ទ្រាំទ្រគ្នាទៅវិញទៅមក
អេភេសូរ ៤:១-៦ ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២ មានពេលមួយខ្ញុំបានឈប់ឡានរបស់ខ្ញុំ នៅពីក្រោយឡានមួយគ្រឿង នៅពេលភ្លើងស្តុបចេញពណ៌ក្រហម ហើយក៏បានកត់សំគាល់ឃើញស្ទីគ័រនៅលើកញ្ចក់ខាងក្រោយឡាននោះ ដែលមានអក្សរសរសេរពីលើថា “សូមមានការអត់ធ្មត់។ ខ្ញុំទើបតែចេះបើកឡានទេ”។ មានបញ្ហាជាច្រើននៅតាមដងផ្លូវ ដែលយើងបានឮ ក៏ដូចជាបានជួបផ្ទាល់ ដូចនេះ ការក្រើនរំឭកឲ្យមានចិត្តអត់ធ្មត់ ចំពោះអ្នកបើកបរដទៃទៀតយ៉ាងដូចនេះ គឺពិតជាមានប្រយោជន៍ណាស់។ ខណៈពេលដែលខ្ញុំមើលស្ទីគ័រនោះ ខ្ញុំឆ្ងល់ថា តើមានអ្វីកើតឡើង បើសិនជាមនុស្សកាន់ផ្លាកសញ្ញាដូចនេះ ដើម្បីដាស់តឿនយើងថា ពួកគេ “ទើបតែមានកូនដំបូង” ឬ “ជាអ្នកជឿថ្មី”។ បើយើងដឹងថា អ្នកជិតខាង មិត្តរួមការងារ ឬអ្នកដទៃទៀត ដែលយើងជួប កំពុងជួបបញ្ហាអ្វីខ្លះ តើយើងនឹងមានចិត្តអត់ធ្មត់ជាងមុន ចំពោះពួកគេ ហើយថែមទាំងជួយពួកគេជម្នះបញ្ហាទាំងនោះដែរឬទេ? យើងប្រហែលជាកំពុងមានការប្រញាប់ ដោយព្យាយាមជៀសវាងការរំខានពីអ្នកដទៃ តែចូរយើងពិចារណា អំពីរបៀបដែលព្រះយេស៊ូវបានប្រព្រឹត្តចំពោះមនុស្សចុះ។ ព្រះអង្គមិនមានការប្រញាប់ប្រញាល់ទេ។ ព្រះអង្គមានព្រះទ័យអាណិត ចំពោះមនុស្សទាំងឡាយ ហើយក៏ចំណាយពេលកម្សាន្តចិត្ត និងបង្រៀនពួកគេ ហើយបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សដែលព្រះអង្គជួបផងដែរ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានត្រាស់ហៅយើងឲ្យរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅដែលយើងបានទទួល(អេភេសូរ ៤:១)។…
Read article