Winn Collier

You are here:
អំណោយដែលល្អបំផុត

“មើល នាង​ព្រហ្ម​ចារី​នឹង​មានគភ៌​ប្រសូត​បាន​បុត្រា១ ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅថា អេម៉ាញូអែល” ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជាមួយនឹង​យើង​ខ្ញុំ​។ ម៉ាថាយ ១:២៣

Read article
ស្គាល់សម្លេងអ្នកគង្វាល

យ៉ូហាន ១០:១-១០ ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់​។ យ៉ូហាន ១០:៤ កាលពី​ក្មេង ខ្ញុំ​បាន​ធ្លាប់​រស់នៅ ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គោមួយ​កន្លែង ក្នុង​រដ្ឋ​ថេនេស៊ី​។ នៅពេល​រសៀល​ខ្ញុំ​បាន​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ល្អ​បំផុត​របស់​ខ្ញុំ យ៉ាង​សប្បាយ​រីករាយ​។ យើង​បាន​ចូល​ក្នុង​ព្រៃ ជិះ​កូន​សេះ និង​ទៅ​មើល​គេ​ប្រកួត​ជិះ​គោ​ឡើងក ហើយក៏​បាន​ចូល​ទៅ​ក្នុង​ក្រោល​សេះ ដើម្បី​មើល​អ្នក​ចិញ្ចឹម​គោ កំពុង​ថែ​ទាំ​សេះ​របស់​ពួកគេ​។ ប៉ុន្តែ ពេលណា​ខ្ញុំ​បានឮ​ឪពុក​ខ្ញុំ​បញ្ចេញ​សម្លេង​ហួច​ពី​ចម្ងាយ លាន់ឮ​ខ្លាំង​ដូច​កញ្ចែ ខ្ញុំ​ក៏​បាន​ឈប់​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​មិន​អាច​ស្តាប់​ច្រឡំ​សម្លេង​ស៊ីញ៉ូ​នោះ​បាន​ឡើយ ហើយក៏​ដឹង​ច្បាស់​ថា ឪពុក​ខ្ញុំ​កំពុង​តែ​ហៅ​ខ្ញុំ​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ខ្ញុំ​នៅតែ​ស្គាល់​សម្លេង​ហួច​នោះ​ដដែល​។ ព្រះយេស៊ូវ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា ព្រះអង្គ​ជា​អ្នក​គង្វាល ហើយ​អ្នក​ដើរ​តាម​ព្រះអង្គ គឺជា​សត្វ​ចៀម​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំ​ចេញទៅ​ក្រៅ”(យ៉ូហាន ១០:៣)។ ព្រះ​យេស៊ូវ​ជ្រាប​ថា គ្រូ​ខុស​ឆ្គង និង​ព្រះគ្រីស្ទ​ក្លែងក្លាយ​ជា​ច្រើន ដែល​នឹង​លេច​ឡើង ក្នុង​លោកិយ ដែល​នឹង​នាំ​សិស្ស​ព្រះ​អង្គ​ឲ្យ​វង្វេង តែ​ព្រះអង្គ​បាន​ប្រកាស​ថា សម្លេង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅតែ​លាន់ឮ​ច្បាស់ ខុសពី​សម្លេង​ផ្សេង​ទៀត​។ “ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់”(ខ.៤)។ ចូរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​យើង​ស្តាប់​សម្លេង​ព្រះយេស៊ូវ គឺ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​សម្លេង​ព្រះអង្គ​ឡើយ ព្រោះ​សេចក្តី​ពិតជា​មូល​ដ្ឋាន​បាន​ចែង​ច្បាស់​ថា :…

Read article
ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ

សុភាសិត ២៧:៨-១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះតែ​ដើរទៅ​ហើយក៏​ត្រូវ​មាន​ទុក្ខ​។ សុភាសិត ២៧:១២ កាលពី​ឆ្នាំ១៨៩២ ប្រជាជន​ម្នាក់​កើត​ជំងឺ​អាសន្ន​រោគ បាន​ចម្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន តាមរយៈ​ទឹក​ទន្លេ​អ៊ែលបឺ ដែល​ហូរ​កាត់​ទីក្រុង​ហ៊ែមបឺក ជា​ទន្លេ​ដែល​ផ្គត់ផ្គង់​ទឹក​ប្រើ​ប្រាស់​ដល់​ប្រទេស​អាឡឺម៉ង់​។ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់ ក្នុងរយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ កាល៨ឆ្នាំ​មុន លោក​រ៉ូបឺត កូច(Robert Koch) ជា​ជីវវិទូ​ជំនាញ​មី​ក្រុប បាន​រក​ឃើញថា ជំងឺ​អាសន្ន​រោគ​ជា​ជំងឺ​ឆ្លង​តាម​ទឹក​។ ការ​រក​ឃើញ​របស់​លោក​កូច បាន​ជំរុញ​ចិត្ត​អាជ្ញាធរ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​នៅ​ទ្វីបអឺរ៉ុប ឲ្យ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​ការ​សង​សង់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ដើម្បី​ការពារ​ទឹក​ប្រើ​ប្រាស់​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​នៅ​ទីក្រុង​ហ៊ែមបឺក មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​។ ពួកគេ​បាន​លើក​ឡើង អំពី​ការ​ចំណាយ និង​មាន​ការ​សង្ស័យ​មក​លើ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​នោះ ដូច​នេះ ពួកគេ​ក៏​មិន​បាន​អើពើ​ចំពោះ​ការ​ដាស់តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ទីក្រុង​របស់​ពួកគេ​បាន​ដាំ​ក្បាល​ចុះ​ទៅ​រក​គ្រោះ​មហន្ត​រាយ​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​មនុស្ស​ដែល​ដឹង​ថា គ្រោះ​ថ្នាក់​នឹង​កើត​មាន តែ​បដិសេធន៍​មិន​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន”(២៧:១២)។ ពេលណា​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​។ យើង​អាច​ផ្លាស់​ប្តូរ​ទិសដៅ ដោយ​ប្រាជ្ញា​។ ឬ​យើង​រៀបចំ​ខ្លួន ដោយ​​វិធាន​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ព្រះអង្គ​ប្រទាន​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ យ៉ាង​ហោច​ណាស់ យើង​បាន​ធ្វើ​អ្វី​ម្យ៉ាង​។ ការ​មិន​ធ្វើ​អ្វី​សោះ…

Read article
ប្រាជ្ញាដែលយើងត្រូវការ

សុភាសិត ៤:១០-១៩ ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ​។ សុភាសិត ៤:១៩ ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ ដែល​លោក​ចន អ៊ែម ប៊ែរី(John M. Barry) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ គាត់​ពិពណ៌នា អំពី​ប្រវត្តិ​នៃ​ជំងឺ​រាតត្បាត ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ១៩១៨​។ លោក​ប៊ែរី​បាន​បើក​បង្ហាញ អំពី​របៀប​ដែល​មន្រ្តី​សុខាភិបាល​បាន​រំពឹង​ទុក​ជា​មុន​ថា ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នឹង​កើត​មាន ក្នុង​ពេល​ឆាប់ៗ គឺ​មិនមែន​មិន​បាន​ត្រៀម​ខ្លួន​នោះ​ទេ​។ ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​សម័យ​សង្រ្គាម​លោក​លើកទី១ មាន​កងទ័ព​រាប់​លាន​នាក់​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ក្នុង​លាន​ដ្ឋាន ហើយ​បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ប្រទេស​មួយ​ចូល​ប្រទេស​មួយ​ទៀត ដូច​នេះ ការ​ឆ្លង​វីរុស​ថ្មី​មួយ អាច​ផ្ទុះ​ឡើង​នៅពេល​ណាមួយ​មិនខាន​។ តែ​ការ​យល់​ដឹង​ដូច​នេះ មិន​មាន​ប្រយោជន៍​អ្វី នៅ​ក្នុង​ការ​ទប់​ស្គាត់​គ្រោះ​មហន្ត​រាយ​នោះ​ឡើយ​។ អ្នក​ដឹកនាំ​ប្រទេស​ដ៏​មាន​អំណាច បាន​បន្ត​ទូង​ស្គរ​សង្រ្គាម ឲ្យ​កងទ័ព​សំរុក​ចូល​ប្រយុទ្ធ​ក្នុង​សមរ​ភូមិ ដោយ​ផ្តោត​ទៅ​លើ​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​សង្រ្គាម​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅពេល​នោះ​មនុស្ស៥០លាន​នាក់​បាន​ស្លាប់​ក្នុង​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នោះ បន្ថែម​ពីលើ​ចំនួន​ប្រហែល២០លាន​នាក់ ដែល​បាន​ស្លាប់ ដោយសារ​ភាព​សាហាវ​ព្រៃ​ផ្សៃ​នៃ​សង្រ្គាម​។ មាន​ការ​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ថា ចំណេះ​ដឹង​របស់​យើង​ជា​មនុស្ស​មិន​ដែល​គ្រប់​គ្រាន់​ល្មម​នឹង​សង្រ្គោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះ​យើង​រកបាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ការ​យល់​ដឹង​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាងណា ក៏​យើង​នៅតែ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់ ដែល​យើង​បាន​ធ្វើ​មក​លើ​គ្នា​ទៅវិញ​ទៅមក​។ យើង​មិន​អាច​រាំង​ខ្ទប់ “ផ្លូវ​របស់​មនុស្ស​អាក្រក់” ជា​ផ្លូវ​ដ៏​ល្ងង់​ខ្លៅ ដែល​នាំ​ទៅ​រក “សេចក្តី​ងងឹត​ដ៏​សែន​ជ្រៅ”។ ទោះ​យើង​មាន​ចំណេះ​ដឹង​ល្អ​បំផុត…

Read article
ការកែប្រែភាពប្រេះបែក ឲ្យល្អលើសដើម

សូមអាន : អេសាយ ៦៥:១៦-២២ សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ … ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី​។ អេសាយ ៦៥:១៦-១៧ វិចិត្រករ​ជប៉ុន ឈ្មោះ ម៉ាកូតូ ហ្វ៊ូជី​មូរ៉ា(Makoto Fujimura) បាន​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ មាន​ចំណង​ជើង​ថា សិល្បៈ បូក​នឹងជំនឿ : ទេវសាស្ត្រ​នៃ​ការ​បង្កើត ដែល​ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា​អំពី​វិធី​សាស្ត្រ​ឃីនសូគិ ដែល​ជា​ទម្រង់​សិល្បៈ​បុរាណ​របស់​ជនជាតិ​ជប៉ុន​។ នៅ​ក្នុង​សិល្បៈ​នេះ សិល្បករ​បាន​យក​អំបែង(របស់​ពែង ឬ​ប៉ាន់តែ) ហើយក៏​បាន​ផ្គុំ​អំបែង​ចូល​គ្នា ដោយ​ប្រើ​កាវ និង​បញ្ចូល​សរសៃ​មាស នៅ​ក្នុង​ស្នាម​ប្រេះ​បែក​ទាំង​នោះ​។ លោក​ហ្វ៊ូជី​មូរ៉ា​ក៏​បាន​ពន្យល់​ថា វិធី​សាស្រ្ត​ឃីនស៊ូគិ មិន​គ្រាន់តែ​បាន​ជួសជុល​ពែង​ដែល​បាន​បែក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ពែង​ដែល​បាន​បែក​នោះ មាន​សម្រស់​ស្អាត​លើស​ដើម​។ វិធី​សាស្រ្ត​ឃីនស៊ូ​គិ​ត្រូវ​បាន​គេ​យក​មក​អនុវត្តន៍​ជា​លើក​ដំបូង កាល​ប៉ុន្មាន​សតវត្សរ៍​មុន នៅ​ពេល​ដែល​ពែង​របស់​ស្តេច​ក្រាញ់​ម្នាក់​បាន​បែក ហើយ​បន្ទាប់មក គេ​ក៏​បាន​ជួសជុល​វា​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត​។ ចាប់​តាំងពី​ពេល​នោះ​មក វា​ក៏បាន​ក្លាយ​ជា​សិល្បៈ​ដែលគេ​បាន​ឲ្យ​តម្លៃ និង​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ហោរា​អេសាយ​ក៏បាន​ពិពណ៌នា អំពី​របៀប​ដែល​ព្រះអម្ចាស់​ទ្រង់​នឹង​ជួសជុល​ផែនដី​ឡើង​វិញ ដោយ​សិល្បៈ​ដ៏​ស្រស់​ស្អាត ។ យើង​មាន​ភាព​ប្រេះ​បែក ដោយសារ​ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយក៏​បាន​បែក​ខ្ទេច ដោយសារ​ភាព​អាត្មា​និយម​របស់​យើង តែ​ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា​នឹង…

Read article
រឿងដែលព្រះទ្រង់សរសេរបញ្ចប់

សូមអាន : យ៉ូហាន ១៦:២៥-៣៣ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣ នៅ​លើ​ក្រប​របស់​ទស្សនាវដី្ត​ជីវិត​ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ១៩៦៨ គេ​ឃើញ​មាន​រូបថត​កុមារ​ស្គម​ស្គាំង​កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​ប្រទេស​បាយអាហ្វ្រា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល)។ មាន​ក្មេង​ប្រុស​ម្នាក់​បាន​ឃើញ​រូប​នៅ​លើ​ក្រប​ទស្សនាវដី្ត​នោះ ហើយ​ក៏​បាន​យក​វា​ទៅ​បង្ហាញ​គ្រូ​គង្វាល ហើយ​សួរ​គាត់​ថា “តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នេះ​ទេ?” លោក​គ្រូ​គង្វាល​ក៏​បាន​ឆ្លើយ​ថា “លោក​គ្រូ​ដឹង​ថា ប្អូន​មិន​យល់​អំពី​រឿង​នេះ​ទេ តែ​ព្រះ​ទ្រង់​ពិតជា​បាន​ជ្រាប​អំពី​រឿង​នេះ”។ ក្មេង​ប្រុស​នោះ​ក៏បាន​ដើរ​ចេញ ដោយ​ប្រកាស​ថា គាត់​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ព្រះ​ដែល​មិន​បាន​ជួយ​ពួកគេ​ នៅ​ពេល​ដែល​ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​ពួកគេ​នោះ​ទេ​។ សំណួរ​ដូច​នេះ មិន​គ្រាន់តែ​បាន​រំខាន​អារម្មណ៍​របស់​ក្មេងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​យើង​ចង់​បាន​ចម្លើយ​ផង​ដែរ​។ ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ទទួល​ចម្លើយ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នោះ​យ៉ាង​អាថ៌កំបាំង តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់​បានឮ​អំពី​រឿង​ដែល​គួរ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​ព្រះ​ទ្រង់​នៅ​បន្ត​សរសេរ សូម្បីតែ​នៅ​ក្នុង​តំបន់ ដូច​អតីត​ប្រទេស​បាយអាហ្វ្រា​ក៏ដោយ​។ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​រឿង​នេះ ឲ្យ​សិស្ស​របស់​ព្រះអង្គ​បាន​យល់ គឺ​ដល់​ពួក​អ្នក​ដែល​បាន​សន្និដ្ឋាន​ថា ព្រះអង្គ​នឹង​ការពារ​ពួកគេ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ក្នុង​ការ​រស់នៅ​។ ផ្ទុយ​ទៅវិញ ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​គេ​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​បាន​សន្យា​ថា ការ​អាក្រក់​ទាំង​នោះ​មិន​មាន​ជា​រៀង​រហូត​នោះ​ទេ​។ តាម​ពិត ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(យ៉ូហាន…

Read article
ព្រះយេស៊ូវជាបងប្រុសយើង

សូមអាន ហេព្រើរ ២:១០-១៨ ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ​។ ហេព្រើរ ២:១១ ព្រីជ័រ វ៉កឃ័រ(Bridger Walker) ជា​ក្មេង​ប្រុស​អាយុ៦ឆ្នាំ ដែល​បាន​ការពារ​ប្អូន​ស្រី​គាត់ ពេល​ដែល​ឆ្កែកាច​មួយ​ក្បាល បាន​រត់​សំដៅ​មក​ខាំង​ប្អូន​ស្រី​គាត់​។ ព្រីជ័រ​ក៏​បាន​ប្រញាប់​លោត​ទៅ​ពាំង​ពីមុខ​ប្អូន​ស្រី​គាត់ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ធ្វើ​ជា​ខែល​ការពារ​នាង ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ដ៏​កាច​សាហាវ​របស់​សត្វ​ឆ្កែ​។ បន្ទាប់ពី​គាត់​បាន​ទទួល​ការ​សង្គ្រោះ​បន្ទាន់ ហើយ​ពេទ្យ​បាន​ដេរ​មុខ​របួស​ឲ្យ​គាត់​បាន៩០ថ្នេរ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​ថា បើ​ថ្ងៃ​នោះ ​មាន​នរណា​ម្នាក់​ត្រូវ​ស្លាប់ នោះ​គាត់​បាន​សុខ​ចិត្ត​ស្លាប់​ជំនួស​ប្អូន​ស្រី​គាត់​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​គ្រូ​ពេទ្យ​កែសម្ផស្ស​បាន​ជួយ​ព្យាបាល​មុខ​គាត់​។ តែ​សេចក្តី​ស្រឡាញ់​ក្នុង​នាម​ជា​បង​ប្រុស ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្នុង​រូបថត​គាត់​ឱប​ប្អូន​ស្រី​គាត់ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម នៅតែ​មាន​ភាព​រឹងមាំ​ជានិច្ច​។ វា​ជា​រឿង​ល្អ​ណាស់ ដែល​សមាជិក​គ្រួសារ​ថែរក្សា​ការពារ​គ្នា ទៅវិញ​ទៅមក​។ បង​ប្អូន​ដែល​ល្អ​ជួយ​យើង ពេលណា​យើង​មាន​បញ្ហា ហើយ​នៅ​ក្បែរ​យើង​ពេលណា​យើង​មាន​ការ​ភ័យ​ខ្លាច ឬ​ឯកោ​។ តាម​ពិត បង​ប្អូន​ដែល​ល្អ​បំផុត​របស់​យើង នៅតែ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​របួស​ជាប់​ក្នុង​ចិត្ត​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​មាន​បង​ប្រុស​ម្នាក់​ដែល​តែងតែ​នៅ​ក្បែរ​យើង​ជានិច្ច​។ បង​ប្រុស​នោះ​គឺជា​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រាប់​យើង​ថា ព្រះគ្រីស្ទ​បាន​នាំ​យើង​ចូល​គ្រួសារ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​យក​កំណើត​ជា​មនុស្ស មាន​សាច់​មាន​ឈាម ហើយ​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក(២:១៤,១៧)។ ជា​លទ្ធផល ព្រះយេស៊ូវ​បាន​ក្លាយ​ជា​បង​ប្រុស​យើង​ពិត​ប្រាកដ ហើយ​ព្រះ​អង្គ​អរ​ព្រះទ័យ​ក្នុង​ការ​ហៅ​យើង​ថា “បង​ប្អូន”របស់​ព្រះអង្គ(ខ.១១)។ យើង​ហៅ​ព្រះ​យេស៊ូវ​ថា…

Read article
អ្នកខ្លាំងដែលត្រូវជួយអ្នកទន់ខ្សោយ

សូមអាន អេសេគាល ៣៤:១-២,៧-១២ វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ​។ អេសេគាល ៣៤:២,៤ ប្រពៃណី​ដែល​គួរ​ឲ្យ​រីករាយ​បំផុត ក្នុង​កីឡា​បាល់​ទាត់​មហាវិទ្យាល័យ ប្រហែល​ជា​បាន​កើត​ឡើង នៅ​សកល​វិទ្យាល័យ​អាយអូវ៉ា សហរដ្ឋអាមេរិក​។ គេ​បាន​សង់​មន្ទីរ​ពេទ្យ​កុមារ​មួយ​កន្លែង នៅ​ជិត​ពហុ​កីឡាដ្ឋាន​ឃីនីក របស់​រដ្ឋ​អាយអូវ៉ា ហើយ​នៅ​លើ​ជាន់ខ្ពស់​ជាង​គេ​របស់​អគារ​មន្ទីរ​ពេទ្យ​នេះ ​មាន​បង្អួច​កញ្ចក់​ធំៗ​លាត​សន្ធឹង​ពី​កម្រាល​ឥដ្ឋ​ដល់​ពិដាន ដែល​អាច​ឲ្យ​គេ​មើល​ការ​ប្រកួត​ពី​បន្ទប់​ទាំង​នេះ​បាន​ច្បាស់​។ នៅ​ថ្ងៃ​ប្រកួត ក្មេងៗ​ដែល​មាន​ជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ទៅ​ផ្តុំ​គ្នា​ពេញ​ជាន់​ខាងលើ​នោះ ដើម្បី​ទស្សនា​ការ​ប្រកួត​ក្នុង​ពហុ​កីឡា​ដ្ឋាន ហើយ​នៅ​ចុង​បញ្ចប់​នៃ​តង់​ទីមួយ គ្រួ​បង្វឹក និង​កីឡាករ​បាល់​ទាត់ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ងាក​មក​រក​មន្ទីរ​ពេទ្យ​នោះ​ទាំង​អស់​គ្នា ហើយក៏​បាន​គ្រវី​ដៃ​ដាក់​មនុស្ស​ដែល​កំពុង​ទស្សនា​ពី​ក្នុង​មន្ទីរ​ពេទ្យ​នោះ​។ ពេល​នោះ ភាព​សប្បាយ​រីករាយ​ក៏បាន​បង្ហាញ​ចេញ​មក​នៅ​លើ​ផ្ទៃ​មុខ​ក្មេងៗ​ទាំងឡាយ ដែល​កំពុង​មាន​ជំងឺ​។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់ ពេល​ដែល​បាន​ឃើញ​កីឡាករ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​ផ្អាក​អ្វីៗ​ដែល​ពួកគេ​កំពុង​ធ្វើ​មួយ​ភ្លែត ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ទាំង​អស់​នោះ​។ ព្រះ​គម្ពីរ​បាន​បង្គាប់​ដល់​អ្នក​ខ្លាំង ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ទន់​ខ្សោយ ជួយ​យក​អសារ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក ហើយ​ថែទាំ​អ្នក​​​ជំងឺ​។ តែ​មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​មិន​បាន​អើពើ​ចំពោះ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ(អេសេគាល ៣៤:៦)។ ហោរា​អេសេគាល​បាន​ស្តី​បន្ទោស​ឲ្យ​អ្នក​ដឹកនាំ​របស់​ប្រជាជន​អ៊ីស្រាអែល ដោយសារ​ពួកគេ​មាន​ចិត្ត​អាត្មា​និយម ដោយ​មិន​ខ្វល់​អំពី​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា “វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​សត្វ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ”(ខ.២,៤)។…

Read article
ការអធិស្ឋាន និងការផ្លាស់ប្តូរ

គ្រានោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួចពី​សេចក្តី​លំបាក​នោះ។ ទំនុកដំកើង ១០៧:២៨ កាលពី​ឆ្នាំ ១៩៨២ លោកគ្រូ​គង្វាល គ្រីស្ទាន ហ្វ៊ូ​រើ(Christian Führer) បាន​បើក​កម្មវិធី​ប្រជុំ​អធិស្ឋាន នៅ​ថ្ងៃច័ន្ទ ក្នុង​ព្រះវិហារ​សន្ត នី​កូ​ឡាស ក្នុង​ទីក្រុង លីព​ហ្ស៊ី​ក។ មនុស្ស​មួយ​ក្រុម​តូច​បាន​ធ្វើការ​ជួបជុំគ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​សន្តិភាព ក្នុងអំឡុងពេល​ដែល​អំពើ​ហិង្សា​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយ​ប្រជាជន​គាត់​កំពុង​ស្ថិត​ក្រោម​ការ​កៀបសង្កត់ ពី​របប​អាល្លឺម៉ង់​ខាងជើង។ ពួក​អាជ្ញាធរ​កុម្មុយនីស្ត​បាន​តាមដាន​សកម្មភាព​របស់​ពួក​ជំនុំ​ទាំងឡាយ​យ៉ាង​ដិតដល់ តែ​ពួក​គេ​មិន​មានការ​សង្ស័យ​អ្វី ទាល់តែ​អ្នកចូលរួម​ក្នុង​ព្រះវិហារ បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​មាន​មនុស្ស​ទាំងហ្វូង​បាន​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ហៀរ​មក​ខាងក្រៅ​របង​ព្រះវិហារ។ នៅ​ថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មាន​បាតុករ៧ម៉ឺន​នាក់ បាន​ជួបជុំគ្នា ហើយ​បាន​ធ្វើបាតុកម្ម​ទាម​ទា ដោយសន្តិវិធី។ ប៉ូលិស​អាល្លឺម៉ង់​ខាងកើត៦ពាន់​នាក់​បាន​ឈរ ដោយ​ការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បង្ក​អំពើ​ហឹង្សា​ណា​មួយ។ ហ្វូង​បាតុករ​នៅតែ​បន្ត​តវ៉ា ដោយសន្តិវិធី។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​ចាត់ទុក​ថ្ងៃ​នោះ​ជា​ចំណុច​របត់​នៃ​របបនយោបាយ។ មួយ​ខែក្រោយ​មក ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដែល​បាន​ចែក​ប្រទេស​អាល្លឺម៉ង់​ជា​ពីរ ក៏បាន​ដួល​រលំ។ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​សម្បើម សុទ្ធតែ​បាន​ចាប់ផ្តើម ដោយ​ការ​ជួបជុំគ្នា​អធិស្ឋាន។ ពេលណា​យើង​ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ចាប់ផ្តើម​ពឹងផ្អែក​ទៅលើ​ប្រាជ្ញា និង​កម្លាំង​របស់​ព្រះអង្គ អ្វីៗ​ច្រើន​តែ​ចាប់ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ ពេលណា​យើង​ស្រែក​រក​ព្រះអម្ចាស់ ដូច​ពួក​អ៊ីស្រាអែល…

Read article
ព្រះទ្រង់មិនដែលភ្លេចយើងឡើយ

អញ​មិនដែល​ភ្លេច​ឯង​ឡើយ។ អេសាយ ៤៩:១៥ បុរស​ម្នាក់​មាន​លុយ bitcoin តម្លៃ៤រយ​លាន​ដុល្លា​អាមេរិក តែ​គាត់​មិន​អាច​ដក​វា​ចាយ សូម្បីតែ១សេន។ គាត់​បាន​បាត់​លេខសម្ងាត់ សម្រាប់​បើក​ឧបករណ៍​ដែល​រក្សា​ទុក​លុយ​ទាំងអស់​នោះ ហើយ​មហន្តរាយ​កំពុងតែ​លេចឡើង ព្រោះ​ឧបករណ៍​នោះ​នឹង​បំផ្លាញ​ខ្លួនឯង ដោយ​ស្វ័យប្រវត្តិ បើសិនជា​គាត់​បំពេញ​លេខសម្ងាត់​ខុស​១០​ដង។ ទ្រព្យសម្បត្តិ​នោះ​នឹង​បាត់បង់​ជា​រៀង​រហូត។ អស់​រយៈពេល​១​ទសវត្សរ៍​ហើយ ដែល​បុរស​នោះ​បាន​ខំ​រកនឹក​លេខសម្ងាត់ សម្រាប់​បើក​ចូល​យក​ប្រាក់​ដែល​គាត់​បាន​វិនិយោគ ដែល​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​គាត់។ គាត់​បាន​ព្យាយាម​ដាក់លេខ​សម្ងាត់៨ដង ខុស​ទាំង៨ដង។ នៅ​ឆ្នាំ២០២១ គាត់​បាន​ពោល​ទំនួញ​ថា គាត់​មានឱកាស​ដាក់លេខ​សម្ងាត់​នោះ តែ​ពីរ​ដង​ទៀត​ប៉ុណ្ណោះ មុននឹង​លុយbitcoinរបស់​គាត់​រលាយ​អស់។ យើង​ជា​មនុស្ស​ដែល​មានការ​ភ្លេចភ្លាំង​ច្រើន។ ជួនកាល យើង​ភ្លេច​រឿង​តូចៗ(ដូចជា​ភ្លេច​កន្លែង​ដែល​យើង​ដាក់​កូនសោ) ហើយ​ជួនកាល​យើង​ភ្លេច​រឿង​ធំៗ(ដូចជា​ភ្លេច​លេខសម្ងាត់ សម្រាប់​ដក​យក​ប្រាក់​រាប់​លាន​ដុល្លា​ជាដើម)។ តែ​អរព្រះគុណ​ព្រះអង្គ ដែល​មិនដែល​ភ្លេច​ដូច​យើង​ឡើយ។ ព្រះអង្គ​មិនដែល​ភ្លេច​រឿង ឬ​ភ្លេច​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​ឡើយ។ ក្នុង​គ្រា​វេទនា ពួក​អ៊ីស្រាអែល​ខ្លាច​ព្រះ​ទ្រង់​ភ្លេច​ពួក​គេ។ បាន​ជា​ពួក​គេ​ពោល​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​បោះបង់ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ទោះជាយ៉ាងណា​ក៏ដោយ ហោរា​អេសាយ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​មិនដែល​ភ្លេច​ពួក​គេ​ឡើយ។ លោក​ហោរា​ក៏បាន​សួរ​ពួក​គេ​ថា “តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅដោះ ឥតមាន​អាណិត​ដល់​កូន​ដែល​ចេញពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ?” ជា​ការពិត​ណាស់ ម្តាយ​មិនដែល​ភ្លេច​កូន​ដែល​មិនទាន់​ផ្តាច់​ដោះ​នោះ​ឡើយ។ តែ​ទោះ​ម្តាយ​ខ្លះ​បាន​បំភ្លេច​ចោល​កូនតូច​របស់​ខ្លួន​ក៏ដោយ ក៏​យើង​ដឹង​ថា ព្រះអង្គ​មិនដែល​បំភ្លេច​យើងចោល​​ឡើយ(ខ.១៥)។ ព្រះអម្ចាស់​មាន​បន្ទូល​ថា “មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាតដៃ​របស់​អញ​ហើយ…

Read article