នំម៉ាណាប្រចាំថ្ងៃ

You are here:
ការរង់ចាំ ដ៏មានតម្លៃ

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់​គ្នា​ដែរ។ អេសាយ ៣០:១៨ លោក​ចេមស៍​មាន​ការងារ​ដ៏​តប់ប្រមល់​មួយ ដែល​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង ជា​មួយ​ចៅហ្វាយ​នាយ​ដែល​គ្មាន​ហេតុ​ផល។ គាត់​ចង់​ឈប់​ធ្វើ​ការ។ តែ​គាត់​មាន​ទ្រព្យ​បញ្ចាំ ដែល​ត្រូវ​បង់​លុយ​ឲ្យ​គេ​ជា​ប្រចាំ ហើយ​មាន​ប្រពន្ធ និង​កូន​តូច ដែល​ត្រូវ​ចិញ្ចឹម។ គាត់​មាន​ចិត្ត​ចង់​លាឈប់​តែ​ម្តង តែ​ភរិយា​គាត់​បាន​រំឭក​គាត់​ថា “ចូរ​យើង​អត់​ធ្មត់ ហើយ​រង់​ចាំ​មើល​ព្រះ​ទ្រង់​នឹង​ប្រទាន​យើង​អ្វី​ខ្លះ”។ ជា​ច្រើន​ខែ​ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ លោក​ចេមស៍​រក​បាន​ការងារ​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​គាត់​រីក​រាយ ហើយ​មាន​ពេល​ជា​មួយ​គ្រួសារ​ច្រើន​ជាង​មុន។ គាត់​ប្រាប់​ខ្ញុំ​ថា ការ​រង់​ចាំ​ជា​ច្រើន​ខែ​នោះ មាន​រយៈ​ពេល​យូរ តែ​គាត់​សប្បាយ​ចិត្ត ដែល​បាន​រង់​ចាំ​ផែនការ​ព្រះ​សម្រេច ក្នុង​ពេល​ទ្រង់។ ការ​រង់​ចាំ​ជំនួយ​ព្រះ ក្នុង​ពេល​ដែល​មាន​បញ្ហា ជា​ការ​ពិបាក។ យើង​អាច​មាន​ចិត្ត​ចង់​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ខ្លួន​ឯង ជា​មុន​សិន។ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ដូចនេះ​ឯង ដោយ​ពួក​គេ​បាន​ស្វែង​រក​ជំនួយ​ពី​នគរ​អេស៊ីព្ទ ជា​ជាង​ងាក​ទៅ​រក​ព្រះ នៅ​ពេល​ជួប​ការ​គំរាម​កំហែង​ពី​ខ្មាំង​សត្រូវ​(អេសាយ ៣០:២)។ តែ​ព្រះ​ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ទាល់​តែ​ពួក​គេ​ប្រែ​ចិត្ត ហើយ​ទុក​ចិត្ត​ព្រះ​អង្គ ទើប​ពួក​គេ​អាច​រក​ឃើញ​កម្លាំង និង​សេចក្តី​សង្រ្គោះ(ខ.១៥)។ តាម​ពិត ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​នឹង​ប្រទាន​ព្រះ​គុណ​មក​ពួក​គេ​(ខ.១៨)។ ការ​រង់​ចាំ​ព្រះ ត្រូវ​ការ​សេចក្តី​ជំនឿ និង​ការ​អត់​ធ្មត់។ ប៉ុន្តែ ពេល​ដែល​យើង​បាន​ឃើញ​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ យើង​នឹង​បាន​ដឹង​ថា ការ​រង់​ចាំ​នោះ​មាន​តម្លៃ​ប៉ុណ្ណា។ ​មាន​ពរ​ហើយ…

Read article
វីរបុរស ជនផ្តាច់ការ និងព្រះយេស៊ូវ

ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង។ ១កូរិនថូស ២:២ លោក​ប៊ីថូវិន(Beethoven) ​មាន​កំហឹង។ ពី​ដំបូង​គាត់​ចង់​ដាក់​ចំណង​ជើង​ឲ្យ​ទំនុក​បទ​ភ្លេង​ទី​៣​របស់​គាត់​ថា “បូណាប៉ាត”។ ក្នុង​សម័យ​ដែល​មាន​ភាព​ផ្តាច់​ការ​ខាង​សាសនា និង​នយោបាយ គាត់​បាន​មើល​ឃើញ​លោក​ណាប៉ូលេអុង បូណាប៉ាត(Napoleon Bonaparte) ជា​វីរបុរស​របស់​ប្រជាជន​បារាំង និង​ជា​ជើង​ឯក​ក្នុង​ការ​ស្វែង​រក​សេរីភាព​ឲ្យ​ប្រជាជន។ ប៉ុន្តែ ពេល​ដែល​មេទ័ព​បារាំង​ម្នាក់​នេះ បាន​តាំង​ខ្លួន​ជា​ព្រះ​ចៅ​អធិរាជ អ្នក​និពន្ធ​បទ​ភ្លេង​ដ៏​ល្បី​ល្បាញ​រូប​នេះ​ក៏​បាន​ផ្លាស់​ប្តូរ​គំនិត។ គាត់​បាន​ចាត់​ទុក​អតីត​វីរបុរស​របស់​គាត់ ជា​មនុស្ស​កំហូច និង​ជន​ផ្តាច់​ការ ហើយ​ក៏​បាន​លប់​ឈ្មោះ​បូណាប៉ាត ចេញ​ពី​ក្រដាស​បទ​ភ្លេង​របស់​គាត់ ទាល់​តែ​ដាច់​រលាត់ ក្លាយ​ជា​ប្រហោង​នៅ​លើ​ក្រដាស​នោះ។​ អ្នក​ជឿ​ព្រះ​យេស៊ូវ នៅ​សម័យ​ពួកជំនុំ​ដំបូង​ប្រាកដ​ជា​មាន​ការ​ខក​ចិត្ត ពេល​ដែល​ក្តី​សង្ឃឹម​ថា នឹង​មាន​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ ក៏​បាន​រលាយ​អស់។ ពួក​គេ​សង្ឃឹម​ថា ព្រះអង្គ​នឹង​ជួយ​ពួក​គេ​ឲ្យ​រស់​នៅ ដោយ​គ្មាន​ការ​បង់​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​ឲ្យ​ស្តេច​សេសារ ដែល​ជា​ជន​ផ្តាច់​ការ និង​គ្មាន​វត្តមាន​កង​ទ័ព​រ៉ូម៉ាំង​នៅ​លើ​ទឹក​ដី​ពួក​គេ។ តែ​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក ចក្រ​ភព​រ៉ូម៉ាំង​នៅ​តែ​បន្ត​គ្រប់​គ្រង​ពិភព​លោក។ អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​យេស៊ូវ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច និង​ភាព​កម្សោយ។ ពួក​សិស្ស​របស់​ព្រះ​អង្គ នៅ​ខ្វះ​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​(១កូរិនថូស ១:១១-១២ ៣:១-៣)។ ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​ក៏​បាន​កើត​មាន។ សាវ័ក​ប៉ុល​មិន​បាន​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ឡើយ។ សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ បាន​ចាប់​ផ្តើម បញ្ចប់ និង​មាន​ពេញ​ទៅ​ដោយ…

Read article
ជួយយកអាសាអ្នកទាល់ក្រ

អញ​បង្គាប់​ដល់​ឯង​ថា ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត នៅ​ក្នុង​ស្រុក​ឯង​ជា​កុំ​ខាន​វិញ។ ចោទិយកថា ១៥:១១ លោក​អេលវីស សាំម័រ(Elvis Summers) បាន​ឮ​សម្លេង​គោះ​ទ្វារ។ គាត់​ក៏​បាន​បើក​ទ្វារ​ឃើញ​អ្នក​ស្រី​ស្មូកឃី(Smokey) ដែល​ជា​ស្រ្តី​ទន់​ខ្សោយ​ម្នាក់ បាន​មក​ផ្ទះ​គាត់​ជា​ញឹក​ញាប់ ដើម្បី​សុំ​កំប៉ុង​លក់​អេតចាយ។ លុយ​ដែល​គាត់​រក​បាន​ពី​ការ​លក់​អេតចាយ​នោះ ជា​ប្រភព​ប្រាក់​ចំណូល​របស់​គាត់។ លោក​អេលវីស​ក៏​បាន​សួរ​រក​កន្លែង​ស្នាក់​នៅ​របស់​អ្នក​ស្រី​ស្មូកឃី។ អ្នក​ស្រី​ស្មូកឃី​ក៏​បាន​នាំ​គាត់ ទៅ​រក​សំយ៉ាប​ផ្ទះ​ទទឹង​ប្រហែល​កន្លះ​ម៉ែត្រ នៅ​ជាប់​ផ្ទះ​មួយ​ខ្នង។ លោក​ស៊ូម័រ​មាន​ការ​អាណិត​អ្នក​ស្រី​ស្មូកឃី​ណាស់ បាន​ជា​គាត់​សង់​ “ផ្ទះ​តូច​មួយ” ដែល​ជា​ជម្រក​ដ៏​សាមញ្ញ​មួយ ដើម្បី​ឲ្យ​អ្នក​ស្រី​ស្មូកឃី​អាច​គេង​ដោយ​សុវត្ថិភាព។ លោក​ស៊ូម័រ​ក៏​បាន​បន្ត​ប្រើ​គំនិត​នេះ​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត។ គាត់​បាន​បង្កើត​ទំព័រ GoFundMe នៅ​លើ​បណ្តាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ការ​ជា​ក្រុម ជា​មួយ​ពួកជំនុំ​ក្នុង​តំបន់ ដើម្បី​ផ្តល់​ដី​សម្រាប់​សង់​ជម្រក​បន្ថែម​ សម្រាប់​ជន​អនាថា​ដទៃ​ទៀត។ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​ជួយ​ទំនុក​បម្រុង​អ្នក​ដែល​ខ្វះ​ខាត​ផង​ដែរ។ ពេល​ដែល​ព្រះ​មាន​បន្ទូល​តាម​រយៈ​លោក​ម៉ូសេ ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ “​​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទាល់ក្រ​នោះ​ចុះ”(ចោទិយកថា ១៥:៨)។ បទ​គម្ពីរ​នេះ​ក៏​បាន​កត់​សំគាល់​ផង​ដែរ​ថា “​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ”(ខ.១១)។ រឿង​នេះ​ងាយ​យល់​ទេ។ ដោយសារ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ដោយ​ព្រះទ័យ​អាណិត ឲ្យ​ពួក​អ៊ីស្រាអែល “​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត”(ខ.១១) នោះ​យើង​ក៏​អាច​រក​ឃើញ​វិធី​ជួយ​អ្នក​ខ្វះ​ខាត​ផង​ដែរ។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​អាហារ…

Read article
បានសង្រ្គោះឲ្យរួចពីខ្មំាងសត្រូវ

ទ្រង់​បាន​ដោះ​ឲ្យ​ទូលបង្គំ​រួច​ពី​ខ្មាំងសត្រូវ​យ៉ាង​ខ្លាំង​របស់​ទូលបង្គំ។ ២សាំយ៉ូអែល ២២:១៨ កាល​ពី​ឆ្នាំ​២០១០ ពេល​ដែល​លោក​ចច វូជណូវិជ(George Vujnovich) មាន​អាយុ​៩៤​ឆ្នាំ គាត់​បាន​ទទួល​រង្វាន់​ផ្កាយ​សំរឹត សម្រាប់​ការ​រៀប​ចំ​ការ​ជួយ​សង្រ្គោះ​មួយ ដែល​សារព័ត៌មាន​ញូយ៉ក​ថែម​បាន​ហៅ​ថា “ការ​ជួយ​សង្រ្គោះ​មួយ ក្នុង​ចំណោម​ការ​ជួយ​សង្រ្គោះ​អស្ចារ្យ​បំផុត ក្នុង​សម័យ​សង្រ្គាម លោក​លើក​ទី​២។ លោក​វូជណូវិជ ជា​កូន​ជន​ជាតិ​សឺបៀ ដែល​បាន​ផ្លាស់​មក​រក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ គាត់​បាន​ចូល​បម្រើ​ការ​ក្នុង​ជួរ​ទ័ព​អាមេរិក។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ពួក​ទ័ព​អាកាស​របស់​អាមេរិក ដែល​​ធ្លាក់​យន្ត​ហោះ កំពុង​ស្ថិត​ក្រោម​ការ​ការពារ​របស់​ពួក​ឧទាម​នៅ​ប្រទេស​យូហ្គោស្លាវី គាត់​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ក្រុម​គ្រួសារ​គាត់​វិញ ដោយ​លោត​ឆ័ត្រ​យោង ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ស្វែង​រក​ទីតាំង​របស់​ពួក​អ្នក​បើក​យន្ត​ហោះ​ទាំង​នោះ។ គាត់​បាន​ចែក​ពួក​គេ​ជា​ក្រុម​តូច​ៗ ហើយ​បង្រៀន​ពួក​គេ អំពី​របៀប​រស់​នៅ​ជា​មួយ​ជនជាតិ​សឺបៀ(ដោយ​ស្លៀក​ពាក់​ខោអាវ និង​បរិភោគ​អាហារ​ជនជាតិ​សឺបៀ)។ បន្ទាប់​មក គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​នាំ​ពួក​គេ​ចេញ​ម្តង​មួយ​ក្រុម​ៗ ទៅ​រក​យន្ត​ហោះ​ដឹក​ជញ្ជូនC-47 ដែល​កំពុង​រង់​ចាំ នៅ​លើ​ផ្លូវ​សម្រាប់​ចុះ​ចត ដែល​គេ​បាន​បង្កើត​ឡើង ដោយ​ការ​កាប់​ឆ្ការ​ព្រៃ។ លោក​វូជណូវិជ​ក៏​បាន​សង្រ្គោះ​ពួកទ័ពអាកាស៥១២នាក់ ដែល​សុទ្ធ​តែ​មាន​ពេញ​ដោយ​អំណរ។ ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​កើត​មាន ពេល​ដែល​ព្រះ​បាន​សង្រ្គោះ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ដែល​បានឡោម​ព័ទ្ធ​ជុំជិត។ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា ព្រះ​ទ្រង់ “​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ”(២សាំយ៉ូអែល ២២:១៧)។ ស្តេច​សូល​ក៏​មាន​ព្រះទ័យ​ក្រោធ ដោយ​ការ​ច្រណែន។ ទ្រង់​បាន​តាម​សម្លាប់​ដាវីឌ ដោយ​គ្មាន​ត្រា​ប្រណី។ តែ​ព្រះ​ទ្រង់​មាន​ផែនការ។…

Read article
ការចូលរួមរបស់មនុស្សពីគ្រប់ជាតិសាសន៍

ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ។ វិវរណៈ ៧:៩ យើង​បាន​មក​ជួប​ជុំគ្នា សម្រាប់​កម្មវិធី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ ដោយ​ក្តី​អំណរ និង​ការ​រំពឹង​ចង់​បាន។ ទោះ​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​តាម​តំបន់​ខុស​ៗ​គ្នា ដោយសារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីឌ យើង​នៅ​តែ​ស្វាគមន៍​ឱកាស​​អបអរ​ពិធី​មង្គលការ​របស់​លោក​ហ្គាវិន(Gavin) និង​កញ្ញា​ទីយ៉ាណា(Tijana)។ មិត្តភក្ដិ​យើង​ជា​ជនជាតិ​អ៊ីរ៉ង់ ដែល​មាន​អំណោយ​ទាន​ផ្នែក​បច្ចេក​វិទ្យា បាន​ចាក់​ផ្សាយ​ផ្ទាល់​នូវ​កម្មវិធី​រៀប​មង្គលការ ដល់​មិត្ត​ភក្តិ និង​បង​ប្អូន នៅ​តំបន់​ផ្សេង​ៗ ដោយ​រាប់​បញ្ចូល​ទំាង​ប្រទេស​អេស្ពាញ ប៉ូឡូញ និង​សឺបៀ។ ដំណោះ​ស្រាយ​ដ៏​ប៉ិន​ប្រសព្វ​នេះ បាន​ជួយ​ឲ្យ​យើង​ជម្នះ​ការ​លំបាក​ក្នុង​ការ​ជួប​ជុំ​គ្នា ខណៈ​ពេល​ដែល​យើង​អរសប្បាយ នៅ​ក្នុង​ការ​ចូល​រួម​ពិធី​មង្គល​ការ​នោះ។ ព្រះ​វិញ្ញាណ​របស់​ព្រះ​បង្រួប​បង្រួម​យើង ហើយ​ប្រទាន​យើង​នូវ​ក្តី​អំណរ។ ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ អ្នក​ចូល​រួម​ដែល​មាន​ជាតិ​សាសន៍​ខុស​គ្នា នៅ​ប្រទេស​ផ្សេង​គ្នា បាន​ធ្វើ​ការ​អប​អរសាទរ​ដល់​គូរ​ស្វាមី​ភរិយា​ថ្មី ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សិរីល្អ​ដែល​នឹង​មក​ដល់ ពេល​ដែល​មនុស្ស​មក​ពី​ “គ្រប់​ជាតិ​សាសន៍ កុលសម្ព័ន្ធ និង​ភាសា” នឹង​ឈរ​នៅ​ចំពោះ​ព្រះ នៅ​នគរ​ស្ថាន​សួគ៌(វិវរណៈ ៧:៩)។ សាវ័ក​យ៉ូហាន បាន​ទទួល​ការ​បើក​សម្តែង ឲ្យ​ឃើញ “មនុស្ស​ដ៏​ច្រើន​សន្ធឹក​នេះ” ហើយ​ក៏​បាន​កត់​ត្រា​រឿង​នេះ​ទុក ក្នុង​កណ្ឌគម្ពីរ​វិវរណៈ។ អ្នក​ដែល​មក​ជួប​ជុំគ្នា​នៅ​ទីនោះ…

Read article
ការរួបរួម

ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង។ អេភេសូរ ៤:៣ ព្រះ​វិហារ​បាទីស្ទ​ឌូបឺរី បាន​បែក​បាក់​គ្នា នៅ​ទសវត្សរ៍​ឆ្នាំ១៨០០ ដោយសារ​រឿង​ភ្លៅ​មាន់​មួយ​ដុំ។ គេ​បាន​ដំណាល​រឿង​នេះ ដោយ​សាច់​រឿង​ខុស​គ្នា តែ​សមាជិក​ម្នាក់​របស់​ពួក​ជំនុំ​នេះ ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដំណាល​ថា មាន​បុរស​ពីរ​នាក់​បាន​ឈ្លោះ​ប្រកែក​គ្នា រឿង​ភ្លៅ​មាន់​មួយ​ដុំ ក្នុង​កម្មវិធី​ប្រកប​គ្នា នៅ​ព្រះ​វិហារ។ បុរស​ទីមួយ​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់​ញាំ​ភ្លៅ​មាន់​នោះ។ បុរស​ម្នាក់​ទៀត​បាន​ឆ្លើយ​ថា ព្រះ​ទ្រង់​មិន​ខ្វល់​អំពី​រឿង​នេះ​ទេ ហើយ​ខ្លួន​ពិត​ជា​ចង់​ញាំ​ភ្លៅ​មាន់​នោះ​ណាស់។ ពួកគេ​ក៏​មាន​ការ​ខឹង​សម្បា​ចំពោះ​គ្នា​ខ្លាំង​ណាស់ បាន​ជា​ម្នាក់​បាន​ផ្លាស់​ទៅ​រស់​នៅ​ចម្ងាយ​រាប់​គីឡូ ពី​កន្លែង​ចាស់ ហើយ​ក៏​បាន​បើក​ព្រះ​វិហារ​បាទីស្ទ​ឌូបឺរី​ទី២។ អរ​ព្រះគុណ​ព្រះ​អង្គ ដែល​ពួក​ជំនុំ​នេះ​បាន​ផ្សះផ្សា​គ្នា​វិញ ហើយ​គ្រប់​គ្នា​ទទួល​ស្គាល់​ថា ពួក​គេ​បាន​បែក​បាក់​គ្នា ដោយសារ​មូល​ហេតុ​ដែល​គួរ​ឲ្យ​អស់​សំណើច។ ការ​រួប​រួម​គ្នា​ គឺជា​បំណង​ព្រះ​ទ័យ​ព្រះ​យេស៊ូវ។ នៅ​ពេល​យប់ មុន​ពេល​ព្រះ​អង្គ​សុគត ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​ពួក​សិស្ស​ថា សូម “គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន”(យ៉ូហាន ១៧:២១-២៣។ សាវ័ក​ប៉ុល​ក៏​បាន​ជំរុញ​យើង ឲ្យ “​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង មាន​រូបកាយ​តែ​១ ហើយ​ព្រះវិញ្ញាណ​តែ​១” (អេភេសូរ…

Read article
ព្រះនាមដ៏ល្អឥតខ្ចោះ

ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល។ អេសាយ ៧:១៤ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ និង​សំណើម​ច្រើន នៅ​ខែ​សីហា ​ឆ្នាំ​មួយ​នោះ កូន​ប្រុស​ទីពីរ​របស់​ខ្ញុំ​ក៏​បាន​ចាប់​កំណើត។ តែ​គាត់​នៅ​តែ​មិន​ទាន់​មាន​ឈ្មោះ ដោយ​សារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​មិន​ទាន់​រើស​បាន​ឈ្មោះ ដែល​យើង​ទាំង​ពីរ​នាក់​ពេញ​ចិត្ត។ បន្ទាប់ ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ហាង​លក់​ការ៉េម ហើយ​បើក​ឡាន​មួយ​សន្ទុះ​ធំ យើង​នៅ​តែ​មិន​អាច​សម្រេច​ចិត្ត។ យើង​គ្រាន់​តែ​ហៅ​ឈ្មោះ​គាត់​ថា​ “កូន វីលៀម” អស់​រយៈ​ពេល​៣​ថ្ងៃ មុន​ពេល​យើង​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា មីកា។ ការ​ពិបាក​នៅ​ក្នុង​ការ​ជ្រើស​រើស​ឈ្មោះ​ឲ្យ​ត្រូវ អាច​នាំ​ឲ្យ​មាន​ភាព​នឿយ​ណាយ​បន្តិច​បន្តួច​ដែរ។ មាន​តែ​ព្រះ​ទេ ដែល​បាន​ប្រទាន​ព្រះនាម​ដ៏​ឥត​ខ្ចោះ មក​ព្រះ​អង្គ​សង្រ្គោះ ដែល​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ ជា​រៀង​រហូត។ តាម​រយៈ​ហោរា​អេសាយ ព្រះ​ទ្រង់​បាន​បង្គាប់​ស្តេច​អេហាស ឲ្យ​ទូល​សូម​ព្រះ​អង្គ នូវ “ទី​សម្គាល់​មួយ” ដើម្បី​ពង្រឹង​ជំនឿ​ទ្រង់(អេសាយ ៧:១០-១១)។ ទោះ​ស្តេច​អង្គ​នេះ​បាន​បដិសេធ មិន​ព្រម​ទូល​សូម​ទី​សម្គាល់​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ប្រទាន​ពរ​ទ្រង់ ដោយ​ប្រទាន​បទ​ទំនាយ​ថា “មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល”(ខ.១៤)។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​នាម​មក​បុត្រ​តូច​នោះ ហើយ​បុត្រ​តូច​នោះ​ក៏​បាន​ធ្វើ​ជា​ទី​សម្គាល់​នៃ​ក្តី​សង្ឃឹម ដល់​មនុស្ស​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម។ កណ្ឌ​គម្ពីរ​ដំណឹងល្អ​ម៉ាថាយ…

Read article
អ្នកឲ្យដោយអំណរ

ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧ លោក​នីកូឡាស បាន​កើត​នៅ​សតវត្សរ៍​ទី៣។ កាល​នោះ គាត់​មិន​បាន​ដឹង​ថា បន្ទាប់​ពី​គាត់​បាន​លា​ចាក​លោក​ទៅ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក គេ​នឹង​ហៅ​គាត់​ថា សាន់តា ក្លូស(Santa Claus)។ គាត់​គ្រាន់​តែ​ជា​បុរស​ម្នាក់ ដែល​ស្រឡាញ់​ព្រះ និង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​មាន​ឈ្មោះ​ល្បី​ថា បាន​លះ​បង់​របស់​ទ្រព្យ​ឲ្យ​អ្នក​ដទៃ ដោយ​អំណរ ព្រម​ទាំង​បាន​ធ្វើ​ការ​ល្អ​ជា​ច្រើន។ មាន​រឿង​មួយ​ដំណាល​ថា បន្ទាប់​ពី​គាត់​បាន​ដឹង​ថា មាន​គ្រួសារ​មួយ​ជួប​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ គាត់​ក៏​បាន​ទៅ​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​ក៏​បាន​បោះ​មាស​មួយ​កញ្ចប់ ចូល​តាម​បង្អួច ធ្លាក់​ចូល​ទៅ​ក្នុង​ស្បែក​ជើង ឬ​ស្រោម​ជើង ដែល​គេ​សំដិល​នៅ​ក្បែរ​ឡ​កម្តៅ។ តួ​អង្គ​សាន់តា ក្លូស ដែល​មាន​ក្នុង​រឿង​និទាន គ្រាន់​តែ​ជា​តួ​អង្គ​នៃ​រឿង​ប្រឌិត​ប៉ុណ្ណោះ តែ​នៅ​មុន​សម័យ​លោក​នីកូឡាស ដែល​ជា​មនុស្ស​ពិត សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ នៅ​ទីក្រុង​កូរិនថូស ឲ្យ​ធ្វើ​ជា​អ្នក​ឲ្យ ឬ​ថ្វាយ​​ដោយ​អំណរ។ គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកគេ​ ដោយ​រៀប​រាប់​អំពី​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ ដែល​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ នៅ​ទីក្រុង​យេរូសាឡិម​កំពុង​ជួប​ប្រទះ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជួយ​ឧបត្ថម្ភ ដោយ​ចិត្ត​សប្បុរស។ សាវ័ក​ប៉ុល​ក៏​បាន​ពន្យល់​ប្រាប់​ពួក​គេ អំពី​អត្ថ​ប្រយោជន៍ និង​ព្រះពរ​ដែល​កើត​មាន ដល់​អ្នក​ដែល​បាន​ឲ្យ ឬ​ថ្វាយ​​ ដោយ​ចិត្ត​ជ្រះ​ថ្លា។…

Read article
ការពន្យល់រឿងក្នុងព្រះគម្ពីរ

គឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្តី​សរសើរ​នៃ​ព្រះយេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ ព្រម​ទាំង​ឥទ្ធានុភាព និង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​ផង។-ទំនុកដំកើង ៧៨:៤ ឥដ្ឋ​ការ៉ូ​ពណ៌​ខៀវ​លាយ​ស​សម្រាប់​តាំង​លម្អ ដែល​ឃើញ​មាន​ជា​ធម្មតា ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ហូឡង់ មាន​ប្រភព​ដើម នៅ​ទីក្រុង​ដេលត៍។ ឥដ្ឋ​ការ៉ូ​ទាំង​នោះ​ច្រើន​តែ​ពិពណ៌នា អំពី​ទិដ្ឋភាព​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ហូឡង់ ដែល​មាន​ដូច​ជា ទេសភាព​ដ៏​ស្រស់​ស្អាត ប៉ម​កង្ហារ​ធំ​ៗ​ដែល​ឃើញ​មាន​នៅ​ទូទាំង​ប្រទេស និង​មនុស្ស​កំពុង​ធ្វើ​ការ និង​លេង​កម្សាន្ត។​ នៅ​សតវត្សរ៍​ទី​១៩ ក្នុង​សៀវភៅ ដែល​លោក​ឆាល ឌីខិន(Charles Dickens) បាន​និពន្ធ មាន​ចំណង​ជើង​ថា បទ​ចម្រៀង​ណូអែល  គាត់​បាន​សរសេរ អំពី​របៀប​ដែល​គេ​បាន​ប្រើ​ឥដ្ឋ​ការ៉ូ​ទំាង​នេះ ដើម្បី​ពិពណ៌នា​អំពី​អត្ថន័យ​ក្នុង​ព្រះ​គម្ពីរ។ ក្នុង​ការ​រៀប​រាប់​ អំពី​ឡ​កម្តៅ​ចាស់​មួយ ដែល​ជន​ជាតិ​ហូឡង់​បាន​សង់​ឡើង ដោយ​ប្រើ​ឥដ្ឋ​ការ៉ូ​ទាំង​នោះ ធ្វើ​ជា​កម្រាល​ឥដ្ឋ គាត់​បាន​សរសេរ​ថា : “ឥដ្ឋ​ការ៉ូ​នោះ​មាន​រូប​លោក​កាអ៊ីន និង​អេបិល កូន​ស្រី​ស្តេច​ផារ៉ោន ក្សត្រី​នៃ​ស្រុក​សេបា … និង​ពួក​សាវ័ក​ធ្វើ​ដំណើរ​តាម​សមុទ្រ ជាដើម”។ ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ប្រើ​ឥដ្ឋ​ការ៉ូ​ទាំង​នេះ ធ្វើ​ជា​ឧបករណ៍​សម្រាប់​បង្រៀន នៅ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា ក្នុង​ភាព​កក់​ក្តៅ នៅ​ជុំវិញ​ឡ​កម្តៅ ហើយ​ចែក​ចាយ​រឿង​ក្នុង​ព្រះ​គម្ពីរ។ ពួក​គេ​បាន​រៀន​អំពី​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​អាណិត និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។ សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ នៅ​តែ​មាន​សារៈ​សំខាន់​ចំពោះ​យើង…

Read article
មនុស្សជំនាន់ខុសគ្នា

នោះ​ទ្រង់​ក៏​បែរ​ព្រះភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២ពង្សាវតាក្សត្រ ២០:២ កាល​ពី​ឆ្នាំ១៩៦៤ លោក​ជែក វេនបឺក(Jack Weinberg) ដែល​ជា​អ្នក​បរិស្ថាន​វ័យ​ក្មេង​បាន​និយាយ​ថា “ចូរ​កុំ​ទុក​ចិត្ត​មនុស្ស ដែល​មាន​អាយុ​លើស​៣០​ឆ្នាំ”។ នេះ​ជា​ការ​និយាយ​ម៉ៃ​មក​លើ​មនុស្ស​មួយ​ជំនាន់ ដែល​ក្រោយ​មក បាន​ធ្វើ​ឲ្យ​លោក​វេនបឺក ស្តាយ​ក្រោយ។ ក្រោយ​មក គាត់​ក៏​បាន​ក្រឡេក​មក​មើល​រឿង​នោះ ហើយ​និយាយ​ថា “វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន…ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ទាំង​ស្រុង”។​ តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​សម្តី​មិន​ល្អ ដែល​គេ​និយាយ​សំដៅ​មក​លើ​មនុស្ស​ជំនាន់​នេះ​ឬ​ទេ​? គំនិត​អវិជ្ជមាន​ដែល​មនុស្ស​មួយ​ជំនាន់ មាន​មក​លើ​មនុស្ស​មួយ​ជំនាន់​ទៀត អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ទាំង​សង្ខាង។ ជា​ការ​ពិត​ណាស់ យើង​មាន​មធ្យោបាយ​ល្អ​ជាង​នេះ។ ស្តេច​ហេសេគាជា​ស្តេច​ល្អ​មួយ​​អង្គ តែ​ទ្រង់​ខ្វះ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​មួយ​ជំនាន់​ទៀត។ កាល​ស្តេច​ហេសេគា នៅ​ក្មេង ទ្រង់​មាន​ជំងឺ​ធ្ងន់​ស្ទើរ​អស់​ព្រះ​ជន្ម​(២ពង្សាវតាក្សត្រ ២០:១) ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ទុក​ជីវិត​ឲ្យ​ទ្រង់​(ខ.២-៣)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​ទ្រង់​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត​(ខ.៦)។ ប៉ុន្តែ ពេល​ដែល​ស្តេច​ហេសេគា​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ថា កូន​ចៅ​ទ្រង់​នឹង​ត្រូវ​គេ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក ទ្រង់​មិន​បាន​ព្រះ​កន្សែង​សោះ​ឡើង​(ខ.១៦-១៨)។ ទ្រង់​មាន​បន្ទូល​ថា “បើ​មាន​សេចក្តី​សុខសាន្ត និង​សេចក្តី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?”(ខ.១៩)។ ត្រង់​ចំណុច​នេះ ទ្រង់​ហាក់​ដូច​ជា​គិត​អំពី​សុខមាលភាព​ទ្រង់ តែ​មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ជំនាន់​ក្រោយ​ឡើយ។​ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ក្តី​ស្រឡាញ់ ដែល​ហ៊ាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ដែល​បំបែក​បំបាក់​យើង។ មនុស្ស​ជំនាន់​ចាស់​ត្រូវ​ការ​ទស្សនៈ និង​ភាព​ប៉ិន​ប្រសប់​ថ្មី​ៗ​របស់​មនុស្ស​ជំនាន់​ថ្មី ហើយ​មនុស្ស​ជំនាន់​ថ្មី​អាច​ទទួល​ផល​ប្រយោជន៍​ពី​ប្រាជ្ញា និង​បទ​ពិសោធន៍​របស់​អ្នក​ជំនាន់​មុន។  នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ប្រើ​ពាក្យ​ជាន់​ពន្លិច​គ្នា​នោះ​ទេ…

Read article