Kirsten Holmberg

You are here:
ក្នុងព្រះហស្តព្រះអង្គ

ព្រះ​ដែល​បាន​ហៅ​អ្នករាល់គ្នា ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការនោះ។ ១ថែស្សាឡូនីច ៥:២៤ កាល​កូនស្រី​ខ្ញុំ​មាន​អាយុ១៨ឆ្នាំ គាត់​បាន​បោះជំហាន​ចូល​ទៅ​ក្នុង​យុគសម័យ​ថ្មី​មួយទៀត​នៃ​ជីវិត​គាត់ ដោយ​បាន​ក្លាយជា​មនុស្ស​ពេញវ័យ ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនយូរ​ប៉ុន្មាន គាត់​នឹង​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មានរឿង​បន្ទាន់​ជាច្រើន​ដែល​ត្រូវ​ធ្វើ ដោយ​ខ្ញុំ​នៅ​សល់​ពេលវេលា​ដ៏​មានតម្លៃ​តែ​បន្តិចបន្តួច សម្រាប់​ចំណាយ​ជាមួយ​គាត់ នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ ដើម្បី​នាំ​គាត់​ឲ្យ​ស្គាល់​ប្រាជ្ញា ដែល​គាត់​ត្រូវការ ដើម្បី​ប្រឈមមុខ​ដាក់​ពិភពលោក​ដោយ​ខ្លួនឯង នៅក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​របស់​លោកិយ និង​ធ្វើការ​សម្រេចចិត្ត​ឲ្យបាន​ត្រឹមត្រូវ។ ខ្ញុំ​ត្រូវ​ដឹង​អំពី​កាតព្វកិច្ច​ដែល​ត្រូវ​បង្រៀន​កូនស្រី​របស់ខ្ញុំ អំពី​របៀប​ប្រឈមមុខ​ដាក់​បញ្ហា​ក្នុង​ជីវិត។ នេះ​ជា​រឿង​ធម្មតា​ ហើយ​ងាយ​ស្រួល​យល់​ទេ។ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​មាន​តួនាទី​ដ៏​សំខាន់ តែ​វា​មិនមែន​ជា​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តែម្នាក់ឯង​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច ជា​ក្រុម​មនុស្ស​ដែល​គាត់​បាន​ចាត់ទុកជា​កូន​ក្នុង​សេចក្តី​ជំនឿ ព្រោះ​គាត់​បាន​បង្រៀន​ពួក​គេ អំពី​ព្រះយេស៊ូវ​។ ក្នុង​សំបុត្រ​នោះ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ជួយ​គ្នា​ទៅវិញ​ទៅ​មក(១ថែស្សាឡូនីច ៥:១៤-១៥) តែ​ទីបំផុត​គាត់​ក៏បាន​ទុកចិត្ត​ថា ព្រះអង្គ​ជា​អ្នកជួយ​ពួក​គេ​ឲ្យ​លូតលាស់។ គាត់​ទទួលស្គាល់​ថា ព្រះអង្គ​នឹង​ញែក​ពួក​គេ​រាល់គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វគ្រប់(ខ.២៣)។ សាវ័ក​ប៉ុល​បាន​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើការ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន គឺ​រៀបចំ​ពួក​គេ “ខាងវិញ្ញាណ ខាង​ផ្លូវចិត្ត និង​ផ្លូវកាយ” ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​យាង​មកវិញ​របស់​ព្រះអង្គ​(ខ.២៣)។ សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច​មានការ​បង្រៀន​សំខាន់​ៗ​ជាច្រើន តែ​តាមរយៈ​ការដែល​គាត់​បាន​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​ថែរក្សា​សុខមាលភាព និង​រៀបចំខ្លួន​ពួក​គេ នោះ​យើង​អាច​រៀនសូត្រ​បាន​ថា ការលូតលាស់​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​យើង​ថែរក្សា ស្ថិតនៅ​ក្នុង​ព្រះហស្ត​ព្រះអង្គ(១កូរិនថូស ៣:៦)។—KIRSTEN…

Read article
គ្រាប់ពូជនៃសេចក្តីជំនឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាល​រដូវ​ផ្ការីក​ឆ្នាំមុន នៅ​ពេល​យប់ មុន​ពេល​ខ្ញុំ​ជីកដី​នៅ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ មាន​ខ្យល់ព្យុះ​មួយ​បាន​បក់​បោក​មក​យ៉ាង​គំហុក ធ្វើឲ្យ​គ្រាប់​របស់​ដើម​មេ​ភល​ធ្លាប់​ចុះ​មក​ព្រមៗគ្នា។ ដូចនេះ ពេល​យើង​ប្រើ​ម៉ាស៊ីន​ជីកដី ដើម្បី​ធ្វើឲ្យ​ដីរឹង​ប្រែជា​ទន់ យើង​ក៏​បាន​ដាំ​គ្រាប់ពូជ​របស់​ដើម​មេ​ភល​រាប់​រយ​គ្រាប់ ដោយ​មិនដឹង​ខ្លួន។ គ្រាន់តែ​ពីរ​សប្តាហ៍​សោះ ព្រៃ​ដើម​មេ​ភល​បាន​ចាប់ផ្តើម​ដុះឡើង នៅក្នុង​ទីធ្លា​ផ្ទះ​របស់ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​បោសសម្អាត​ស្លឹកឈើ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ជីវិត​ថ្មី ដែល​បាន​កើត​ចេញ​ជា​បរិបូរ ពីដើម​ឈើ​តែមួយ​ដើម​នោះ។ កូនឈើ​នី​មួយៗ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ជីវិត​ថ្មី ដែល​ខ្ញុំ​មាន​ក្នុង​ព្រះគ្រីស្ទ ដែល​ក្នុងនាម​ជា​មនុស្ស​ម្នាក់ ព្រះអង្គ​អាច​ប្រើ​ខ្ញុំ​នាំ​មនុស្សជា​ច្រើន ឲ្យ​ទទួល​ជីវិត​ថ្មី​ពី​ព្រះអង្គ។ យើង​ម្នាក់​ៗ​មាន​ឱកាស​ច្រើន​រាប់មិនអស់ ដើម្បី​ប្រាប់​គេ អំពី​មូលហេតុ​ដែល​យើង​មាន​ក្តី​សង្ឃឹម(១ពេត្រុស ៣:១៥) ក្នុង​ការរស់នៅ​ពេញ​មួយ​ជីវិត។ ពេលណា​យើង “រងទុក្ខ ដោយសារ​សេចក្តី​សុចរិត” ដោយ​ក្តី​សង្ឃឹម​មក​ពី​ព្រះយេស៊ូវ​(ខ.១៤) មនុស្ស​ជុំវិញ​យើង ដែល​មិនទាន់​ជឿ​ព្រះ​អាច​មើលឃើញ​យើង​មាន​ក្តី​សង្ឃឹម ហើយ​ចង់​ដឹង អំពី​មូលហេតុ​ដែល​យើង​មាន​ក្តី​សង្ឃឹម។ បើ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច ពេល​គេ​សួរ​យើង នោះ​យើង​អាច​ចែករំលែក​គ្រាប់ពូជ ដែល​ព្រះ​ទ្រង់​អាច​ប្រើ ដើម្បី​នាំមក​នូវ​ជីវិត​ថ្មី។ យើង​មិន​ចាំបាច់​ត្រូវ​ចែករំលែក​ជាមួយ​មនុស្ស​ទាំងអស់​ក្នុង​ពេល​តែមួយ​នោះ​ទេ។ ផ្ទុយទៅវិញ យើង​អាច​ទម្លាក់​គ្រាប់ពូជ​នៃ​ជំនឿ ​ដោយចិត្ត​សុភាព និង​ការគោរព ចូល​ទៅ​ក្នុងចិត្ត​ដែល​បាន​បើក​ចំហ។—KIRSTEN HOLMBERG តើមាន​នរណា​ខ្លះ…

Read article
ការរកឃើញស្នាព្រះហស្តមួយទៀត

អស់ទាំង​ទី​ជំរៅ​នៃ​ផែនដី​នៅក្នុង​ព្រះហស្ត​ទ្រង់ ហើយ​កំពូលភ្នំ​ទាំងប៉ុន្មាន សុទ្ធតែ​ជា​របស់​ផង​ទ្រង់​ដែរ។ ទំនុកដំកើង ៩៥:៤ រូងភ្នំ​គ្រូបេរ៉ា វ៉ូរូនចា មាន​ទីតាំង​ក្នុង​តំបន់​របស់​ប្រទេស​ចចជា ជា​ទឹកដី​តភ្ជាប់​ទ្វីបអឺរ៉ុប និង​អាស៊ី។ រូងភ្នំ​នេះ​ស្ថិត​ក្នុងចំណោម​រូងភ្នំ​ជ្រៅ​បំផុត ក្នុង​ពិភពលោក ដែល​គេ​មិនទាន់​បាន​ចូល​រុករក។ អ្នករុករក​មួយ​ក្រុម​បាន​ប្រើ​ឧបករណ៍​ស្ទង់​ជម្រៅ​របស់​រូងភ្នំ​ដ៏​ងងឹត ដែល​គួរ​ឲ្យ​ខ្លាច​នេះ ដែល​ភាគច្រើន​មាន​ជម្រៅ​ចុះទៅ​ក្រោម ទៅ​រក​ស្រទាប់​ក្រោម​នៃ​ផែនដី ដល់​ជម្រៅ២១៩៧ម៉ែត្រ។ រូងភ្នំ​ផ្សេងទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​រូងភ្នំ​នេះ​ដែរ ប្រហែល៤​រយ​កន្លែង មាន​ទីតាំងនៅ​ក្នុង​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​នេះ និង​ទូទាំង​ពិភពលោក។ គេ​តែងតែ​រក​ឃើញ​រូង​ភ្នំ​ជ្រៅ​ៗ​ជាច្រើន​ទៀត ដែល​មានកំណត់​ត្រា​នូវ​ជម្រៅ​ដែល​កាន់តែ​ជ្រៅ​ជាង​រូង​ភ្នំ​មុនៗ។ ស្នា​ព្រះហស្ត​ដែល​ព្រះ​ទ្រង់​បាន​បង្កើត មាន​ភាព​អាថ៌កំបាំង​ជាច្រើន ដែល​បន្ត​បង្ហាញ​ចេញ​មក​ឲ្យ​យើង​ដឹង​ម្តង​មួយៗ និង​បន្ថែម​ការយល់​ដឹង​របស់​យើង អំពី​ចក្រ​វាល​ដែល​យើង​កំពុងតែ​រស់នៅ ហើយ​បណ្តាល​ចិត្ត​យើង​ឲ្យ​ឆ្ងល់ អំពី​ភាព​ប៉ិនប្រសប់​នៃ​ការបង្កើត​របស់​ព្រះ នៅ​លើ​ផែនដី គ្មាន​អ្វី​ប្រៀប​បាន ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា(លោកុប្បត្ដិ ១:២៦-២៨)។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​នាំ​យើង​រាល់គ្នា ឲ្យ “ឡើង​សម្លេង​ច្រៀង​ដោយ​អំណរ” ថ្វាយព្រះ​អម្ចាស់ ដ្បិត​ព្រះអង្គ​ធំ​ប្រសើរ(ខ.១)។ ខណៈ​ពេល​ដែល​ពិភពលោក​អបអរ​ទិវា​ផែនដី នៅ​ថ្ងៃស្អែក ចូរ​យើង​ពិចារណា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​មាន​ក្នុង​ភពផែន​ដី ទោះ​យើង​បាន​រក​ឃើញ​ហើយ​ឬនៅ សុទ្ធតែ​បណ្តាល​ចិត្ត​យើង​ឲ្យ​ក្រាប​ថ្វាយបង្គំ នៅ​ចំពោះ​ព្រះអង្គ(ខ.៦)។ ព្រះអង្គ​មិនគ្រាន់​តែ​បាន​ស្គាល់​វិសាលភាព​ដ៏​ធំ​ធេង​នៃ​ស្នា​ព្រះហស្ត​ព្រះអង្គ​ប៉ុណ្ណោះទេ តែ​ក៏​ស្គាល់​ជម្រៅ​ដ៏​ជ្រៅ​បំផុត​ក្នុងចិត្ត​យើង​ផង​ដែរ។ ពេលខ្លះ យើង​ឆ្លងកាត់​រដូវ​កាល​ដ៏​ងងឹត និង​ប្រហែល​គួរឲ្យ​ខ្លាច ក្នុង​ជីវិត​យើង​…

Read article
ការប្រោសឲ្យជាដែលស៊ីជម្រៅជាង

ទ្រង់​ត្រូវរបួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង។ អេសាយ ៥៣:៥ នៅ​ថ្ងៃបុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ដែល​ត្រូវជា​ថ្ងៃអាទិត្យ ឆ្នាំ២០២០ គេ​បាន​បញ្ចាំង​រូបចម្លាក់​ព្រះគ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ ក្នុង​ទីក្រុង​រី​អូ ដេ ជែនេ​រ៉ូ ប្រទេស​ប្រេស៊ីល តាមរបៀប​ដែល​ធ្វើ​ឲ្យ​គេ​ឃើញ​រូបចម្លាក់​នោះ មាន​សំលៀកបំពាក់​ដូច​គ្រូពេទ្យ។ ការ​បង្ហាញ​រូបចម្លាក់​ព្រះយេស៊ូវ​ ឲ្យ​មាន​លក្ខណៈ​ដូច​គ្រូពេទ្យ គឺ​ដើម្បី​លើកទឹកចិត្ត​គ្រូពេទ្យ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​រ៉ូ​ណា នៅ​សមរភូមិ​មុខ។ ការ​បញ្ចាំង​រូបភាព​ដូចនេះ ក៏បាន​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​ ដែល​ជា​គ្រូពេទ្យ​ដ៏​ធំ​​ប្រសើរ(ម៉ាកុស ២:១៧)។ ព្រះយេស៊ូវ​បាន​ប្រោសអ្នក​​ជំងឺ​ជា​ច្រើន​ឲ្យ​ជា ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គ​ធ្វើ​ព្រះរាជកិច្ច​របស់​ព្រះអង្គ នៅ​លើ​ផែនដី ដែល​មាន​ដូចជា លោក​បារ​ទី​មេ ជា​មនុស្ស​ពិការ​ភ្នែក(១០:៤៦-៥២) មនុស្ស​កើត​ឃ្លង់(លូកា ៥:១២-១៦) ជន​ពិការ​ដៃជើង(ម៉ាថាយ ៩:១-៨) ជាដើម។ ព្រះអង្គ​ក៏បាន​បង្ហាញ​ព្រះទ័យ​ទុកដាក់​ចំពោះ​សុខភាព​របស់​អ្នកដើរតាម​ព្រះអង្គ ដោយ​ការ​បំបាត់​ការស្រេកឃ្លាន​របស់​ពួក​គេ ដោយធ្វើ​ឲ្យ​អាហារ​តែ​បន្តិច​ក្លាយជា​អាហារ​ជាច្រើន​បរិបូរ ដើម្បី​ចម្អែត​ពួក​គេ(យ៉ូហាន ៦:១-១៣)។ ការ​អស្ចារ្យ​ទាំងនេះ​បាន​បើក​បង្ហាញ​ព្រះ​ចេស្តា និង​សេចក្តី​ស្រឡាញ់​ពិតប្រាកដ​របស់​ព្រះអង្គ ដល់​ពួក​បណ្តាជន។ ទោះជាយ៉ាងណា​ក៏ដោយ ការ​ប្រោស​ជំងឺ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះអង្គ បាន​កើតមាន តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ ដូចដែល​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ។ គឺ​ដោយសារ​របួស​របស់​ព្រះយេស៊ូវ​ នោះ​យើង​បាន​ទទួលការ​ប្រោស​ឲ្យ​ជា​ធំ​បំផុត ឲ្យ​រួចផុត​ពី​ការ​ដាច់​ចេញពី​ព្រះ ដែល​ជា​ផលវិបាក​នៃ​​បាប​យើង(អេសាយ ៥៣:៥)។ ទោះ​សុខភាព​របស់​យើង​នៅ​ផែនដី​មិន​អាច​ល្អឥតខ្ចោះ​ក៏ដោយ ក៏​យើង​នៅតែ​អាច​ទុកចិត្ត​ថា…

Read article
តន្រ្តីជាថ្នាំព្យាបាល

នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើងវិញ វិញ្ញាណ​អាក្រក់​ក៏​ថយចេញ​ពី​ទ្រង់​ទៅ។ ១សាំ​យ៉ូអែល ១៦:២៣ បេល​ឡា(Bella) ជា​ក្មេង​អាយុ៥ឆ្នាំ ដែល​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺមហារីក ក្នុង​មន្ទីរពេទ្យ ក្នុង​រដ្ឋ​ដា​កូតា​ខាងជើង។ នៅ​ទីនោះ គេ​បាន​ប្រើ​តន្រ្តី​ជាផ្នែក​មួយ​នៃ​ការ​ព្យាបាល​ជំងឺ​នាង។ មនុស្សជា​ច្រើន​បាន​ទទួល​ឥទ្ធិពល​ដ៏​មានអំណាច របស់​តន្ត្រី ​មក​លើ​អារម្មណ៍​របស់​ពួក​គេ ដោយ​មិនដឹង​ច្បាស់​ថា មូលហេតុ​អ្វី តែ​ថ្មីៗនេះ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​តន្រ្តី​មាន​ មក​លើ​សុខភាព​របស់​អ្នក​ស្តាប់។ សព្វថ្ងៃ​នេះ វេជ្ជបណ្ឌិត​បាន​ចេញ​វេជ្ជ​បញ្ឌា​ឲ្យ​គេ​ប្រើ​តន្រ្តី ដើម្បី​ព្យាបាល​ជំងឺមហារីក​របស់​មនុស្ស ដូច​ក្មេង​ស្រី​បេលឡា​ជាដើម ក៏ដូចជា​អ្នក​ដែល​មាន​ជំងឺ​ប៉ាក់​គីនសិន ជំងឺ​វង្វេងវង្វាន់ និង​អ្នកមាន​របួស​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ស្តេច​សូល​ក៏បាន​ទទួលការ​ព្យាបាល​ដោយ​ប្រើ​តន្រ្តី​ផង​ដែរ ពេល​ដែល​ទ្រង់​មាន​អារម្មណ៍​ថា មានវិញ្ញាណ​អាក្រក់​បាន​មក​បំភ័យ​ទ្រង់។ អ្នកបម្រើ​ទ្រង់​ក៏បាន​ស្នើ​ឲ្យ​មាន​នរណា​ម្នាក់​លេង​ភ្លេង​ថ្វាយ​ទ្រង់​ស្តាប់ ដើម្បីឲ្យ​ទ្រង់​មាន​អារម្មណ៍ល្អ​ឡើងវិញ(១សាំ​យ៉ូអែល ១៦:១៦)។ គេ​ក៏បាន​ទៅ​ហៅ​យុវជន​ដាវីឌ​មកលេង​ស៊ុង ហើយ​ស្តេច​សូល​មានការ​ពេញ​ព្រះទ័យ​ចំពោះ​ដាវីឌ ហើយក៏​បាន​ឲ្យ​ដាវីឌ​នៅ​បន្ត​បម្រើ​ទ្រង់​ទៀត(ខ.២២)។ ដាវីឌ​ក៏បាន​លេង​ស៊ុង​ឲ្យ​ស្តេច​សូល​ស្តាប់ រៀងរាល់​ពេល​វិញ្ញាណ​អាក្រក់​មក​សណ្ឋិត​លើ​ទ្រង់ ដើម្បី​ជួយ​ឲ្យ​ទ្រង់​មាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺចាប់។ អ្នក​វិទ្យាសាស្រ្ត​ប្រហែល​ទើបតែ​បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​នៃ​តន្រ្តី ដែល​ព្រះ​ទ្រង់​បាន​ជ្រាប​តាំងពី​ដើម​រៀងមក។ ក្នុងនាម​ព្រះអង្គ​ជា​អ្នកបង្កើត​រូបកាយ និង​តន្រ្តី ព្រះអង្គ​បាន​ប្រទាន​តន្រ្តី​ជា​ថ្នាំ សម្រាប់​បញ្ហា​សុខភាព​យើង ដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួលយក ទោះ​យើង​ស្ថិត​ក្នុង​សម័យ​ណា ហើយ​​ងាយ​ស្រួល ឬ​ពិបាក​ទៅ​ទទួលការ​ព្យាបាល​ពី​ពេទ្យ​ក៏ដោយ។ ពេលណា​យើង​ពិបាក​រក​តន្រ្តី​ស្តាប់ យើង​អាច​ច្រៀង​ថ្វាយព្រះ ក្នុង​ពេល​យើង​មាន​អំណរ ក៏ដូចជា​ពេល​មានទុក្ខ​លំបាក ដែល​នេះ​ក៏​ជា​តន្រ្តី​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ(ទំនុកដំកើង…

Read article
ការពារចិត្តរបស់អ្នក

ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក។ សុភាសិត ៤:២៣ លោក​អ័ប្រា​ហាំ វ៉ល​ដ៍(Abraham Wald) ជា​អ្នកជំនាញ​ផ្នែក​គណិតវិទ្យា មានកំណើត​នៅ​ប្រទេស​ហុងគ្រី។ គាត់​បាន​ប្រើ​ជំនាញ​គាត់ ជា​ប្រយោជន៍​ដល់​កិច្ចប្រឹងប្រែង ក្នុង​សង្គ្រាម​លោក​លើក​ទី២ បន្ទាប់ពី​គាត់​បាន​ផ្លាស់មក​រស់នៅ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ១៩៣៨។ កងទ័ព​អាមេរិក​បាន​ស្វែង​រក​វិធីការ​ពារ​យន្តហោះ​ចម្បាំង​របស់​ខ្លួន ពី​ការ​បាញ់ប្រហារ​របស់​កងទ័ព​សត្រូវ ដូចនេះ គេ​ក៏បាន​ឲ្យ​លោ​កវ៉ល និង​មិត្ត​រួមការ​ងារ​របស់​គាត់ ក្នុង​ក្រុម​ស្រាវជ្រាវ​ស្ថិតិ រិះរក​វិធី​សាស្រ្ត​ការពារ​យន្តហោះ​របស់​កងទ័ព​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព។ ពួក​គេ​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ ដើម្បី​រកមើល​ចំណុច​ដែល​ខូចខាត​ខ្លាំង​ជាងគេ នៅ​លើ​យន្តហោះ។ តែ​គេ​ក៏បាន​សរសើរ​លោក​វ៉ល ដែល​បាន​រក​ឃើញថា ចំណុច​ខូចខាត​របស់​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ គ្រាន់តែ​បាន​តំណាង​ឲ្យ​ផ្នែក​របស់​យន្តហោះ​ដែល​សត្រូវ​បាញ់ត្រូវ តែ​មិន​បាន​ធ្វើឲ្យ​យន្តហោះ​ធ្លាក់។ គាត់​ក៏បាន​ដឹង​ថា គេ​ត្រូវ​រកមើល​ផ្នែក​ដែល​ត្រូវការ​ការពារ​បន្ថែម នៅ​លើ​យន្តហោះ​ដែល​សត្រូវ​បាន​បាញ់ធ្លាក់។ យន្តហោះ​ដែលគេ​បាញ់ត្រូវ​ចំ​ម៉ាស៊ីន ដែល​ជាផ្នែក​ងាយ​រងគ្រោះ​បំផុត បាន​ធ្លាក់​បាត់​ហើយ ដូចនេះ គេ​មិន​អាច​យក​ពួកវា​មក​ពិនិត្យ​បាន​ទេ។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​យើង អំពី​របៀបការ​ពារ​ចិត្ត​របស់​យើង ជាផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត។ គឺ​ដូចដែល​ទ្រង់​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​រក្សា ឬ​ការពារ​ចិត្ត ឲ្យអស់​ពី​ព្យាយាម ព្រោះ “អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក”(សុភាសិត ៤:២៣)។ សេចក្តី​បង្រៀន​របស់​ព្រះ ដឹកនាំ​យើង ក្នុង​ការរស់នៅ ដោយ​បញ្ចៀស​យើង មិន​ឲ្យ​សម្រេចចិត្ត​ខុស…

Read article
កន្លែងសម្រាប់រស់នៅ

ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នករាល់គ្នា។ យ៉ូហាន ១៤:២ សត្វ​ចាប​ដីខ្សាច់ ជា​ប្រភេទ​ចាប​មាន​មាឌតូច ដែល​ជាប់​ខ្សែស្រឡាយ​សត្វ​ត្រចៀកកាំ។ ពួក​វា​ជីក​រន្ធ​ធ្វើ​សំបុត្រ នៅក្នុង​ច្រាំងទន្លេ។ ការអភិវឌ្ឍន៍​ដែនដី ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស បាន​ធ្វើឲ្យ​ជម្រក​របស់​ពួក​វា​មានការ​ថយ​ចុះ ហើយ​សត្វ​ចាប​ទាំងនោះ​មាន​កន្លែង​កាន់តែ​តិច សម្រាប់​ធ្វើ​សំបុក ពេល​ដែល​ពួក​វា​វិលត្រឡប់​ពី​ការ​ធ្វើ​ចំណាកស្រុក ដើម្បី​គេច​ចេញពី​រដូវរងា ជា​រៀងរាល់​ឆ្នាំ។ អ្នក​អភិរក្ស​សត្វព្រៃ​ក្នុង​តំបន់​ក៏បាន​ប្រញាប់​ស្វែងរក​ដំណោះស្រាយ ដោយ​សង់​ច្រាំងទន្លេ​សប្ប​និមិត្ត​ដ៏​ធំ​សម្បើម ដើម្បី​ឲ្យ​ពួក​វា​ចូល​ធ្វើ​សំបុក។ ដោយមាន​ជំនួយ​មក​ពី​ក្រុមហ៊ុន​ធ្វើ​រូបចម្លាក់​ពី​ដីខ្សាច់ ពួក​គេ​ក៏បាន​ពូនដី​ខ្សាច់​បង្កើត​កន្លែង សម្រាប់​ឲ្យ​សត្វ​ចាប​ចូល​រស់នៅ នៅ​ឆ្នាំក្រោយ​ទៀត។ សកម្មភាព​ប្រកបដោយ​សេចក្តី​អាណិត​ដូចនេះ គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​ធ្លាប់​បាន​បង្រៀន​ពួក​សាវ័ក​ព្រះអង្គ។ មាន​ពេល​មួយ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​យាង​ឡើង​ស្ថានសួគ៌​វិញ ហើយ​ពួក​គេ​នឹង​មិនទាន់​អាច​ទៅជាមួយ​ព្រះ​អង្គ​ភ្លាម​ៗ​ទេ​(យ៉ូហាន ១៣:៣៦)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​ទៅ​រៀប​កន្លែង​ឲ្យ​ពួក​គេ​ម្នាក់​ៗ នៅ​ស្ថានសួគ៌(១៤:២)។ ពួក​គេ​មានការ​ពិបាកចិត្ត ពេល​ឮ​ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​យាង​ទៅ​ឆាប់ៗ ហើយ​ពួក​គេ​មិន​អាច​ទៅជាមួយ​ព្រះអង្គ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​លើកទឹកចិត្ត ឲ្យ​ពួក​គេ​បានដឹង​ថា ព្រះរាជកិច្ច​ដ៏​បរិសុទ្ធ​នេះ ជាផ្នែក​មួយ​នៃ​ការ​ត្រៀម​ទទួល​ពួក​គេ ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ទៅ​នៅជា​មួយ​ព្រះអង្គ។ បើ​ព្រះយេស៊ូវ​មិន​បាន​លះបង់​ព្រះជន្ម​នៅ​លើ​ឈើឆ្កាង​ទេ នោះ​បន្ទប់​ជាច្រើន ក្នុង​ព្រះវរបិតា​ព្រះអង្គ ក៏​មិន​អាច​ទទួល​យើង​ឲ្យ​ចូល​នៅ​បាន​ដែរ(ខ.២)។ ព្រះគ្រីស្ទ​បាន​យាង​ទៅ​ស្ថានសួគ៌​មុន​យើង ដើម្បី​រៀបចំ​កន្លែង​ឲ្យ​យើង ដោយ​ព្រះអង្គ​បាន​ធានា​យើង​ថា ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ…

Read article
មានចង្វាក់បេះដូងដូចគ្នា

កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ លោកុប្បត្ដិ ១:១ ការ​និទាន​រឿង​បាន​ធ្វើឲ្យ​មនុស្ស​មានការ​ជក់ចិត្ត​ដិតអារម្មណ៍ ចាប់តាំងពី​ដើមកំណើត​នៃ​មនុស្សជាតិ ដោយមាន​តួនាទី ផ្ទេរ​ចំណេះដឹង តាំងពី​មុន​ពេល​ដែល​មនុស្ស​ចាប់ផ្តើម​ប្រើ​ភាសា​សរសេរ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​រីករាយ ពេល​ដែល​ឮ ឬ​អាន​រឿង ដែល​ចាប់ផ្តើម​ដោយ​ពាក្យ​ថា “កាលពី​ព្រេងនាយ”។ អំណាច​នៃ​ការ​និទានរឿង ហាក់ដូចជា​មិនគ្រាន់​តែ​ផ្តល់​ឲ្យ​យើង​នូវ​ការកម្សាន្ត​សប្បាយ​ប៉ុណ្ណោះទេ តែ​ក៏បាន​ជួយ​ឲ្យ​បេះដូង​យើង​លោត​ឡើង ដោយ​ចង្វាក់​ដែល​ស្របគ្នា ពេល​ដែល​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ បេះដូង​របស់​យើង​ម្នាក់​ៗ លោត​ដោយ​ចង្វាក់​ផ្សេងគ្នា នៅ​ថ្ងៃ​នី​មួយៗ ហើយ​អាច​មាន​ចង្វាក់​ដូច​នរណា​ម្នាក់ នៅពេល​ខ្លះ តែ​ទោះជាយ៉ាងណា​ក៏ដោយ ការ​ស្រាវ​ជ្រាវ​ថ្មីៗនេះ បាន​បង្ហាញថា បេះដូង​យើង​អាច​មាន​ចង្វាក់​ដូចគ្នា ពេលណា​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ ព្រះ​ទ្រង់​ក៏បាន​និទានរឿង​របស់​ព្រះអង្គ ឲ្យ​យើង​ស្តាប់ ផ្តើម​ដោយ​ពាក្យ​ថា “កាល​ដើមដំបូង​ឡើយ”(លោកុប្បត្តិ ១:១)។ ចាប់តាំងពី​ពេល​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​ខ្យល់​ដង្ហើម​ជា​លើក​ទី១(ខ.២៧) ព្រះ​ទ្រង់​បាន​ប្រើ​រឿង​នេះ ដើម្បី​កែប្រែ​ជីវិត​យើង​ម្នាក់​ៗ ហើយដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ព្រះអង្គ​ក៏បាន​ប្រើ​រឿង​នេះ ដើម្បីឲ្យ​យើង​មានការ​រួបរួម​គ្នា ក្នុងនាម​ជា​កូន​ព្រះអង្គ​ផង​ដែរ។ តាមរយៈ​ព្រះ​គម្ពីរប៊ីប ដែល​ជា​សៀវភៅរឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​ការ​ប្រឌិត ចិត្ត​របស់​យើង​បាន​ចងភ្ជាប់​គ្នា ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​រាស្ត្រ​ដែល​ព្រះអង្គ​បាន​ញែក សម្រាប់​បំពេញ​បំណង​ព្រះទ័យ​ព្រះអង្គ(១ពេត្រុស ២:៩)។ ចូរ​យើង​ឆ្លើយតប​ចំពោះ​ព្រះអង្គ ដោយចិត្ត​គំនិត​ដូចគ្នា​តែមួយ…

Read article
ថ្លែងប្រាប់មនុស្សជំនាន់ក្រោយ

មាត់​ទូលបង្គំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សុចរិត និង​ពី​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ជាដរាប​រាល់ថ្ងៃ ពីព្រោះ​ទូលបង្គំ​មិនដឹងជា​មាន​ចំនួន​ប៉ុន្មាន​ទេ។ ទំនុកដំកើង ៧១:១៥ សត្វ​ត្រី​បាឡែន ដែល​អ្នកស្រាវជ្រាវ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា “យាយ​ត្រី​បាឡែន” ទំនងជា​ដឹង​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​វា ក្នុង​ការរស់នៅ​របស់​ត្រី​បាឡែន​ដែល​ជា “ចៅ” របស់​វា។ មេ​របស់​ត្រី​បាឡែន​នេះ​បាន​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ ធ្វើឲ្យ​កូន​ត្រី​បាឡែន​កំព្រា​នេះ មិន​មាន​វ័យ​ធំ​ល្មម​នឹងអាច​រស់នៅ ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ការ​ការពារ និង​ការ​គាំទ្រ។ យាយ​ត្រី​បាឡែន ដែល​ស្ថិត​ក្នុង​វ័យ​ប្រហែល៨០ឆ្នាំ ក៏បាន​ទៅ​ណា​មក​ណា​ជាមួយ​វា ដើម្បី​បង្រៀន​វា​ឲ្យ​ចេះ​រស់នៅ ដោយ​ខ្លួន​ឯង។ យាយ​ត្រី​បាឡែន​បាន​ប្រមូល​ត្រី​ខ្លះ ឲ្យ​កូន​ត្រី​បាឡែន​នោះ​ស៊ី ជាជាង​ស៊ី​ត្រី​ទាំងនោះ ដោយខ្លួនឯង ដើម្បីឲ្យ​វា​មិនគ្រាន់​តែ​មាន​អាហារ​បរិភោគ តែ​ក៏បាន​ដឹង​ថា មាន​អ្វីខ្លះ​ដែល​វា​ត្រូវ​ស៊ី ហើយ​វា​អាច​ទៅ​រក​ត្រី​សា​ម៉ុង​នៅកន្លែង​ណា ដើម្បីឲ្យ​វា​អាច​មានជីវិត​រស់។ យើង​ក៏​មាន​កិត្តិយស និង​ក្តី​អំណរ​ពិសេស ក្នុង​ការ​ចែក​ចាយ​អ្វី​ដែល​យើង​បានដឹង ពោល​គឺ​យើង​អាច​ចែក​ចាយ​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ និង​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ដែល​មាន​វ័យចាស់ បាន​ទូល​សូម​ព្រះ​អនុញ្ញាត​ឲ្យ​គាត់ “បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់ក្រោយ និង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាងមុខ”(ទំនុកដំកើង ៧១:១៨)។ គាត់​មានចិត្ត​ឆេះឆួល​ចង់​ចែករំលែក​អ្វី​ដែល​គាត់​បានដឹង​អំពី​ព្រះ ដល់​អ្នកដទៃ ដែល​មាន​ដូចជា “សេចក្តី​សុចរិត” និង “សេចក្តី​សង្គ្រោះ” របស់​ព្រះអង្គ ដែល​យើង​ត្រូវការ ដើម្បី​មានការ​ចម្រើនឡើង(ខ.១៥)។ ទោះ​យើង​មិន​មាន​សក់ស្កូវ…

Read article
រឿងល្អ និងការឈឺចាប់

ពីព្រោះ​គឺ​ព្រះ​ទេតើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជាមុន ដើម្បីនឹង​រក្សា​ជីវិត​អ្នករាល់គ្នា​ទុក។ លោកុប្បត្ដិ ៤៥:៥ ហ្វេ​ង លូ​លូ (Feng Lulu) បាន​ជួបជុំ​គ្រួសារ​កំណើត​របស់​នាង​វិញ បន្ទាប់ពី​បាន​បាត់ខ្លួន​អស់​រយៈពេល៣ទសវត្សរ៍។ កាល​នាង​នៅក្មេង​ចេះ​ដើរ​តេសតាស់ នាង​ត្រូវ​គេ​ចាប់ជំរិត ពេល​នាង​កំពុង​លេង​នៅ​ក្រៅ​ផ្ទះ តែ​ប្រហែល៣០ឆ្នាំក្រោយ​មក ទីបំផុត សមាគមន៍​ស្រ្តី​ចិន​ក៏បាន​រក​ឃើញ​ទីតាំង​របស់​នាង។ នាង​មិនបាន​ចាំ​ថា ខ្លួនឯង​ជា​កូន​របស់​នរណា​ទេ ដោយសារ​គេ​បាន​ចាប់ជំរិត​នាង កាល​នាង​នៅក្មេង​ពេក។ នាង​បាន​ចម្រើន​វ័យ​ធំឡើង ដោយ​ជឿ​ថា ឪពុក​ម្តាយ​នាង​បាន​លក់​នាង​ឲ្យ​គេ ដោយសារ​គ្មាន​លទ្ធភាព​ចិញ្ចឹម​នាង ដូចនេះ ពេល​ដែល​នាង​បានដឹង​ការពិត នាង​មាន​សំណួរ និង​អារម្មណ៍​លាយឡំ​ជាច្រើន។ កាល​លោក​យ៉ូសែប​បាន​ជួបជុំ​ជាមួយ​បងប្អូន​គាត់​វិញ គាត់​ក៏​ទំនងជា​មាន​អារម្មណ៍​ច្របូកច្របល់​ផង​ដែរ។ គាត់​ត្រូវ​ពួក​បង​ៗ​លក់ ឲ្យ​ធ្វើ​ជា​ទាសករ​ក្នុងទឹក​ដី​អេស៊ីព្ទ កាល​គាត់​នៅក្មេង។ ទោះ​គាត់​បាន​ឆ្លងកាត់​ជីវិត​ផ្លាស់​ប្តូរ​ដ៏​ឈឺចាប់​ជាបន្តបន្ទាប់​ក៏ដោយ ក៏​ព្រះ​ទ្រង់​បាន​លើក​គាត់​ឡើង ឲ្យ​ក្លាយជា​អ្នកមាន​អំណាច​ម្នាក់​ក្នុង​នគរ​អេស៊ីព្ទ។ ពេល​ពួក​បងប្រុស​គាត់​បាន​មក​នគរ​អេស៊ីព្ទ​ដើម្បី​ទិញ​ស្បៀងអាហារ ក្នុងអំឡុងពេល​មាន​គ្រោះ​អត់ឃ្លាន ពួក​គេ​ក៏បាន​ទៅ​ទិញ​ស្បៀងអាហារ​ដោយ​ផ្ទាល់​ពី​គាត់ ដោយ​មិន​បាន​ស្គាល់​គាត់។ លោក​យ៉ូសែប​ទទួលស្គាល់​ថា ព្រះ​ទ្រង់​បាន​ប្រោស​លោះ​កំហុស​របស់​ពួក​គេ​ហើយ បាន​ជា​គាត់​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​បាន​ប្រើ​កំហុស​របស់​ពួក​គេ​ដើម្បី ជួយសង្គ្រោះ​ជីវិត​ពួក​គេ ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ(លោ​កុប្បត្តិ ៤៥:៧)។ លោក​យ៉ូសែប​មិនបាន​និយាយ​ការ​ពារ​ទង្វើ​ដ៏​ឈឺចាប់​ដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​គាត់​នោះ​ឡើយ តែ​គាត់​បាន​និយាយ​យ៉ាង​ច្បាស់​ថា ពួក​គេ​បាន​លក់​គាត់(ខ.៥)។ ជួនកាល យើង​ព្យាយាម​ប្រើ​គំនិត​វិជ្ជមាន​ខ្លាំងពេក មក​លើ​រឿង​ពិបាក​ៗ ដោយ​គ្រាន់តែ​ផ្តោត​ទៅលើ​ការ​ល្អ…

Read article