ដំបង និង ដុំថ្ម
អ្នកនិពន្ធទំនុកតម្កើងឆ្អែតចំពោះ“សេចក្តីចំអករបស់មនុស្សឆ្មើងឆ្មៃ” (ទំនុកតម្កើង ១២៣:៤) ប្រហែលជាអ្នកក៏ដូច្នោះដែរ។ អ្នកជិតខាងអ្នក អ្នកនៅការិយាល័យ ឬអ្នកនៅបន្ទប់រៀនអ្នក ប្រហែលជាមើលងាយដល់ជំនឿ និងការប្តេជ្ញាដើរតាមព្រះយេស៊ូវរបស់អ្នក។ ឈើនិងថ្មអាចបំបាក់ឆ្អឹងយើង តែសំដីអាចធ្វើឱ្យយើងដំបៅកាន់តែជ្រៅ។ នៅក្នុងអត្ថាធិប្បាយរបស់គាត់ លើសៀវភៅទំនុកដំកើងនេះ លោក ឌីរែក ឃីឌនឺរ(Derek Kidner) បានហៅសេចក្តីចំអក ថាជា “ដែកត្រជាក់”។ យើងអាចបញ្ជៀសសេចក្តីចំអករបស់ពួកឆ្មើងឆ្មៃរ ដោយក្លាយដូចគេ ឬយើងអាចចាត់ទុកគោលបំណងគេថា ជាភួងកិត្តយស។ យើងអាចរីករាយនូវអ្វីដែលត្រូវ រាប់ជាមានតំលៃ ដែលរងទុក្ខ ដោយអាម៉ាស់សំរាប់នាមព្រះយេស៊ូវ(កិច្ចការ ៥:៤១)។ វាប្រសើរក្នុងភាពអាម៉ាស់រយៈពេលខ្លី ជាជាងបានជាទីខ្ពើម ឆ្អើមនៅអស់កល្បជានិច្ចវិញ(ដានីអែល ១២:២)។ យើងមិនត្រូវដូចពួកបញ្ឆោត ដោយបញ្ឆោតគេវិញឡើយ ប៉ុន្តែ ឱ្យពរដល់អ្នកដែលបៀតបៀនយើង។ លោកប៉ុលបានប្រាប់រំលឹកយើងថា “ចូរសូមពរចុះ កុំឱ្យប្រទេចផ្តាសាឡើយ”(រ៉ូម ១២:១៤)។ ព្រះអម្ចាស់ប្រហែលនាំគេ ឱ្យមានជំនឿ និងកែប្រែចិត្ត ហើយកែប្រែរយៈពេល អាម៉ាស់ រយៈពេលខ្លីនោះ ជាសិរីល្អអស់កល្បវិញ។ ចុងក្រោយ ដូចដែលអ្នកនិពន្ធទំនុកតម្កើងប្រាប់យើង នោះយើងត្រូវសំឡឹងទៅឯព្រះ(ទំនុកដំកើង ១២៣:២)។ ទ្រង់យល់ជាជាងអ្នកណាទាំងអស់ ព្រោះទ្រង់បានស៊ូទ្រាំការរិះគន់បន្ទោស។ ទ្រង់នឹងបង្ហាញក្តីអាសូរដល់យើង…
Read article