ព្រឹក

ពីក្នុងចេញមកក្រៅ
ដោយDavid C. McCasland
June 5, 2013
កំឡុងពេលសន្និសីទស្តីអំពីការបោះពុម្ពផ្សាយជាអន្តរជាតិ យុវជនបារាំងម្នាក់ពិពណ៌នាបទពិសោធន៍របស់គាត់ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសៀវភៅ។ ស្រាប់តែមានស្រ្តីម្នាក់ចូលមក មើលសៀវភៅរបស់គាត់ បើកមើលទាំងអស់ស្រាប់តែគាត់លាន់មាត់ថា៖ «ទីបំផុតខ្ញុំរកឃើញភាពស្អាតស្អំហើយ!»។ យុវជននោះឆ្លើយតបថា៖ «ខ្ញុំសរសេរស្អាតស្អំ ព្រោះតែខ្ញុំគិតស្អាតស្អំ។ មិនមែនមកពីខ្ញុំខំប្រឹងទេ»។ អ្វីដែលគាត់បង្ហាញចេញក្នុងសៀវភៅនោះ គឺចេញមកពីខាងក្នុង ដោយមានព្រះគ្រិស្តជាស្នូលនៃជីវិតគាត់ ។ គម្ពីរយ៉ូហាន១៥កត់ត្រាមេរៀនរបស់ព្រះយេស៊ូ បង្រៀនដល់សិស្សទ្រង់ អោយនៅជាប់នឹងទ្រង់ គឺប្រៀបបានទៅនឹងជីវិតបង្កើតផលផ្លែ។ នៅក្នុងការប្រៀបធៀបដើមទំពាំងបាយជូរ និងមែករបស់វា ព្រះយេស៊ូមានបន្ទូលថា៖ «ឯអ្នករាល់គ្នាបានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់» (ខ៣)។ បើយោងតាមទស្សនវិទូព្រះគម្ពីរឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បានពន្យល់ថា ក្នុងភាសាក្រិក ពាក្យ «ស្អាត»មានន័យថា «គ្មានការលាយឡំជាមួយភាពមិនស្អាតស្អំ ល្អឥតខ្ចោះ និង គ្មានស្លាកស្នាម»។ ដួងចិត្តបរិសុទ្ធគឺជាកិច្ចការរបស់ព្រះគ្រិស្ត ហើយមានតែព្រះចេស្តាទ្រង់ប៉ុណ្ណោះ ធ្វើអោយយើងស្អាត បរិសុទ្ធ។ ជារឿយៗ យើងបរាជ័យ តែបើយើងសារភាពអំពើបាប ព្រោះទ្រង់ស្មោះត្រង់...សំអាតយើងពីគ្រប់អំពើទុច្ចរិតទំាងអស់ផង» (១យ៉ូហាន ១:៩)។ ការផ្លាស់ប្រែចេញមកពីខាងក្នុង។ ព្រះយេស៊ូបានសំអាតយើងរាល់គ្នា ដោយថ្វាយអង្គទ្រង់ជាយញ្ញបូជា និងព្រះបន្ទូល។ ពាក្យសម្តី និង កិរិយារបស់យើងចេញមកពីខាងក្នុង ជាលទ្ធផលនៃការនៅជាប់នឹងព្រះគ្រិស្ត ។ David McCasland
បទគម្ពីរប្រចាំថ្ងៃ
«ឯអ្នករាល់គ្នាបានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់» យ៉ូហាន ១៥:៣
ប្រភេទ
ល្ងាច

ត្រីឆ្លាមឡើងក
ដោយBill Crowder
June 5, 2013
ប ន្ទាប់ពីកិច្ចពិភាក្សាថ្មីៗនៅពេលអាហារថ្ងៃត្រង់រួចមក ខ្ញុំសម្រេចចិត្តស្រាវជ្រាវ ថាតើហេតុអ្វីបានត្រីឆ្លាមឡើងកវាយប្រហារនៅបឹងមីស៊ីគែន។ វាហាក់ដូចជាធ្វើទៅមិនរួចឡើយ ធ្វើអោយគេសើចចំអកនូវគំនិតនេះ ព្រោះតែមិនជឿថាមានត្រីឆ្លាមនៅទឹកសាបទេ។ ខ្ញុំក៏បន្តស្វែងរកប្រភពព័ត៌មានតាមគេហរទំព័រមួយសរសេរអំពីត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែនក្នុងឆ្នាំ១៩៩៥ តែគ្មាននរណាហ៊ានបញ្ជាក់អះអាងសោះ។ មានត្រីឆ្លាមវាយប្រហារទេ? បើវាកើតពិតមែន ជារឿងកម្រណាស់។ វាគ្មានអ្វីអស្ចារ្យទេ បើមានត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែន តើជារឿងកម្រ ឬ ជារឿងប្រឌិត? ការលំបាកជារឿងជាធម្មតា។ តែពេលវាកើតឡើងចំពោះយើង រឿងគិតថាវាមិនគួរកើតសោះ។ ប្រហែលនេះជាមូលហេតុដែលលោកពេត្រុសសរសេរសំបុត្រទៅកាន់អ្នកដើរតាមព្រះយេស៊ូនៅសតវត្សទី១ ដែលបានឆ្លងកាត់ការលំបាកដោយលោកបានសរសេរថា៖«ពួកស្ងួនភ្ញាអើយ កុំអោយមានប្លែកក្នុងចិត្តដោយភ្លើងដ៏ក្តៅក្រហាយដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចំឡែកនោះឡើយ» (១ពេត្រុស៤:១២)។ ការរងទុក្ខលំបាកនេះគ្មានអ្វីប្លែកទេ ពេលយើងឆ្លងកាត់នៅទទួលអំណរដោយសម្លឹងមើលពីព្រះបិតាបានចាក់ប្ញសយ៉ាងជ្រៅក្នុងដួងចិត្ត និងជីវិតយើង។ ក្តីស្រឡាញ់ទ្រង់មិនចេះផុតឡើយ។ ទោះយើងរស់នៅក្នុងពិភពលោកពេញដោយការលំបាក តែយើងក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ដោយបៀល ក្រូឌ័រ (Bill Crowder)។
បទគម្ពីរប្រចាំថ្ងៃ
«ពួកស្ងួនភ្ញាអើយ កុំអោយមានប្លែកក្នុងចិត្តដោយភ្លើងដ៏ក្តៅក្រហាយដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចំឡែកនោះឡើយ» ១ពេត្រុស៤:១២