បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ
នៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា ឆ្លងកាត់ជ្រលងភ្នំខ្វៃ ដែលនិពន្ធដោយលោកអ៊សណេស ហ្គោដិនជាមន្ត្រីជនជាតិស្កុតដែលជាប់ពន្ធធនាគារក្នុងអំឡុងសង្គ្រាមលោកលើកទី២។ បុរសវ័យ៦២ឆ្នាំរូបនេះរងការឈឺចាប់ដោយសារជំងឺ គ្រុនចាញ់ ខាន់ស្លាក់ គ្រុនពោះវៀន កង្វះវីតាមីនស៊ី រាគរូស ជំងឺដំបៅ និងការធ្វើការហួសកម្លាំង កង្វះអាហារ ធ្វើអោយគាត់ស្រកទំងន់អស់ជាច្រើន។ មន្ទីរពេទ្យក្នុងពន្ធធនាគារមានគោលដៅធ្វើអោយលោកអ៊សណេសអស់សង្ឃឹម រង់ចាំគេផ្លាស់ប្តូរទីតាំង ទីកន្លែងថ្មី។ សម្រាកនៅក្នុងផ្ទះមរណរង់ចំាក្តីស្លាប់ ដែលពេញដោយធូលីដី។ ប៉ុន្តែជារៀងរាល់ថ្ងៃមានអ្នកទោសដូចគ្នា មកលាងដំបៅរបស់គាត់ ហើយលើកទឹកចិត្តគាត់ អោយបរិភោគចំណែករបស់គាត់។ មួយរយៈក្រោយមក សុខភាពគាត់បានត្រឡប់មករកភាពដើមវិញ។ គាត់បានពិភាក្សាជាមួយអ្នកមិនជឿព្រះជនជាតិស្កុតឡែន អំពីជំនឿដ៏មាំមួនរបស់គាត់លើព្រះជាម្ចាស់ ហើយបង្ហាញថា នៅកណ្តាលនៃការឈឺចាប់នោះ មានក្តីសង្ឃឹមក្នុងនោះ។ ក្តីសង្ឃឹមដែលយើងបានអាននៅក្នុងបទគម្ពីរមិនមែនជាក្តីសង្ឃឹមស្រពេចស្រពិល និងទុទិដ្ឋិនិយមនោះឡើយ។ ផ្ទុយទៅវិញក្តីសង្ឃឹមក្នុងព្រះគម្ពីរមាំមួន គួរទុកចិត្តបាន ដែលទ្រង់បានសន្យាថានឹងសម្រេចជាក់ជាមិនខានឡើយ។ សេចក្តីទុក្ខលំបាកបង្កើតអោយមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតអោយមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតអោយមានសេចក្តីសង្ឃឹម (រ៉ូម ៥:៣-៤)។ ៧០ឆ្នាំកន្លងផុតទៅ លោកហ្គោដិនបានរៀនអំពីសេចក្តីពិតនេះ រួចលោកមានប្រសាសន៍ថា៖ «ជំនឿធ្វើអោយយើងរឹងមាំ ទោះជាគ្មានសេចក្តីសង្ឃឹម យើងនៅតែសង្ឃឹមព្រះជាម្ចាស់ជានិច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper
Read article