អែនជី(Angie)មិនអាចមើលកញ្ចក់ឡានដែលអាប់ពីក្នុងឡាននាង។ ដោយចៃដន្យ នាងក៏បត់ចង្កូចចេញពីឡានដឹកទំនិញ។ គ្រោះថ្នាក់នោះបណ្តាលឱ្យមានការប៉ះពាល់នឹងខួរក្បាលនាង ដែលនាងមិនអាចនិយាយ និងថែរក្សាខ្លួនបានទៀតទេ។ ប៉ុន្មានឆ្នាំមក ខ្ញុំក៏នឹកឆ្ងល់ពីការស្ងប់ស្ងាត់នៃឪពុកម្តាយនាង។ ថ្មីៗនេះខ្ញុំសួរពួកគេថា “តើរៀបចំឆ្លងកាត់បទពិសោធន៍នេះ យ៉ាងដូចម្តេច?” ឪពុកនាងឆ្លើយ ដោយគិតថា “ការពិតទៅ ផ្លូវមួយដែលយើងអាចធ្វើការនេះ គឺដោយទៅជិតព្រះជាម្ចាស់។
ទ្រង់ប្រទានឱ្យយើងនូវកំលាំង ដែលយើងត្រូវការ ដើម្បីជួយយើងឱ្យឆ្លងកាត់នេះ។” ម្តាយអែនជីយល់ស្របនិងបន្ថែមថាពេលមានគ្រោះថ្នាក់ សេចក្តីសោកសៅគេ គឺជ្រៅដែលគេគិតថាលែងមានអំណរទៀត។ ដូចដែលពួកគាត់ពឹងលើព្រះជាម្ចាស់ ពួកគាត់បទពិសោធន៍ការប្រទាន ដែលមិនដែលសង្ឃឹមមិនអាចរាប់បាន សំរាប់ការថែរក្សាខាងឯរូបកាយនិងវិញ្ញាណរបស់អែនជីនិងគ្រួសារទាំងមូល។ ទោះបីអែនជីនឹងមិនទទួលបានសមត្ថភាពនិយាយបាន នាងឥឡូវតទៅគេដោយស្នាមញញឹមដ៏ធំ ហើយការនេះនាំឱ្យមានអំណរ។ ដែលឪពុកម្តាយនាងពេញចិត្តគឺបន្តថាៈ“ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ ”(ទំនុកតម្កើង ៣០:៥)។
តើអ្នកធ្លាប់ជួបនឹងការកើតទុក្ខដ៏ជ្រាលជ្រៅទេ? មានព្រះបន្ទូលសន្យាពីអំណរនៅអនាគត ចំណោមទឹកភ្នែកអ្នកពេលដែលអ្នកពឹងលើព្រះជាមា្ចស់ដ៏សែនស្រលាញ់។ —Dennis Fisher