Truth for Life

You are here:
ផ្លាស់​ប្រែ​ពី​ទុក្ខ​ព្រួយ ទៅ​ជា​សប្បាយ​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ​ហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះ​អម្ចាស់» (យ៉ូហាន ២០:២០)។ ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​លើក​ដំបូង មិន​មាន​លក្ខណៈ​ដូច​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជា​ធម្មតា​នៅ​សម័យ​ក្រោយ​ឡើយ។ កាល​នោះ មុន​ពេល​គេ​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អ្នក​ដើរ​តាម​ព្រះ​អង្គ មាន​ការ​ទួញ​យំ ការ​បាក់​ទឹក​ចិត្ត និង​ការ​ភាន់​ភាំង គឺ​មិន​មាន​អំណរ ក្តី​សង្ឃឹម និង​ការ​សរសើរ​តម្កើង​នោះ​ទេ។ ពួក​សាវ័ក​បាន​ជួប​ជុំ​គ្នា​ដោយ​ការ​ភ័យ​ខ្លាច ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មែន​ដើម្បី​នាំ​គ្នា​ច្រៀង​ថា «ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ហាលេលូយ៉ា» នោះ​ទេ1។ ពួក​គេ​បាន​អង្គុយ​ចុះ ក្នុង​ទុក្ខ​ព្រួយ រឿងរ៉ាវ​របស់​ពួក​គេ​បាន​ឈាន​ដល់​ចំណុច​ជាប់​គាំង​ដោយ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​បន្ទាប់​ទៀត។ ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​ព្យាយាម​បដិសេធន៍ ឬ​លើក​តម្កើង​ទុក្ខ​សោក​ដែល​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​មាន បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ទេ។ ពួក​គេ​មិន​យល់​ទេ​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង ក៏​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​ទៀត​កើត​ឡើង​ដែរ។ ទុក្ខ​សោក​របស់​ពួក​គេ​បាន​បើក​បង្ហាញ​ដែន​កំណត់​របស់​មនុស្ស​ជាតិ​ក្នុង​ការ​មើល​ឃើញ​រូប​ភាព​ដែល​ធំ​ជាង។ ពួក​គេ​បាន​ឮ​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​ថ្លែង​ទំនាយ​អំពី​ការ​សុគត​របស់​ព្រះ​អង្គ (ម៉ាកុស ៨:៣១ ៩:៣១, ១០:៣៣-៣៤) តែ​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា «គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ» (យ៉ូហាន ២០:៩)។ ពួក​គេ​ក៏​មិន​បាន​យល់​ដែរ​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​នៅ​លើ​ឈើ​ឆ្កាង​ថា «ការ​ស្រេច​ហើយ» (១៩:៣០) គឺ​ព្រះ​អង្គ​មិន​បាន​បង្ហាញ​បរាជ័យ…

Read article
ជីវិត​ដែល​បង្ហូរ​ចេញ​ទៅ​មនុស្ស​ទាំង​អស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ព័ទ្ធ​ជុំ​វិញ​ទីក្រុង​នោះ ត្រូវ​ជា១ម៉ឺន៨ពាន់​ខ្នាត ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទីក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ទីនេះ”» (អេសេគាល ៤៨:៣៥)។ រឿង​ល្អ​បំផុត​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។ ពួក​អ៊‌ីស្រាអែល​ត្រូវ​គេ​និរទេស​អស់​រយៈ​ពេល​៦ទសវត្សរ៍ បន្ទាប់​ពី​ស្ដេច ស៊ីរូស នៃ​ចក្រភព​ពើស៊ី​ឡើង​កាន់​អំណាច​ក្នុង​សតវត្សរ៍ទី៦ មុន​គ.ស។ មិន​យូរ​ប៉ុន្មាន ស្ដេច​អង្គ​នេះ​បាន​អនុញ្ញាត​ឲ្យ​ពួក​អ៊‌ីស្រាអែល​ជា​ឈ្លើយ​សឹក​មួយ​ចំនួន​វិលត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ លោក អែសរ៉ា និង​លោក នេហេមា ក៏​បាន​ដឹកនាំ​បណ្តាជន​ដោយ​មាន​ក្តី​សង្ឃឹម ក្នុង​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ និង​ការ​សាងសង់​ព្រះ​វិហារ ព្រម​ទាំង​ជួស​ជល់​កំផែង​ទីក្រុង​យេរូសាឡឹម​ឡើង​វិញ។ ពួក​អ្នក​វិល​ត្រឡប់​មក​វិញ​មាន​ចំនួន​តិច ហើយ​ក៏​បាន​ប្រឈម​មុខ​ដាក់​ការ​ប្រឆាំង​ជា​ច្រើន។ ពួក​គេ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​ខ្លួន តែ​ពួក​គេ​មិន​ទាន់​មាន​ជ័យ​ជម្នះ​ពិត​ប្រាកដ​ទេ។ តាម​ពិត ពួក​ដែល​មាន​វ័យ​ចាស់​ជាង និង​មាន​ប្រាជ្ញា​ជាង​បាន​ទួញ​យំ នៅ​ពេល​ដែល​ពួក​គេ​ចាក់​គ្រឹះ​ព្រះ​វិហារ ព្រោះ​ពួក​គេ​ដឹង​ថា ព្រះ​វិហារ​ដែល​ពួក​គេ​កំពុង​សាង​សង់ មិន​មែន​ជា​អ្វី​ដែល​ពួក​ហោរា​បាន​រំពឹង​គិត​នោះ​ទេ (អែសរ៉ា ៣:១០-១២)។ ក្តី​ប្រាថ្នា​របស់​អ្នក​ដែល​បាន​ទួញ​យំ​នោះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ថ្លែង​ទំនាយ​ចុង​ក្រោយ​របស់​ហោរា អេសេគាល ដែល​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម​ដ៏​ធំ​ថា ថ្ងៃ​ណា​មួយ ព្រះ​វិហារ​ថ្មី​នឹង​ត្រូវ​គេ​សាង​សង់​ឡើង ក្នុង​ទីក្រុង​យេរូសាឡឹម​ដែល​មាន​ទំហំ​ធំជាង​មុន។ ព្រះវិហារ​នោះ​នឹង​មាន​ភាព​អស្ចារ្យ​ជាង​ព្រះ​វិហារ​ទី​មួយ ដែល​គេ​ធ្លាប់​បាន​ឃើញ ហើយ​ព្រះ​អង្គ​នឹង​គង់​នៅ​ក្នុង​សំណង់​ព្រះ​វិហារ​ដ៏​អស្ចារ្យ​នោះ ដែល​មាន​ទន្លេ​ហូរ​ចេញ​មក​នាំ​មក​នូវ​ជីវិត​អស់​កល្ប​ដល់​លោកីយ៍ (អេសេគាល ៤០-៤៨)។ ពួក​អ៊‌ីស្រាអែល​ដឹង​ថា អ្វី​ដែល​ពួក​គេ​កំពុង​សាង​សង់​មិន​មែន​ជា​ព្រះ​វិហារ​ដែល​ហោរា អេសេគាល បាន​ថ្លែង​ទំនាយ​ទុក​នោះ​ទេ។ ពោល​គឺ​មិន​សូវ​ដូច​គ្នា។ ហើយ​ការ​វិល​ត្រឡប់​របស់​ពួក​គេ​ពី​ចក្រភព​បាប៊ីឡូន​ទៀត​សោត​ក៏​មិន​មែន​ជា​ការ​វិល​ត្រឡប់​ដ៏​ធំ​សម្បើម…

Read article
ផ្លូវ​នៃ​ការ​មិន​ជឿ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ» (យ៉ូហាន ១៨:៥)។ ក្នុង​សួន​ច្បា​គែតសេម៉ានី ខណៈ​ពេល​ដែល​ពួក​ទាហាន ចូល​មក​ចាប់​ចង​ព្រះ​យេស៊ូវ ជា​បុរស​ដែល​អ្នក​ដឹក​នាំ​សាសន៍​យូដា​បាន​សម្រេច​ថា ត្រូវ​តែ​ស្លាប់ ព្រះ​អង្គ​ជា​តួ​អង្គ​សំខាន់​បំផុត​ក្នុង​រឿង​នេះ។ ប៉ុន្តែ លោក យូដាស អ៊ីស្ការីយ៉ុត ក៏​មាន​ចំណែក​ជា​គន្លឹះ​ដែល​បាន​​បង្រៀន​យើង​នូវ​មេរៀន​ដែល​យើង​ពិបាក​រៀន។ អំពើ​ក្បត់​របស់ យូដាស មក​លើ​ព្រះ​គ្រីស្ទ​បាន​បើក​បង្ហាញ​ភាព​មាន​ពុត​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ នៅ​ក្នុង​ការ​បដិសេធន៍។ ការ​ក្បត់​របស់​គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន​អំពី​ចិត្ត​របស់​មនុស្ស ដែល​ប្រែ​ជា​រឹង ខណៈ​ពេល​ដែល​វា​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​នៃ​ការ​មិន​ជឿ​ជា​ផ្លូវ​ដែល​មាន​ការ​ក្បត់​ទំនុក​ចិត្ត និង​ការ​សេពគប់​ដែល​ពុក​រលួយ ទោះ​ចិត្ត​នោះ​ហាក់​ដូច​ជា​ជិត​ស្និទ្ធ​នឹង​ព្រះ​ក៏​ដោយ។ សួន​ច្បា​គែតសេម៉ានី មិន​ខុស​ពី​សួន​ច្បារ​ជា​ទូទៅ​ឡើយ។ ពួក​សាវ័ក​ហាក់​ដូច​ជា​ស្គាល់​សួន​ច្បារ​នោះ​ច្បាស់។ សម្រាប់​ព្រះ​យេស៊ូវ និង​សាវ័ក​ទាំង១២ វា​ជា​កន្លែង​ដែល​មាន​ការ​ប្រកប​គ្នា ការ​សម្រាក​លំហែ និង​មាន​អនុស្សាវរីយ​ដ៏​រីករាយ​ជា​ច្រើន។ តែ​ក្នុង​កន្លែង​ដ៏​ស្រស់​ស្អាត​នេះ យូដាស បាន​ក្បត់​ព្រះ​គ្រីស្ទ។ រឿង​នេះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ត្រង់​ចំណុច​ដែល​ថា គាត់​បាន​ជ្រើស​រើស​កន្លែង​ដែល​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​នេះ ដើម្បី​ប្រព្រឹត្ត​ទង្វើ​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ខ្លាំង​យ៉ាង​នេះ គឺ​មិន​ខុសពី​មនុស្ស​កំផិត ដែល​បាន​កាត់​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍​ក្នុង​គ្រែ​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សូម​យើង​ស្រមៃ​ថា លោក យូដាស កំពុង​ដើរ​តាម​ផ្លូវ​នាំ​ទាហាន និង​ពួក​មន្ត្រី​របស់​សាសន៍​យូដា​មួយ​ក្រុម​ចូល​សួន​ច្បារ​នោះ (យ៉ូហាន ១៨:៣)។ គាត់​មាន​ការ​វង្វេង​ខាង​វិញ្ញាណ​ដែល​គួរ​ឲ្យ​ខ្លាច​យ៉ាង​ខ្លាំង តែ​គាត់​នាំ​ផ្លូវ​គេ​បាន​សេចក្តី​ថា មនុស្ស​ខ្វាក់​កំពុង​ដឹក​នាំ​មនុស្ស​ខ្វាក់។ ផ្លូវ​នៃ​ការ​មិន​ជឿ ជា​ផ្លូវ​ដ៏​ឯកា ដែល​ច្រើន​តែ​ស្រេក​ឃ្លាន​ការ​កម្សាន្ត​ចិត្ត​តាម​រយៈ​ការ​សេពគប់​ដែល​នាំ​ទៅ​រក​ភាព​អស់​សង្ឃឹម។ សួន​ច្បារ​មាន​ភាព​ស្រស់​ស្អាត…

Read article
មូល​ហេតុ​ដែល​ព្រះ​អង្គ​ជ្រើសរើស​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​សេចក្តី​ស្រឡាញ់ ពីព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់ ដើម្បី​នឹង​សរសើរ​ដល់​ព្រះ​គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់» (អេភេសូរ ១:៤-៦)។ ក្នុង​សៀវភៅ​រឿង​ដែល​លោក វីលៀម សេកស្ពា (William Shakespeare) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ឈ្មួញ​នៅ​ទីក្រុង​វេនីស តួ​អង្គ​ឈ្មោះ ពរឈា (Portia) បាន​និយាយ​មក​កាន់​ខ្លួន​ឯង ដោយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​គោល​ការណ៍​នៃ​សេចក្តី​មេត្តា និង​ការ​អត់​ទោស យ៉ាង​ដូច​នេះ​ថា៖ ទោះ​អ្នក​អធិស្ឋាន​ទូល​អង្វរ​សូម​សេចក្តី​យុត្តិ​ធម៌​ក៏​ដោយ ក៏​ត្រូវ​គិត​ថា៖ បើ​យើង​និយាយ​អំពី​យុត្តិ​ធម៌ គ្មាន​នរណា​ម្នាក់​អាច​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស​ឡើយ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​អធិស្ឋាន​សូម​សេចក្តី​មេត្តា​របស់​ព្រះ1។ ពេលណា​យើង​ពិចារណា​អំពី​គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​ដែល​ក្នុង​នោះ ព្រះ​ទ្រង់ «បាន​ជ្រើស​រើស​យើង ធ្វើ​ជា​កូន​ព្រះ​អង្គ» យើង​មិន​ត្រូវ​សួរ​ថា ហេតុ​អ្វី​ព្រះ​ទ្រង់​មិន​ជ្រើស​រើស​មនុស្ស​ទាំង​អស់​ឲ្យ​បាន​សង្គ្រោះ? តែ​ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​សួរ​ថា «ហេតុ​អ្វី​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​បង្ហាញ​សេចក្តី​មេត្តា​ដល់​មនុស្ស​ណា​ម្នាក់?» តាម​ពិត បើ​ព្រះ​អង្គ​ត្រូវ​សម្រេច​សេចក្តី​យុត្តិ​ធម៌ យើង​រាល់​គ្នា​នឹង​ប្រឈម​មុខ​ដាក់​ការ​កាត់​ទោស ព្រោះ​ការ​កាត់​ទោស​ជា​ការ​អ្វី​ដែល​យើង​សម​នឹង​ទទួល​ដោយ​សារ​បាប​របស់​យើង។ តែ​ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង ព្រះ​អង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​ផ្តល់​ឱកាស​ឲ្យ​យើង​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស ហើយ​មាន​ជីវិត​អស់​កល្ប​ជានិច្ច (យ៉ូហាន ៣:១៦)។ ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង ដោយ​សារ​អ្វី​មួយ​ក្នុង​យើង​នោះ​ទេ (ដែល​នាំ​ឲ្យ​យើង​មាន​អំនួត​ចំពោះ​ខ្លួន​ឯង) តែ​ដោយ​សារ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់ (ដែល​គួរតែ​កណ្ដាល​ឲ្យ​យើង​សរសើរ​តម្កើង និង​ថ្វាយ​បង្គំ​ព្រះ​អង្គ)។ ការ​យល់​ដឹង​របស់​យើង​អំពី​ការ​ជ្រើស​រើស​របស់​ព្រះ​អង្គ…

Read article
ក្សត្រ​មាន​អធិបតេយ្យ​ភាព និង​អ្នក​គង្វាល​ដ៏​សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក​ដោយ​មាន​ព្រះ​ចេស្ដា ហើយ​ព្រះ​ពាហុ​នៃ​ទ្រង់​នឹង​កាន់​កាប់​ត្រួតត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់ ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ» (អេសាយ ៤០:១០-១១)។ សហរដ្ឋអាមេរិក​មិន​ដែល​គាំទ្រ​របប​នយោបាយ​ដែល​គ្រប់​គ្រង​ដោយ​ស្ដេច ឬ​ដោយ​អ្នក​ដឹក​នាំ​ផ្តាច់​ការ​នោះ​ទេ។ ប្រជាជន​អាមេរិក​ចូល​ចិត្ត​ជ្រើស​រើស​មនុស្ស ដែល​ពួក​គេ​អាច​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ឡើង​កាន់​អំណាច និង​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ពួក​គេ​អាច​បោះ​ឆ្នោត​ទម្លាក់។ សូម​យើង​គិត​ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា ជា​ញឹក​ញាប់ យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ព្រះ​យ៉ាង​ដូច​នេះ​ផង​ដែរ។ យើង​សុខ​ចិត្ត​ធ្វើ​ការ​គ្រប់​គ្រង ជា​ជាង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មិន​អាច​គ្រប់​គ្រង់ ឬ​កែ​ប្រែ​ព្រះ​អម្ចាស់​ឲ្យ​មាន​រូប​ដូច​យើង​នោះ​ទេ។ ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​ដែល​មាន​អំណាច​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ លក្ខណៈ​របស់​ព្រះ​អង្គ​មាន​ភាព​ខុស​ប្លែក​ពី​លក្ខណៈ​របស់​យើង​ដែល​ផុយ​ស្រួយ និង​មាន​ដែន​កំណត់។ យើង​ប្រៀប​ដូចជា​ស្មៅ និង​ផ្កា​នៅ​រដូវ​ផ្កា​រីក ដែល​ក្រៀម​ស្វិត​ទៅ​វិញ។ ព្រះ​អង្គ​មិន​ដូច្នោះ​ទេ ព្រោះ​ព្រះ​អង្គ​គ្រប់​គ្រង និង​សោយ​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ អស់​កល្ប​ជានិច្ច។ សូម្បី​ព្រះ​បន្ទូល​ព្រះ​អង្គ​ក៏​ស្ថិត​ស្ថេរ​អស់​កល្ប (អេសាយ ៤០:៦-៨)។ ក្នុង​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​សម្រេច​ជោគ​ជ័យ​ដ៏​អស្ចារ្យ គឺ​ជ័យ​ជម្នះ​មក​លើ​បាប និង​សេចក្តី​ស្លាប់។ ដោយ​ប្រាជ្ញា​ដ៏​លើស​លប់ ព្រះ​អង្គ​ជា​អ្នក​ប្រទាន​ក្រឹត្យ​វិន័យ បាន​យាង​មក​យក​កំណើត​ជា​មនុស្ស មាន​ព្រះ​នាម​យេស៊ូវ​ដោយ​ចុះ​ចូល និង​សម្រេច​ក្រឹត្យ​វិន័យ​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​ប្រទាន ហើយ​បាន​សុគត​ជំនួស​មនុស្ស​មាន​បាប ដើម្បី​លោះ​បំណុល​យើង និង​ប្រទាន​យើង​នូវ​ជីវិត​អស់​កល្ប។ គឺ​ដូច​ដែល​លោក ពេត្រុស បាន​បង្រៀន​ថា «ព្រះ​បាន​ប្រោស​ទ្រង់…

Read article
ការ​ដាស់​តឿន ដើម្បី​រំដោះ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល» (១កូរិនថូស ១០:១២)។ នៅ​ក្នុង​សៀវភៅ​ជីវប្រវត្តិ ទាំង​អ្នក​និពន្ធ និង​អ្នក​អាន​សៀវភៅ​សុទ្ធ​តែ​ប្រឈម​មុខ​ដាក់​ការ​ល្បួង ឲ្យ​និយាយ ឬ​មើល​រំលង​កំហុស​របស់​បុគ្គល​ដែល​ជា​ម្ចាស់​ជីវប្រវត្តិ​ក្នុង​សៀវភៅ​នោះ។ ប៉ុន្តែ នៅ​ក្នុង​ព្រះ​គម្ពីរ គ្មាន​ការ​ប៉ុនប៉ង​លាក់​បាំង​កំហុស ឬ​យក​លេស​សម្រាប់​ការ​ធ្វើ​ខុស បរាជ័យ ឬ​បាប​របស់​បុគ្គល​ណា​មួយ​ទេ។ ជា​ញឹក​ញាប់ នៅ​ក្នុង​ពេល​បន្ទាប់​ពី​ជោគ​ជ័យ​ខាង​វិញ្ញាណ បរាជ័យ​គឺ​ពិត​ជា​ងាយ​នឹង​កើត​មាន​ឡើង​ខ្លាំង​ណាស់។ ក្នុង​ជ័យ​ជម្នះ​ខាង​ជំនឿ លោក ណូអេ បាន​បន្ត​សាង​សង់​ទូក​ធំ​ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ ទោះ​ជា​គ្មាន​ភ្លៀង​ធ្លាក់​សូម្បី​មួយ​ដំណក់​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ទឹក​ជំនន់​ផែនដី​ហើយ លោក ណូអេ បាន​ជួប​រឿង​ដ៏​សោកសៅ​ដោយ​សារ​ការ​ស្រវឹង​ស្រា (លោកុប្បត្ដិ ៩:២០-២៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អាប់រ៉ាម បាន​ធ្វើ​ដំណើរ​ក្នុង​សេចក្តី​ជំនឿ ហើយ​ក្រោយ​មក គាត់​ក៏​បាន​នាំ​មក​នូវ​ការ​អាប់​ឱន​ដល់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​ដោយ​សារ​គាត់​និយាយ​កុហក នៅ​ក្នុង​ទឹកដី​អេស៊ីព្ទ (១២:១០-២០)។ ស្ដេច ដាវីឌ បាន​ប្រយុទ្ធ​ឈ្នះ​យក្ស កូលីយ៉ាត តែ​ក្រោយ​មក គាត់​ក៏បា​ន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ (អាច​ជា​ការ​រំលោភ​ផង) ការ​សម្លាប់​មនុស្ស និង​បង្ក​ភាព​វឹកវរ (រាប់​ចាប់​តាំង​ពី ២សាំយ៉ូអែល ១១)។ អ្នក​ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​សម្រេច​នូវ​កិច្ចការ​ធំ​ឧត្តម​ថ្វាយ​ព្រះ ហើយ​ក៏​បាន​បរាជ័យ​នៅ​ពេល​ក្រោយ​មក​ទៀត។…

Read article
ព្រះ​ទ្រង់​ជ្រាប​មាន​អ្វី​ល្អ​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឱ​ព្រះ​យេហូវ៉ា​អើយ ចិត្ត​ទូល​បង្គំ​មិន​មែន​ឆ្មើង​ឆ្មៃ ហើយ​ភ្នែក​ទូល​បង្គំ​ក៏​មិន​ប្រកាន់​យស ទូល​បង្គំ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដ៏​ធំ ឬ​ក្នុង​ដំណើរ​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល​បង្គំ​ឡើយ ទូល​បង្គំ​បាន​រំងាប់ ហើយ​ព្រលួង​ព្រលឹង​ទូល​បង្គំ​ជា​ស្រេច​ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ គឺ​ដូច​ជា​ក្មេង​ដែល​លែង​ដោះ​នៅ​ជា​មួយ​នឹង​ម្តាយ អើ ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ​ប្រៀប​ដូចជា​កូន​ដែល​លែងដោះ​ហើយ» (ទំនុកតម្កើង ១៣១:១-២)។ ដំណើរ​ការ​នៃ​ការ​ផ្តាច់​ដោះ​កូន​អាច​មាន​ការ​ពិបាក ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ភាព​ពេញវ័យ។ ក្នុង​វប្បធម៌​លោក​ខាង​លិច​សព្វថ្ងៃ​នេះ ការ​ផ្តាច់​ដោះ​កូន​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​ក្មេង​ចាប់​ផ្ដើម​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។ នៅ​ពេល​ដែល​បទ​គម្ពីរ​ទំនុកតម្កើង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង ការ​ផ្តាច់​ដោះ​កូន​កើត​មាន​ក្នុង​ពេល​ដែល​ក្មេង​មាន​អាយុ​ច្រើន​ជាង​នេះ គឺ​ប្រហែល​អាយុ​៣ឆ្នាំ។ ការ​ផ្តាច់​ដោះ​អាច​នាំ​ឲ្យ​ក្មេង​មាន​ការ​លំបាក​ដោយ​ការ​ភាន់​ភាំង ដោយ​សារ​ពួក​គេ​ត្រូវ​រៀន​បរិភោគ​អាហារ​ថ្មី។ ប៉ុន្តែ បន្ទាប់​ពី​ផ្តាច់​ដោះ​ហើយ​ក្មេង​តូច​នឹង «មាន​អារម្មណ៍​ស្ងប់» ដោយ​ពួក​គេ​ដឹង​ថា អាហារ​នឹង​នៅ​តែ​មាន​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​អាច​អរ​សប្បាយ និង​ឲ្យ​តម្លៃ​មក​លើ​ការ​ចំណាយ​ពេល​វេលា​ជា​មួយ​ម្តាយ​ខ្លួន គឺ​មិន​មែន​ចំណាយ​ពេល​ជា​មួយ​គ្នា ដើម្បី​ឲ្យ​បាន​អ្វី​ផ្សេង​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ដែល​ផ្តាច់​ដោះ​ហើយ​នឹង​បាន​ដឹង​ថា ម្តាយ​របស់​ពួក​គេ​មាន​ការ​យល់​ដឹង​ល្អ​បំផុត សូម្បីតែ​នៅ​ពេល​ដែល​ពួក​គេ​មិន​មាន​ភាព​ស្រណុក​ស្រួល ហើយ​មិន​យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​ម្តាយ​ខ្លួន ដោយ​សារ​ពួក​គេ​ទើប​តែ​មាន​អាយុ៣​ឆ្នាំ​ក៏​ដោយ។ ក្នុង​នាម​យើង​ជា​កូន​ក្មេង​ខាង​វិញ្ញាណ​ដែល​មិន​ខុស​ពី​ក្មេង​ផ្តាច់​ដោះ យើង​ក៏​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា យើង​មិន​តែង​តែ​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​ខ្លួន​យើង​នោះ​ទេ។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​យើង។ មាន​ពេល​ញឹក​ញាប់​ពេក​ហើយ ដែល​ចិត្ត​ពេញ​ដោយ​អំនួត​កណ្ដាល​ឲ្យ​យើង​សួរ អំពី​របៀប​ធ្វើ​ការ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​អង្គ។ យើង​ចង់​ដឹង​ថា ហេតុ​អ្វី​យើង​កំពុង​តែ​មាន​ការ​ឈឺ​ចាប់ បញ្ហា ឬ​ការ​បាត់​បង់ ប៉ុន្តែ​យើង​មិន​បាន​ទទួល​ស្គាល់​ថា សំណួរ​របស់​យើង​អាច​បង្ហាញ​ចេញ​នូវ​ភាព​ក្រអឺតក្រទម។ ការ​មាន​សំណួរ គឺ​ជា​រឿង​ដែល​ជៀស​មិន​រួច…

Read article
ផ្លាស់​ប្រែ​ពី​ការ​ភ័យ​ខ្លាច ទៅជា​មាន​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ ម៉ារា-ម៉ាក់ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ​អម្ចាស់» (យ៉ូហាន ២០:១៨)។ តើ​មាន​អ្វី​កែ​ប្រែ​ការ​ភ័យ​ខ្លាច​ឲ្យ​ក្លាយ​ជា​សេចក្តី​ជំនឿ? បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ពួក​សាវ័ក​ស្ថិត​ក្នុង​ភាព​ជ្រួល​ច្របល់ បាក់​ទឹក​ចិត្ត ហើយ​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ភ័យ​ខ្លាច​មាន​ការ​បៀតបៀន។ យូដាស ជា​សាវ័ក​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​សម្លាប់​ខ្លួន​រួច​ទៅ​ហើយ។ សាវ័ក​ម្នាក់​ទៀត គឺ​លោក ពេត្រុស បាន​ខិតខំ​លាក់​បាំង​អត្ត​សញ្ញាណ ដោយ​សារ​ទទួល​រង​សម្ពាធ ហើយ​ក៏​បាន​បដិសេធន៍​ព្រះ​យេស៊ូវ​ជា​អ្នក​ដឹក​នាំ និង​គ្រូ​របស់​គាត់​ដែល​ពួក​គេ​ខ្លះ​ទៀត​បាន​ឃើញ​ព្រះ​អង្គ​ត្រូវ​គេ​ធ្វើ​គុត​យ៉ាង​ព្រៃ​ផ្សៃ។ ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​ពួក​គេ ហាក់​ដូច​ជា​បាន​រលាយ​បាត់បង់​ជា​មួយ​ការ​សុគត​របស់​ព្រះ​អង្គ។ តែ​មួយ​សប្ដាហ៍​ក្រោយ​មក ក្រុម​ដែល​បាក់​ទឹក​ចិត្ត​ដដែល​នេះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​នៅ​ទីក្រុង​យេរូសាឡឹម ប្រកាស​អំពី​ព្រះ​យេស៊ូវ​ដោយ​ចិត្ត​ក្លាហាន​ថា ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​កែ​ប្រែ​ពួក​ប្រុសៗ​ទាំង​នេះ​ពី​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច​ទៅ​ជា​មាន​ជំនឿ​ដោយ​ចិត្ត​ក្លាហាន? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​មាន​ការ​ផ្លាស់​ប្រែ​ដូច​ពួក​គេ​បាន? គឺ​មាន​តែ​ព្រះ​យេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ ដែល​អាច​ជួយ​បាន។ ដោយ​សារ​ពួក​សាវ័ក​មាន​ប្រវត្តិ​ជា​សាសន៍​យូដា​បាន​ជា​ពួក​គេ​ជឿ​ថា ព្រះ​មេស្ស៊ី​នឹង​លេច​ឡើង ហើយ​គង់​នៅ​ជា​រៀង​រហូត។ ពី​ដំបូង ការ​មាន​ជំនឿ​ដូច​នេះ​បាន​កណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ព្រោះ​ការ​សុគត​របស់​ព្រះ​អង្គ ហាក់​ដូច​ជា​បញ្ជាក់​អំពី​បរាជ័យ ជា​ជាង​ជ័យ​ជម្នះ​ដ៏​រុងរឿង។ ការ​ផ្លាស់​ប្ដូរ​របស់​ពួក​គេ​ពី​ការ​ប្រកាស​ដោយ​ទំនុក​ចិត្ត​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មេស្ស៊ី បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត គឺ​អាច​កណ្ដាល​មក​ពី​មូល​ហេតុ​តែ​មួយ​ប៉ុណ្ណោះ​គឺ៖ ពួក​គេ​ប្រាកដ​ជា​បាន​ឃើញ​ព្រះ​យេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បើ​ពួក​គេ​មិន​បាន​ឃើញ​ព្រះ​អង្គ​ទេ នោះ​ពួក​គេ​ប្រាកដ​ជា​គ្រាន់​តែ​នឹក​ចាំ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្ត​ជូរ​ល្វីង​ថា ព្រះ​អង្គ​ជា​គ្រូ​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ប៉ុណ្ណោះ។ តើ​មាន​ការ​អត់​ទោស និង​ក្តី​សង្ឃឹម​អ្វី​ដែល​គេ​អាច​ទទួល​បាន​ពី​មនុស្ស​ដែល​ស្លាប់​ហើយ? ប៉ុន្តែ ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​អ្វីៗ​ក៏​បាន​ផ្លាស់​ប្ដូរ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។…

Read article
មិន​មែន​ជា​ការ​ស្លាប់​ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ព្រះ​យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​រួច​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ​សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ» (យ៉ូហាន ១៩:៣០)។ ហេតុ​ការណ៍​នៅ​ជុំ​វិញ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម៉ាំង។ ការ​កាត់​ទោស ការ​ធ្វើ​ទារុណកម្ម និង​ដំណើរ​ការ​នៃ​ការ​បន្ទាប​បន្ថោក និង​ការ​ឆ្កាង​សម្លាប់​ដ៏​ឈឺ​ចាប់ សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​ដែល​ពួក​ទាហាន​ធ្វើ​ជា​ធម្មតា ក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ជាប់​ចោទ។ ប៉ុន្តែ អ្វី​ដែល​មិន​ធម្មតា​នោះ​គឺ ភាព​ងងឹត​ដែល​បាន​គ្រប​ដណ្ដប់​មក​លើ​ព្រឹត្តិ​ការណ៍​នោះ​ទាំង​មូល​ក្នុង​ពេល​កណ្ដាល​ថ្ងៃ​ត្រង់ (ម៉ាថាយ ២៧:៤៥) គឺ​ហាក់​ដូច​ជា​ព្រះ​វរបិតា​បាន​បិទ​ព្រះ​នេត្រ នៅ​ចំពោះ​មុខ​នៃ​ហេតុការណ៍​ដ៏​សោកសៅ​នេះ។ នេះ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដែល​គេ​បាន​ធ្វើ​ជា​ធម្មតា តែ​ជា​ចំណុច​របត់​ធំ​បំផុត​ក្នុង​ពេល​អស់​កល្ប​ជានិច្ច។ ព្រឹត្តិការណ៍​នេះ​សំខាន់​បំផុត គឺ​ដោយ​សារ​អត្ត​សញ្ញាណ​នៃ​បុរស​ដែល​ជាប់​នៅ​លើ​ឈើ​ឆ្កាង៖ ដែល​គ្មាន​នរណា ក្រៅ​ពី​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស​នោះ​ទេ។ គំនិត​យើង​មិន​គួរ​ឈប់​ស្ញប់​ស្ញែង ចំពោះ​សេចក្តី​ពិត​ដែល​ថា៖ ចូរ​ឲ្យ​ព្រះ​អា​ទិត្យ​បាំង​បាត់​រស្មី ហើយ​មិន​បញ្ចេញ​ពន្លឺ​ដ៏​រុងរឿង​របស់​វា នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ ជា​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា បាន​សុគត ដើម្បី​លោះ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ឲ្យ​រួច​ពី​បាប1។ ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​និយាយ​សង្កត់​ធ្ងន់​ច្រើន​អំពី​ការ​រង​ទុក្ខ​ផ្លូវ​កាយ​របស់​ព្រះ​គ្រីស្ទ នៅ​លើ​ឈើ​ឆ្កាង​ទេ។ ព្រះ​អង្គ​ពិត​ជា​មាន​ការ​ឈឺ​ចាប់​ផ្លូវ​កាយ​យ៉ាង​សោកសៅ​បំផុត ប៉ុន្តែ​ការ​រង​ទុក្ខ​ផ្លូវ​កាយ​របស់​ព្រះ​អង្គ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​រង​ទុក្ខ​នៃ​វិញ្ញាណ​របស់​ព្រះ​អង្គ​បាន​ទេ2។ ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា នៃ​ការ​ដាច់​ចេញ​ពី​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្លូវ​វិញ្ញាណ។ ទោះ​អ្នក​ជួប​បញ្ហា​អ្វី​ក៏​ដោយ​ក្នុង​ជីវិត​អ្នក ចូរ​ចាំ​ថា ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​លើស​អ្នក ហេតុ​នេះ​ហើយ ព្រះ​អង្គ​យល់​អារម្មណ៍​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ ទុក្ខ​វេទនា​ហួស​ថ្លែង ដែល​ព្រះ​អង្គ​បាន​រង​ទុក្ខ គឺ​ដើម្បី​អ្នក។ ទាល់​តែ​ដល់​ពេល​កំណត់ ទើប​ព្រះ​គ្រីស្ទ​ក៏​បាន​ប្រកាស​ជ័យ​ជម្នះ​ថា…

Read article
ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​មាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«លោក ពីឡាត់ ធ្វើ​ប្រកាស១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្ដេច​នៃ​សាសន៍​យូដា»» (យ៉ូហាន ១៩:១៩)។ នៅ​ពេល​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ គេ​បាន​ឆ្លាក់​អក្សរ​ពី​លើ​ផ្លាក​តូច​មួយ​នៅ​លើ​កំពូល​ឈើ​ឆ្កាង ដែល​ប្រកាស​ថា ព្រះ​អង្គ «ជា​ស្ដេច​នៃ​សាសន៍​យូដា»។ គេ​បាន​ដាក់​ផ្លាក​នេះ​ដើម្បី​ជា​ការ​ចំអក​ឲ្យ​ព្រះ​អង្គ តែ​វា​បាន​ប្រកាស​សេចក្តី​ពិត​ដល់​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ថា ព្រះ​យេស៊ូវ​ពិតជា​ក្សត្រ​មែន! តែ​ផ្លាក​នោះ​ក៏​គួរតែ​កណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ពិត​ជា​បាន​រស់​នៅ​ឲ្យ​សក្តិ​សមនឹង​ការ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ​នៃ​ជីវិត​ខ្ញុំ​ឬ​ទេ? ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា អក្សរ​ដែលគេ​បាន​ឆ្លាក់​ពី​លើ​ផ្លាក​នោះ​មាន​បី​ភាសា គឺ​ភាសា​អើរ៉ាម ជា​ភាសា​ដែល​ជនជាតិ​យូដា​ភាគ​ច្រើន​ប្រើ ក្នុង​សតវត្សរ៍ទី១ នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម និង​តំបន់​ជិត​ខាង និង​ភាសាឡាតាំង ជា​ភាសា​ផ្លូវ​ការ​របស់​ចក្រភព​រ៉ូម៉ាំង និង​ភាសាក្រិក ជា​ភាសា​ដ៏​ពេញ​និយម ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វប្បធម៌ (យ៉ូហាន ១៩:២០)។ ក្នុង​ភាសា​ទាំង​នេះ មនុស្ស​មក​ពី​គ្រប់​ទិសទី ដែល​បាន​ឃើញ​ហេតុការណ៍​នោះ អាច​អាន​អក្សរ​ដែលគេ​បាន​សរសេរ​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ។ នៅ​ពេល​ពួក​គេ​អាន​អក្សរ​នៅ​លើ​ផ្លាក​នោះ លោកីយ៍​ទាំង​មូល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជឿ​ថា ព្រះ​យេស៊ូវ​ជា​នរណា​ចំពោះ​ពួក​គេ។ ក្នុង​រឿង​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ យើង​សង្កេត​ឃើញ​ចារិក​លក្ខណៈ​ខុសៗ​គ្នា ក្នុង​សម័យ​នោះ ក៏​ដូច​ជា​ក្នុង​សម័យ​យើង។ យើង​ឃើញ​ថា លោក ពីឡាត់ មាន​ចារិក​លក្ខណៈ​ជា​អ្នក​នយោបាយ ដែល​មាន​អំនួត មាន​ភាព​ស្ទាក់ស្ទើរ និង​ការ​គិត​អំពី​ផល​ចំណេញ និង​ផល​វិបាក​ផ្នែក​នយោបាយ។ ពួក​ទាហាន​ដែល​ឆ្កាង​ព្រះ​យេស៊ូវ…

Read article