July 21, 2013

You are here:
គ្មានការឈឺចាប់ទៀត

សំរាប់​ចំណែក​ដែល​ល្អ​នៃ​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ចែក​រំលែក​ទស្សនៈ​វិស័យ​ នៃ​អ្នក​ដែល​តិះ​ដៀល​ព្រះ ដែល​អនុញ្ញាតិ​ឱ្យ​មាន​ការ​ឈឺ​ចាប់។ ខ្ញុំ​មិន​អាច​រក​ឃើញ​ផ្លូវ​ឃើញ​ថា​ពិភព​លោក​សម​ដូច​ជា​ពុល​ដូច​ការ​នេះ។ ពេល​ខ្ញុំ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ឈឺ​ចាប់​លើស​ជាង​ខ្ញុំ នោះ​ខ្ញុំ​ឆ្ងល់​ពី​ឥទ្ធិ​ពល​វា។ ការ​ឈឺ​ចាប់ គឺ​ដូច​ជា​ធ្វើ​ឱ្យ​ជំនឿ​មាំ​ក៏​ដូច​ជា​បង្កើន​ចង្ងល់។ កំហឹង​ពី​ការ​ឈឺ​ចាប់​ខ្ញុំ​បាន​រលាយ ព្រោះ​តែ​មូល​ហេតុ​មួយៈ ខ្ញុំ​បាន​មក​ស្គាល់​ព្រះ។ ទ្រង់​ឱ្យ​ខ្ញុំ​មាន​អំណរ​និង​សេចក្តី​ស្រលាញ់ និង​សុភ​មង្គល​និង​សេចក្តី​សប្បុរស។ វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ជំនឿ​លេច​ឡើង ជំនឿ​ដែល​រឹង​មាំ​ ដូច​ថ្ម​ដែល​គ្មាន​ការ​ឈឺ​ចាប់​ណា​អាច​បន្សឹក​វា​បាន។ តើ​ព្រះ​ជា​ម្ចាស់​នៅ​ឯ​ណា ពេល​មាន​ការ​ឈឺ​ចាប់? គឺ​ទ្រង់​នៅ​ទីនោះ​តាំង​ពី​ដើម។ ទ្រង់​បង្កើត​ប្រពន្ធ័​ឈឺ​ចាប់ ក្នុង​កណ្តាល​ពិភព​លោក​ដែល​ធ្លាក់​ចុះ ដោយ​មាន​ត្រា​ទ្រង់។ ទ្រង់​បំផ្លាស់​ការ​ឈឺចា​ប់ ប្រើ​វា​បង្រៀន​និងព​ង្រឹ​ង​យើង ប្រសិន​បើ​យើង​អនុញ្ញាត​ឱ្យ​វា​បែរ​យើង​ទៅ​ទ្រង់។ ទ្រង់​បាន​ឈឺ​ចាប់​និង​បង្ហូរ​លោហិត​ និង​ព្រះ​កន្សែង​ហើយ​រង​ទុក្ខ។ ទ្រង់​ផ្តល់​កិត្តិ​យស​ដល់​អ្នក​ដែល​រង​ទុក្ខ​ដោយ​ចែក​រំលែក​ការ​ឈឺ​ចាប់​គេ។ ប៉ុន្តែ​ថ្ងៃ​មួយ​ទ្រង់​នឹង​ប្រមូល​ទាហាន​នៃ​ស្ថាន​សួគ៌​ហើយ​ឱ្យ​គេ​ប្រឆាំង​នឹង​សត្រូវ​ព្រះ​ជា​ម្ចាស់។ លោកិយ​នឹង​ឃើញ​រយៈ​ពេល​ចុង​ក្រោយ​នៃ​ការ​រង​ទុក្ខ​មុន​ពេល​ជ័យ​ជំនះ​ពេញ​ទី​ត្រូវ​បាន​ដង្ហែរ​មក។ នោះ​ព្រះ​ជា​ម្ចាស់​នឹង​បង្កើត ពិភព​លោក​ថ្មី​អស្ចារ្យ​មួយ។ ហើយ​សេចក្តី​ឈឺចាប់​នឹង​គ្មាន​ទៀត​ទេ(វិវរណៈ ១៩:១១-២២:៦)។—Philip Yancey

Read article