិ​ខ្ញុំ​មិនបាន​ក្លាយជា​ក្មេងកំព្រា​នៅពេល​នោះ​ តែ​នាង​បាន​បាត់បង់​បងប្រុស​ជាទីស្រឡាញ់​របស់​នាង។ ហើយ​ពួក​គេ​បាន​ជួយ​បំពេញ​តួនាទី​ជា​បងប្រុស​របស់​នាង ដោយ​សេចក្តី​ស្រឡាញ់។ យើង​រាល់គ្នា​ក៏​អាច​រស់នៅ​ជា​គំរូ​ល្អ ក្នុង​ជីវិត​ដ៏​បរិសុទ្ធ…

Read article
ព្រះទ្រង់ចាំឈ្មោះរបស់មនុស្សម្នាក់ៗ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១ នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ ជា​អ្នកដឹកនាំ​យុវជន នៅ​ព្រះវិហារ​មួយ ហើយក៏​បាន​ជួប​យុវជន​ជាច្រើន ខ្ញុំ​ក៏បាន​ជជែក​ជាមួយ​ក្មេង​ជំទង់​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​ម្តាយ​របស់​នាង។ ពេល​ខ្ញុំ​ជំរាបសួរ​ក្មេងស្រី​ដែល​អឹមអៀន ដោយ​ទឹកមុខ​ញញឹម ខ្ញុំ​ក៏បាន​ហៅឈ្មោះ​នាង ហើយ​សួរ​នាង​ថា សុខសប្បាយ​ទេ។ នាង​ក៏បាន​ងើបមុខ ហើយ​បើក​ភ្នែក​ធំៗ។ នាង​ក៏បាន​ញញឹម​ផង​ដែរ ហើយ​និយាយ​ដោយ​សម្លេង​ដ៏​តូច​ឆ្មា​ថា “លោកគ្រូ ចាំ​ឈ្មោះខ្ញុំ​ដែរ?” គាត់​សប្បាយចិត្ត​ណាស់ ដែល​មាន​គេ​ចាំ​ឈ្មោះ​គាត់ នៅពេល​ដែល​គាត់​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា គាត់​ជា​មនុស្ស​តូច​ទៀប ក្នុង​ពួក​ជំនុំ​ដែល​សំបូរ​មនុស្សចាស់។ យើង​ក៏​មានការ​រាប់អាន​គ្នា ដោយ​ទំនុកចិត្ត។ គាត់​មាន​អារម្មណ៍​ថា មាន​គេ​មើល​គាត់​ឃើញ និង​ឲ្យ​តម្លៃ​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣ ព្រះអម្ចាស់​បាន​ប្រើ​ហោរា​អេសាយ ឲ្យ​ទៅ​ប្រកាស​ព្រះរាជសារ ដែល​មានន័យ​ស្រដៀង​នេះ​ផង​ដែរ ទៅកាន់​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​បាន​ទត​ឃើញ និង​ឲ្យ​តម្លៃ​ពួក​គេ។ សូម្បីតែ​ក្នុង​ពេល​ពួក​គេ​រស់នៅ​ជា​ឈ្លើយសឹក និង​នៅ​វាល​រហោស្ថាន ក៏​ព្រះ​ទ្រង់ទត​ឃើញ និង​ហៅឈ្មោះ​ពួក​គេ(ខ.១)។ ពួក​គេ​មិនមែន​ជា​អ្នកក្រៅ តែ​ជា​រាស្រ្ត​របស់​ព្រះអង្គ។ ទោះ​ពួក​គេ​ប្រហែល​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​បោះបង់​ពួក​គេ​ចោល ក៏​ពួក​គេ​នៅតែ “មានតម្លៃ” ហើយ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ពួក​គេ(ខ.៤)។ ហើយ​ទន្ទឹម​នឹង​ពេល​ដែល​ព្រះអង្គ​បាន​រំឭក​ថា…

Read article
ងាកចេញពីភាពតប់ប្រមល់ទៅរកសេចក្តីសុខសាន្ត

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ការ​ផ្លាស់​ប្តូរ​ផ្ទះ ស្ថិត​ក្នុងចំណោម​កត្តា​ដែល​ធ្វើឲ្យ​មាន​ភាព​តប់​ប្រមល់​បំផុត ក្នុង​ជីវិត។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ផ្លាស់មក​រស់នៅ​ក្នុង​ផ្ទះ ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន បន្ទាប់ពី​យើង​បាន​រស់នៅ ក្នុង​ផ្ទះ​ចាស់​ជិត២០ឆ្នាំ។ ខ្ញុំ​បាន​រស់នៅ​ក្នុង​ផ្ទះ​ចាស់​នោះ​តែម្នាក់ឯង អស់​រយៈពេល៨ឆ្នាំ មុន​ពេល​ខ្ញុំ​រៀបការ។ បន្ទាប់មក ស្វាមី​ខ្ញុំ​ក៏បាន​ផ្លាស់មក​រស់នៅ​ជាមួយ​ខ្ញុំ ដោយ​នាំ​របស់​ប្រើប្រាស់​របស់​គាត់​មក​ជាមួយ។ ក្រោយ​មក ពេល​យើង​មាន​កូន គឺ​មានន័យថា យើង​មាន​របស់​របរ​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​ផ្ទះ។ នៅ​ថ្ងៃ​រើ ទៅ​នៅផ្ទះ​ថ្មី អ្វីៗ​មិន​ទាន់​មាន​ភាព​រលូន​ឡើយ។ នៅ​សល់​តែ៥នាទី​ទៀត​ប៉ុណ្ណោះ អ្នក​ដឹកជញ្ជូន​នឹង​មកដល់​ហើយ តែ​ខ្ញុំ​នៅ​មិនទាន់​សរសេរ​សៀវភៅ​ចប់ ឲ្យ​ទាន់ពេល​កំណត់។ ហើយ​ផ្ទះ​ថ្មី​មាន​ជណ្តើរ​ច្រើន ដូចនេះ ខ្ញុំ​ត្រូវការ​កម្លាំង​ដឹកជញ្ជូន​ច្រើនជាង​នោះ​ពីរ​ដង លើស​ផែន​ការ។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​តប់ប្រមល់​ខ្លាំង នៅ​ថ្ងៃ​នោះ​ទេ។ តែ​ការ​ថប់បារម្ភ​បាន​កើតមាន ពេល​ដែល​ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​សរសេរ​សៀវភៅ​ឲ្យ​ចប់។ ដោយសារ​ព្រះគុណ​ព្រះ ខ្ញុំ​ក៏បាន​ចំណាយពេល​អាន​ព្រះគម្ពីរ អធិស្ឋាន និង​សរសេរ​សៀវភៅ ឲ្យ​ទាន់ពេល​កំណត់។ ដូចនេះ ខ្ញុំ​ជឿ​ថា ការសិក្សា ព្រះគម្ពីរ និង​ការអធិស្ឋាន គឺជា​គន្លឹះ​ដែល​នាំឲ្យ​ខ្ញុំ​ឈ្នះ​ការ​ថប់បារម្ភ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ…

Read article
ការកម្សាន្តចិត្ត នៅលើក្របទ្វារផ្ទះ

ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។ ចោទិយកថា ៦:៩ កាល​ខ្ញុំ​រកមើល​ព័ត៌មាន នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​ទឹកជំនន់ នៅ​ឆ្នាំ២០១៦ នៅ​តំបន់​ខាងត្បូង​រដ្ឋ​លូ​វី​ស៊ី​អាណា ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​បង្ហោះ​សារ​មួយ។ បន្ទាប់ពី​នាង​បានដឹង​ថា ផ្ទះ​របស់​នាង​បាន​ខូចខាត ហើយ​ត្រូវ​សាងសង់​ឡើងវិញ ម្តាយ​របស់​នាង​ក៏បាន​លើកទឹកចិត្ត​នាង ឲ្យ​ស្វែង​រក​ព្រះអម្ចាស់ ក្នុង​ពេល​ដែល​នាង​កំពុង​បាក់ទឹកចិត្ត។ ក្រោយមក មិត្ត​ភក្តិ​ម្នាក់​នេះ​ក៏បាន​បង្ហោះ​រូបភាព​ខគម្ពីរ ដែល​នាង​បាន​រក​ឃើញ ដែលគេ​បាន​ឆ្លាក់​ពីលើ​ក្រប​ទ្វារ កាល​កំពុង​សាង​សង់ផ្ទះ​នោះ។ ប្រពៃណី​នៃ​ការ​សរសេរ​ខគម្ពីរ ពីលើ​ក្រប​ទ្វារផ្ទះ ប្រហែល​មាន​ប្រភព​នៅក្នុង​ការ​បង្គាប់​របស់​ព្រះ ដល់​ពួក​អ៊ីស្រាអែល​។ កាលនោះ ព្រះអង្គ​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ឲ្យ​សរសេរ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ពួក​គេ​ចាំ​ថា ព្រះអង្គ​ជា​នរណា។ ពួក​អ៊ីស្រាអែល​បាន​ទន្ទេញ​ឲ្យ​ចាំ​ព្រះបន្ទូល​ព្រះអង្គ ដោយ​កត់​ក្រឹត្យវិន័យ ឲ្យ​ជាប់​ក្នុង​ចិត្ត​(ចោទិយកថា ៦:៦) បង្រៀន​កូន​របស់​ខ្លួន​ឲ្យ​ចេះ​ក្រឹត្យវិន័យ(ខ.៧) និង​សរសេរ​ព្រះបន្ទូល​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ និង​ច្រកចេញ​ចូល(ខ.៩)។ ការអនុវត្ត​ន៍​ដូចនេះ បាន​លើកទឹកចិត្ត​ពួក​គេ មិន​ឲ្យ​ភ្លេច​សេចក្តី​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល ឬ​សេចក្តី​សញ្ញា​ដែល​ពួក​គេ​បាន​តាំង​ជាមួយ​ព្រះអង្គ។ ការ​ដាក់​តាំង​ព្រះបន្ទូល​ព្រះ នៅក្នុង​ផ្ទះ​យើង ក៏ដូចជា​បន្តុះ​អត្ថន័យ​របស់​ព្រះបន្ទូល ក្នុងចិត្ត​យើង អាច​ជួយ​យើង​សង់​គ្រឹះ ដែល​ពឹងផ្អែក​ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ដូចដែល​ព្រះគម្ពីរ​បាន​បើក​សម្ដែង។ ហើយ​ព្រះអង្គ​អាច​ប្រើ​ព្រះបន្ទូល​ព្រះអង្គ ដើម្បី​នាំមក​នូវ​ការកម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​មាន​សោកនាដកម្ម ឬ​ការ​បាត់​បង់​ដ៏​ឈឺចាប់។—KATARA PATTON តើ​ព្រះគម្ពីរ​បាន​កម្សាន្ត​ចិត្ត​អ្នក​ខ្លាំង​បំផុត​នៅពេល​ណា? តើ​សេចក្តី​ពិត​ក្នុង​ព្រះគម្ពីរ​បាន​ធ្វើជា​គ្រឹះ​នៃ​ជីវិត​អ្នក​ដូចម្តេច​ខ្លះ?…

Read article
ការអ្វីដែលពិតជាចាំបាច់

ដ្បិត​អ្នករាល់គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅកាន់​តាម​សណ្តាប់​មនុស្ស​វិញ។ ម៉ាកុស ៧:៨ មាន​ពេល​មួយ ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ម្នាក់​បាន​កាត់​សាច់​អាំង​ធំ​មួយដុំ ជា​ពីរ មុន​ពេល​នាង​ដាក់​វា​ចូល​ទៅ​ក្នុង​ឆ្នាំង​ធំ​មួយ។ ស្វាមី​របស់​នាង​ក៏បាន​សួរ​នាង​ថា ហេតុអ្វី​នាង​ចាំបាច់​កាត់​សាច់​នោះ​ជា​ពីរ។ នាង​ក៏បាន​ឆ្លើយ​ថា នាង​កាត់​វា​ជា​ពីរ គឺ​ដោយសារ​ម្តាយ​នាង​តែងតែ​ធ្វើ​ដូចនេះ​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ សំណួរ​របស់​ស្វាមី​នាង​ក៏បាន​ធ្វើឲ្យ​នាង​ចាប់ផ្តើម​មាន​ចម្ងល់ អំពី​ទំនៀមទម្លាប់​មួយ​នេះ។ ដូចនេះ នាង​បាន​សួរ​ម្តាយ​នាង។ នាង​មានការ​ភ្ញាក់ផ្អើល ពេល​បានដឹង​ថា តាមពិត ម្តាយ​នាង​មានទម្លាប់​កាត់​សាច់​អាំង​នោះ​ជា​ពីរ គឺ​ដោយសារ​ឆ្នាំង​របស់​គាត់​តូច​ពេក មិន​អាច​ដាក់​សាច់​ធំ​ទាំងមូល​ចូល​បាន។ ហើយដោយ​សារ​កូនស្រី​គាត់​មាន​ឆ្នាំង​ធំ​ៗ​ច្រើន នាង​មិន​ចាំបាច់​ត្រូវការ​កាត់​សាច់​ជា​ពីរ​ទៀត​ទេ។ មាន​ប្រពៃណី​ជាច្រើន​បាន​កើតមាន ផ្អែក​ទៅលើ​កាលៈទេសៈ​ដ៏​ចាំបាច់ តែ​អ្នក​ជំនាន់​ក្រោយ​បាន​បន្ត​កាន់​តាម​ប្រពៃណី​នោះ ដោយ​មិន​បាន​ចោទសួរ​អ្វី​ឡើយ វា​បាន​ក្លាយជា​របៀប​ដែល​ពួក​គេ​ធ្វើអ្វី​មួយ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​ចង់​បន្ត​កាន់​តាម​ប្រពៃណី​ដែល​អ្នក​ជំនាន់​មុន​បាន​បង្កើត។ ពួក​ផារិស៊ី​ក៏​ខំ​រក្សា​ប្រពៃណី ក្នុង​សម័យ​របស់​ពួក​គេ​ផង​ដែរ(ម៉ាកុស ៧:១-២) តែ​ពួក​គេ​បាន​យក​ប្រពៃណី​ទាំងនោះ​មក​បន្ថែម​ពីលើ​បន្ទុក​នៃ​ក្រឹត្យវិន័យ។ ព្រះយេស៊ូវ​ក៏​បាន​ស្តី​បន្ទោស​ពួក​ផា​រិ​ស៊ី​ថា “ដ្បិត​អ្នករាល់គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅកាន់​តាម​សណ្ដាប់​មនុស្ស​វិញ” ម៉ាកុស ៧:៨។ ព្រះអង្គ​ក៏បាន​បើក​សម្ដែង​ឲ្យ​គេ​ដឹង​ថា គេ​មិន​ត្រូវ​យក​ប្រពៃណី​មក​ជំនួស​ឲ្យ​ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​នោះ​ឡើយ។ អ្នក​ដែល​ពិតជា​មានចិត្តចង់​ដើរតាម​ព្រះ(ខ.៦-៧) ផ្តោត​ចិត្ត​ទៅ​លើ​សណ្ឋាន​នៃ​ចិត្ត​របស់​ខ្លួន ជាជាង​ប្រឹង​កាន់​តាម​ក្រឹត្យវិន័យ ឬ​ប្រពៃណី ឲ្យ​ល្អមើល​តែ​សម្បក​ក្រៅ។ យើង​ចាំបាច់​ត្រូវ​ធ្វើការ​វាយតម្លៃ​មក​លើ​ទំនៀមទម្លាប់ ឲ្យបាន​ទៀងទាត់ ជាពិសេស​ទំនៀមទម្លាប់​ដែល​យើង​ស្រឡាញ់ និង​កាន់​តាម​យ៉ាង​ខ្ជាប់ខ្ជួន។ ព្រះ​ទ្រង់​បាន​បើក​សម្ដែង​ឲ្យ​យើង​ដឹង​ថា មានការអ្វី​ខ្លះ​ដែល​យើង​ពិតជា​ត្រូវការ…

Read article
ការមើលឃើញជាថ្មី

អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ អេសាយ ៤៣:១៩ មាន​ពេល​មួយ ខ្ញុំ​បាន​ពាក់​វ៉ែនតា​ដែល​ទើប​កាត់​ថ្មី ហើយ​បោះជំហាន​ចូល​ទៅ​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​អង្គុយ​ចុះ ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​កំពុង​អង្គុយ នៅ​ជួរ​ម្ខាងទៀត​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​គ្រវី​ដៃ​ដាក់​គាត់ ខ្ញុំ​មើលឃើញ​គាត់​ច្បាស់ ដូច​នៅ​ជិត​ខ្ញុំ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ឈោង​ទៅ​រក​គាត់ ទោះ​គាត់​កំពុង​អង្គុយ​នៅ​ចម្ងាយ​បួន​ប្រាំ​ម៉ែត្រ​ពី​ខ្ញុំ​ក៏ដោយ។ ក្រោយមក ពេល​យើង​ជជែកគ្នា បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ចប់ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​បាន​អង្គុយ​នៅកន្លែង​ដដែល​ទេ។ តាមពិត ខ្ញុំ​អាច​មើលឃើញ​គាត់​ច្បាស់​ជាង​មុន និង​នៅ​ជិត​ជាង​មុន គឺ​ដោយសារ​ខ្ញុំ​បាន​ពាក់​វ៉ែនតា​ថ្មី​។ កាល​ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ ព្រះអង្គ​ជ្រាប​ថា ពួក​អ៊ីស្រាអែល​ដែល​កំពុង​រស់នៅ​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ចាំ​បាច់​ត្រូវ​មាន​ការ​មើល​ឃើញ​ជាថ្មី។ ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “អញ​នឹង​ធ្វើការ១ថ្មី​វិញ ការនោះ​នឹង​លេចឡើង​ឥឡូវ តើ​ឯង​រាល់គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់”(អេសាយ ៤៣:១៩)។ ហើយ​ព្រះបន្ទូល​នៃ​សេចក្តី​សង្ឃឹម​របស់​ព្រះអង្គ បាន​រំឭក​ពួក​គេ​ថា ព្រះអង្គ​បាន​បង្កើត​ពួក​គេ ប្រោស​លោះ​ពួក​គេ ហើយនឹង​គង់នៅ​ជាមួយ​ពួក​គេ។ ព្រះអង្គ​បាន​លើកទឹកចិត្ត​ពួក​គេ​ថា ពួក​គេ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ(ខ.១)។ ទោះ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​អ្វីក៏ដោយ​នៅ​ថ្ងៃនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​នូវ​ការ​មើលឃើញ​ដែល​ល្អ​ជាង​មុន ដល់​អ្នក។ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ(ខ.៤) យើង​អាច​​ឃើញ​ការ​ជាច្រើន ដែល​ព្រះអង្គ​កំពុង​ធ្វើ​នៅ​ជុំវិញ​ខ្លួន​យើង។ តើ​អ្នក​អាច​មើលឃើញ​ការអ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ នៅពេល​ដែល​អ្នក​កំពុង​មានការ​ឈឺចាប់ និង​ជាប់ចំណង​ឬទេ? ចូរ​យើង​មានការ​មើលឃើញ​ជាថ្មី​ខាងវិញ្ញាណ ដើម្បី​មើលឃើញ​ការ​ថ្មីៗ…

Read article
ប្រកាន់ខ្ជាប់ការអ្វីដែលល្អ

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់ខ្ជាប់​ខាង​សេចក្តីល្អ​វិញ។ រ៉ូម ១២:៩ ពេលណា​យើង​ចត​ឡាន​របស់​យើង នៅ​ក្បែរ​វាលស្មៅ​បើក​ចំហ​មួយ ហើយ​ដើរកាត់​វាលស្មៅ​នោះ ទៅ​រក​ផ្ទះ​របស់​យើង ជើង​ខោ​របស់​យើង​ក៏បាន​ជាប់​កន្ត្រើយ ស្ទើរ​តែ​គ្រប់ពេល ជាពិសេស​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ។ ផ្កា​កន្ត្រើយ​ទាំងនោះ​បាន​តោង​ជាប់​ជើងខោ និង​ស្បែកជើង​ក្រណាត់ ឬអ្វី​ក៏ដោយ​ដែល​ដើរកាត់​វា ហើយ​ក្លាយជា​យានជំនិះ សម្រាប់​ឲ្យ​វា​ជិះ​ទៅ​រក​គោលដៅ​បន្ទាប់។ នេះ​ជា​របៀប​ដែល​ស្មៅ​កន្ត្រើយ​បាន​សាបព្រោះ​គ្រាប់​របស់​វា ក្នុង​ទីវាល នៅ​តំបន់​ខ្ញុំ និង​ទូទាំង​ពិភពលោក។ ពេលណា​ខ្ញុំ​ព្យាយាម​បេះ​កន្ត្រើយ​ចេញពី​ជើងខោ​ខ្ញុំ ខ្ញុំ​ច្រើនតែ​គិត អំពី​ពាក្យ​លើកទឹកចិត្ត​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ “ប្រកាន់​ខ្ជាប់​សេចក្តីល្អ”(រ៉ូម ១២:៩)។ ពេលណា​យើង​ព្យាយាម​ស្រឡាញ់​អ្នកដទៃ យើង​អាច​មានការ​ពិបាក។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តីល្អ មាន​សេចក្តី​ស្រឡាញ់ ដោយ​ស្មោះ​អស់ពី​ចិត្ត ហើយ​ជម្នះ​ការ​អាក្រក់ តាម​ការដឹកនាំ​របស់​ព្រះអង្គ(ខ.៩)។ បើ​អ្នក​គ្រាន់តែ​យកដៃ​បោស​ផ្កា​កន្ត្រើយ នោះ​ពួក​វា​មិន​ជ្រុះ​ពី​ជើងខោ​របស់​អ្នក​​ងាយ​ៗ​ឡើយ។ ពួក​វា​នៅតែ​តោង​ជាប់ ទាល់តែ​អ្នក​បេះ​ពួក​វា​ចេញ​ម្តង​មួយៗ។ ហើយ​ពេលណា​យើង​ផ្ដោត​ទៅលើ​ការអ្វី​ដែល​ល្អ ដោយ​ផ្ដោត​ចិត្ត​ទៅលើ​សេចក្តី​មេត្តា សេចក្តី​អាណិត និង​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ នោះ​យើង​អាច​មាន​ក្តីស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះអង្គ។ ព្រះអង្គ​ជួយ​យើង​ឲ្យ​មានការ​ប្តូរផ្តាច់​ចំពោះ​គ្នា ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ចាត់ទុក​តម្រូវការ​អ្នកដទៃ​ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង(ខ.១០)។ ជា​ការពិត​ណាស់ កន្ត្រើយ​ដែល​ជាប់ជើង​ខោ​អាច​ពិបាក​បេះ​ចេញ តែ​ពួក​វា​ក៏បាន​រំឭក​ខ្ញុំ ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ…

Read article
បានធ្វើល្អដល់ព្រះអង្គ

ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ត្រជាក់ស្រួល ក្នុង​ខែតុលា យ៉ាងហោចណាស់ មាន​ជនអនាថា ៥៤នាក់ បាន​ទទួល​អាហារ​ក្តៅៗ ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​អបអរ​ខួបកំណើត​អាយុ​៥៤​ឆ្នាំ​របស់​ខ្លួន។ អាហារ​នោះ​រួមមាន សាច់​មាន់អាំង សណ្តែក​ខៀវ នំ​ស្ពៃ​ហ្កា​ទី និង​កួង។ ស្រ្តី​នោះ និង​មិត្តភក្ដិ​របស់​នាង​បានសម្រេច​ចិត្ត​មិនទៅ​ញាំ​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន ដើម្បី​ធ្វើពិធី​ខួបកំណើត​ដូច​សព្វ​មួយ​ដង​ទេ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​ចម្អិន និង​ចែក​អាហារ​ដល់​ជនអនាថា នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​ឈី​កា​ហ្គោ។ នៅ​តាម​បណ្ដាញ​សង្គម នាង​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ធ្វើ​ទង្វើ​សប្បុរសធម៌​ដល់​អ្នកដទៃ ធ្វើជា​អំណោយ​នៃ​ខួបកំណើត​របស់​ខ្លួន​ផង​ដែរ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ដែល​បាន​ចែងថា “យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ព្រះអង្គ​បាន​មាន​បន្ទូល​នេះ បន្ទាប់ពី​បាន​ប្រកាស​ថា ចៀម​របស់​ព្រះអង្គ នឹង​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ដើម្បី​ទទួលមរតក​របស់​ពួក​គេ(ខ.៣៣)។ នៅពេល​នោះ ព្រះយេស៊ូវ​នឹង​ទទួលស្គាល់​ថា ពួក​គេ​ជា​អ្នក​ដែល​បាន​ចែក​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ដោយសារ​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ(គឺ​ខុសពី​អ្នក​កាន់សាសនា​ដែល​មាន​អំនួត ដែល​មិនបាន​ជឿ​ព្រះអង្គ…

Read article
ធ្វើតេស្តដោយឆ្លុះកញ្ចក់មើល

តែ​អ្នកណា​ដែល​ពិនិត្យមើល​ក្នុង​ក្រឹត្យវិន័យ​ដ៏​គ្រប់លក្ខណ៍ គឺជា​ក្រឹត្យវិន័យ​ខាង​ឯ​សេរីភាព ហើយក៏​ជាប់ចិត្ត​ចំពោះ​… អ្នកនោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការដែល​ខ្លួន​ធ្វើ​ទាំងប៉ុន្មាន។ យ៉ាកុប ១:២៥ អ្នកជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​បាន​ធ្វើតេស្ត អំពី​ការ​ស្គាល់​ខ្លួនឯង ដោយ​សួរ​ក្មេង​ៗ​ថា “តើន​រណា​នៅក្នុង​កញ្ចក់?” តាមធម្មតា ក្មេង​ដែល​មាន​អាយុ​ក្រោម១៨ខែ មិន​ស្គាល់​រូប​ខ្លួនឯង នៅក្នុង​កញ្ចក់ឆ្លុះ​មុខ​នោះ​ឡើយ។ តែ​ពេល​ដែល​ក្មេងៗ​លូតលាស់​កាន់តែ​ធំ ពួក​គេ​កំពុងតែ​មើលរូប​ខ្លួនឯង នៅក្នុង​កញ្ចក់ឆ្លុះ​មុខ។ ការ​ស្គាល់​ខ្លួនឯង ជា​កំណត់សំគាល់​ដ៏​សំខាន់ នៃ​ការលូតលាស់ និង​មាន​ភាព​ពេញវ័យ​ដ៏​ល្អ។ ការ​នេះ​ក៏​សំខាន់​ចំពោះ​ការលូតលាស់​របស់​អ្នកជឿ​ព្រះយេស៊ូវ​  ផង​ដែរ។ សាវ័ក​យ៉ាកុប​បាន​លើកឡើង អំពី​ការ​ឆ្លុះកញ្ចក់​មើល​មុខ​ខ្លួនឯង​ផង​ដែរ។ កញ្ចក់ គឺជា “ព្រះបន្ទូល​នៃ​សេចក្តី​ពិត​” មក​ពី​ព្រះ(យ៉ាកុប ១:១៨)។ ពេលណា​យើង​អាន​ព្រះគម្ពីរ តើ​យើង​មើលឃើញ​អ្វី? ពេល​យើង​អាន​ខគម្ពីរ​ដែល​និយាយ​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​បន្ទាបខ្លួន តើ​យើង​មើលឃើញ​ខ្លួន​យើង​មាន​សេចក្តី​ស្រឡាញ់ និង​ការ​បន្ទាបខ្លួន​ឬទេ? ពេល​យើង​អាន​ព្រះរាជ​បញ្ជា​របស់​ព្រះ តើ​យើង​ឃើញថា ខ្លួន​យើង​បាន​ប្រព្រឹត្ត​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​ហើយ​ឬនៅ? ពេល​យើង​ពិនិត្យ​មើល​ចិត្ត​ខ្លួនឯង ហើយ​ពិនិត្យមើល​ការប្រព្រឹត្ត​របស់​យើង ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យដឹង​ថា ការប្រព្រឹត្ត​របស់​យើង​មាន​ភាព​សមស្រប​តាមបំណង​ព្រះទ័យ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង​ឬទេ ពុំ​នោះ​ទេ តើ​យើង​ត្រូវ​ស្វែងរក​ការ​ប្រែចិត្ត និង​ការ​ផ្លាស់​ប្រែ​ដែរ​ឬទេ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ដាស់តឿន​យើង​ថា “ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​​”(ខ.២២) ដោយ​ភ្លេច​ព្រះបន្ទូល​ដែល​យើង​បាន​អាន​នោះ​ឡើយ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្បួន​សម្រាប់​រស់នៅ ដោយ​ប្រាជ្ញា ស្របតាម​ផែនការ​ព្រះ។…

Read article
នៅតែបញ្ចេញពន្លឺ

អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ។ ម៉ាថាយ ៥:១៤ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​របស់​សណ្ឋាគារ​មួយ បាន​និយាយ​អំពី​អគារ​តូច​មួយ ក្នុង​ពេលយប់​ងងឹត។ គេ​មិនឃើញ​មាន​អ្វី​ផ្សេងទៀត​នៅ​ក្បែរ​នោះ​ទេ។ គឺ​មានតែ​ពន្លឺ​ចេញពី​ចង្កៀង​តូច​មួយ នៅ​ក្បែរ​ទ្វារ នៅ​លើ​រានហាល​ខាងមុខ​នៃ​អគារ​នោះ។ ចង្កៀង​នោះ​បញ្ចេញ​ពន្លឺ​ភ្លឺ​ល្មម​នឹង​ឲ្យ​ភ្ញៀវ​ដើរ​ឡើង​ជណ្តើរ ចូល​ទៅ​ក្នុង​អគារ។ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ក៏បាន​បញ្ចប់​ដោយ​ពាក្យ​មួយ​ឃ្លា​ថា “យើងខ្ញុំ​នឹង​អុជចង្កៀង​ចោល សម្រាប់​លោកអ្នក​”។ ពន្លឺ​ចង្កៀង​នៅ​រានហាល​ខាងមុខ នៅ​ក្បែរ​ផ្លាក​សញ្ញា​ស្វាគមន៍ ដោយ​រំឭក​អ្នកដំណើរ​ដ៏​ហត់នឿយ​ថា មាន​កន្លែង​ដ៏​ផាសុកភាព កំពុង​បើកទ្វារ​សម្រាប់​ឲ្យ​ពួក​គេ​ចូល​សម្រាក។ ពន្លឺ​នោះ​ក៏បាន​អញ្ជើញ​មនុស្ស​ដែល​ធ្វើដំណើរ​កាត់តាម​នោះ ចូល​មក​ខាងក្នុង ហើយ​គេច​ចេញពី​ការ​ធ្វើដំណើរ​ដ៏​ងងឹត និង​នឿយហត់។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ជីវិត​របស់​អ្នកជឿ​ព្រះអង្គ គួរតែ​មាន​លក្ខណៈ​ជា​ពន្លឺ​ដែល​ស្វាគមន៍​អ្នក​ដទៃ​ផងដែរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​ប្រាប់​អ្នកដើរតាម​ព្រះអង្គ​ថា “អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ​”(ម៉ាថាយ ៥:១៤)។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះ យើង​ត្រូវ​បញ្ចេញ​ពន្លឺ ដើម្បី​បំភ្លឺ​ពិភពលោក​ដ៏​ងងឹត។ ពេល​ដែល​ព្រះអង្គ​ដឹកនាំ​យើង និង​ប្រទាន​អំណាច អ្នកដទៃ​នឹង​ឃើញ​ការ​ល្អ ដែល​យើង​រាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌​(ខ.១៦)។ ហើយ​កាលណា​យើង​នៅ​បន្ត​បញ្ចេញ​ពន្លឺ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា យើង​ស្វាគមន៍​ពួក​គេ ហើយ​ចូល​មករ​ក​យើង ដើម្បី​ស្វែងយល់​បន្ថែម អំពី​ព្រះយេស៊ូវ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ(យ៉ូហាន ៨:១២)។ ពន្លឺ​ព្រះអង្គ នៅតែ​ភ្លឺ​ក្នុង​លោកិយ​ដ៏​ហត់នឿយ និង​ងងឹត​ជានិច្ច។ តើ​អ្នក​នៅ​មាន​ពន្លឺ​ឬទេ?…

Read article