July 10, 2013

You are here:
បញ្ហានៅខាងមុខ

ដោយមិន​អាច​ចៀស​វាង​បាន បញ្ហា​នឹង​ចូលទន្ទ្រាន​ជីវិ​ត​យើងៈ លទ្ធ​ផល​មិន​ល្អ​ពីតេស្ត​នៅ​មន្តីរ​ពេទ្យ ការ​ក្បត់​ពី​មិត្ត​ភក្តិ​ ដែល​ទុក​ចិត្ត​កូន​ដែលបដិសេធ​យើង ឬ​ប្តី​ប្រពន្ធ​ដែល​ចាក​ចោល​យើង។ បញ្ជី​នៃ បញ្ហា​មាន​វែង ប៉ុន្តែ មាន​តែជំ​រើស​ពី​រ​គត់ ​ចំណេះ​នេះ​មុខដោយ​ខ្លួន​យើង ឬ​បែ​រ​ទៅ​ព្រះ។ ការ​ហោះ​ហើរ​តែ​ម្នាក់​ឯងទៅ​ជួប​នឹង​បញ្ហា​មិន​មែន​ជា​គំនិត​ល្អ​ទេ។ វា​អាច​នាំ​ទៅ​របៀប​អាកប្ប​កិរិយា​អាក្រក់ ស្តី​បន្ទោស​ដល់​ព្រះ និង​ថយ​ក្រោយ​ទៅ​បរាជ័យ។ ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែរ យើង​វិល​វល់គ្មាន​កំណត់​និង​អស់​សង្ឃឹម (ជនគណនា ១៤:១-៤)។ ពេល​អ្នក​យក​ការណ៍​ភាគ​ច្រើន មនុស្ស​មាឌ​ធំ​ដ៏​គួរ​ឲ្យ​ភ័យ និង​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ គេ​បាន​សព្វ​នាម​ “យើង” ៧​ដង ដោយ​គ្មាន​សំដៅ​ទៅ​ឯ​ព្រះ​អម្ចាស់ (១៣:៣១-៣៣)។ ពួកអ៊ី​ស្រាអែល​នៅ​លើ​ចុង​ស្រួច​នៃ​ព្រះ​ពរ​ដ៏​បំផុត ដែល​ព្រះ​ទ្រង់​សន្យា​ដល់​គេ។ ពួក​គេ​ជា​សាក្សី​នូវ​ការ​អស្ចារ្យ​ នៅ​អេស៊ីប ហើយ​ជើង​គេ​ដើរ​លើ​ដី​គោក នៅ​បាត​សមុទ្រ​ក្រហម ក្នុង​ជ័យ​ជំនះ​ដែល​គួរ​ឲ្យ​ខ្លាច។ ភាព​ស្មោះ​ត្រង់​របស់​ព្រះ​បាន​កា្លយ​ជា​ភស្តុតាង​ដ៏​គួរ​អស្ចារ្យ។ ឱ​ការ​ចង​ចាំ​ដ៏​ខ្លី​អើយ! ឱ​ភាព​មិន​ស្មោះ​ត្រង់​ដ៏​គួរ​ខក​ចិត្ត​អើយ! សោក​ស្តាយ ពួក​គេបាន​បែរ​ខ្នង​ឲ្យ​ព្រះ​ និង​ទុក​ព្រះ​ពរ​ទ្រង់​ដោយ​ឡែក។ ផ្ទុយ​ទៅ​វិញ កាលែប និង​យ៉ូស្វេ រើស​យកបែរ​ទៅ​ឯ​ព្រះ​អម្ចាស់​ ដោយ​ទំនុក​ចិត្តៈ ព្រះ​យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង(១៤:៩) នៅ​ពេលមនុស្ស​មាឌ​ធំ​អ្នក​បង្ហាញ​ខ្លួន តើអ្នក​ធ្វើ​អ្វី? —Joe Stowell

Read article