មួករបស់ឪពុកខ្ញុំ
នៅក្នុងការប្រកួតកីឡាអូឡាំពិក មានសោកនាដកម្មមួយកើតឡើង។ ពិធីបើកការប្រកួតកីឡាអូឡាំពិកនារដូវក្តៅឆ្នាំ១៩៩២នៅក្នុងទីក្រុងបាសេឡូណា។ ក្រុមកីឡារបស់ប្រទេសនីមួយៗបានដើរជាក្បួនចូលក្នុងពហុកីឡាដ្ឋាន ដែលមានអ្នកអបអរចំនួន៦៥០០០នាក់។ តែនៅជ្រុងមួយនៃពហុកីឡាដ្ឋាន មានការរន្ធត់និងក្រៀមក្រំកើតឡើង ខណៈពេលលោកភីតធ័រ កាណុហ្វ ជាបិតាអ្នកហែលទឹកប្រចាំសហរដ្ឋអាមេរិកបានដួលស្លាប់ ដោយសារជំងឺគាំងបេះដូង។ ៥ថ្ងៃក្រោយមក លោករ៉ូនបានបង្ហាញមុខ ក្នុងការប្រកួតដោយពាក់មួកឪពុករបស់គាត់ ដែលគាត់បានទុកវាមួយឡែកមុនពេលប្រកួតចាប់ផ្តើម។ ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? វាជាការដឹងគុណរបស់អ្នកហែលទឹកចំពោះឪពុកគាត់ ដែលគាត់រាប់ថាជាមិត្តដ៏ល្អម្នាក់។ មួកនោះពាក់លើក្បាលឪពុកគាត់ ពេលទៅស្ទួចត្រី និងធ្វើអ្វីផ្សេងទៀតជាមួយគ្នា។ ការពាក់មួកបង្ហាញថា គាត់គោរពចំពោះឪពុកដែលនៅក្បែរ លើកទឹកចិត្ត និងណែនាំគាត់។ ពេលលោករ៉ូនមុជចូលទៅក្នុងទឹក គាត់មិនបាច់មានវត្តមានឪពុកឡើយ តែគាត់ចងចាំទុកក្នុងចិត្ត។ នៅក្នុងថ្ងៃបុណ្យដឹងគុណឪពុក មានរបៀបជាច្រើនយើងគោរពឪពុក ដូចព្រះគម្ពីរមានបង្គាប់យើងស្រាប់ហើយ(អេភេសូរ ៦:២)។ មានរបៀបមួយយើងអាចគោរពគាត់ ទោះជាគាត់លែងនៅជាមួយយើងក៏ដោយ គឺយើងត្រូវផ្តល់តម្លៃនូវអ្វីដែលគាត់បានបង្រៀនយើង។ តើអ្នកអាចធ្វើអ្វីនៅថ្ងៃនេះបង្ហាញថាអ្នកគោរពលោកឪពុក ដូចដែលព្រះគម្ពីរបានបង្គាប់មក? Dave Branon
Read article