នៅឱ្យជិត

មិត្តខ្ញុំនិ​ង​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ហើយ​នាង​មើល​ទៅអ​ស់​កំលាំង​បន្តិច។ ពេល​យើង​ដល់​ព្រលាន​យន្ត​ហោះ នោះ​នាង​ភ្លេច​មិន​បាន​យក​អត្ត​សញ្ញាណ​រួច​រាល់​ហើយ​រក​មិន​ឃើញ​លេខ​អនុញ្ញាណ​ដែល​បាន​កក់​ទុក។ ភ្នាក់ ​ងារ​លក់​សំបុត្រ​រង់​ចាំ​ដោយ​អត់​ធ្មត់ ញញឹម ហើយ​ក៏​ជួយនាង​ត្រង់​កន្លែង​ឆែក​ខ្លួន​ពេល​ចូល។ បន្ទាប់​ពី​ទទួល​សំបុត្រ​នាង ហើយ​នាង​សួរ​ថា “តើ​យើង​ត្រូវ​ទៅ​ទី​ណា​ទៀ​ត?” ហើយ​ភ្នាក់​ងារ​បំរើ​នោះ​ញញឹម​ម្តង​ទៀត ចង្អុល​ម​ក​ឯ​ខ្ញុំ ​ហើយ​និយាយ​ទៅ​កាន់​នាង “ចូរ​នៅ​ជិត​មិត្ត​ភ័ក្ត​អ្នក​នាង?” នោះ​អា​ចជា​ដំបូន្មាន​ល្អ​សំរាប់​យើង​គ្រប់​គ្នា នៅ​ពេល​យើង​អស់​កំលាំងៈ ចូរ​នៅ​ជិត​មិត្ត​ភក្តិ​អ្នក។ ទោះ​បី​ព្រះ​យេស៊ូវ​ជា​មិត្ត​សំឡាញ់​យើង យើង​នៅ​តែ​ត្រូវ​ការ​ទំនាក់​ទំន​ង​ជា​មួយ​អ្នក​ជឿ​ផ្សេង​ទៀត​ ដើម្បី​ជួយ​យើង​ឱ្យ​រស់​ក្នុង​ជីវិត​នេះ។ ក្នុង​សំបុត្រ​ទី​មួយ​របស់​លោក ពេត្រុស​បាន​សរសេរ​ទៅ​កាន់​អ្នក​ជឿ​ដែល​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះពួ​ក​គេ​កំពុង​រង​ទុក្ខ​សំរាប់​ជំនឿ​ពួក​គេ។ នៅ​ក្នុង​ប្រយោគ​ខ្លី​ៗ​ខ្លះ​ ក្នុង​ជំពូក​ទី​បួន ពេត្រុស​បាន​និយាយ​​ពី​តម្រូវ​ការ​ ដែល​ត្រូវ​ទទួល​ និង​ឱ្យសេ​ចក្តីស្រ​ឡាញ់​គ្នា ឱ្យ​អស់​ពី​ចិត្ត អធិស្ឋាន ​និង​សេចក្តី​ស្វាគមន៍(ខ.៧-៩)។ គាត់​ក៏បាន​បញ្ជូល​សេចក្តី​ត្រូវ​ការ​សំរាប់​អ្នក​ជឿ​ ដែល​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញណ​​របស់​ពួក​គេ ​ដើម្បី​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក(ខ.១០)។ នៅ​ក្នុង​អត្ថបទ​មួយ​ផ្សេង​ទៀត យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​កំសាន្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​កំសាន្តដែល​យើង​ទទួល​ពី​ព្រះ​ជា​ម្ចាស់(២កូរិន ១:៣-៤)។ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ដោយស្រលាញ់​(១​ថែស្សា ៥:១១)។ ពេល​ជីវិត​ទទួល​ការ​លំបាក​ ហើយ​យើង​អស់​កំលាំង ចូរ​ស្ថិត​នៅក្បែរ​មិត្ត​ភក្តិ​ជា​គ្រីស្ទាន​ដែល​នឹង​ជួយ​យើង​ដើរ​ឆ្លង​កាត់​វា។ —Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles