បញ្ហានៃគំនិត
យើងកំពុងរស់នៅក្នុងសម័យ ដែលប្រមូលផ្តុំដោយគំនិតមហាជនគ្រប់ប្រភេទ។ ការសំរេចចិត្តត្រូវបានសំរេចដោយក្រុមមនុស្សជាច្រើន ហើយការសំរេចខ្លះជាការល្អ។ ការស្ទាប់ស្ទង់មតិអាចប្រាប់យើងអំពីមនុស្សដែលមានបទពិសោធន៍ជាមួយផលិតផល ជួយយើងក្នុងការធ្វើ ការទិញដែលឆ្លាតវៃ។ ការប្រមូលគំនិតអាចអោយមន្ត្រីរដ្ឋាភិបាលដឹងពីការគិំតផ្តួចផ្តើមពីគោលនយោបាយពួកគេ នឹងត្រូវគេទទួលយកយ៉ាងដូចម្តេច។ នៅពេលដែលព័ត៌មានប្រមូលផ្តុំជាបញ្ហានៃគំនិតផ្ទាល់ខ្លួន វាអាចមានប្រយោជន៍ក្នុងការធ្វើការសំរេចចិត្តលើកំរិតផ្សេងៗគ្នា។ ទោះបីយ៉ាងណា នៅពេលវាមកដល់សំនួរសំខាន់បំផុតមួយ សំរាប់ភាពអស់កល្ប នោះបណ្តាជនគេមិនអាចឆ្លើយបាន។ យើងត្រូវតែឆ្លើយដោយខ្លួនឯង នៅក្នុងម៉ាថាយ១៦ ព្រះយេស៊ូវបាននាំសាវកមកក្រុងកេសារ៉ា ភីលីព ហើយសួរដល់ពួកសាវកនូវសំនួរអំពីគំនិតមហាជនៈ តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?(ខ១៣) ចំលើយទាំងអស់ផ្សេងៗគ្នា ហើយនិងបំពេញឱ្យគ្នា ប៉ុន្តែគ្មានមួយណាគ្រប់គ្រាន់។ នោះហើយដែលជាហេតុព្រះយេស៊ូវសួរសាវកទ្រង់ “ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?(ខទី១៥) នោះពេត្រុសបានឆ្លើយចំលើយដ៏ត្រូវៈ “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ.១៦) មតិសាធារណអាចជួយឆ្លើយនូវសំនួរមួយចំនួន ប៉ុន្តែ មិនមែនជាមួយដែលកំណត់ភាពអស់កល្បរបស់អ្នកៈ តើអ្នកនិយាយថា ព្រះយេស៊ូវជាអ្នកណា? បើអ្នកយល់ស្របជាមួយនឹងព្រះគម្ពីរហើយទុកនឹងព្រះគ្រីស្ទ នោះអ្នកនឹងមានជីវិតអស់កល្ប ។—Bill Crowder
Read article