ពីព្រោះ

ថ្ងៃ​មួយ​ កូន​របស់​ខ្ញុំ​ដែល​ទើប​តែ​ដើរ​តតេះ​តតាស់​និយាយ​ថា៖ «ខ្ញុំ​ស្រឡាញ់​ម៉ាក់»។ ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អ្វី​បាន​ជា​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​និយាយ​បែប​នេះ។ កូន​ខ្ញុំ​ឆ្លើយ​ថា៖ «ពី​ព្រោះ​ប៉ា​លេង​ឡាន​ជា​មួយ​ខ្ញុំ»។ ពេល​ខ្ញុំ​សួរ​​ថា​ តើ​​មាន​ហេតុ​ផល​អី​ទៀត​ទេ កូន​ខ្ញុំ​ឆ្លើ​យ​ថា៖ «អត់​មាន​ទៀត​ទេ»។ ពាក្យ​ឆ្លើយ​បែប​ខ្ញុំ​ញញឹម​ទាំង​ពេញ​ចិត្ត​ណាស់។ តែ​ខ្ញុំ​ក៏​គិត​ទៅ​ដល់​របៀប​ខ្ញុំ​ទាក់​ទង​ជាមួយ​ព្រះ​អង្គ។ តើ​ខ្ញុំ​ស្រឡាញ់ និង​​ទុក​ចិត្ត​ព្រះ​អង្គ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​ឬទេ​? តើ​យើង​នៅ​តែ​ស្រឡាញ់ និង​ទុក​ចិត្ត​លើ​ទ្រង់​ទេ ពេល​មិន​មាន​ព្រះ​ពរ?

លោក​យ៉ូប​ត្រូវ​តែ​ឆ្លើយ​នូវ​សំណួរ​ទាំង​នេះ ពេល​គ្រោះ​មហន្ត​រាយ​ឆក់​យក​ជីវិត​កូន​គាត់ ហើយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គាត់​អស់​រលីង។ ប្រពន្ធ​គាត់​ប្រាប់​ប្តី​ថា៖ «ប្រមាថ​ព្រះ​ជា​ម្ចាស់ ហើយ​ស្លាប់​ទៅ​ ប្រសើរ​ជាង» (២:៩)ផ្ទុយ​ទៅ​វិញ​ លោក​យ៉ូប​ឆ្លើយ​តប​ថា៖ «យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?» (ខ១០)។ ពិត​មែន​លោក​យ៉ូប​ត្រូវ​ជំនះ​គ្រប់​ឧប​សគ្គ ក្រោយ​ពេល​សោកនាដ​កម្ម គាត់​ខឹង​នឹង​មិត្ត​សំឡាញ់ ដែល​ចោទ​សួរ​ពី​ព្រះ​ដ៏​មាន​ប្ញទ្ធានុ​ភា​ព។ គាត់​សន្យា​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់​ថា៖ «ទោះ​បី​ទ្រង់​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ»(១៣:១៥)។

សេចក្តី​ស្រឡាញ់​របស់​លោក​យ៉ូប​ ចំពោះ​ព្រះ​បិតា​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ផ្អែក​លើ​ដំណោះ​ស្រាយ​បែប​ហ្នឹង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ស្រឡាញ់ និង​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​ទ្រង់​ជា​ព្រះ​លើ​ទាំង​អស់។ លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ទ្រង់​មាន​ព្រះ​ហប្ញ​ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ​ប្ញទ្ធិ​ដ៏​ក្រៃ​លែង (៩:៤)។

សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជា​ម្ចាស់ ​មិន​មែន​អាស្រ័យ​លើ​ព្រះ​ពរ​ទេ តែ​ដោយ​សារ​ទ្រង់​គឺ​ជា​ព្រះ​លើទាំង​អស់ ។ Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles