Leslie Koh

You are here:
ផ្នែករបស់អ្នក និងផ្នែករបស់ព្រះ

ចូរ​ឯង​ចេញពី​ស្រុក … ទៅ ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ​… អាប់រ៉ាម​ក៏​ចេញទៅ ដូចជា​ព្រះយេហូវ៉ា​បាន​បង្គាប់។ លោកុប្បត្ដិ ១២:១,៤ ពេល​ដែលគេ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ​ជេនីស(Janice) ទទួល​មុខ​នាទី​ជា​អ្នកគ្រប់គ្រង​ក្រុមការងារ​របស់​នាង បន្ទាប់ពី​នាង​ធ្វើការ​បាន​ពីរបី​ឆ្នាំ នាង​មាន​អារម្មណ៍​ថា​ការងារ​នោះ​ពិបាក​លើស​សមត្ថភាព​នាង។ នាង​ក៏បាន​អធិស្ឋាន​អំពី​រឿង​នេះ ដោយ​យល់ឃើញ​ថា ព្រះ​ទ្រង់​កំពុង​ជំរុញ​នាង​ឲ្យ​ទទួលយក​ការចាត់តាំង​នោះ តែ​នាង​នៅតែ​ខ្លាច​ថា នាង​មិន​អាច​ទទួលយក​ការទទួលខុសត្រូវ​នេះ​បាន។ នាង​ទូល​សួរ​ព្រះអង្គ​ថា “តើ​ទូលបង្គំ​អាច​ដឹកនាំ ដោយ​បទ​ពិសោធន៍​តិចតួច​យ៉ាងនេះ ដោយ​របៀបណា? ហេតុអ្វី​ព្រះអង្គ​ដាក់​ទូលបង្គំ​នៅ​ទីនេះ បើសិនជា​ទូលបង្គំ​មិន​អាច​ធ្វើការងារ​នេះ​បាន?” ក្រោយ​មក ជេនីស​ក៏​បាន​អាន​ព្រះបន្ទូល ដែល​ចែង​ថា ​ព្រះ​ទ្រង់​ត្រាស់​ហៅ​លោក​អ័ប្រាហាំ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១២ ហើយ​កត់សំគាល់​ឃើញថា ផ្នែក​ដែល​លោក​អ័ប្រា​ហាំ​ត្រូវ​បំពេញ​នោះ​គឺ​ត្រូវ “ទៅ​ទឹកដី ដែល​ព្រះអង្គ​នឹង​បង្ហាញ​ដល់​គាត់ ហើយ​គាត់​ក៏បាន​ទៅតាម​ការ​ត្រាស់​ហៅ​របស់​ព្រះ”(ខ.១,៤)។ នេះ​ជា​ការសម្រេច​ចិត្ត​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ព្រោះ​នៅ​សម័យ​បុរាណ គ្មាន​នរណា​ដែល​ងាយ​នឹង​ផ្លាស់​ទី​រស់នៅ​ក្នុងទឹក​ដី​ផ្សេង​យ៉ាង​ងាយស្រួល​ដូចនេះ​ទេ។ តែ​ព្រះ​ទ្រង់​បាន​ប្រាប់​គាត់​ឲ្យ​ទុកចិត្ត​ព្រះអង្គ ដោយ​លះ​ចោល​អ្វីៗ​គ្រប់យ៉ាង ហើយ​ព្រះអង្គ​នឹង​បំពេញ​ផ្នែក​របស់​ព្រះអង្គ។ តើ​អត្តសញ្ញាណ​របស់​គាត់​នឹង​ទៅជា​យ៉ាងណា? ព្រះ​នឹង​បង្កើត​សាសន៍​ដ៏​ធំ​មួយ​ចេញពី​គាត់។ តើន​រណា​នឹង​ផ្គត់ផ្គង់​គាត់? ព្រះអង្គ​នឹង​ប្រទាន​ពរ​គាត់។ ហើយ​គាត់​នឹង​មាន​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ និង​បាន​ធ្វើជា​ព្រះពរ ដល់​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី។ គាត់​មាន​កំហុស​មួយ​ចំនួន​នៅ​តាមផ្លូវ តែ “ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏បាន​ស្តាប់​បង្គាប់ លោក​ចេញទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជាម​រដក គឺ​ចេញទៅ​ឥតមាន​ដឹង​ជា​ទៅ​ឯណា​ទេ”(ហេព្រើរ…

Read article
រត់គេចពីអំពើហឹង្សា

បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។ ម៉ាថាយ ២៦:៥៤ ក្បាច់​គុណ​អៃគីដូ ​ជា​ក្បាច់​គុណ​របស់​ជន​ជាតិ​ជប៉ុន។ មេរៀន​ដំបូង​របស់​ក្បាច់​គុណ មាន​ការ​បង្រៀន​ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ដែល​ចង់​ហាត់​វា​។ គ្រូ​បង្វឹក​បាន​ប្រាប់​យើង​ថា ពេល​ណា​មាន​នរណា​ម្នាក់​ចង់​ប្រើ​ហឹង្សា​មក​លើ​យើង យើង​គួរ​តែ​ឆ្លើយ​តប​ទៅ​វិញ ដោយ “ការ​រត់​គេច​ឲ្យ​ឆ្ងាយ” ពី​អ្នក​នោះ។ គាត់​មាន​ប្រសាសន៍​ថា “អ្នក​គួរ​តែ​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន ​នៅ​ពេល​ដែល​អ្នក​មិន​អាច​រត់​គេច​ប៉ុណ្ណោះ”។ តើ​យើង​គួរតែ​រត់​គេច​មែន​ឬ? ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ ហេតុ​អ្វី​គ្រូបង្វឹក​ក្បាច់​គុណ​ដ៏​ចំណាន​ម្នាក់​នេះ​ ប្រាប់​យើង​ឲ្យ​រត់​គេច​ពី​ការ​វាយ​តប់​គ្នា? ស្តាប់​មើល​ទៅ ដូច​ជា​ផ្ទុយ​នឹង​សភាវគតិ​របស់​យើង តែ​ក្រោយ​មក គាត់​ពន្យល់​ថា វិធី​ការពារ​ខ្លួន​ល្អ​បំផុត គឺ​ជា​ការ​ជៀស​វាង​ការ​វាយ​តប់​គ្នា។ នេះ​ជា​ការ​ពិត​មែន! ពេល​ដែល​មនុស្ស​មួយ​ក្រុម​មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ លោក​ពេត្រុស​បាន​ឆ្លើយ​តប ប្រហែល​ដូច​ជា​អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ដែរ ដោយ​ដក​ដាវ​​កាប់​ត្រូវ​បាវ​បម្រើ​សម្តេច​សង្ឃ(ម៉ាថាយ ២៦:៥១ និង​យ៉ូហាន ១៨:១០)។ តែ​ព្រះយេស៊ូវ​បាន​ប្រាប់​គាត់​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ ហើយ​មាន​បន្ទូល​ថា “បើ​យ៉ាង​នោះ ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ”(ម៉ាថាយ ២៦:៥៤)។ ការ​ការពារ​យុត្តិធម៌​គឺ​ជា​រឿង​សំខាន់ តែ​យើង​ក៏​ចាំ​បាច់​ត្រូវ​យល់ អំពី​បំណង​ព្រះ​ទ័យ​ព្រះ និង​នគរ​របស់​ព្រះ​អង្គ ដែល​មាន​លក្ខណៈ​ផ្ទុយ​ពី​លោកិយ ដោយ​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​ខ្មាំង​សត្រូវ ហើយ​ធ្វើ​អំពើ​ល្អ តប​នឹង​ការ​អាក្រក់(៥:៤៤)។ នេះ​ជា​ការ​ឆ្លើយ​តប ដែល​ខុស​ពី​លោកិយ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​ឲ្យ​ការ​នេះ​ចម្រើន​ឡើង​នៅ​ក្នុង​យើង​ផង​ដែរ។ បទ​គម្ពីរ​លូកា ២២:៥១…

Read article
រៀនព្រះបន្ទូលហើយ មិនធ្វើតាម

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។ យ៉ាកុប ១:២២ មាន​រឿង​ហេតុ​មួយ​បាន​កើត​ឡើង នៅ​ចំណត​រថយន្ត នៅ​ពេល​ដែល​អ្នក​បើក​បរ​ពីរ​នាក់ បាន​ឈ្លោះ​ប្រកែក​គ្នា​ឮ​ៗ រឿង​ឡាន​មួយ​បាន​ចត​បាំង​ឡាន​មួយ​ទៀត មិន​ឲ្យ​បើក​ចេញ​រួច។ ពួក​គេ​ក៏​បាន​ប្រើ​ពាក្យ​អសុរ​ស​មក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ អ្វី​ដែល​គួរ​ឲ្យ​ឈឺ​ចាប់​នោះ​គឺ ជម្លោះ​នេះ​កំពុង​តែ​កើត​ឡើង នៅ​ក្នុង​ចំណត​របស់​ព្រះវិហារ​មួយ។ បុរស​ទាំង​ពីរ​ប្រហែល​ជា​ទើប​តែ​បាន​ស្តាប់​ការអធិប្បាយ​ព្រះបន្ទូល​អំពី​សេចក្តី​ស្រឡាញ់ ការ​អត់​ធ្មត់ ឬ​ការ​អត់​ទោស តែ​ពួកគេ​ក៏​បាន​ភ្លេច​ព្រះបន្ទូល​នោះ​អស់ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ។ ពេល​ខ្ញុំ​ដើរ​កាត់​តាម​នោះ ឃើញ​រឿង​ហេតុ​ដូចនេះ ខ្ញុំ​ក៏​បាន​គ្រវីក្បាល តែ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ល្អ​ជាង​ពួក​គេ​ឡើយ។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ភ្លាម នៅ​ក្នុង​ការ​គិត​មិន​ល្អ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ប្រព្រឹត្ត​ដូច “មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម”(យ៉ាកុប ១:២៣-២៤)? ក្នុង​បទ​គម្ពីរ​នេះ លោក​យ៉ាកុប​កំពុង​អំពាវនាវ​អ្នក​អាន​របស់​គាត់ កុំ​ឲ្យ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ ហើយ​ពិចារណា​អំពី​ការ​បង្រៀន​របស់​ព្រះ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ត្រូវ​ប្រព្រឹត្ត​តាម​ផង​ដែរ(ខ.២២)។ គាត់​បាន​កត់​សំគាល់​ថា ជំនឿ​ដែល​ពេញ​លេញ គឺ​មាន​ន័យ​ថា យើង​ស្គាល់​ព្រះបន្ទូល ហើយ​អនុវត្ត​តាម។ កាលៈទេសៈ​ក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​យើង​ពិបាក​អនុវត្ត​តាម​ការ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បើក​សម្ដែង។ ប៉ុន្តែ យើង​អាច​ទូល​សូម​ឲ្យ​ព្រះ​វរបិតា​ជួយ ដ្បិត​ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម។—Leslie Koh…

Read article
ការចាប់ផ្តើមជាថ្មី

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ។ ២កូរិនថូស ៥:១៧ បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន នៅ​គ្រប់​ទិសទី បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ មាន​ទំនាក់​ទំនង​នឹង​ប្រតិទិន​ច័ន្ទ​គតិ។ តាម​ធម្មតា បុណ្យ​ចូល​ឆ្នាំ​ចិន​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ ចុង​ខែ​មករា ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ជា​ពេល​ជួប​ជុំ​គ្រួសារ ដែល​មាន​ប្រពៃណី​ជា​ច្រើន ដែល​ខ្លះ​មាន​អត្ថន័យ​ដ៏​អស្ចារ្យ។  ការ​ទិញ និង​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ ការ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត និង​ការ​លោះ​បំណុល​ធំ​ៗ សុទ្ធ​តែ​ជា​ប្រពៃណី​ដែល​បាន​រំឭក​យើង​ថា យើង​កំពុង​ទុក​ចោល​ពេល​អតីតកាល​នៅ​ពីក្រោយ​យើង ហើយ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដោយ​ភាព​ស្អាត​បាត។ ប្រពៃណី​ទាំងនេះ​ក៏​បាន​រំឭក​ខ្ញុំ អំពី​ជីវិត​ថ្មី​ដែល​យើង​មាន ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ទោះ​កាល​ពី​មុន​យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​អតីតកាល​ទាំង​នោះ​នៅ​ពី​ក្រោយ​យើង។ យើង​អាច​ឈប់​វាយ​ដំ​ខ្លួន​ឯង ដោយសារ​កំហុស​ពី​អតីត​កាល ហើយ​ត្រូវ​ឈប់​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ទាំង​ស្រុង ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​អាច​ចាប់​ផ្តើម​ជា​ថ្មី ដោយ​ដឹង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​កែ​ប្រែ​យើង​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។​ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា “អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​ក៏​អាច​និយាយ​ដូច​នេះ​ដែរ ដោយសារ​សេចក្តី​ពិត​ដែល​សាមញ្ញ តែ​មាន​អំណាច ដែល​បាន​ចែង​ថា…

Read article
ការរង់ចាំ ដ៏មានតម្លៃ

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់​គ្នា​ដែរ។ អេសាយ ៣០:១៨ លោក​ចេមស៍​មាន​ការងារ​ដ៏​តប់ប្រមល់​មួយ ដែល​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង ជា​មួយ​ចៅហ្វាយ​នាយ​ដែល​គ្មាន​ហេតុ​ផល។ គាត់​ចង់​ឈប់​ធ្វើ​ការ។ តែ​គាត់​មាន​ទ្រព្យ​បញ្ចាំ ដែល​ត្រូវ​បង់​លុយ​ឲ្យ​គេ​ជា​ប្រចាំ ហើយ​មាន​ប្រពន្ធ និង​កូន​តូច ដែល​ត្រូវ​ចិញ្ចឹម។ គាត់​មាន​ចិត្ត​ចង់​លាឈប់​តែ​ម្តង តែ​ភរិយា​គាត់​បាន​រំឭក​គាត់​ថា “ចូរ​យើង​អត់​ធ្មត់ ហើយ​រង់​ចាំ​មើល​ព្រះ​ទ្រង់​នឹង​ប្រទាន​យើង​អ្វី​ខ្លះ”។ ជា​ច្រើន​ខែ​ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ លោក​ចេមស៍​រក​បាន​ការងារ​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​គាត់​រីក​រាយ ហើយ​មាន​ពេល​ជា​មួយ​គ្រួសារ​ច្រើន​ជាង​មុន។ គាត់​ប្រាប់​ខ្ញុំ​ថា ការ​រង់​ចាំ​ជា​ច្រើន​ខែ​នោះ មាន​រយៈ​ពេល​យូរ តែ​គាត់​សប្បាយ​ចិត្ត ដែល​បាន​រង់​ចាំ​ផែនការ​ព្រះ​សម្រេច ក្នុង​ពេល​ទ្រង់។ ការ​រង់​ចាំ​ជំនួយ​ព្រះ ក្នុង​ពេល​ដែល​មាន​បញ្ហា ជា​ការ​ពិបាក។ យើង​អាច​មាន​ចិត្ត​ចង់​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ខ្លួន​ឯង ជា​មុន​សិន។ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ដូចនេះ​ឯង ដោយ​ពួក​គេ​បាន​ស្វែង​រក​ជំនួយ​ពី​នគរ​អេស៊ីព្ទ ជា​ជាង​ងាក​ទៅ​រក​ព្រះ នៅ​ពេល​ជួប​ការ​គំរាម​កំហែង​ពី​ខ្មាំង​សត្រូវ​(អេសាយ ៣០:២)។ តែ​ព្រះ​ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ទាល់​តែ​ពួក​គេ​ប្រែ​ចិត្ត ហើយ​ទុក​ចិត្ត​ព្រះ​អង្គ ទើប​ពួក​គេ​អាច​រក​ឃើញ​កម្លាំង និង​សេចក្តី​សង្រ្គោះ(ខ.១៥)។ តាម​ពិត ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​នឹង​ប្រទាន​ព្រះ​គុណ​មក​ពួក​គេ​(ខ.១៨)។ ការ​រង់​ចាំ​ព្រះ ត្រូវ​ការ​សេចក្តី​ជំនឿ និង​ការ​អត់​ធ្មត់។ ប៉ុន្តែ ពេល​ដែល​យើង​បាន​ឃើញ​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ យើង​នឹង​បាន​ដឹង​ថា ការ​រង់​ចាំ​នោះ​មាន​តម្លៃ​ប៉ុណ្ណា។ ​មាន​ពរ​ហើយ…

Read article
បានទទួលស្គាល់ និងឲ្យតម្លៃ

ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង។​ អេសាយ ៤៣:៤ កាល​ពី​ក្មេង លោក​ធែននី(Tenny) មាន​អារម្មណ៍​ថា ខ្វះ​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង។ គាត់​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​ឪពុក​គាត់ តែ​គាត់​មិន​ដែល​បាន​ទទួល​ការ​គាំ​ទ្រ​សោះ​ឡើយ។ ការ​អ្វី​ក៏​ដោយ​ដែល​គាត់​បាន​ធ្វើ ទោះ​នៅ​សាលា​រៀន ឬ​នៅ​ផ្ទះ​ក្តី ហាក់​ដូច​ជា​មិន​ល្អ​គ្រប់​គ្រាន់​សោះ។ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​ពេញ​វ័យ​ហើយ គាត់​នៅ​តែ​ខ្វះ​ទំនុក​ចិត្ត។ គាត់​នៅ​តែ​ឆ្ងល់​ថា តើ​ខ្ញុំ​ធ្វើ​បាន​ល្អ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ? ទាល់​តែ​ដល់​ពេល​ដែល​ធែននី​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ គាត់​ក៏​បាន​រក​ឃើញ​ទំនុក​ចិត្ត និង​ការ​គាំ​ទ្រ ដែល​គាត់​ស្រេក​ឃ្លាន​ចង់​បាន​ពី​យូរ​មក​ហើយ។ គាត់​ក៏​បាន​ដឹង​ថា ព្រះ​ដែល​បាន​បង្កើត​គាត់​មក ទ្រង់​ស្រឡាញ់ និង​ឲ្យ​តម្លៃ​គាត់ ជា​កូន​របស់​ទ្រង់។ ទីបំផុត លោក​ធែននី​អាច​រស់​នៅ ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​ទ្រង់​ពិត​ជា​ឲ្យ​តម្លៃ និង​ស្រឡាញ់​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣:១-៤ ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ដែល​ទ្រង់​ជ្រើស​តាំង​ថា ​ព្រះ​អង្គ​បាន​បង្កើត​ពួក​គេ​មក ដូច​នេះ ព្រះ​អង្គ​នឹង​ប្រើ​អំណាច​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​លោះ​ពួក​គេ ឲ្យ​រួច​ពី​បាប។​ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ប្រកាស់​ថា “ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង” (ខ.៤)។​ តម្លៃ​ដែល​ព្រះ​ទ្រង់​ប្រទាន​ដល់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ មិន​កើត​ចេញ​ពី​អ្វី​ដែល​យើង​ធ្វើ​នោះ​ទេ តែ​ពី​សេចក្តី​ពិត​ដ៏​សាមញ្ញ និង​មាន​អំណាច​ចេស្តា​ដែល​ថា ព្រះ​អង្គ​បាន​ជ្រើស​រើស​យើង ឲ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ​ទ្រង់។​…

Read article
ដើម្បីអ្នកដទៃ

ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីត​១៩ ជន​ជាតិ​សិង្ហបុរី​ជា​ច្រើន​នាក់​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​នេះ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ហែល​ទឹក​ដោយ​ចិត្ត​រីក​រាយ ដោយ​ជឿ​ថា វា​មាន​សុវត្ថិ​ភាព។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភរិយា​របស់​ខ្ញុំ​ខ្លាច​ខ្ញុំ​ឆ្លង​ជំងឺ នៅ​អាង​ហែល​ទឹក​សាធារណៈ ហើយ​ចម្លង​ជំងឺ​នោះ​ទៅ​ម្តាយ​របស់​នាង ដែល​មាន​វ័យ​ចាស់​ជរា ដែល​ងាយ​នឹង​រង​គ្រោះ ដោយសារ​ជំងឺ​នេះ ដូច​មនុស្ស​ចាស់​ដទៃ​ទៀត។ នាង​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ទៅ​ហែល​ទឹក​មួយ​រយៈ ដើម្បី​នាង។ ពី​ដំបូង ខ្ញុំ​ចង់​ប្រកែក​ជា​មួយ​នាង​ថា ការ​ទៅ​ហែល​ទឹក​មាន​ការ​ប្រឈម​នឹង​ការ​ឆ្លង​តិច។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​សំខាន់​ជាង​ការ​ព្រួយ​បារម្ភ​របស់​នាង​ឡើយ។ ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ចចេស​ទៅ​ហែល​ទឹក ដែល​ស្ទើរ​តែ​មិន​ចាំ​បាច់​ទាល់​តែ​សោះ ខណៈ​ពេល​ដែល​ការ​ទៅ​ហែល​ទឹក​នេះ បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ព្រួយ​បារម្ភ? ក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក១៤ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​បញ្ហា​ដែល​អ្នក​ជឿ​ព្រះ​គ្រីស្ទ​គួរ​តែ​បរិភោគ​អាហារ​មួយ​ចំនួន ឬ​ធ្វើ​ពិធី​អ្វី​ខ្លះ។ គាត់​មាន​ការ​ព្រួយ​បារម្ភ​ថា អ្នក​ខ្លះ​បាន​បង្ខំ​អ្នក​ដទៃ ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​ខ្លួន។​ សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម និង​យើង​រាល់​គ្នា​ថា អ្នក​ជឿ​ព្រះ​យេស៊ូវ អាច​មាន​ទស្សនៈ​ខុស​ៗ​គ្នា អំពី​រឿង​ផ្សេង​ៗ។ យើង​ក៏​មាន​ប្រវត្តិ​ផ្សេង​គ្នា ដែល​នាំ​ឲ្យ​យើង​មាន​អាកប្ប​កិរិយា និង​ការ​អនុវត្តន៍​ខុស​គ្នា។ គាត់​ក៏​បាន​សរសេរ​ថា “កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(ខ.១៣)។ ព្រះ​គុណ​ព្រះ​ផ្តល់​ឲ្យ​យើង នូវ​សេរីភាព​ដ៏​អស្ចារ្យ ដែល​​ជួយ​យើង ឲ្យ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ជឿ​ដទៃ​ទៀត​ជា​ដើម។ យើង​អាច​ប្រើ​សេរីភាព​នោះ…

Read article
ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ

ពេល​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ទាហាន នៅ​អាយុ​១៨​ឆ្នាំ ដូច​យុវជន​សឹង្ហ​បូរី​ទំាង​អស់ ខ្ញុំ​ក៏​បាន​អធិស្ឋាន ដោយ​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​មុខ​នាទី​ដែល​ស្រួល​ៗ ដូច​ជា អ្នក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ ឬ​អ្នក​បើក​បរ​ជា​ដើម។​  ដោយសារ​ខ្ញុំ​មិន​មាន​កាយ​សម្បទា​រឹង​មាំ​ ខ្ញុំសង្ឃឹម​ថា គេ​នឹង​មិន​ឲ្យ​ខ្ញុំ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ការ​ប្រយុទ្ធ ដែល​ពិបាក​ៗ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរ មាន​ខគម្ពីរ​មួយ​បាន​លេច​ឡើង ចេញ​ពី​ទំព័រ​ព្រះ​គម្ពីរ គឺ​ខ​គម្ពីរ​ដែល​ចែង​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ … ”(២កូរិនថូស ១២:៩)។ មុន​នោះ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត ប៉ុន្តែ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​មាន​អារម្មណ៍​បែប​នេះ​ទៀត​ឡើយ។ ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ការ​អធិស្ឋានរបស់​ខ្ញុំ​ហើយ។ បើ​សិន​ជា​គេ​ចាត់​តាំង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ពិបាក នោះ​ទ្រង់​នឹង​ថែរក្សា ហើយ​ផ្គត់​ផ្គង់​ខ្ញុំ​មិន​ខាន។ ដូច​នេះ ទី​បំផុត គេ​ក៏​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ហ្វឹក​ហាត់​ក្នុង​កង​រថពាស​ដែក ដោយ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​តែង​តែ​ចូល​ចិត្ត​ធ្វើ។​ សព្វ​ថ្ងៃនេះ ពេល​ខ្ញុំ​ក្រឡេក​មក​មើល​អនុស្សាវរីយ៍​កាល​នៅ​ហ្វឹក​ហាត់​ទាហាន ​ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​បាន​ប្រទាន​នូវអ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​អំឡុង​ពេល​នោះ។ ការ​ហ្វឹក​ហាត់​ទាហាន និង​បទ​ពិសោធន៍​ទាំង​នោះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ភាព​រឹង​មាំ​ផ្នែក​ផ្លូវកាយ ផ្លូវ​ចិត្ត ហើយ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត ដើម្បី​ចូល​ទៅ​ក្នុង​ភាព​ពេញ​វ័យ។ ក្នុង​បទ​គម្ពីរ​អេសាយ ២៥:១-៥ បន្ទាប់​ពី​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​ដាក់​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រាអែល និង​ការរំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ពួក​គេ នៅ​ពេល​បន្ទាប់​មក​ទៀត គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ផែន​ការ​ដែល​ទ្រង់មាន​សម្រាប់​ពួក​គេ។ លោក​អេសាយ​ក៏​បាន​កត់​សំគាត់​ផង​ដែរ​ថា ព្រះ​ជា​ម្ចាស់…

Read article
សេចក្តីស្រឡាញ់របស់ម្តាយ

ពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នក​ស្រី​ស៊ូ(Sue)លែង​លះ​គ្នា កាល​គាត់​នៅ​តូច ជម្លោះ​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​សិទ្ធិ​អាណាព្យាបាល និងបញ្ហា​របស់​គាត់​ជា​ច្រើន​ទៀត ក៏​បាន​កើត​ឡើង ហើយ​គេ​ក៏​បាន​សម្រេច​ឲ្យ​គាត់​ទៅ​រស់​នៅ​ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​រយៈ។ នៅ​ទីនោះ គាត់​ត្រូវ​ក្មេង​ធំ​ជាង​ធ្វើ​បាប ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ឯ​កោ ដូច​ត្រូវ​គេ​បោះ​បង់​ចោល។ ម្តាយ​របស់​គាត់​បាន​មក​មើល​គាត់​តែ​មួយ​ខែ​ម្តង​ប៉ុណ្ណោះ ហើយ​នាង​ស្ទើរ​តែ​មិន​ដែល​បាន​ឃើញ​មុខ​ប៉ា​របស់​គាត់។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ម្តាយ​របស់​គាត់​ក៏​បាន​ប្រាប់​គាត់​ថា បទ​បញ្ជា​របស់​ផ្ទះ​នោះ​បាន​រារាំង​មិន​ឲ្យ​គាត់ មក​លេង​គាត់​ឲ្យ​បាន​ញឹក​ញាប់ តែ​គាត់​បាន​មក​ឈរ​នៅ​ក្បែរ​របង​ផ្ទះ​នោះ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​កូន​ស្រី​គាត់ តែ​បន្តិច​ក៏​អស់​ចិត្ត។ គាត់​និយាយ​ថា ជួន​កាល គាត់​គ្រាន់​តែ​ចង់​ឃើញ​កូន​ស្រី​គាត់​លេង​នៅ​ក្នុង​សួន​ច្បារ ហើយ​ចង់​ដឹង​ថា នាង​សុខ​សប្បាយ​ឬ​ទេ។ ពេល​ដែល​អ្នក​ស្រី​ស៊ូ​ចែក​ចាយ​អំពី​រឿង​នេះ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល និង​ឯ​កោ នៅ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ យើង​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា តាម​ពិត ព្រះ​ជា​ម្ចាស់​កំពុង​តែ​ថែរក្សា​យើង​គ្រប់​ពេល​វេលា(ទំនុក​ដំកើង ៣៣:១៨)។ ទោះយើង​មិន​អាច​មើល​ទ្រង់​ឃើញ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​គង់​ក្បែរ​យើង​ជា​និច្ច។ ព្រះ​នេត្រ និង​ព្រះ​ទ័យ​របស់​ទ្រង់ តែង​តែ​នៅជាប់​នឹង​យើង​ជា​និច្ច ទោះ​យើង​ទៅ​ទី​ណា​ក៏ដោយ គឺ​មិន​ខុស​ពី​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​នោះ​ទេ។ តែ​ដោយ​សារ​ទ្រង់​ជា​ព្រះ នោះ​ទ្រង់​អាច​ជួយ​យើង​បាន​គ្រប់​ពេល ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៩១ បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​រំដោះ ការពារ…

Read article
មិនបញ្ឈប់ការសាងសង់

ពេល​ដែល​លោក​សាយម៉ុន​មាន​ឱកាស​ទទួល​មុខ​នាទី​ថ្មី នៅ​កន្លែង​ធ្វើ​ការ គាត់​ជឿ​ថា វា​ជា​ឱកាស ដែល​ព្រះ​ទ្រង់​ប្រទាន។ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​គាត់ ក្នុង​ការ​សម្រេច​ចិត្ត និង​ការ​ដឹក​នាំ គាត់​ក៏​បាន​ដឹង​ថា ព្រះ​អង្គ​កំពុង​តែប្រទាន​ឲ្យ​គាត់​មាន​ឱកាស ដើម្បី​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ធំ​ជាង​មុន។ អ្វី​ៗ​ក៏​មាន​ភាព​រលូន ហើយ​ចៅ​ហ្វាយ​របស់​គាត់ ក៏​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក អ្វី​ៗ​ក៏​បាន​ចាប់​ផ្តើម​មាន​បញ្ហា។ មិត្ត​រួម​ការងារ​របស់​គាត់​ខ្លះ មិន​ពេញ​ចិត្ត​នឹង​ការ​ឡើង​តំណែង​របស់​គាត់ ហើយ​ក៏​បាន​បដិសេធន៍​មិន​ព្រម​សហការណ៍​ជា​មួយ​គាត់។ គាត់​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​គាត់​គួរ​តែ​បោះ​បង់​ចោល​ឬ​អត់? ពេល​ដែល​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម ដើម្បី​កសាង​ដំណាក់​របស់​ព្រះ​ឡើង​វិញ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច និង​ការ​បាក់​ទឹក​ចិត្ត​(អែសរ៉ា ៤:៤)។ ពួក​អ៊ីស្រាអែល​ក៏​បាន​ផ្អាក​ការ​សាង​សង់ ប៉ុន្តែ ពួក​គេ​ក៏​បាន​ធ្វើ​បន្ត​ទៀត ពេល​ដែល​ព្រះ​ទ្រង់​លើក​ទឹក​ចិត្ត​ពួក​គេ តាម​រយៈ​ហោរា​ហាកាយ និង​ហោរា​សាការី​(៤:២៤-៥:២)។ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​មក​រក​រឿង​ពួក​គេ​ជា​ថ្មី​ម្តង​ទៀត។ ប៉ុន្តែ លើក​នេះ ពួក​គេ​បាន​អត់​ទ្រាំ ដោយ​ដឹង​ថា “ព្រះ​នេត្រ​នៃ​ព្រះ​របស់​ពួក​គេ បាន​ទត​មើល​ពួក​គេ​”(៥:៥)។ ពួកគេ​ក៏​បាន​ប្រកាន់​ខ្ជាប់ តាម​ការ​ណែនាំ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​បាន​​ទុក​ចិត្ត​ថា ទ្រង់​នឹង​ចម្លង​ពួក​គេ ឲ្យ​ឆ្លង​កាត់​ការ​ប្រឆាំង ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​ក៏​បាន​ប៉ះ​ពាល់​ព្រះទ័យ​របស់​ស្តេច​ពើរស៊ី ឲ្យ​គាំ​ទ្រ​ការ​សាង​សង់​ព្រះ​វិហារ ដល់​ចប់​សព្វ​គ្រប់(ខ.១៣-១៤)។ យ៉ាង​ណា​មិញ លោក​សាយមុន​ក៏​បាន​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​ជា​ម្ចាស់ ក្នុង​សម្រេច​ចិត្ត​ថា តើ​គាត់​គួរ​តែ​បន្ត​ការងារ​របស់​គាត់…

Read article