ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង
យ៉ូហាន ១:១-១៤ ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ។ យ៉ូហាន ៨:១២ ថ្មីៗនេះ នៅពេលរសៀលថ្ងៃអាទិត្យ យើងបានទៅសួរសុខទុក្ខមិត្តភក្តិម្នាក់ នៅមន្ទីរពេទ្យធំមួយ ក្នុងទីក្រុង។ ពេលយើងដើរចេញពីជណ្តើរយន្ត ដោយសារថ្ងៃនោះជាថ្ងៃអាទិត្យ យើងមិនអាចរកឃើញមនុស្ស ដើម្បីសួររកផ្លូវចេញក្រៅមន្ទីរពេទ្យ ឬចេញទៅរកពន្លឺថ្ងៃនៃរដ្ឋខូឡូរ៉ាដូ នៅខាងក្រៅឡើយ។ យើងក៏បានដើរទៅដើរមក ក្នុងផ្លូវដើរក្នុងមន្ទីរពេទ្យ ដែលមានពន្លឺភ្លើងភ្លឺព្រឹមៗ ហើយទីបំផុតយើងក៏បានជួបបុរសម្នាក់ ដែលមើលដឹងថា យើងកំពុងវង្វេងផ្លូវ។ គាត់ប្រាប់យើងថា “ផ្លូវដើរក្នុងមន្ទីរពេទ្យនេះសុទ្ធតែដូចគ្នាទេ តែផ្លូវចេញក្រៅ នៅខាងនោះ”។ យើងក៏បានទៅតាមទិសដៅដែលគាត់ប្រាប់ ហើយក៏បានរកឃើញទ្វារចេញ ឆ្ពោះទៅរកពន្លឺថ្ងៃចិញ្ចែងចិញ្ចាច។ ព្រះយេស៊ូវក៏បានអញ្ជើញអ្នកមិនជឿដែលកំពុងវង្វេង ឲ្យដើរតាមព្រះអង្គ ចេញពីភាពងងឹតខាងវិញ្ញាណផងដែរ។ គឺដូចព្រះអង្គមានបន្ទូលថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ នៅក្នុងពន្លឺរបស់ព្រះអង្គ យើងអាចមើលឃើញថ្មដែលធ្វើឲ្យជំពប់ដួល អំពីបាប និងអ្វីៗដែលបាំងពីមុខយើង ដោយអនុញ្ញាតឲ្យព្រះអង្គដកភាពងងឹតចេញពីជីវិតយើង ខណៈពេលដែលព្រះអង្គចែងចាំងពន្លឺចូលក្នុងចិត្តយើង និងផ្លូវដែលយើងដែរ។ ពន្លឺរបស់ព្រះគ្រីស្ទនាំយើងចូលទៅក្នុងព្រះវត្តមាន ការការពារ និងការដឹកនាំរបស់ព្រះអង្គ ដូចដែលព្រះអង្គបានដឹកនាំពួកអ៊ីស្រាអែល ដោយបង្គោលភ្លើង និងពពក កាត់តាមវាលរហោស្ថាន។…
Read article