ស្រលាញ់ព្រះជាម្ចាស់

ពីរ​ឆ្នាំ​មុន​ក្នុង​ព្រះ​វិហារ យើង​អធិប្បាយ​ជា​ខ្សែ​បន្ត​លើ​ព្រះ​ពន្លា​ក្នុង​សញ្ញា​ចាស់។ នាំ​មក​ដល់​ការ​អធិប្បាយ​ពីតុ​ប​ង្ហាញ​នំប៉័ង ខ្ញុំ​ធ្វើ​កា​រមួយដែ​ល​ខ្ញុំ​មិន​ដែល​ធ្វើ​ពី​មុន ខ្ញុំ​តម​អាហារ​បួន​ប្រាំ​ថ្ងៃ។ ខ្ញុំ​តម​អាហារ​ព្រោះ​ខ្ញុំ​ចង់​បទ​ពិសោធន៏សេចក្តី​ពិត​ដែល​មនុស្ស មិន​មែន​រស់​ដោយ​សារតែ​​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ”(ចោទិយកថា ៨:៣)។

ខ្ញុំចង់​បដិសេធ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់ អាហារ​សំរាប់​ព្រះ​ជា​ម្ចាស់ដែល​ខ្ញុំ​ស្រលាញ់​ជាង។ ពេល​ខ្ញុំ​តម ខ្ញុំ​តាម​ការ​បង្រៀន​របស់ព្រះ​យេស៊ូវ​អំពី​ការ​តម​អាហារ​ ក្នុងម៉ាថាយ ៦:១៦-១៨។ ព្រះ​យេស៊ូវ​បាន​ឱ្យ​ការ​បញ្ជា​អវិជ្ជ​មាន​ថាៈ កាល​ណា​អ្នក​រាល់គ្នា​តម​អាហារ នោះ​កុំ​ឱ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មានពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត(ខ.១៦)។ ទ្រង់​ឱ្យ​បញ្ជា​វិជ្ជមាន​អំពី​ការ​លាប​ប្រេង​លើ​ក្បាល​ និង​លុប​មុខ(ខ.១៧)។​ បទ​បញ្ជា​ពីរ​នេះ​ បើ​ដាក់​ជា​មួយ​គ្នា​មាន​ន័យ​ថាពួក​គេ​មិន​គួរ​ឱ្យ​មាន​ការ​ទាក់​ទាញ​ ចំណាប់​អារម្មណ៍​លើយើង ។

ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា នេះ​ជា​ទង្វើ​ផ្ទាល់​ខ្លួន​ពីការ​ថ្វាយ​បង្គំ​ ដោយ​លះ​បង់​ថា មិន​គួ​រឱ្យ​មាន​ការ​អួត​ខាង​សាសនា។ ចុង​ក្រោយ ទ្រង់​មាន​សន្យា​ថា នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​ទត​ឃើញ នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់(ខ.១៨)។ ទោះ​បី​ការ​តម​អាហារ​មិន​ទាម​ទារ ក្នុង​ការ​បោះ​ប​ង់​អ្វីដែ​លយើង​ស្រលាញ់ យើង​ប្រហែល​មាន​បទ​ពិសោធន៍​ជ្រាល​ជ្រៅ​នៃព្រះ​ដែល​យើង​ស្រលាញ់។ ទ្រង់​ប្រទាន​រង្វាន់​ដល់​យើង​ជា​មួយ​ទ្រង់​ផ្ទាល់់។ —Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles