ភពព្រហស្បតិ៍ធ្លាក់ចុះ

ថ្ងៃមួយ ខ្ញុំ​បាន​ទិញ​ប្រពន្ធ័​ព្រះ​អាទិត្យ​គំរូ​ដែល​មិន​សូវ​ថ្លៃ​មួយ​ឱ្យ​កូន​ប្រុស​ខ្ញុំ។ ការ​តម្លើង​វា​គឺ​ត្រូវ​ការ​ខ្ញុំ​ព្យួរ​ពីដំបូល​លើ។ បន្ទាប់​ឱន​ចុះ​ឡើង​ប្រាំ​ឬ​ប្រាំ​មួយ​ដង​មក ខ្ញុំ​ស្រវាំង​ភ្នែក​ហើយ​ហត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក យើង​ឮ ​សំឡេង​ភ្លើង ពេល​ភព​ព្រហស្បតិ៍​បុក​ជញ្ជាំង។ ក្រោយ​មកពេល​យប់​នោះ​ខ្ញុំបា​នគិត​ពី​របៀប​ដែល​វត្ថុ​ចំលង​ដែល​មិន​ជាប់​ មាំ​យើង​ធ្លាក់​បែក ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រ​ទ្រង់​ពិភព​លោក​ដ៏​ពិត​នេះ។ “ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់”(កូល៉ុស ១:១៧)។

ព្រះ​អម្ចាស់យេស៊ូ​កាន់​ពិភព​លោក​ជា​មួយ​គ្នា ថែរក្សា​ច្បាប់​ធម្មជាតិ​ដែល​គ្រប់​គ្រង​កាឡាក់​ស៊ី​។ ព្រះ​អាទិករ​របស់​យើង​ទ្រ​ទ្រង់​ “គ្រប់​របស់​ទាំង​អស់ ដោយ​សារ​ព្រះប​ន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”​(ហេព្រឺរ១:៣)។ ព្រះ​យេស៊ូ​ពេញ​ដោ​យ​ឥទ្ធិ​ឫទ្ធិ​ដែល​ទ្រង់​ធ្វើ​ឱ្យ​សាកល​លោក​ ក្នុង​របៀប​ដោយ​បញ្ជា​វា​ ឱ្យ​មាន​ដូច្នោះ! អស្ចារ្យ​ដូច្នេះ​ដែរ គឺព្រះ​យេស៊ូវ​លើស​ពី​អ្នក​ថែរ​ក្សា​ពិភព​លោក​ទៅ​ទៀត។ ទ្រង់​ទ្រទ្រ​ង់យើង​ផង​ដែរ។ ទ្រង់ ​“ផ្គត់​ផ្គង់​ដោយ​ព្រះអង្គ​ទ្រង់ ឱ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត​មាន​ដង្ហើម​គ្រប់​ជំពូក” (កិច្ចការ ១៧:២៥)។

ពេល​ខ្លះ​ប្រហែលព្រះ​យេស៊ូវ​ប្រទាន​ឱ្យ​យើង​ខុស​ពី​អ្វី​ដែល​យើង​សង្ឃឹម តែ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ថែរ​ក្សា​ឱ្យ​យើង​ទៅ​មុខ​ ទោះ​បី​យើង​បាក់​បែក​ទឹក​ចិត្ត ដោយ​ត្រូវ​ការ​លុះ​ ឬ​ទ្រាំ​ទ្រ​នឹង​ជំងឺ។ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​ហៅ​យើង​ត្រលប់​ទៅ​លំនៅ​យើង​វិញ យើង​អាច​ទុក​ចិត្ត​ថា​ ទ្រង់​ដែល​ថែរក្សា​ភពព្រហស្បតិ៍​មិ​នឱ្យ​ធ្លាក់​គឺ​ជា​ទ្រង់​ដែល​ទ្រ​យើង​ផង​ដែរ។ —Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles