July 3, 2013

You are here:
តើកំពុងធ្វើអ្វី?

កាល​ដើម​រដូវ​និទាឃ​រដូវ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ មើល​ទស្ស​នីយ​ភាព​សត្វ​ចាប​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ខាង​ក្រៅ​បង្អួច​ផ្ទះ​បាយ​យើង។ ចាប​មួយ​គូរ​ដោយ​មាន​ចំបើង ​ក្នុង​ចំពូក​ចូល​ ក្នុង​រន្ធ​ខ្យល់​ផ្ទះ​ដែល​នៅ​ជិត​ខាង​យើង​ ពីរ​អាទិត្យ​ក្រោយ​មក យើង​សប្បាយ​ចិត្ត​ដោយ​ឃើញ​កូន​ចាបបួន​លេច​ក្បាល​ចេញ​ពី​កន្លែង​ខ្យល់​ចេញ​ចូល។ ម៉ាក់ និង​ប៉ា ​ក៏​ដាក់​វេន​បញ្ចុក​ចំណី​កូន​ចាប​ដែល​ឃ្លាន​ទាំង​នោះ។ មើល​ឃើញ​​មាត់​ចំហ​ធំ វា​រំលឹក​ខ្ញុំ​ថា​វា​សំខាន់​យ៉ាង​ណា​ទៅ​សំរាប់​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ប្រាថ្នា​ចង់​បាន​អាហារ​ខាង​ឯ​វិញ្ញាណ។ ក្នុង​១​ពេត្រុស ២:២ លោក​​សាវក​​ពេត្រុស​​ប្រើ​​ប្រាស់​​ភាព​​រសដៀង​គ្នា ពី​ការ​ដែល​ប្រាថ្នា​ចង់​បាន​អោយគេបញ្ចុកចំណីអាហារ៖​ នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ឯ​ភាសា​ក្រិក​បក​ប្រែ​ថា សង្វាត និយាយ​ពី​ស្រែក​ដោយ​មាន​បំណង។ វា​គឺ​ជា​ពាក្យ​ផ្សំ​ដែល​មាន​ន័យ​ថា ប្រាថ្នា​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត រឺ​ចង់​បាន​យ៉ាង​ខ្លាំង។ វា​ប្រហែល​មើល​ទៅ​ ដូច​ជា​ចំលែក​ដែល​ត្រូវ​គេ​បង្គាប់​អោយ​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត សំរាប់​អ្វី​មួយ។ ប៉ុន្តែ​វា​មិន​ដូច​នឹង​សត្វ​ចាប និង​កូន​ដែល​ឃ្លាន​នោះ​ទេ យើង​ត្រូវ​ការ​រំលឹក​អំពី​តម្រូវ​ការ​ខាង​ឯ​ការ​ចិញ្ចឹម​វិញ្ញាណ។ ទោះ​បី​ជា​យើង​ប្រហែល​ជា​បាន​ចំ​អែត​ដោយ​ព្រះ​បន្ទូល​កាល​ពី​មុន(ខ.៣) យើង​ត្រូវ​ដឹង​ថា​តម្រូវ​ការ​យើង​គឺ​ត្រូវ​តែ​បន្ត ហើយ​បើ​គ្មានការ​ចិញ្ចឹម​បន្ថែម​នោះ​ យើង​នឹង​ខ្សោយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​ចង់​បញ្ចុក​កូន​ស្ងួន​ភ្ងា​ទ្រង់។ ដូច្នេះ ចូរ​បើ​ក​មាត់​អោយ​ធំ! —Dennis Fisher

Read article